ជុងហ្គុកសង្ងំធ្វើជាទារករហូតទាល់តែគេងលក់ចំណែកថេយ៉ុងក៏គេងលក់ដូចគ្នា។
ព្រឹកឡើង.....
ថេយ៉ុងបើកភ្នែកថ្នមៗមុននឹងអោនមើលអ្នកដែលគេងអឹបនឹងទ្រូងនាងទាំងអារម្មណ៍លាយលំគ្នា គេមិនយល់
ពីខ្លួនឯងរាល់ពេលខឹងមាត់ថាស្អប់ប៉ុន្តែពេលទង្វើគេធ្វើ ដាក់ខ្លួនៗតែងតែស្ងៀមប្រកែកមិនបាន មានអារម្មណ៍ហាក់ដូចជាត្រូវការប៉ះពាល់របស់នាយទាំងដែលខ្លួនទន្ទេញជានិច្ចថាមិនទទួលយកនាយ។ថេយ៉ុងខាំមាត់ដកដៃចេញថ្នមៗខ្លាចនាយភ្នែកមករករឿងនាងទៀតទើបព្យាយាមធ្វើដោយថ្នមបំផុតតែដៃនាយនៅអោបចង្កេះនាងស្អិតទាញមិនចេញតើនាយកើតជាកូននាងពីពេលណានៀក!។
"ចាស់ស្អីទៅដូចក្មេងអាយុពីរខួប!"ថេយ៉ុងលួចរអ៊ូទាំងមើលមុខនាយពេលគេងជាកូនក្មេងទៅទៀតមិនសមនឹងអាយុច្រើនទេ។ថេយ៉ុងលូកដៃថ្នមៗបិទលេវអាវកុំអោយនាយក្រោកមករករឿងបន្លំទៀតតែទើសមុខរបស់នាយធ្វើអីមិនកើតទើបព្យាយាមថយដើម្បីបានបិទតែជុងហ្គុកបែរជាឈ្មុលមករកថែមធ្វើអោយនាងប្រញាប់ដកដៃទាំងភ័យ។
"ភ្ញាក់ហើយមិចមិនដាស់យើងហ្ហឹម?"នាយសង្ងំបន្តិចទើបបើកភ្នែកសួរអ្នកដែលព្យាយាមអត់ដង្ហើមព្រោះខ្លាចនាយភ្ញាក់តែចុងក្រោយនាយភ្ញាក់ទាល់តែបានសង្ឃឹមថាមិនធ្វើបាបគេដូចយប់មិញទៅចុះ។
"បើក្រោកហើយងើបចេញទៅ"
"យើងមិនទាន់អស់ងងុយចង់គេងបន្ត"នាយមិនក្រោក
ប្តូរមកជាអោបនាងណែនជាមុនសង្ងំជ្រិបមុខនឹងទ្រូងនាងលួចជញ្ជក់តិចៗ។
"តែខ្ញុំចង់ក្រោកលែងទៅ!"ថេយ៉ុងខាំមាត់ទ្រាំមុននឹងរុញនាយអោយក្រោកតែនាយមិនក្រោក។
"ក្រោកទៅណា?មិនធ្វើការផងគេងបន្តទៅ"
"ក្រោកងូតទឹក!!"
"ចាំងូតទឹកជាមួយយើង"
"ខ្ញុំចង់ងូតឥឡូវ!ម្នាក់ឯង!ក្រោកអោយឆាប់!!"
"អត់!យើងមិនអោយងូត"
"វាយ៉ាងមិចលោកឯង?!"
"ក៏អោយគេងនោះអី?"
"ប្រាប់ហើយថាចង់ក្រោក!នែ៎ធ្វើស្អីនឹងហ្ហាស!"ពូកែប្រកែកធ្វើបាបអោយស្ងាត់ម្តងចាំមើល។ជុងហ្គុកប្រឡេះឡេវអាវគេអស់បោះទៅក្រោមឡើងទ្រោបពីលើចាំមើលស្រែកថាយ៉ាងមិច?
"ដោះអាវអោយនោះអីក្រែងចង់ងូតទឹកមិនអ៊ីចឹង?"
"ខ្ញុំទៅដោះនៅបន្ទប់ទឹកលោកឯងមកដោះអោយធ្វើស្អី!!!"ថេយ៉ុងសម្លក់ខាំមាត់ស្រែកដាក់នាយឯនាយក៏ញញឹមស្រស់ដាក់វិញ នរណាមិនដឹងទេតែម្នាក់នេះចូលចិត្តផ្គើនសម្បើមណាស់ កែវភ្នែកគគ្លើនសម្លឹងទ្រូងនិងរាងកាយនាយមិនដាក់ភ្នែក ពេលយប់មិនសូវច្បាស់ពេលព្រឹកបែបនេះគួរអោយចង់ជញ្ជក់។
"ឈប់មើលភ្លាម!!"
"អត់!ចង់មើល ថើបបានទេ?"
"អ្ហាយ!!!អារោគចិត្តឈប់ភ្លាម!!"
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24