Ep22: ផ្គើនទៀតហើយ?

2.9K 79 0
                                    


      "កុំមកហៅ!!"ថេយ៉ុងខាំមាត់សម្លក់ឯជុងហ្គុកឃើញប្រពន្ធក្លាយជាខ្លាបែបនេះក៏លែងហ៊ានមាត់ដែរ។នាយស្រលាញ់ថ្នមនាងទុកជាប្រពន្ធមិនមែនអ្នកដទៃការលួងការព្រមចុះចាញ់មិនមែនមានន័យថាខ្លាចប្រពន្ធទេមកពីនាយស្រលាញ់នាយយល់ពីអារម្មណ៍នាង នាយផ្តល់តម្លៃអោយនាងក្នុងនាមជាប្រពន្ធទើបនាយស្របតាមនិងមិនប្រកែក។
    "សុំទោសៗ"ជុងហ្គុកចាប់ដៃនាងមកក្រសោបថ្ពាល់នាយអង្រួនតិចៗធ្វើមុខគួរអោយស្រលាញ់ដាក់នាងឯនាងក៏ងាកចេញមិនខ្ចីមើលខ្លាចទន់ចិត្តព្រោះនាយពូកែលោមណាស់។
    "គ្មានទោសអោយទេ"
  "ចុះអោយបងធ្វើបែបណាទើបអូនឈប់ខឹង?"
"ឈប់និយាយជាមួយខ្ញុំហើយទៅមើលថែសង្សារលោកទៅ"
"ថេយ៍ បងប្រាប់ហើយថាបងមិនមានសង្សារទេនេះប្រពន្ធបងកំពុងតែនៅទល់មុខបងហើយអោយទៅរកសង្សារឯណា?"នាយចង់តែបោកក្បាលនឹងទ្រូងនាងអោយស្លាប់ទេចេញមកបែបនឹងអី ប្រចណ្ឌហើយនៅមាត់រឹងអង្គុយតែដេញសង្ស័យតែបានឃើញមិនខានមុននេះ។
   "សង្សារលោកនៅខាងក្រោមនឹងហើយ"
"បងអោយជីស៊ីននាំនាងទៅវិញហើយតែបងនិងនាងគ្មានថ្ងៃត្រឡប់មកដូចដើមទេបងមានប្រពន្ធហើយ"
   "មនុស្សប្រុសអាចមានប្រពន្ធច្រើនបានតើបើប្រពន្ធដើមអនុញ្ញាតិ"
   "ថេយ៍!!បងមិនត្រូវការបងត្រូវការតែអូនម្នាក់ប៉ុណ្ណោះ!"ហេតុអីក៏ចូលចិត្តលើកនាយអោយអ្នកដទៃម៉្លេះ?នាយចង់សួរថាមានចិត្តអោយនាយខ្លះឬអត់?គេមានដឹងថាសម្តីរបស់គេវាអាចវាយប្រហារចិត្តនាយដែរទេ?គេមិនធ្លាប់គិតទេមែនទេ? ជុងហ្គុកងើបមុខមកសង្កត់ឃុំគេនៅចន្លោះខ្លួនវិញទាំងខ្នក់ខ្នាញ់។
   "ចុះបើគ្មានខ្ញុំលោកនៅតែត្រូវការពួកនាងមែនទេ?ហ្ហឹមៗ!!"
   "បងមិនត្រូវការអ្នកណាទាំងអស់"ព្រោះនាយមិនដែលតាំងចិត្តថានឹងពិតប្រាកដជាមួយអ្នកណា នាងជាមនុស្សដំបូងហើយក៏ចុងក្រោយដែរ។នាយអាយុប៉ុននេះហើយមិនអាចចេះតែផ្តេសផ្តាសរហូតទេ នាយគួរតែចេះតែស្វែងរកក្តីសុខអោយខ្លួនឯង បង្កើតគ្រួសារតូចមួយនៅថ្ងៃអនាគតជាមួយមនុស្សស្រីម្នាក់គឺជានាង។
    "កុំមកធ្វើមុខបែបនេះដាក់បង"ជុងហ្គុកសម្លឹងមើលអ្នកខាំមាត់ដាក់ទាំងមុខឃ្យូតៗនឹងអត់រួចខ្លួនឥឡូវនឹង។
  "យ៉ាងមិច?"
"ផ្គើនទៀតហើយ?"
"ត្រង់ណាថាផ្គើន?មើល!ក្រោកចេញទៅខ្ញុំទៅបន្ទប់យប់នឹងគេងបន្ទប់រៀងខ្លួន"
   "មិនបាន!!បងមិនអោយទៅ"ចញលចិត្តណាពេលខឹងរត់ទៅបន្ទប់ខ្លួនឯងលើកនេះមិនអោយទៅដាច់ខាត

  "ប្រាប់ថាអោយចេញ!"
"បើអូនក្រោកទៅបានបងអោយអូនទៅ"ពូកែនិយាយមិនស្តាប់ទាល់តែប្រើធម៌ក្តៅ។ជុងហ្គុកឈ្មុលញីញក់នៅគល់កនាងទៅមកឯនាងក៏ព្យាយាមរុញផងវាយផងនៅតែមិនបាន ឃើញតែប៉ុន្នឹងដឹងតែមិនរួចខ្លួនរបស់ប្រុសចាស់អោយហើយទៅ។
    "កុំប៉ះ!!"បន្ទាប់ពីធ្វើបាបហាមមិនអោយនាងចាកចេញបានហើយក៏គេងអោបនាងពីក្រោយទាំងគ្មានសម្លៀកបំពាក់ទាំងពីរនាក់។ជុងហ្គុកចង់ងើបថេយ៉ុងក៏គេងទាំងខឹងដែលនាយមកចាប់អុកនាង2ម៉ោងហើយមកធ្វើថ្នមកុំសង្ឃឹម។
    "សឺត!ពូកែខឹងម៉្លេះហ្ហឹម?"ជុងហ្គុកច្រត់កែងដៃនឹងពូកថើបស្មានាងរួចទើបនិយាយ។ប្រពន្ធក្មេងទាំងឆ្នាសទាំងពូកែខឹងបើលួងមិនត្រូវស្រែកជេរខាំមាត់សម្លក់គ្មានទម្លាក់ភ្នែកទេឆ្នាសនោះឆ្នាស។
   "...."ថេយ៍ជូតស្មាចេញទាំងរំកិលខិតចេញកុំអោយនាយមកជិតតែជុងហ្គុកនាយមិនមែនប្រភេទលួងរហូតទេក៏ចូលចិត្តផ្គើនញោះពេលនាងខឹងយូរដែរ។
   "ប្តីសុំទោសហើយតើឈប់ខឹងទៅណា"បើអ៊ីចឹងឡើងរលួយ ទម្លាក់ខ្លួនគេងអោបនាងទាំងដាក់មុខនៅចន្លោះករបស់ថេយ៉ុងតែថេយ៉ុងមិននិយាយរកព្រោះនៅខឹងនៅឡើយ។

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now