ព្រឹកឡើង..
គ្រប់គ្នាក្រោកឡើងរៀបចំខ្លួន ក្រោយពីញាំអាហារពេលព្រឹករួចយន្តហោះខាងរាជវាំងក៏បានមកដល់។
"ម៉ាក់ទៅវិញហើយណា មើលថែខ្លួនផងម៉ាក់ចាំកូនណា"
"ចាស៎"
"កូនក៏ដូចគ្នាកុំធ្វើការងារខ្លាំងពេកល្មមសម្រាកហើយ ថេយ៉ុងនាងនៅផ្ទះម្នាក់ឯងច្បាស់ជាអផ្សុកខ្លាំងហើយ"
"បាទ នៅតែមួយគម្រោងទៀតកូនប្រគល់អោយកូនចៅកូនគ្រប់គ្រងវិញហើយម៉ាក់មិនបាច់បារម្ភទេ"
"អោយតែដូចមាត់ កុំអោយម៉ាក់ឮថេយ៉ុងរបស់ម៉ាក់រអ៊ូ
ថាអផ្សុកទៀតអោយសោះមិនអ៊ីចឹងម៉ាក់នឹងត្រឡប់មកចាត់កូនវិញហើយឮទេ?"
"បាទកូនដឹងហើយ"ហីយ៉ាម៉ាក់របស់នាយយូរទៅស្រលាញ់ប្រពន្ធនាយខ្លាំងជាងនាយទៀតប៉ុន្តែនាយក៏សប្បាយចិត្តដែលទ្រង់បើកចិត្តទទួលយកហើយក៏កែប្រែខ្លួនទ្រង់ក្លាយជាមាតាដែលល្អនិងចេះខ្វល់ខ្វាយពីអារម្មណ៍បុត្រៗ។
ក្រោយពីនិយាយលេងផ្តែផ្តាំក៏ដូចជាស្តីបន្ទោសគម្រាមបុត្ររួចពួកទ្រង់ក៏ដល់ពេលធ្វើដំណើរប៉ុន្តែមើលទៅម្ចាស់ក្សត្រីដូចជាមិនដាច់ព្រះទ័យសោះអោបថេយ៉ុងមិនចង់លែងតែម្តងនាំអោយព្រះអង្គនិងជុងហ្គុកឈរមើលទាំងអស់សំណើច។ពេលអោយមកមិនចង់តែពេលបានមកមិនចង់ទៅ ថែមទាំងស្រលាញ់កូនប្រសារអោបមិនរបេះទាំងដែលកន្លងមកបំបែកមិនចង់បានកូនប្រសារ
ក្រៅពីអាលីសាន់យ៉ាតែពេលបានជួបរបស់ពិតក៏ស្រលាញ់មិនចង់ឃ្លាត។
"ល្មមៗបានហើយអូនកូនគេថប់ដង្ហើមហើយ"អោបនោះអោបថេយ៉ុងក៏ចឹងដែរសង្ងំ
"មាតាចាំបុត្រណា ឆាប់ទៅលេងមាតាផង"
"តែដល់ពេលបុត្រនាំទៅហើយតែមួយខែទៀតទេមាតា"
"យូរណាស់ចង់អោយដល់ស្អែកៗ"
"ម្ចាស់អូន...."
"ពាក់កណ្តាលខែចុះកុំអោយអ្នកម៉ាក់ចាំយូរ"ថេយ៉ុង
ឃើញទ្រង់ធ្វើមុខកំសត់ក៏និយាយតែម្តងណាមួយគេក៏ចង់អោយស្វាមីគេបានសម្រាកលឿនដូចគ្នាបើគេមិននិយាយច្បាស់ណាស់ថាដល់ខែទើបនាយឈប់។ចំណែកជុងហ្គុកដឹងស្រាប់ហើយថានាយមិនដែលប្រកែកជាមួយភរិយានោះទេអោយតែគេប្រពន្ធហាមាត់ថាបែបណានាយបែបនឹង។ឯម្ចាស់ក្សត្រីពេលបានឮកូនប្រសារនិយាយបែបនឹងញញឹមពេញចិត្តតែម្តងព្រោះមិនប៉ុន្មានថ្ងៃទៀតក៏ដល់ពេលហើយ ដំបូងទហរង់ក៏ចង់មានបន្ទូលបែបនឹងដែរតែយល់ថាបុត្រជាប់រវល់តែពេលនេះកូនប្រសារក៏និយាយជំនួសហើយសប្បាយចិត្តណាស់។
ក្រោយពីនិយាយគ្នារួចរាល់ទ្រង់ទាំងពីរក៏ឡើងយន្តហោះចាកចេញទៅឯជុងហ្គុកអោបស្មាភរិយាជាប់មើលទៅយន្តហោះដែលហោះចាកចេញទៅកាន់តែឆ្ងាយ
មុននឹងនាំភរិយាចូលផ្ទះវិញ។
"បងមិនទៅធ្វើការងារទេ?"
"បងនៅមើលថែអូន"
"មួយរយៈនេះបងទំនេរមែនទេ?"
"បងនៅតែបញ្ចប់គម្រោងប៉ុណ្ណោះដូច្នេះអាចសម្រាកបានពីរបីថ្ងៃ ពេលចប់ពួកយើងទៅអាមេរិកតែម្តង"នាយនិយាយផងដើរអោបប្រពន្ធរហូតដល់សាឡុងទើបដាក់អោយនាងអង្គុយថ្នមៗ។
"អឺម អ្ហា!!"គ្រាន់តែដាក់អោយប្រពន្ធអង្គុយបានបន្តិច
ក៏ស្រាប់តែប្រពន្ធបញ្ចេញសម្លេងឈឺធ្វើអោយនាយរហ័សមើលយ៉ាងលឿន។
"អូនយ៉ាងមិចហើយ?"
"កូនរបស់បងកម្រើកទាំងព្រឹកតែម្តង"រាល់ដងតិចៗទេតែថ្ងៃនេះគេកម្រើកខ្លាំងខុសធម្មតាថែមទាំងពេលព្រឹកទៀត។
"ហីយ៉ាអាច្រម៉ក់កូនប៉ាកុំរករឿងម៉ាក់កូនអី"នាយស្មានថាប្រពន្ធនាយត្រូវសត្វអ្វីខាំមានឯណាកូនជើងល្អដែលកំពុងនៅក្នុងពោះទធាក់រករឿងសោះ។ជុងហ្គុកយក
ដៃអង្អែលពោះថេយ៉ុងថ្នមៗដើម្បីលួងលោមកូនប្រុសកុំអោយរករឿងប្រពន្ធព្រោះតែកម្លាំងគេធាក់ប្រពន្ធនាយម្តងៗមិនតិចទេមានកម្លាំងតាំងពីក្នុងពោះ។
"ចម្លែកណាស់ថ្ងៃនេះធាក់អូនខ្លាំងជាងរាល់ដង"
"បែបចង់ចេញមកឆាប់ៗទេដឹង អាច្រម៉ក់ហាមិនទាន់ដល់ពេលទេកូនកុំទាន់ធ្វើបាបម៉ាក់"នាយញញឹមអង្អែល
ពោះមុននឹងថើបហើយនិយាយ។
"អូយ!អ្ហា!"ជុងហ្គុកស្ទាបអង្អែលពោះប្រពន្ធទាំងញញឹម
តែពេលនាយដកដៃកូនស្រាប់តែទាក់ពោះថេយ៉ុងទៀតហើយក៏ខ្លាំងទៀតផងហាក់ដូចជាកំពុងឃាត់ឃាំងអ្វីម្យ៉ាងតែនាយបែរបារម្ភពីប្រពន្ធព្រោះតែកូនធាក់ខ្លាំងដល់ថ្នាក់ប្រពន្ធនាយស្រែកឈឺមិនធម្មតាទេ។
"នេះនឹកលោកតាលោកយាយទេដឹងអាច្រម៉ក់"
ជុងហ្គុកដាក់ដៃទៅវិញក៏លែងអីខូចខ្លាំងណាស់។
"អូនមិនអីទេមែនទេ?"នាយអង្អែលក្បាលប្រពន្ធដែលស្ងាត់មាត់សម្លឹងមើលនាយដែលអង្អែលពោះនាងថ្នមៗ។
"អូនគិតថាកូនរបស់បងមិនមែនតាមលោកតាលោកយាយទេតាមបងច្រើនជាង"
"បងក៏គិតបែបនឹងដែរ"នាយសើចដើមកបន្តិចដោយសារតែវាជាការពិតពេលនាយដកដៃគេក៏រើតែពេលនាយដាក់ដៃឡើងស្ងៀម។
"ចង់អោយប៉ានៅមើលថែម៉ាក់មែនទេ?ប៉ាមានទៅណាឯណាប៉ានៅមើលម៉ាក់កូនតើសឺតៗៗ ឈប់រករឿងទៅប្រយ័ត្នម៉ាក់ខឹង"នាយថើបពោះថេយ៉ុងខ្សឺតៗមុននឹងអោនខ្សឹបតិចៗធ្វើដូចកូនស្តាប់ឮមានតែម៉ាក់វាទេដែលឮហើយអស់សំណើចហ្នឹងលោកប៉ាថ្មីថ្មោងជាខ្លាំង ចូលចិត្តណាស់និយាយខ្សឹបៗជាមួយកូនចឹងតើបានជាកូនធាក់ពេលនាយដកដៃចេញសង្ស័យតាមលោកប៉ាហើយមើលទៅ។
ជុងហ្គុកនៅម៉ាស្សាអោយប្រពន្ធរហូតទាល់តែកូនឈប់កម្រើកទើបនាយនាំប្រពន្ធទៅសម្រាកក៏ដូចជាយកផ្លែឈើទៅអោយមើលថែប្រពន្ធគ្រប់សព្វអោយតែនាយនៅផ្ទះ។តែមិនប៉ុន្មានទូរស័ព្ទរបស់នាយរោទិ៍ទើបត្រូវចេញទៅនិយាយខាងក្រៅ។
"លោកចង់ជួបខ្ញុំឥឡូវនេះឬ?"សម្លេងហាក់ដូចប្រញាប់ប្រញាល់ណាស់ចឹងឯជុងហ្គុកក៏ឆ្ងល់ដែរហេតុអីសុខៗគាត់ហោះមកកូរ៉េនិយាយថាប្រញាប់ៗទាំងដែលគ្មានទំនិញឬក៏ការងារអ្វីទាំងអស់។
"មួយសន្ទុះទៀតខ្ញុំទៅដល់ហើយ"ដោយសារតែនាយ
ធ្លាប់ធ្វើការជាមួយគាត់ណាមួយក៏នៅក្នុងសម្ព័ន្ធតែមួយខ្ចិលប្រកែកច្រើនណាមួយនាយក៏ទៅមិនយូរ នាយមិនចូលចិត្តធ្វើការយូរៗនោះទេជួបគ្នាអស់យ៉ាងនិយាយមួយម៉ោងអីនឹងឯងបើលឿនតែ30នាទីរួចហើយ។បើសិនគាត់មានការងារអីអោយនាយធ្វើនាយប្រហែលមិនធ្វើទេព្រោះប្រពន្ធជិតសម្រាលកូនហើយនាយត្រូវទៅអាមេរិកបើសិន
នាយទទួលការងារវាយូរណាស់សម្រាប់ធ្វើអាចហួសប្រពន្ធសម្រាលតែថាទៅនេះមិនដឹងថាទៅគាត់មានរឿងអ្វីនិយាយជាមួយនាយនោះទេ។
"ថេយ៍"
"បងមានការរវល់មែនទេ?"ឃើញនាយទៅទទួលទូរស័ព្ទនៅក្រៅច្បាស់ជាមានការងារសំខាន់មិនខានបើទាយមិនខុសមកនេះក៏ព្រោះសុំគេទៅធ្វើការ។
"បងមិនដឹងថាគាត់មានការអ្វីជាមួយបងនោះទេ បងនឹងប្រញាប់មកវិញ"ជុងហ្គុកអោបថើបថ្ងាសភរិយាមុននឹងដើរទៅទូរសម្លៀកបំពាក់ដើម្បីផ្លាស់ទៅជួបគាត់
តាមស្តាប់មើលទៅដូចជាមានការសំខាន់ណាចឹង។
"ប្រយ័ត្នប្រយែងផង"
"បងដឹងហើយសឺត!បងនឹងប្រញាប់មកវិញ"នាយថើបគេរួចក៏ចាកចេញទៅឯថេយ៉ុងមើលស្វាមីទាល់តែនាយចេញផុតទើបងាកមកញាំផ្លែឈើមើលទូរស័ព្ទវិញតែកូនក៏ស្រាប់តែធាក់គេទៀតហើយគ្រាន់តែតិចៗប៉ុណ្ណោះ។
"ហេតុអីថ្ងៃនេះកូនរករឿងម៉្លេះ?ហឹម?"ថេយ៉ុងអង្អែល
ពោះថ្នមៗមុននឹងនិយាយដូចជាជុងហ្គុកតែងតែធ្វើ។
ក្រឡេកមកមើលជុងហ្គុកនាយបើកឡានចេញពីផ្ទះទៅទីតាំងដែលលោកហាតុនបានណាត់ជាមួយនាយ។
ពេលមកដល់នាយក៏ចូលទៅភោជនីយដ្ឋានសួរបុគ្គលិកទើបគេប្រាប់បន្ទប់VIPដែលគាត់បានកក់។
"លោកមកហើយឬ?"គ្រាន់តែបើកទ្វារក៏បានឃើញលោកហាតុនអង្គុយចាំស្រេច។
"លោកហាមានរឿងអ្វីបានជាហៅខ្ញុំមកទាំងប្រញាប់ប្រញាល់បែបនេះ?"
"អង្គុយសិនមក"
"លោកនិយាយមក"នាយមិនចង់ទុកប្រពន្ធអោយនៅផ្ទះម្នាក់ឯងនោះទេព្រោះតែថ្ងៃនេះកូននាយរករឿង
ម៉ាក់គេខ្លាំងទើបមិនចង់ឃ្លាត។
"ខ្ញុំចង់អោយលោកចនទទួលយកកូនស្រីខ្ញុំ"
"?!!លោកមកកូរ៉េក៏ព្រោះតែរឿងនេះ?"
"ក៏មានរឿងជំនួញរបស់ពួកយើងដែរ"
"តែខ្ញុំមានប្រពន្ធរួចហើយ"
"ថែមកូនស្រីខ្ញុំម្នាក់ទៀតឬក៏-"
"បិទមាត់របស់លោកទៅ!!"នាយកំពុងបារម្ភប្រពន្ធគាត់មកនិយាយបែបនឹងឬ?
"លោកហ៊ានបដិសេដ?បើអ៊ីចឹងកុំថាខ្ញុំមិនទុកផ្លូវអោយលោកអោយសោះ"កូនស្រីគាត់ទាំងល្អទាំងស្អាតគេហ៊ានបដិសេដមិនទទួលយកនាង?គាត់ពិតជាចង់ឃើញមុខប្រពន្ធនាយណាស់ថាតើល្អនិងស្អាតដូចកូនគាត់ឬអត់?។
"ហឹស!ខ្ញុំនឹងចាំមើលថាខ្ញុំឬក៏លោកដែលអស់ផ្លូវ"ជុងហ្គុកអស់សំណើចមុននឹងតបរួចក៏ចាកចេញទៅដោយមិនមើលមុខគាត់ទាល់តែសោះ។បើសិនជាពីមុននាយប្រហែលមិនអាចបដិសេដបានទេព្រោះនាយនៅក្រោមគាត់ប៉ុន្តែពេលនេះនាយមិនខ្លាចក្នុងការប្រើអំណាចក្នុងនាមជារាជបុត្រព្រោះប្រពន្ធនាយបានដឹងពីសមាសភាពពិតរបស់នាយទៅហើយដូច្នេះគ្មានអ្វីត្រូវលាក់បាំងបន្តនោះទេ វាក៏ដល់ពេលដែលនាយទទួលនាមជារាជបុត្រវិញហើយ។ជុងហ្គុកចាកចេញទាំងដែលមកមិនទាន់បាន10នាទីល្អផងឯលោកហាតុនខឹងឡើងក្តាប់ដៃគោះតុព្រោះតែនាយហ៊ានបដិសេដបំណង
របស់គាត់ថែមទាំងចេញទៅមិនងាកក្រោយថែមទៀត។
កូនស្រីគាត់មិនទាន់មកដល់ផងបើនាងមកតើអោយគាត់និយាយបែបណា?នាងច្បាស់ជាខូចចិត្តមិនខានគាត់ត្រូវតែធ្វើអ្វីម្យ៉ាងហើយ។
"ជីស៊ីនចាត់ការអត្តសញ្ញាណរបស់យើងភ្លាមទៅ"មកដល់ឡានជុងហ្គុកក៏ខលទៅជំនិតអោយបញ្ចេញ
ជីវិប្រវត្តិក៏ដូចជារូបថតរបស់នាយថតជាមួយបិតាមាតាព្រមទាំងភរិយារបស់នាយជាសាធារណៈដល់ពេលដែលនាយត្រូវបើកបង្ហាញការពិតហើយ។
<បាទចៅហ្វាយតែហេតុអីក៏ចៅហ្វាយធ្វើបែបនេះ?> មិចក៏សុខៗនាយចង់បើកបង្ហាញសមាសភាពពិតទាំងដែលខំលាក់វាមករាប់ឆ្នាំ?
"ធ្វើតាមអ្វីដែលយើងនិយាយទៅ" នាយដឹងថាកូនចៅ
ច្បាស់ជាសួរបែបនេះតែនាយនឹងប្រាប់គេតាមក្រោយ ពេលនេះនាយចង់ធ្វើស៊ីតាកញ្ចាស់នេះសិនព្រោះនាយដឹងពីគាត់ច្បាស់គាត់មុខជាធ្វើអ្វីម្យ៉ាងចំពោះគេឬចំពោះប្រពន្ធគេមិនខាន។
<បាទចៅហ្វាយ>
To be continued.....
សរសេរដោយ៖ រ៉ាជេក៍🦁
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Lãng mạnទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24