Ep42:អូនជាមនុស្សដំបូង

2.1K 94 2
                                    

  
     ជុងហ្គុរត់ទៅតាមប្រពន្ធរត់ចូលទៅក្នុងបន្ទប់អោយបានមុនមិនអ៊ីចឹងច្បាស់ជាប្រពន្ធខឹងសង្ងំនៅតែក្នុងបន្ទប់មិនអោយនាយចូលមិនខាន។បើនាយហ៊ានតែរុញទ្វារទប់ច្បាស់ជាខឹងលើសដើមណាមួយនាយក៏មិនហ៊ានរុញដែរព្រោះខ្លាចប៉ះពាល់បើសិនថេយ៉ុងប្រឹងទប់ដូច្នេះមានតែប្រើភាពរហ័សរបស់នាយដើម្បីចូលអោយបានមុន។មិនអោយថេយ៉ុងចេញវិញបាននាយក៏ទាញទ្វារបិទទល់ខ្នងបែរមករកអ្នកដែលសម្លក់មុខនាយខឹងទាំងញញឹមស្រស់ដើម្បីយកចិត្តប្រពន្ធ នាយគ្រាន់តែនិយាយ
ចោលសោះខឹងខ្លាំងយ៉ាងនេះឬ?ប្រពន្ធនាយកំពុងស្រលាញ់នាយខ្លាំងមែនទេ?អូហូគ្មានអារម្មណ៍ខឹងទេ មានអារម្មណ៍ថារំភើបសប្បាយចិត្តដល់ហើយហេតុនេះទើបនាយញញឹមបានទាំងដែលថេយ៉ុងខឹងចង់ក្រហមមុខ។
   "ឈប់ញញឹមភ្លាម!!"
  "បាទ"នាយក៏ឈប់ញញឹមភ្លាមអោយថេយ៉ុងខ្នាញ់នាយខ្លាំងៗតើអោយគេខឹងនាយបានយូរយ៉ាងមិចមើលចរិតចុះ អាយុ40ស្អែកៗឥឡូវហើយនៅធ្វើចរិតដូចកូនក្មេង។ថេយ៉ុងខាំមាត់ដើរបែរក្រោយទៅរកពូក ដាក់ខ្លួនគេងបែរខ្នងតែជុងហ្គុកខូចណាស់រត់ហក់ឡើងពូកយ៉ាងលឿនទាញប្រពន្ធបែរមករកខ្លួនទម្លាក់ខ្លួនគេងក្នុងទ្រូងទាញដៃនាងមកអោបសង្ងំធ្វើមិនដឹង។
  "ណែ!!អ្នកណាអោយបងធ្វើបែបនេះឆាប់លែងដៃអូនភ្លាម!!"
  "បើបងលែងអូននឹងវាយបង"ជុងហ្គុកអើតកធ្វើមុខកូនឆ្កែដាក់ប្រពន្ធព្រោះតែដឹងថាបើនាយលែងនោះនឹងត្រូវមិនខាន។
  "បើមិនចង់ត្រូវក្រោកចេញ!!!"
  "អត់!មិនចេញដាច់ខាត"
  "ហ្ហឹស!!!"
  "ថេយ៍ហា....បងនិយាយចោលទេអូនកុំខឹងអីណាៗៗ"
ថេយ៉ុងនៅតែមិនមើលមុខនាយទើបជុងហ្គុកនៅតែរអ៊ូរង៉ូវៗថើបផងអោបផងលួងលោមផងតែយូរទៅថេយ៉ុងបែរជាគេងលក់ទៅវិញ។
   "អា៎វ!គេងលក់ហើយ?"នាយខំលួងសឹងអីបែរជាគេងលក់ធ្វើមិនដឹងល្ងណាស់ប្រពន្ធសម្លាញ់។
   "សឺតៗៗអ្ហា!ស្តេចខឹងលេខ1"ជុងហ្គុកថើបពេញមុខថេយ៉ុងថ្នមៗព្រមទាំងលួចនិយាយតិចៗម្នាក់ឯងទើបដាក់ខ្លួនគេងដូចគ្នា។
     ល្ងាច....
  ជុងហ្គុកមិនបានទៅធ្វើការវិញនោះទេព្រោះបានជ្រុលគេងលក់ជាមួយប្រពន្ធទើបកំដរដល់នាងក្រោក។
  "ម៉ោះងូតទឹករួចបងនាំអូនដើរលេង"ជុងហ្គុកបីប្រពន្ធទៅបន្ទប់ទាំងនាងមិនទាន់និយាយជាមួយនាយនៅឡើយ។ ពេលងូតទឹករួចជុងហ្គុកក៏ជ្រើសឈុតអោយថេយ៉ុងដែលមាតាទើបនឹងទិញអោយមើលទៅស្អាតៗណាស់ បែបចាស់ទុំប៉ុន្តែមិនចាស់គំរិលមើលទៅលេចធ្លោម្យ៉ាង។
   បន្ទាប់ពីផ្លាស់សម្លៀកបំពាក់រួចក៏ចុះមកខាងក្រោមដែលមាតាបិតាចាំរួចជាស្រេចទើបធ្វើអោយថេយ៉ុងភ្ញាក់ផ្អើលស្មានតែទៅពីរនាក់។
   "ល្ងាចនេះពួកយើងដើរលេងជាលក្ខណៈគ្រួសារ អីយ៉ា
កូនស្អាតណាស់ក្នុងឈុតនេះ ឃើញទេតែម៉ាក់ថាស្អាតគឺស្អាតហើយ"គ្រាន់តែមកដល់ក្រោមជុងហ្គុកដាក់ប្រពន្ធចុះថ្នមៗអោយមាតាមើលពីសម្រស់កូនប្រសារពេលពាក់ឈុតដែលគាត់រើសអោយ។ទ្រង់មើលហើយញញឹនសរសើរធ្វើអោយគ្រប់គ្នាញញឹមគ្រប់គ្នាឯថេយ៉ុងក៏ញញឹមតិចមដូចគ្នាត្បិតទើបនឹងស្វាងងងុយពេលស្វាមីរៀបចំគ្រប់យ៉ាងអោយ។
   "អរគុណអ្នកម៉ាក់"ថេយ៉ុងញញឹមអឹមអៀនពេលទ្រង់មើលគេហើយញញឹមបញ្ចេញទឹកមុខពេញចិត្តជាខ្លាំង។
   ក្រោយពីនិយាយគ្នារួចរាល់ក៏នាំគ្នាឡើងឡានទៅដោយប្រើឡាន4គ្រឿងមានទាំងកូនចៅរាជវាំងនិងកូនចៅជុងហ្គុកដូចគ្នា។ពេលមកដល់ភោជនីយដ្ឋានញាំអាហារ អ្នកណាក៏មើលពួកគេដែរពិសេសជុងហ្គុកជាបុគ្គលល្បី
ថែមទាំងមានមនុស្សប្លែកមុខដែលនាយមិនធ្លាប់ជួបទើបអ្នកកាសែតបានថតយកទៅចុះផ្សាយប៉ុន្តែនាយធ្វើធម្មតាព្រោះតែវាជាទម្លាប់ហើយក៏ជាការងាររបស់អ្នកកាសែតដូច្នេះនាយខ្ចិលខ្វល់។នាយបណ្តើរប្រពន្ធស្រស់ស្អាតរបស់នាយធម្មតាសំខាន់take careប្រពន្ធឡើងស្រីនៅទីនោះញញឹមត្រេកអរជំនួស អ្នកខ្លះក៏ច្រណែនព្រោះតែឮមកថានាយមិនដែលច្បាស់លាស់ដលបានប្រពន្ធថ្នមដូចកែវឈប់ខូចតែម្តង។
    "យ៉ុនហ្គីហ្យុង?"មកដល់ក៏បានជួបជាមួយបងធម៌តែម្តងសំខាន់ណាស់មនុស្សស្រីមកទៀតមិនធម្មតាទេ។
   "ជុងហ្គុក?នេះមកញាំអាហារនៅទីនេះដែរហ្ហេស?"
  "បាទ គឺនាំគ្រួសារមកញាំអាហារ"
"ជម្រាបសួរលោកពូអ្នកមីង សួស្តីប្អូនថ្លៃ"យ៉ុនហ្គីធ្លាប់តែឮប៉ុន្តែមិនដែលបានជួបផ្ទាល់ ថ្ងៃនេះបានជួបពិតជាគួរអោយភ្ញាក់ផ្អើលសំខាន់មុខដូចប្រហែលៗតែមិនចាំថាធ្លាប់ឃើញនៅឯណា។
  "ចាស៎សួស្តី"ថេយ៉ុងញញឹមតបឯមាតាបិតាជុងហ្គុកក៏ញញឹមរាក់ទាក់ដូចគ្នា។ពេលរាក់ទាក់រួចជុងហ្គុកក៏ទុកពេលអោយបងមានពេលវេលារ៉ូមែនទិចខ្លះទើបមិនបានបបួលទៅរួមតុ។
     នៅពេលញាំអាហារបិតាក៏នាំនិយាយរឿងរាជវាំងបន្តិចបន្តួចទើបបន្តញាំអាហាររួចរាល់ក៏នាំគ្នាដើរលេងហើយអ្នកសប្បាយចិត្តបំផុតគឺមាតាជុងហ្គុកព្រោះទ្រង់មិនធ្លាប់បានដើរលេងស្រាលខ្លួនប្រែកាយជាជនសាមញ្ញ
បែបនឹងទេ។ពួកគេនាំគ្នាដើរលេងផ្សាររាត្រីនិងបានទៅsoul towerមើលទេសភាពហើយជុងហ្គុកក៏បានឡើងច្រៀងកន្លែងដែលគេដាក់ច្រៀងកម្សាន្តតាមផ្លូវអោយថេយ៉ុងស្តាប់ព្រមជាមួយពាក្យលួងកុំអោយនាងខឹងនាយយូរដល់ថ្នាក់អ្នកនៅទីនោះញញឹមទះដៃឯថេយ៉ុងបែរជាយំព្រោះរំភើបឯមាតាបិតាក៏លួចថតទុកហើយញញឹមមានក្តីសុខដូចគ្នា។
    ការដើរលេងមួយល្ងាចក៏បានបញ្ចប់ទៅយ៉ាងសប្បាយរីករាយម្នាក់ៗមានតែស្នាមញញឹមព្រោះមិនដែលបានជួបជុំដើរលេងបែបនេះទេ។
   "ពេលទៅអាមេរិកម៉ាក់យល់ថាពួកយើងគួរតែមានដំណើរកម្សាន្តបែបសាមញ្ញអ៊ីចឹងមួយទៅល្អទេ?"ទ្រង់ដូចជាមិនអស់ចិត្តជាមួយការដើរលេងដ៏សប្បាយរីករាយមួយនេះសោះហើយ។
   "កូនថាល្អណាស់"ថេយ៉ុងយល់ស្រប
  "បើស្រីៗយល់ព្រមហើយតើបងនិងកូនប្រកែកបានយ៉ាងមិច?"ព្រះអង្គមានបន្ទូលរួចក៏នាំគ្នាសើចទើបត្រឡប់ទៅផ្ទះវិញ។
    ត្រឡប់មកដល់ផ្ទះក៏បែកគ្នាឡើងគេងឯថេយ៉ុងនាងគេងមិនលក់ព្រោះមានចម្ងល់ចង់សួរជុងហ្គុកព្រោះមើលទៅកាយវិការយ៉ុនហ្គីហាក់ដូចមិនដែលស្គាល់ម៉ាក់ប៉ាជុងហ្គុកសោះឬនាយមិនដែលប្រាប់អ្នកណា?មែនហើយ!!!គេភ្លេចអោយឈឹងថាកាលពីគេមកដំបូងម៉ែដោះហ្វាធ្លាប់និយាយថាជុងហ្គុកគ្មានប៉ាម៉ាក់?ចុះប៉ាគេនោះតើគាត់ដឹងរឿងឬអត់?
    "ជុង!"
   "ហ្ហឹម?អូនមានការអី?គេងមិនលក់មែនទេ?"
  "មិនមែនទេ អូនមានរឿងចង់សួរបង"
  "រឿងអី?អូនអាចសួរបានសឺត"
"តើបងអាចនិយាយរឿងគ្រប់យ៉ាងពីបងប្រាប់អូនបានទេ?"ហេតុអីសុខៗប្រពន្ធនាយនឹកឃើញចង់ដឹងរឿង?នាងសង្ស័យពីអ្វីមែនទេ?
  "ចង់ដឹងពីរឿងបងនៅនៅពីក្មេងដែរមែនទេ?"
  "អូនចង់អោយបងនិយាយរឿងមួយសិនចាំនិយាយរឿងបងពីក្មេងអោយអូនស្តាប់"
  "អូននិយាយមក"
  "តើរឿងបងជាព្រះរាជបុត្រមានតែអូនទេមែនទេដែលដឹង?"
  "មែនហើយ អូនជាមនុស្សដំបូង"
"ចុះប៉ាម៉ាក់អូន?ម៉ែដោះ?បងយ៉ុនហ្គីនោះក៏មិនបានដឹងដែរ?"
  "បងគ្មានចេតនាកុហកប៉ុន្តែមកពីកាលនោះបងមកដំបូងហើយមិនអាចចេះតែនិយាយអ្វីផ្តេសផ្តាសទេ"
  "បានន័យថាគ្រប់គ្នាគិតថាបងគ្មានប៉ាម៉ាក់?"
  "បងមិនដឹងនោះទេប៉ុន្តែក៏ប្រហែលដូចអូននិយាយព្រោះតែបងមកដំបូងម្នាក់ឯងរហូតមកដល់ពេលនេះ"
  "អ៊ីចឹងលោកប៉ាអ្នកម៉ាក់មិនដែលមកទេ?"
  "អឹម មានតែបងប៉ុណ្ណោះដែលទៅលេងទ្រង់ អូនដឹងទេថាអូនអស្ចារ្យណាស់សឺតៗ"ដូច្នេះទើបនាយមានការភ្ញាក់ផ្អើលនៅអាយុ38ឆ្នាំនេះព្រោះគ្រប់យ៉ាងវាល្អប្រសើរតាំងពីថេយ៉ុងចូលមកក្នុងជីវិតនាយ។ថេយ៉ុងញញឹមថើបនាយដូចគ្នា។
  "ចុះប៉ារបស់អូនគាត់ស្និតស្នាលនឹងបងដូចបងប្អូនដំបូងអូនស្មានថាបងជាប្អូនប្រុសប៉ាអូនតើ"
  "អូនដឹងទេថាពេលបងមកកូរ៉េដំបូងៗបងស្គាល់អ្នកណា?គឺប៉ាអូននេះហើយបងជួបគាត់ភ្លាមស៊យភ្លាមហើយពេលនោះហើយទើបគាត់បានសួរនាំថែមទាំងច្រឡំបងថាជាកូនមីងរបស់គាត់ព្រោះបងប្រាប់ថាម៉ាក់បងឈ្មោះអេឡូស្ទើតាមពិតឈ្មោះដូចគ្នាទើបគាត់ចាត់ទុកបងជាប្អូនជីដូនមួយជួយទំនុបបម្រុងបងគ្រប់យ៉ាងក្នុងនាមជាបងប្រុសប៉ុន្តែពេលដឹងរឿងពិតថាបងមិនមែនកូនមីងរបស់គាត់ៗក៏នៅតែទុកបងជាប្អូនដដែល ចំណែកយ៉ុនហ្គីហ្យុងបងស្គាល់ក្រោយទើបរាប់អានជាបងប្អូនធម៌ពួកគាត់សុទ្ធតែជាអ្នកមានគុណរបស់បង បងក៏ធ្លាប់ប្រាប់ថាបងមានប៉ាម៉ាក់ដែរ......"ជុងហ្គុកនិយាយរៀបរាប់
ពីអ្វីដែលថេយ៉ុងសួរហើយក៏ប្រាប់ពីកុមារភាពនាយតិចតួចព្រោះវាយប់ជ្រៅណាស់ហើយ។
   "ហេតុនេះទើបគ្មានអ្នកដឹងពីបងហាសហាសូម្បីអូនពីមុនក៏ខ្លាចមុខនិងសម្លេងបងដែរកុំថាតែអ្នកបម្រើនិងម៉ែដោះ"
  "មកពីពេលនោះអូនក្បាលខូចសឺតៗបានហើយឆាប់គេងស្អែកអូនចង់ដឹងអ្វីបងនឹងនិយាយបន្ត"
  "ចុះបងមិនទៅធ្វើការទេ?"
  "បងសម្រាកណាមួយជូនមាតាបិតាឡើងយន្តហោះផង"
  "អឺម រាត្រីសួស្តីលោកប្តី"
  "បាទ រាត្រីសួស្តីប្រពន្ធសម្លាញ់សឺតៗៗ"

រ៉ាជេក៍♡

   
  
   

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now