ថ្ងៃនេះគ្រាន់តែបើកភ្នែកមកឃើញមុខប្រុសចាស់ភ្លាម
ក្មេងខ្លះអៀនដល់ប្រែខ្លួនគេងបែរខ្នងបេះដូងក៏លោតញាប់ខុសធម្មតានឹកឃើញរឿងយប់មិញគេមិននឹកស្មានសោះថានាយក៏ចេះរ៉ូមេនទិចដែរប្រហែលជាណាត់ស្រីញឹកញាប់ហើយមើលទៅ។នឹកឃើញដល់នាយមានស្រីភ្លាមគេក៏ឈប់ញញឹមភ្លេតប្តូរជាក្រោកទាញដៃនាយចេញវិញតែមិនទាន់នឹងក្រោកចេញអោយផុតផងអ្នកដែលបិទភ្នែកគេងលើគ្រែក៏ទាញគេអោយមកគេងវិញមុននឹងសង្កត់ពីលើ។
"ចង់ទៅណា?"
"ទៅរកសង្សារទេដឹង"ថេយ៉ុងងាកចេញនិយាយទាំងមួម៉ៅតែឯងមិនដឹងរឿង នេះនែនទេដែលហៅថាគិតម្នាក់ឯងនឹកឃើញម្នាក់ឯងដល់ពេលជាសួរក៏តាំងនិយាយថាធ្វើអីដឹងខ្លួនឯងហើយ?
"??មិនផ្គើនម្តងមិនបាន?"
"មិនបានផ្គើន"
"កើតអី?"កើតអ្វីទៀតហើយក្រោកមកមិនទាន់មុខក្រញ៉ូវខឹងងងក់និយាយគ្មានក្បាលកន្ទុយបែបនេះ?នាយមិនយល់!!
"កើតអី?អ្នកណាកើតអី?អ្ហឹម ហ្អឹម!!"ជុងហ្គុកអោនបំបិទមាត់ដែលពូកែនិយាយឌឺតបមកធ្វើជាមិនដឹងខ្យល់
ខ្នាញ់ខ្លាំងណាស់។
"បងសួរថាកើតអី?"ក្រោយដកបបូរមាត់ជុងហ្គុកអោនសួរម្តងទៀតទាំងជ្រួញចិញ្ចើមសម្លឹងគេមិនព្រិច។
"ប្រាប់ថាមិនបានកើតអីទេ"ថេយ៉ុងដកដង្ហើមញាប់ៗតបទាំងបេះដូងលោតដំណាលគ្នា នាយនេះថើបចង់អោយគេស្ទះខ្យល់ស្លាប់ឬយ៉ាងមិចខំរុញចេញហើយកាន់តែចូលថែម។
"ចុះមុននេះបងសួរហេតុអីឆ្លើយបែបនោះ?"
"ចង់ឆ្លើយ!អ្ហាយ!!"
"សឺតៗៗបងគួរតែប្រដៅអូនខ្លះដែរទេ?"ថេយ៉ុងរួញក
បិទមុខពេលនេះចាប់ថើប។
"ប្រដៅរឿងស្អី?!"នាងតូចសម្លក់នាយបែបគួរអោយខ្នាញ់ គេមានបានធ្វើអីខុសឯណាមកប្រដៅស្អី!
"ប្រដៅរឿងអូនពូកែផ្គើននេះអី?បងសួរធម្មតាអូនឆ្លើយផ្សេងចូលចិត្តអោយបងខ្នាញ់សម្បើមណាស់"
"អឿស!ក្រោកចេញទៅធ្ងន់ណាស់"
"អូហ៌!ធ្ងន់មែនទេ?បងជិះរាប់ម៉ោងមិនឃើញធ្ងន់ផង"
"រោគចិត្តខ្លាំងណាស់ឈប់និយាយ!!"
"Okឈប់និយាយក៏ឈប់និយាយ"
"អាទិត្យក្រោយបងទៅអ៊ីតាលីធ្វើការបីថ្ងៃអូននៅផ្ទះម្នាក់ឯងបានឬអត់?"
"អត់មានបញ្ហាទេទៅមួយអាទិត្យក៏មិនអីដែរ"
"មិនគិតទៅតាមបងទេ?"
"ទៅធ្វើអី?គ្មានការងារនៅនឹងផងទៅធ្វើអី"
"បងសង្ហារយ៉ាងនេះមិនគិតដើរតាមខ្លះទេហ្ហេស?"
"ឆឹស!បើនរណាចង់បានយកទៅមិនហួងហែងទេ"មាត់
និយាយថាមិនហួងហែងតែពេលឮនាយនិយាយដល់រឿងនេះក្នុងចិត្តបែរជាមួម៉ៅ។
"ក្មេងឈ្លើយ!គិតប្រុងលើកបងអោយស្រីផ្សេង?"ខំ
និយាយចង់អោយគេប្រចណ្ឌតែគេមិនគិតនៅរុញថែមទៀតប្រពន្ធក្មេងអើយ។
"លោកខ្លួនឯងបើបើលោកចង់ដែរខ្ញុំមានសិទ្ធអីហាម?"
"សិទ្ធជាប្រពន្ធនោះអីភ្លេចហើយ?អូនមានសិទ្ធគ្រប់យ៉ាងលើបង"ឮនាយនិយាយគេលួចញញឹមក្នុងចិត្តប្រុសចា៎សនេះផ្អែមជាក្មេងទៀតលោកអើយ។
"លោកទៅធ្វើការតើខ្ញុំហាមធ្វើអី?បើទៅរកស្រីចាំអោយខ្ញុំហាម"
"ចុះបើមានស្រីណាចង់បានបង?"
"ចង់បានក៏យកទ-អ្ហឹម!!"ខ្នាញ់ណាស់ចុះឡើងរុញនាយអោយតែគេមិនគិតការពារហួងហែងអីបន្តិចសោះក្មេងម្នាក់នេះ។
"អូនបើកដៃហើយបងគួរតែយកប្រពន្ធ10ហើយមើលទៅ"នាយនិយាយទាំងគ្រឺតចង់ឌឺនាងវិញតែនាងមិនព្រឺញាក់មុខញាក់ស្មាធ្វើប្រងើយបែបនោះសមតែរំលោភយកកូនប្រើហើយ។
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
عاطفيةទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24