ថេយ៉ុងញ័រដៃយំកាន់តែខ្លាំងពេលឃើញកាយវិការរបស់ស្វាមីដែលនាងខំស្រលាញ់ទុកចិត្ត។ចំណែកជុងហ្គុកទឹកមុខនាយភ្ញាក់ផ្អើលព្រោះតែពាក្យថាលោករបស់ប្រពន្ធហើយនៅពេលឃើញរូបស្រីម្នាក់នោះនាយក៏ស្គាល់។
"លោកស្គាល់នាងត្រូវទេ?"
"មែនបងស្គាល់នាងព្រោះ-"គ្រាន់តែឮថានាយស្គាល់នាងថេយ៉ុងកាន់តែគាំងបេះដូងស្ទើរតែឈប់លោតខាំមាត់សង្កត់ចិត្តយំព្រោះតែគេត្រូវនិយាយពាក្យដែលគេមិនដែលគិតថានឹងនិយាយវាបន្ទាប់នាងស្រលាញ់នាយខ្លាំង។
"ពួកយើងលែងលះទៅ"មិនអោយនាយនិយាយចប់ថេយ៉ុងក៏ហើបមាត់មុនទាំងងើនមុខសម្លឹងនាយមិនព្រិចបង្ហាញភាពឈឺចាប់អោយនាយបានឃើញច្បាស់ៗឯជុងហ្គុកវិញជ្រួញចិញ្ចើមទាំងភ្ញាក់ផ្អើលតើប្រពន្ធនាយកើតអី?ហេតុអីសុខៗមកនិយាយពីរឿងលែងលះ?
"ហ្ហាស!!/ថាមិច?!/អ្នកនាង"អ្នកនៅក្នុងផ្ទះសុទ្ធតែភ្ញាក់ផ្អើលឯជុងហ្គុកគាំងស្តូកបានត្រឹមសម្លឹងមុខប្រពន្ធទាំងមិនយល់ថាមានរឿងអី កើតអ្វីបានជាមកសុំលែងលះទាំងនាយគ្មានដឹងខ្យល់គ្មានបានខុសអ្វីបន្តិច។
"កុំអីអ្នកនាងសួរលោកម្ចាស់អោយបានច្បាស់សិនទៅ"
"មើលមកបងមកថេយ៍ តើមានរឿងអី?ហេតុអីអូនយំនិយាយរឿងលែងលះទាំងដែលគ្មានរឿងអ្វីកើតឡើង?"
នាយជ្រើសរើសសួរយ៉ាងទន់ភ្លន់ព្រោះតែនាងកំពុងមានផ្ទៃពោះមិនអាចសម្កេងធំបានទេបើទោះជានាយកំពុងតែឆ្ងល់ក៏ដោយ។
"ថេយ៉ុង!ក្រែងពួកឯងស្រលាញ់គ្នាណាស់មិនអ៊ីចឹងហេតុអីសុខៗឯងមកសុំលែងលះ?ព្រោះយើងមែនទេ?"ម្ចាស់ក្សត្រីក៏ភ្ញាក់ផ្អើលមិនស្ទើរដែរទើបនឹងត្រូវគ្នាម្សិលមិញសោះមកសុំកូនគាត់លែងយ៉ាងមិច។
ថេយ៉ុងឮហើយកាន់តែយំខ្លាំងគ្រវីក្បាលនិយាយមិនចេះព្រោះតែបំពង់កវាអួលណែននិយាយមិនចេញ។សូអ៊ីនទ្រាំមិនបានក៏ចូលមកចាប់ដៃថេយ៉ុងអោយសម្រួលអារម្មណ៍ទើបនិយាយជំនួស។
"ព្រឹកមិញពេលអ្នកនាងចែកផ្លូវជាមួយមិត្តមានមនុស្សស្រីម្នាក់មកសុំជួបនិយាយជាមួយអ្នកនាងប៉ុន្តែគ្រាន់តែអង្គុយបានបន្តិចនាងក៏ក្រោកលុតជងង្គង់និយាយទាំងយំថានាងបានជ្រុលជ្រួសជាមួយលោកម្ចាស់ដល់មានកូន1ខែហើយ នាងបាននិយាយរឿងជាច្រើនប្រាប់អ្នកនាងថាលោកម្ចាស់បានលួចទាក់ទងនាង......"គ្រាន់
តែស្តាប់សូអ៊ីនរៀបរាប់ក្បាលដំបូងម្ចាស់ក្សត្រីចង់ខឹងប៉ុន្តែគាត់ស្គាល់បុត្រច្បាស់គេមិនទៅធ្វើរឿងបែបនឹងទេបើមើលតាមកាយវិការគេស្រលាញ់ប្រពន្ធគេណាស់ឯម៉ែដោះក៏ដូចគ្នាចំណែកអ្នកបម្រើខ្លះក៏គិតដូចឯអ្នកខ្លះក៏គិតដូចថេយ៉ុងដែរព្រោះពីមុនជុងហ្គុកមិនមែនមនុស្សត្រឹមត្រូវនាយចូលចិត្តនាំស្រីៗមកទីនេះណាស់ហើយកាន់តែគួរអោយសង្ស័យគឺថេយ៉ុងមានកូនមិនអាចមានអ្វីជាមួយបានទើបនាយអាចរកខាងក្រៅ។
"ហេតុនេះទើបអ្នកនាងមកសួរលោកម្ចាស់បញ្ជាក់"ថេយ៉ុងនៅយំងាកមុខចេញហាក់ដូចមិនចង់ឃើញមុខជុងហ្គុកនោះទេ។
"វាមិនមែនជាការពិតទេ!បងស្គាល់នាងព្រោះនាងជាបុគ្គលិករបស់បង!ហើយបងក៏មិនដែលទៅទាក់ទងនាងដែរ!"
"ចុះខែមុនលោកមកយឺតចំពេលដែលនាងថានាងមានកូន4សប្តាហ៍វាមិនចៃដន្យពេកទេ?"
"ថេយ៍ នេះអូនមិនទុកចិត្តបង?បងស្រលាញ់អូននិងកូនបងមិនដែលគិតចង់ក្បត់អូន!បងក៏ធ្លាប់និយាយប្រាប់អូនដែរ បងអត់បានរឿងបែបនោះ!!ទោះអូនប្រែរូបរាងក៏បងនៅតែស្រលាញ់តែអូនមិនបានជឿបង?ថ្ងៃដែលបងយឺតថ្ងៃនោះអូនក៏ឃើញថាភ្លៀងខ្លាំងអូនខលមកបងៗមិនបានឮបងក៏និយាយប្រាប់អូនដែរ ដោយសារតែភ្លៀងមិនដាច់ហើយខ្លាំងៗបងមិនអាចទៅបានព្រោះតែអូនមែនទេដែលផ្ញើរសារអោយបងចូលជ្រកកុំជិះទៅទាំងភ្លៀងខ្លាំងខ្លាចគ្រោះថ្នាក់?ហេតុអីអូនគិតថាបងទៅធ្វើរឿងបែបនោះ?"ជុងហ្គុករៀបរាប់ទាំងអួលដើមកចង់យំដូចគ្នាតាំងពីថេយ៉ុងនិយាយរឿងលែងលះម៉្លេះ នាយមិនដែលទន់ខ្សោយទេតែពេលដែលប្រពន្ធនាយសង្ស័យមកលើនាយថែមទាំងចង់លែងលះដោយមិនបានសួរហេតុផលនាយក៏ចេះឈឺដែរ។បើទោះជាជុងហ្គុកបកស្រាយក៏ថេយ៉ុងនៅស្ងៀមគេជឿនាយស្រាប់គ្រាន់តែខួរក្បាលគេមិនអាចរំលាយសម្លេងនោះបាន គេមិនចង់និយាយមិនចង់ស្តាប់អ្វីបន្តទេប៉ុន្តែគេនៅតែយំដដែល។ជុងហ្គុកពិតជាចង់អោបលួងលោមតែថេយ៉ុងកំពុងខឹងបើនាយប៉ះគេនឹងកាន់តែខឹង។
"បានបើអូនមិនជឿបងៗនឹងរកភស្តុតាងបញ្ជាក់ហើយបងក៏មិនអោយអ្នកធ្វើរឿងនេះរួចខ្លួនដែរ!!"ជុងហ្គុកក្រោកឈរនិយាយទាំងមុខមាំស្មើ នាយនឹងចាត់ការអ្នកដែល
មានគំនិតចង់បំបែកបំបាក់គ្រួសាររបស់នាយចាំតែមើលចុះ!!។នាយដើរចេញទៅផុតថេយ៉ុងយំកាន់តែខ្លាំងឯម្ចាស់ក្សត្រីឃើញហើយក៏អាណិត ម្នាក់ៗក្នុងផ្ទះសុទ្ធតែចង់យំអាណិតចៅហ្វាយៗដែលមានរឿងយល់ច្រឡំមិនដឹងថាពិតឬអត់។ម្ចាស់ក្សត្រីក៏ដូចជាម៉ែដោះក៏មកអោបលួងលោមនាងព្រោះតែនាងមានកូនយំច្រើនគិតច្រើនមិនល្អដល់កូនក្នុងផ្ទៃនោះទេ។
"ឈប់យំទៅកូនកំពុងមានពពោះយំច្រើនមិនល្អដល់កូនក្នុងផ្ទៃទេ"
"ហ្ហឹក!ហឹកៗ"គេព្យាយាមហាមហើយតែវាចេះតែចេញទឹកភ្នែកមកហាមមិនបានព្រោះតែទ្រូងខាងឆ្វេងគេវាឈឺ។ថេយ៉ុងអោបម្ចាស់ក្សត្រីយ៉ាងណែនយំអោបគាត់តែម្តង។
"តើកូនជឿលើជុងហ្គុកទេ?"គាត់ចង់ដឹងពីចិត្តនាងមើលទៅកូនគាត់មិនបានកុហកទេ
"អឺម!ដូចដែលគាត់និយាយប៉ុន្តែ-"ថេយ៉ុងងក់ក្បាលតិចៗរួចក៏និយាយបន្ត
"ប៉ុន្តែកូននៅតែរាងសង្ស័យថាជុងហ្គុកពិតជាបានធ្វើ?ហើយកូនក៏គិតថាមិចក៏ស្រីម្នាក់នោះមកកុហកទាំងដែលនាងមានកូនហេតុអីមិនទៅប្រាប់ឪពុកពិតអោយទទួលខុសត្រូវតើត្រូវទេ?"
"ហេតុអីទ្រង់ដឹង?"វាជាការគិតក្នុងចិត្តរបស់គេទេតែទ្រង់និយាយដូចអានចិត្តគេដឹង
"ហេតុផលមានច្រើនណាស់ ម៉ាក់មិនបានកាន់ជើងកូនប្រុសម៉ាក់តែម៉ាក់ស្គាល់គេច្បាស់បើគេថាទេគឺទេបើគេថាមែនគឺមែន ហើយហេតុផលដែលម៉ាក់គិតគឺមានអ្នកចង់បំបែកបំបាក់ពួកកូនមួយទៀតនាងគ្មានភាពក្លាហានប្រាប់ទៅអ្នកដែលធ្វើទើបលេងផ្លូវកាត់"
"ខ្ញុំក៏គិតដូចលោកស្រីធំដែរព្រោះកាយវិការនាងគួរអោយសង្ស័យតាំងពីដើម"សូអ៊ីន
"ម៉ាក់សង្ឃឹមថាកូននិងមិនសុំកូនម៉ាក់លែងលះទេណា?
អាណិតកូនម៉ាក់អាយុច្រើនផង"
"គឺមកពីពេលនោះកូនខឹងហើយក៏...ឈឺ"
"ម៉ាក់ដឹងអារម្មណ៍មនុស្សស្រីប្រែប្រួលលឿនពិសេសពេលពពោះបែបនេះ"
"វាភ្លាមៗពេកវាក៏ចំថ្ងៃគាត់មកយឺតទៀត"
ក្រឡេកមកមើលភាពវឹកវរនៅក្រុមហ៊ុនវិញជុងហ្គុកកំពុងតែស្រែករកអ្នកដែលបានធ្វើអោយនាងមានផ្ទៃពោះប៉ុន្តែគ្មានអ្នកហ៊ាននិយាយឡើយ។
"តើនាងពិតជាមានកូនជាមួយលោកម្ចាស់មែន?!"ជីស៊ីនជាអ្នកសួរចម្លើយឯជុងហ្គុកប្រជុំបុគ្គលិកសួរនាំ។ជីស៊ីនគ្រាន់តែដឹងរឿងក៏រាងភ្ញាក់ផ្អើលដែរទើបស្វះស្វែងប្រញាប់មកជួយចៅហ្វាយ។នាយសួរទាំងមុខមាំស្មើហាក់គម្រាមឯអ្នកដែលកំពុងត្រូវសួរចម្លើយភ័យក្តាប់ដៃចូលគ្នា។
"ឮខ្ញុំសួរទេ?!!ឬមិនហ៊ាននិយាយការពិតថាមិនមែនជាការពិត?!"
"វា-វាជាការ"
"នៅមុខយើងមិនបាច់កុហកទេយើងស្គាល់គាត់ច្បាស់
បើនាងមិនចង់បាត់មុខទេឆាប់សារភាពទៅ"
"ហ្ហឹកៗៗលោកជីស៊ីនមេត្តាផងតាមពិតវាមិនមែនជាការពិតទេហឺៗ"
"បើមិនមែនជាការពិតហេតុអីនាងថ្លើមធំហ៊ានយករឿងនេះទៅប្រាប់អ្នកនាងថេយ៉ុង?"
"ហ្ហឹកៗគឺមានអ្នកបញ្ជាខ្ញុំប៉ុណ្ណោះតាមពិតខ្ញុំមិនបានចង់ធ្វើទេ ខ្ញុំក៏មានមិត្តប្រុសហើយពួកយើងកំពុងមានកូនថែមទៀតហ្ហឹកៗសូមជួយខ្ញុំផង"
"ប្រាប់មកថាអ្នកណាបញ្ជានាង?"
"គឺ........"ល្ងាច...
ជុងហ្គុកបានត្រឡប់មកវិញរាងល្ងាចខ្លាំងប៉ុន្តែមិនអីទេទោះលួងប្រពន្ធយឺតម៉ោងក៏នាយអាចដោះស្រាយបានព្រោះនាយមានភស្តុតាងគ្រប់គ្រាន់។ហើយកាលដែលមកយឺតព្រោះរវល់ចាត់ការអ្នកដែលធ្វើរឿងនេះនឹងឯង។
ជុងហ្គុកចូលមកដល់ឃើញតែមាតាបិតាកំពុងសោយអាហារបាត់ប្រពន្ធទើបចង់ដើរមកសួរនាំ។
"ម៉ាក់ថេយ៍នៅឯណា?"
"នាងគេងលក់ហើយម៉ាក់មិនចង់ដាស់ទើបញាំអាហារមុនចាំអោយម៉ែដោះធ្វើស៊ុបអោយគេញាំពេលក្រោក"ម្ចាស់ក្សត្រីធ្វើកាយវិការហីៗដូចមិនចង់សន្ទនាតែថាជុងហ្គុកនាយមិនសូវជាខ្វល់គ្រាន់តែចាប់អារម្មណ៍តិចតួចទើបអរគុណគាត់ហើយឡើងទៅខាងលើ។
"ថេយ៍"នាយឡើងមកថេយ៉ុងក៏បើកភ្នែកល្មមទើបខិតចេញមិនអោយជុងហ្គុកប៉ះ។
"អូនចង់នៅម្នាក់ឯង"គ្រាន់តែបានឮពាក្យអូននាយក៏រាងធូរចិត្តបន្តិចទើបមិនប្រកែកក្រោកយកកន្សែងទៅងូតទឹកឯថេយ៉ុងលួចដកដង្ហើមធូរទ្រូងតាមពិតចង់អោបគេអោយណែនៗសោះក៏ប្រឹងសម្តែងថាចង់នៅម្នាក់ឯង។
"សឺត!នេះភស្តុតាងបងទុកលើតុ"ក្រោយពីងូតទឹករួចនាយផ្លុំសក់ស្ងួតប្រមូលខ្នើយភួយទៅគេងបន្ទប់ជាប់នេះព្រោះប្រពន្ធខឹងហើយប៉ះមិនបានតែបើគេងលក់ពេលណានឹងបានចូលមកអោប។ពេលនាយចេញផុតថេយ៉ុងក៏ក្រោកទាំងមុខជូរ នាយចេញមិនងាយក្រោយសោះបានតេថើបហើយទៅបាត់។ថេយ៉ុងក៏បើកវាមកចាក់ស្តាប់ ក្រោយស្តាប់ចប់គេសឹងមិនជឿថានាងជាអ្នកធ្វើ។
រ៉ាជេក៍♡
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24