Ep30:អូនសំខាន់ជាងអ្វីៗគ្រប់យ៉ាង

3K 86 1
                                    

   ពេញមួយថ្ងៃថេយ៉ុងត្រូវស៊ូអ៊ីននិងលោកប្តីថ្នមដូចគេនឹងជាក្មេងទើបនឹងចេះដើរបើទោះជាធុញតែគេក៏មានអារម្មណ៍ល្អនិងសុវត្ថិភាពផងដែរ។ជុងហ្គុកបានទាក់ទងទៅបិតានិយាយពីរឿងនេះប្រាប់ទហរង់តែអោយទ្រង់លាក់ពីមាតាសិនចាំបុត្រគេរឹងមាំចាំប្រាប់ព្រោះក្នុងចិត្តនាយដឹងច្បាស់ថាមាតាច្បាស់ជាខ្ញាល់ធ្វើអ្វីដែលគេស្មានមិនដល់ជាមិនខានបើទោះជានាយអាចមើលថែថេយ៉ុងបានប៉ុន្តែនាយមិនចង់អោយមាតាលូកដៃក្នុងរឿងនេះឡើយ។
     "សឺត!កូនរបស់បងមានធ្វើទុកឬអត់?"គ្រាន់តែចូលមកដល់ឡានជុងហ្គុកថើបភរិយាពេញដោយការថ្នាក់ថ្នម
សូម្បីបុគ្គលិកដែលបានឃើញសកម្មអ្នកទាំងពីរក៏នាំគ្នាឆ្ងល់និងច្រណែនថេយ៉ុងគ្រប់គ្នា។
  "អត់មានទេ រឿងនេះអូនគួរតែសួរបងថាមានក្អួតទៀតឬអត់?"
"ពីរបីថ្ងៃនេះលែងរករឿងបងហើយតែបើទោះជារករឿងបងក៏មិនអីកុំអោយតែកូនធ្វើទុកអូនទៅបានហើយ"នាយមិនចង់អោយប្រពន្ធស្ថិតក្នុងស្ថានភាពដូចនាយនោះទេ នាយមិនអាចទ្រាំមើលនាងខ្សោយនោះទេ។
  "គេមិនរករឿងអូនតាំងពីដើមគ្រាន់តែចូលចិត្តអោយអូនញាំច្រើន"ថេយ៉ុងសើចបន្តិចទាំងស្ទាបពោះដែលកំពុងមានដំណក់ឈាមក្នុងនោះ។
  "កូនប៉ាឆ្លាតណាស់"ជុងហ្គុកដាក់ដៃលើដៃនាងថ្នមៗទើបថើបថ្ងាសភរិយាមួយខ្សឺតទាញនាងមកផ្អែកស្មាអង្អែលស្មានាងថ្នមៗទើបបញ្ជាអោយកូនចៅបើកឡានចេញទៅ។
   "តើនាងត្រូវជាអ្វីនឹងអគ្គនាយកអោយពិតប្រាកដ?បើជាស្រីបងយូរីក៏ដឹងថាលោកអគ្គនាយកមិនដែលបណ្តើរស្រីដដែល"
  "យើងមិនអោយវាមកដណ្តើមគាត់ចេញពីយើងនោះទេ"ស្រីស្រស់សម្លឹងឡានដែលរំកិលចេញទៅឆ្ងាយដោយក្តាប់ដៃណែនទើបចាកចេញទៅជាមួយដៃជើងដែលតែងតែដើរតាមនាង។
  
     ពេលវេលាចេះតែរំកិលទៅមុខពេលនេះថេយ៉ុងមានផ្ទៃពោះ4ខែដែលពោះរបស់នាងចាប់ផ្តើមខ្ទាតចេញបន្តិចតែក៏មិនសូវខ្លាំងប៉ុន្មាន។ជុងហ្គុកចង់អោយនាយឈប់សម្រាកនៅផ្ទះតែក្មេងខ្លះមិនព្រម នៅតែទាទៅធ្វើការជាមួយនាយ ហើយថ្ងៃនេះមានកម្មវិធីដែលជុង
ហ្គុកត្រូវចូលរួមជាភ្ញៀវ។ជាធម្មតានាយកម្រទទួលការអញ្ជើញរបស់គេណាស់ទាល់តែនាយចង់ឬក៏ជាអ្នកជំនួញដែលស្និតស្នាល មិនមែននាយរឹកពារអ្វីទេតែនាយមិនចូលចិត្តហើយក៏មានការងារច្រើនត្រូវធ្វើទើបនាយមិនដែលចង់ទៅ។
    "អូនរួចឬនៅ?"ជុងហ្គុករៀបចំខ្លួនរួចនៅតែប្រពន្ធសម្លាញ់កំពុងតែរៀបចំខ្លួនដែលមើលទៅស្រស់ស្អាតលេចធ្លោជាមួយឈុតដែលនាយបានទិញអោយ មិនស៊ិចស៊ីហើយក៏មិនជិតពេកមើលទៅស្រស់ស្អាតខ្លាំងថ្នាក់ជុងហ្គុកអង្គុយមើលដោយការពិចារណាថាគួរបញ្ឈប់មិនអោយនាងទៅជាមួយវិញឬអត់។
   "រួចហើយ"ថេយ៉ុងញញឹមក្រោកឈរបង្វិលខ្លួនថ្នមៗអោយនាយមើល។ចំណែកស្បែកជើងជុងហ្គុកទិញអាកែងទាបរបៀបស្បែកជើងសិស្សសាលាមានបូជាមួយ
ជាម៉ូតអាចពាក់ទៅចូលរួមពិធីបានពេលនាងពាក់ទៅសមហើយស្អាតដូចក្មេងស្រី18ឆ្នាំ។
  "ហេតុបងធ្វើមុខបែបនេះ?មិនស្អាតមែនទេ?"
"មិនមែនទេ!!ស្អាតខ្លាំងណាស់បងកំពុងគិតថាគួរអោយអូនទៅឬអត់"
"អាវ!!អូនខំតែងតែខ្លួនហើយមិនអោយទៅយ៉ាងមិច?"ថេយ៉ុងឈរច្រត់ចង្កេះសម្លក់នាយដែលមើលនាងមិនដាក់ភ្នែក
  "បងខ្លាចគេមើលប្រពន្ធបង"ពុទ្ធោអើយ នេះជាលោកចនដែរឬអត់?ហួងហែងប្រពន្ធដូចកូនក្មេងហួងហែងនំ
ថ្នាក់ថេយ៉ុងត្រូវអស់សំណើចនឹងទឹកមុខរបស់ស្វាមី។
   "គេមើលទៅយ៉ាងមិច?អូនជាប្រពន្ធបងតើ"
"តែបងមិនចង់អោយគេមើល"ប្រពន្ធនាយទុកអោយនាយមើលម្នាក់ឯងបានហើយ
"អោយគេមើលខ្លះទៅមានទៅអី?នេះអូនខំតែងខ្លួនអោយស្អាតអោយគេមើលមកថាប្រពន្ធបងស្អាតនោះអី"
ទម្រាំលួងលោមនាយបានសម្រេចនាងចំណាពេលនិយាយច្រើនណាស់រហូតទាល់តែគេយល់ព្រមទាំងដែលដំបូងនាយជាអ្នកបបួលអោយគេទៅជាមួយសោះ។
    កម្មវិធីសម្ភោធន៍សណ្ឋាគារ
    "មកហើយឬ? "គ្រាន់តែមកដល់ពួកគេក៏អោបគ្នាជាការស្វាគមន៍
  "សួស្តីហ្យុង តើសុខសប្បាយដែរទេ?"
  "បងសុខធម្មតា បងគួរតែសួរឯងទៅវិញទេ មួយរយៈនេះស្ងាត់មិនឃើញខលមកបង"
  "ខ្ញុំរវល់មើលថែប្រពន្ធនោះអី"
  "រឿងដែលឯងប្រាប់បងលើកមុននោះឬ?"យ៉ុនហ្គីឧទានឡើងទាំងរ៉េផ្លិចនៅល្អ
  "បាទ"
"នេះបងស្មានថាឯងនិយាយលេងចុះឯណាប្អូនថ្លៃបង?"
  "នេះថេយ៉ុងជាភរិយាស្របច្បាប់របស់ខ្ញុំហើយថេយ៍នេះយ៉ុនហ្គីហ្យុងដែលជាបងធម៌របស់បង"
  "ជម្រាបសួរបងថ្លៃ"
"បាទ នេះបើមិនណែនាំបងស្មានតែឯងនាំក្មេងស្រីមកកម្មវិធីបងហើយតើ"យ៉ុនហ្គីចំអន់ព្រោះតែស្គាល់ប្អូនច្បាស់កាលពីមុនថាគេក៏ខូចមិនធម្មតាដែរ។សរសើរដែលថេយ៉ុងអាចបង្រ្កាបប្អូនម្នាក់នេះអោយចេះរៀបការមានគ្រួសារបាននោះ។
  "បងកុំចេះតែថាខ្ញុំមិនដែលបណ្តើរស្រីណាមកកម្មវិធីទេហើយប្រពន្ធខ្ញុំក៏មិនមែនក្មេងស្រីដែរ"នាងមានឈ្មោះជាប្រពន្ធនាយហើយមិនមែនក្មេងទេ។
  "បងថាគេអាយុតិចជាងឯងឆ្ងាយក៏ហៅថាក្មេងបានដែរមិនអ៊ីចឹង?"យ៉ុនហ្គីឃើញទឹកមុខប្អូនមិនប្រក្រតីទើបឈប់ញោះនាំគ្នាចូលទៅខាងក្នុងពិធីដែលមានសុទ្ធតែ
អ្នកធំៗមកសូម្បីយ៉ុនស៊ីមិត្តថេយ៉ុងក៏មកដែរ។ពីរនាក់នឹងគ្រាន់តែបានជួបគ្នានិយាយពីរសប្បាយអរភ្លេចប៉ាភ្លេចប្តីអស់ហើយម្នាក់ៗ។
  "អបអរផងណាសម្លាញ់ដែលឯងមានកូនជាមួយលោកចន ស្តេចជំនួញល្បីឈ្មោះ"
  "អរគុណឯងហើយ"
  "យ៉ាងមិចដែរជីវិតរស់នៅជាមួយ Sugar Daddy តើសុខស្រួលដូចយើងនិយាយទេ?ឃើញថាឯងស្រស់ស្រាយជាងមុនឆ្ងាយណាស់ យើងជឿថាគាត់ច្បាស់ជាថ្នមឯងមិនអោយចេញក្រៅទេ"
  "ដំបូងយើងមិនគិតថាវាល្អអ៊ីចឹងនោះទេ តែពេលស្គាល់ចិត្តគាត់យូរទើបដឹងថាគាត់ស្រលាញ់យកចិត្តទុកដាក់ចំពោះយើងខ្លាំងយើងក៏យល់ថាមានក្តីសុខ"មិនត្រឹមតែនិយាយទេតែភ្នែកក៏សម្លឹងទៅអ្នកដែលឈរនិយាយការងារក្រវីស្រាយ៉ាងសង្ហារពីសចម្ងាយដូចគ្នា។
   "ហ្ហើយ!ជីវិតមិត្តខ្ញុំល្អដល់ហើយច្រណែនណាស់តើពេលណាមាន Sugar daddy ដូចគេទៅណ៎"
  "ជូមីននោះឯងទុកនៅឯណា?"
"ឈប់រំលឹកពីប្រុសម្នាក់នឹងទៅឆឹស!កុំមកបង្អាប់តិចយើងវាយ"
  "ហឹសៗមិនអាណិតគេបន្តិចទេអី?"
"មិន!!"ពួកគេបន្តជជែកគ្នារួចទើបញាំអាហារ គ្រាន់តែនាងចង់ទៅដួសអាហារខ្លួនឯងស្រាប់តែមានដៃមួយមកចាប់ដង្កៀបចេញពីដៃនាយថ្នមៗទើបថេយ៉ុងត្រូវងើយទៅមើលឃើញថាជាស្វាមីសោះស្មានថាជាអ្នកណា។
   "បើឃ្លានហេតុអីមិនប្រាប់បង?អូនមកដួសអាហារម្នាក់ឯងបើមានគ្រោះថ្នាក់គិតយ៉ាងមិច?"
  "មិនអីទេអូនគ្រាន់តែមកដួសរបស់ញាំបន្តិចតើណាមួយអូនឃើញបងរវល់មិនចង់រំ-អឹប!!"
  "គ្មានពាក្យថារំខានទេអូនជាប្រពន្ធរបស់បង អូនសំខាន់ជាងអ្វីៗគ្រប់យ៉ាងសម្រាប់បងមិនត្រូវប្រើពាក្យរំខានទេស្តាប់បានទេ?"
  "អូនដឹងហើយ"ថ្ពាល់ក្រហមអៀនព្រមជាមួយអារម្មណ៍រំភើបបង្ហាញលើផ្ទៃមុខរលោងទើបជុងហ្គុកចាប់អាហារដាក់ចានតាមការចង្អុលរបស់នាង។

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now