ឆ្លៀតពេលថេយ៉ុងរវល់ចង់ដណ្តើមឯកសារចោរម្នាក់នោះក៏ប្រើកម្លាំងស្មារុញទៅដៃអោយថេយ៉ុងទប់លែងជាប់ភ្លត់ដៃម្ខាងត្រូវមួយកាំបិតជ្រៅ។
"អ្នកនាងថេយ៉ុង!!!"ចំពេលដែលម៉ែដោះមកដល់ព្រោះតែបានឮសម្លេងថេយ៉ុងនៅខាងលើ គ្រាន់តែបើកទ្វារមកឃើញទិដ្ឋភាពបែបនេះគាត់ស្លុតចិត្តធ្វើអ្វីមិនចង់បាន។
"អង្គ-អង្គរក្ស!អ្នកយាមជួយផងមានចោរ!!"គាត់តាំងស្មារតីស្រែកមួយទំហឹងនាំអោយអ្នកខាងក្រោមព្រមជាមួយអ្នកខាងក្រៅរត់ចូលមកខាងលើយ៉ាងលឿន។ឯចោរម្នាក់នោះព្យាយាមចង់យកឯកសារពីដៃថេយ៉ុងតែនាយចាប់ជាប់សូម្បីកាំបិតក៏គេចាប់ជាប់មិនអោយដកបានដែរ។
"ស្រីចង្រៃ!!"ចោរម្នាក់នោះស្លន់ស្លោធ្វើអ្វីមិនត្រូវ!បើយកមិនបានគេនឹងស្លាប់ដូច្នេះមានតែដណ្តើមតែនាងពិតជាស្អិតខ្លាំងណាស់ឯងម៉ែដោះខ្ទប់មាត់ស្លន់ស្លោបារម្ភពីថេយ៉ុងទើបគាត់ប្រញាប់ទាញទូរស័ព្ទទៅជុង
ហ្គុកទាំងដៃញ័រទទ្រើតឯកូនចៅក៏នាំគ្នាមកដល់ទើបចោនោះរត់ទាំងទាញកាំបិទមួយទំហឹងរួចក៏រត់ចាកចេញទៅ។
"អឹក!"ថេយ៉ុងទន់ជង្គង់ព្រោះតែចោរនោះបានដកកាំបិតចេញទើបឈាមគេហូរមកច្រើន។
"អ្នក-អ្នកនាងថេយ៉ុងមិនអីទេៗតាំងស្មារតីណា អង្គរក្សឆាប់ឡើងអ្នកនាងត្រូវរបួសធ្ងន់ណាស់អោយលឿនឡើង!!"ពួកអង្គរក្សនាំគ្នាស្លន់ស្លោមកបីថេយ៉ុងដែលសន្លប់លើស្មាម៉ែដោះប្រញាប់យកដាក់ឡានដើម្បីទៅមន្ទីរពេទ្យ។
ជុងហ្គុកដែលរវល់ជាប់ប្រជុំមិនទាន់រួចក៏បិទការប្រជុំភ្លាមៗពេលឮថាថេយ៉ុងត្រូវគេចាក់។ក្នុងចិត្តនាយប្រែជាលែងស្ងប់នៅមិនសុខបើកឡានមិនចាំអោយកូនចៅតាមទាន់ទេ ត្បិតថាខឹងតែនាយមិនបានទៅគុំស្អប់អីទេយ៉ាងណានាយត្រូវមើលថែនាងក្នុងនាមជាស្វាមីម្នាក់។
ឡានមកដល់មន្ទីរពេទ្យជុងហ្គុកក៏មកដល់ដូចគ្នាទើបនាយប្រញាប់ចុះទៅរកឡានដែលមានស្លាកត្រកូលចនដូចគ្នា។
"ថេយ៉ុង!!ថេយ៉ុងដឹងខ្លួនឡើង"ជុងហ្គុករត់ទៅរកឡានគ្រាន់តែទ្វារឡានបើកនាយឃើញសភាថេយ៉ុងខ្លួនសុទ្ធតែឈាមនាយកាន់តែបារម្ភស្ទុះទៅត្រកងនាងចេញពីម៉ែដោះព្យាយាមដាស់និងនាំនាងទៅខាងក្នុង។កូនចៅចូលមកដល់ស្រែកហៅពេទ្យទើបគ្រប់គ្នាប្រញាប់ប្រញាល់ចេញមកយកយ៉ាងលឿនពិសេសឃើញថាអ្នកដែលបីអ្នកជំងឺជាចន ជុងហ្គុកមនុស្សមានអំណាចបើមិនខ្លាចមន្ទីរពេទ្យនឹងរលាយនៅថ្ងៃស្អែកមិនខាន។
"ហេតុអីក៏មានរឿងបែបនេះ?!!"ក្រោយពីបញ្ចូនថេយ៉ុងដាក់បន្ទប់សង្រ្គោះបន្ទាន់រួចជុងហ្គុកងាកមករកកូនចៅព្រមជាមួយម៉ែដោះដែលអោនមុខចុះគ្មាននរណាហ៊ានជាមួយនាយឡើយ។ជុងហ្គុកព្យាយាមរំងាប់អារម្មណ៍មិនចង់ច្រឡោតព្រោះទីនេះជាមន្ទីរពេទ្យមិនមែនផ្ទះ។ជុងហ្គុកបើកទូរស័ព្ទមើលកាំមេរ៉ាសុវត្ថិភាព
ឃើញថាមានជនបិទមុខលួចចូលបន្ទប់នាយរុករើស្រាប់តែបានឃើញថេយ៉ុងចូលទៅប្រតែប្រតប់ជាមួយចោរនោះគ្មានខ្លាចអីបន្តិច។
"ចាប់វាបានឬអត់?!!"
"បានចៅហ្វាយ!ពួកអង្គរក្សរាយការណ៍ថាមិនមិនមែនអ្នកក្រៅ វាជាអង្គរក្សថ្មីទើបតែចូលធ្វើការបាបាន4ខែប៉ុណ្ណោះហេតុនេះទើបវាស្គាល់នឹងដឹងពីផ្លូវនៅក្នុងផ្ទះប៉ុន្តែមិនអាចរត់ចេញព្រោះអ្នកនាងបានចាប់កាំបិតនោះជាប់ទើបវារត់មិនបានឆ្ងាយត្រូវពួកយើងចាប់បាន"នាយនិយាយទាំងអោនមុខមិនហ៊ានសូម្បីងើបក្បាលព្រោះដឹងពីចរិតចៅហ្វាច្បាស់បើនាយខឹងប្រៀបដូចសត្វតោដែលស្រេកឃ្លានចំណីយ៉ាងចឹង។
ជុងហ្គុកមិនមាត់តែកែវភ្នែកបង្ហាញយ៉ាងច្បាស់ថាអ្នកដែលធ្វើស្លាប់មិនស្អាតទេ។ចំណែកម៉ែដោះគិតតែពីអោនមុខយំ រូបភាពថេយ៉ុងត្រូវគេចាប់វានៅដិតជាប់ភ្នែកគាត់នៅឡើយទេ គាត់មានតែបួងសួងអោយនាងមានសុវត្ថិភាពប៉ុណ្ណោះ។
ប្រមាណជា2ម៉ោងកន្លងទៅគ្រូពេទ្យក៏ចេញមកវិញរៀបរាប់ពីអាការៈក៏ដូចជាបានដេរស្នាមរបួសអោយជិតវិញដូចគ្នា។ដោយសារតែហូរឈាមច្រើនទើបធ្វើអោយនាងសន្លប់ភ្លាមមុនមកពេទ្យ ដូច្នេះខាងគ្រូពេទ្យត្រូវការឈាមដែលដូចព្រោះតែខាងមន្ទីរពេទ្យសល់តែមួយទើបអាចដាក់បញ្ចូនបានប៉ុន្តែត្រូវការបន្ថែមទើបជុងហ្គុកជាអ្នកចូលខ្លួនផ្តល់ឈាមព្រោះនាយមានក្រុមឈាមប្រភេទOដែលត្រូវជាមួយគ្រប់ប្រភេទឈាម។
"សុំទោសដែលមិនបានការពារនាង"ជុងហ្គុកសម្លឹងមើលអ្នកគេងលើគ្រែទាំងមុខស្លេកអង្អែលក្បាលនាងថ្នមៗ នាយគួរតែនៅទីនោះជួយនាងហើយនាយក៏មិនគួរខឹងមិននិយាយរកនាងដែរគិតហើយនាយយល់ថាខ្លួនឯងមិនអាចមើលថែសូម្បីមនុស្សស្រីម្នាក់ដែលមានឈ្មោះជាប្រពន្ធទាំងដែលគ្រប់យ៉ាងមិនមែនជាកំហុសរបស់នាយតែនាយបែរជាគិតថាមកពីនាយទើបនាងទៅជាបែបនេះ។ដោយសារឯកសារនោះទើបទាញនាងអោយធ្លាក់ក្នុងស្ថាស្ថានភាពបែបនេះ។
ក្រោយពីម៉ែដោះបានត្រឡប់មកពីផ្លាស់សម្លៀកបំពាក់នាយអោយគាត់នៅមើលថែឯនាយទៅចាត់ការអ្នកបង្កររឿង។នាយដឹងបាត់ទៅហើយថាជានរណាដែលបញ្ចូនគេមក ព្រោះតែឯកសារមួយច្បាប់ហ៊ានប៉ះពាល់មនុស្សរបស់នាយចាំមើលគេលេងអោមើលយ៉ាងមិច!!។
បន្ទាប់ពីចាត់ការរួចនាយបញ្ជាអោយកូនចៅយកសាកសពនោះទៅដាក់ក្នុងផ្ទះអ្នកដែលបញ្ជាអោយគេមកចាំមើលថាគេមានអារម្មណ៍បែបណា?សភាពសព
គួរអោយខ្លាចទាំងដែលទើបនឹងស្លាប់តែដូចមនុស្សស្លាប់មួយអាទិត្យដល់ថ្នាក់កូនចៅឃើញចង់ទន់ជង្គង់ជាមួយទិដ្ឋភាពចៅហ្វាយសម្លាប់មនុស្ស។
ជុងហ្គុកបានត្រឡប់មកវិញចំពេលថេយ៉ុងទើបតែភ្ញាក់ទើបនាយអោយម៉ែដោះទៅសម្រាកបានទុកអោយនាយនៅមើលនាងហើយនាយក៏មិនភ្លេចអោយជីស៊ីនទិញអាហារមកផងដែរ។
"ហាមាត់មក"ថេយ៉ុងងេងឺមិនយល់មិចក៏សុខៗនាយមកបញ្ចុកបាយគេទាំងមុខងាប់បែបនេះ?អោយម៉ែដោះធ្វើក៏បានតែនាយបែរអោយគាត់ទៅផ្ទះនាយជាអ្នកនៅ?នាយចង់ធ្វើអី?ក្រែងខឹងមិននិយាយរកគ្នានោះអី?
"យើងអោយហាមាត់!"តាមសម្រួលមិនចង់ទេចូលចិត្តអោយគេបង្ខំណាស់ មនុស្សមិនធ្លាប់បម្រើអ្នកណាដល់មកធ្វើវាឆ្គងហើយគេមិនព្រមហាមាត់មានតែស្រែកគម្រាម។ថេយ៉ុងសម្លក់នាយបន្តិចទើបព្រមហាមាត់ញាំ មកមើលថែឬមកស្រែកសម្លុតគម្រាម?
"ខ្ញុំឆ្អែតហើយ"
"ញាំបន្តិចទៀតទៅនាងញាំបានតែ5ស្លាបព្រាទេ"ឆ្លៀតអង្គុយរាប់ទៀត
"តែខ្ញុំឆ្អ-"
"ញាំតែបន្តិចទៀតទេ បបរមិនមែនបាយទេនាងគួរតែញាំអោយច្រើនទើបមានកម្លាំង"
"ឆ្លាត"ចុងក្រោយក៏ត្រូវញាំអោយអស់ពីចានទើបនាយឈប់បញ្ចុក។ជុងហ្គុកយកទឹកមកអោយព្រមជាមួយថ្នាំ សំណាងហើយដែលនាងមិនខ្លាចថ្នាំមិនអ៊ីចឹងពិបាកមិនខាន។
ជុងហ្គុកមិនបានទៅក្រុមហ៊ុនវិញទេនាយគឺនៅកំដរថេយ៉ុងរហូតទាល់តែនាងគេងលក់ នាយអង្គុយមើលការងារលើសាឡុងចាំមើលនាង។នាយមិនសួរនាំព្រោះបានមើលសកម្មភាពក្នុងកាំមេរ៉ាហើយគ្រាន់តែនាយគិតថានាងក្លាហានជ្រុលបើនាងកើតអីធ្ងន់ធ្ងរនាយច្បាស់ជាពិបាកដោះស្រាយជាមួយប៉ាម៉ាក់នាងមិនខានណាមួយបើនិយាយមានតែឈ្លោះព្រោះនាយនឹងប្រដៅគេតែក្មេងនោះច្បាស់ជាខឹងថានាយបន្ទោសមិនខានទើបនាយមិនចង់និយាយ។នាយក៏បានចាត់ការរួចហើយដែរដូច្នេះបំភ្លេចចោលមិនសួរនាងក៏បាន។
យប់.....
ក្រោយពីចាក់ថ្នាំរួចថេយ៉ុងយំខ្លាំងណាស់ព្រោះនាងខ្លាចម្ជុលតែមិនស្អប់ថ្នាំ នាងសុខចិត្តលេបថ្នាំគេចពីម្ជុលតែចុងក្រោយនៅតែត្រូវចាក់ថ្នាំដដែល។
"ឈប់យំទៅ"ជុងហ្គុកនៅអង្គុយក្បែរអ្នកគេងយំខ្មើតលើគ្រែមិននិយាយជាមួយព្រោះតែនាយចាប់គេអោយពេទ្យចាក់ថ្នាំទើបនាងខឹង។
"កុំមកនិយាយរកខ្ញុំ!!"
"ធំប៉ុនណាណីហើយខ្លាចម្ជុលមើលតែកូនក្មេង"
"លោកមិនយល់ទេបិទមាត់ទៅ!!ខ្ញុំខ្លាចជារឿងរបស់ខ្ញុំអាលោកឯងមិនខ្លាចមិនអោយគេចាក់អោយជំនួសទៅ"
"អ្នកណាអ្នកឈឺ?"
"ហឹស!!"ចុងក្រោយក៏នៅតែខ្មើតខឹងដដែល រកពាក្យតបមិនឃើញមានតែខឹងឈប់និយាយរកគេនឹងឯង។
"ដៃនឹងកុំអោយរបូតប្រយ័ត្នពេទ្យចាក់ទៀត"ថេយ៉ុងមិនតបតែខាំមាត់ជាប់ឯជុងហ្គុកនាយអស់សំណើចតាំងពីថេយ៉ុងខ្លាចម្ជុលដំបូងម៉្លេះ។
"អាលោកឯងចាំមើលណា"រ៉ាជេក៍♡
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24