ក្រោយពីស្តាប់ចប់ថេយ៉ុងមិនស្មានសោះថាអ្នកដែលនាងតែងតែញញឹមដាក់ជាអ្នកដែលចង់បំបែកបំបាក់គ្រួសារនាងទាល់តែសោះ។នាងវិសនឹងជឿហើយព្រមចាកចេញ ព្រមលែងលះស្វាមីដ៏ល្អរបស់នាងបាត់ទៅហើយ។នាងអាចលះបង់ក្តីសុខនាងដើម្បីអ្នកដទៃព្រោះតែនាងគិតថានាយមើលថែនាងមកដល់ពេលនេះវាក៏យូរគួរសមចុះស្រីម្នាក់នោះមានកូនតូចត្រូវការការមើលថែក្មេងក្នុងពោះ គ្មានអ្នកនៅក្បែរពេលនាងចាញ់ពេលនាងគ្មានកម្លាំងគ្មានអ្នកមើលថែតើនាងលំបាកប៉ុណ្ណា?ហេតុនេះទើបនាងចង់លះបង់ក្តីសុខមួយនេះអោយស្រីម្នាក់នោះតែធាតុពិតនាងកុហកធ្វើអោយខ្លួនវិសនឹងសម្រេចចិត្តល្ងីល្ងើទៅហើយប៉ុន្តែស្វាមីនាងតែងតែនៅខាងនាងស្រលាញ់នាងជានិច្ចទោះបីនាងខឹងនាងសុំលែងសម្តីអាក្រក់យ៉ាងណាក៏នាយមិនបានខឹងមិនបានស្រែកដាក់ហើយនាងក៏បានឃើញកែវភ្នែកឈឺចាប់អន់ចិត្តរបស់នាយដែរប៉ុន្តែនាងមិនអាចលួងលោមនាយវិញព្រោះកាលៈទេសៈតានតឹងពេក។នាយសុខចិត្តដើរចេញទៅរកភស្តុតាងបញ្ជាក់ភាពស្មោះត្រង់ធ្វើអោយគេមានអារម្មណ៍ថាខ្លួនឯងឆោតឆាប់ជឿអ្វីលឿនយ៉ាងនេះហេតុអីមិនទុកចិត្ត ដាក់ចិត្តមើលរឿងនេះអោយច្បាស់?នាងមិនសមឆាប់ទទួលយកមនោគមន៍ស្រីម្នាក់នោះលឿនយ៉ាងនេះសោះទោះនាងមានផ្ទៃពោះទន់ខ្សោយផ្នែកអារម្មណ៍ក៏នាងគួរតែគិតហើយទុកចិត្តស្វាមីនាងដែរ។គិតឡើងវិញថេយ៉ុងច្រោងសក់ អង្អែលពោះតិចៗពេបមាត់ចង់យំព្រោះនាងបានធ្វើខុសដាក់នាយដោយលើករឿងលែងលះអោយនាយឈឺចាប់។
"ប៉ាកូនប្រហែលអន់ចិត្តនឹងម៉ាក់ខ្លាំងហើយ"
"ម៉ាក់សុំទោសណា"ថេយ៉ុងពេបមាត់គេងក្តោបពោះទាំងលួចទឹកភ្នែករហូតដល់គេងលក់។ប្រហែលមួយម៉ោងក្រោយទ្វារបន្ទប់ក៏បើកឡើងតិចៗថ្នមៗហើយអ្នកដែលបើកចូលគ្មានអ្នកណាក្រៅពីជុងហ្គុកនោះទេ នាយគេងមិនលក់នោះទេបើសិនមិនបានអោបប្រពន្ធនោះ។ជុងហ្គុកឡើងលើគ្រែវាគើមៗថ្នមមុននឹងដាក់ខ្នើយជិតប្រពន្ធតិចៗប៉ុន្តែមុនគេងនាយក៏អោនថើបពោះថេយ៉ុងមួយខ្សឺតអង្អែលបន្តិចទើបដាក់ខ្លួនគេងដោយលើកក្បាលប្រពន្ធកើយដៃអង្អែលក្បាលនាងថ្នមៗ មិនភ្លេចជូតដាមទឹកភ្នែកថើបមួយខ្សឺតរួចទើបគេងទាំងដាក់ដៃប៉ះពោះនាងដូចរាល់ដង។
ព្រឹកឡើង.....
ថេយ៉ុងបើកភ្នែកថ្នមៗមានអារម្មណ៍ល្អដូចសព្វមួយដងហាក់ដូចមិនបានគេងម្នាក់ឯងទាល់តែសោះ
ហើយក៏ដូចការគិតពេលនាងបើកភ្នែកច្បាស់ក៏ឃើញថាខ្លួនឯងគេងដោយមានស្វាមីអោបដូចរាល់ថ្ងៃទើបនាងញញឹមខ្ជិបអោបនាងវិញយ៉ាងណែនធ្វើអោយអ្នកគេងលក់ភ្ញាក់បើកភ្នែកអោនចុះក្រោមឃើញប្រពន្ធកំពុងអោបទើបនាយអង្អែលក្បាលនាងតិចៗ។
"Morning ប្រពន្ធសម្លាញ់"ជុងហ្គុកអោនថើបសក់នាងមួយខ្សឺតទាំងញញឹមមានក្តីសុខខុសពីម្សិលមិញដែលនាយស្ទើរតែប្រេះទ្រូងពេលប្រពន្ធហៅនាយថាលោក។
"សុំទោស"នាងមិនតបប៉ុន្តែក៏សុំទោសជំនួសឯជុងហ្គុកនាយយល់ទើបអង្អែលក្បាលនាងជំនួស។
"សឺត!កុំយំទៀតឮទេ?បងមិនចង់ឃើញអូនយំនោះទេ"
"អូននឹងមិនយំទេបើសិនបងមិនធ្វើអោយអូនយំ"
"អា៎ កុំយំអីប្រពន្ធបងសឺតៗ"នាយយល់ន័យថានាងចង់និយាយពីអ្វីទើបអោបលួងជូតទឹកភ្នែកព្រមទាំងថើបលួងដល់អាល្អិតក្នុងពោះរករឿងម៉ាក់ៗទើបលោកប៉ាបី
ម៉ាក់ៗទៅងូតទឹកដើម្បីចុះទៅញាំអាហារខាងក្រោម។
ជុងហ្គុកបីប្រពន្ធចុះជណ្តើរថ្នមៗទាំងញញឹមស្រស់ស្រាយនាពេលព្រឹកឯអ្នកខាងក្រោមដែលមុខមិនសូវរីកព្រោះរឿងកាលពីម្សិលមិញក៏នាំគ្នាញញឹមសប្បាយចិត្តពេលចៅហ្វាយៗត្រូវគ្នាវិញចំណែកម្ចាស់ក្សត្រីក៏ដូចគ្នាទ្រង់ក៏ញញឹមមើលកូនៗចុះមកទាំងម្នាក់ៗញញឹមជាប់។
"អរុណសួស្តីអ្នកម៉ាក់"
"ចា៎សអរុណសួស្តី"គាត់សឹងមិនជឿនឹងត្រចៀកថាបុត្រនឹងពោលពាក្យនេះដែលស្តាប់ទៅធម្មតាតែមានន័យហើយត្រជាក់ចិត្តណាស់។គាត់មានអារម្មណ៍ថាវាសាមញ្ញ
បែបជាគ្រួសារធម្មតាមិនមែនរាជវង្ស គាត់យល់អារម្មណ៍បុត្រហើយពេលនេះថាបុត្រគឺចូលចិត្តបែបណាហេតុនេះទើបសង្ងំនៅតែកូរ៉េមិនព្រមទៅអាមេរិកវិញសោះ។
"អរុណសួស្តីអ្នកម៉ាក់"ពេលជុងហ្គុកដាក់គេអោយអង្គុយសាឡុងក្បែរម្ចាស់ក្សត្រីទើបគេអោនគោរពម្តាយក្មេកឯគាត់ក៏តបហើយញញឹមអង្អែលក្បាលនាងថ្នមៗហាក់ដូចជាកូនស្រីម្នាក់យ៉ាងចឹង។ទ្រង់មានតែកូនប្រុសសុទ្ធគ្មានកូនស្រីទេទាំងដែលទ្រង់ស្រលាញ់កូនស្រីសឹងស្លាប់ កូនប្រុសគាត់មួយអត់ចិត្តគ្រាន់បើតែមានតែកូនពៅទេដែលទ្រង់ហត់ចិត្តជាងគេឈ្លោះទម្រាំ
យល់ថាបុត្រត្រូវការអីទ្រង់ក៏ចាស់បុត្រក៏អាយុច្រើនដែរ។
"និយាយចឹងពីរថ្ងៃទៀតម៉ាក់ទៅអាមេរិកហើយតើចង់ទៅលេងរាជវាំងជាមួយម៉ាក់ទេ?"ដោយសារព្រះអង្គមានកាតព្វកិច្ចត្រូវធ្វើទើបទ្រង់មិនអាចនៅយូរបានទើបបបួលពួកគេដែរទៅ។
"ខ្ញុំរវល់ការងារចាំថេយ៍បាន8ខែខ្ញុំនាំថេយ៍ទៅកើតនៅទីនោះតែម្តង"ថេយ៉ុងឮហើយក៏ងាកមកនាយភ្លេតព្រោះតែនាយមិនបានប្រាប់គេទេថាទៅកើតកូននៅអាមេរិក។
"ល្អណាស់!ម៉ាក់ចាំពួកកូនណា"ទ្រង់សប្បាយព្រះទ័យណាស់ដែលបុត្រព្រមទៅថែមទាំងបង្កើតកូននៅទៅនោះ
ទ្រង់អាចនៅជិតគេបានយូរមិនខាន។
ក្រោយពីនិយាយចប់ក៏នាំគ្នាញាំអាហារពេលព្រឹក ពេលញាំរួចជុងហ្គុកក៏ទៅធ្វើការឯម្ចាស់ក្សត្រីចង់ដើរផ្សារទើបនាំថេយ៉ុងទៅណាមួយក៏ចង់អោយគេនាំទ្រង់ដើរផ្សារដែរព្រោះឮថាគេចូលចិត្តចេញក្រៅ។ទ្រង់ចង់ទិញរបស់ពីកូរ៉េផ្ញើរបុត្រក៏ដូចជាចៅៗផងដែរ។
"មួយនេះយ៉ាងមិចដែរ?"ថេយ៉ុង នាងពូកែរើសណាស់ព្រោះតែនាងជាមនុស្សដែលចូលចិត្តខាងនឹងដូច្នេះភ្នែកនាងឆាប់មើលដឹងហើយក៏អាចស្រម៉ៃចេញថាពេលនាងពាក់អ្វីទៅស្អាតហេតុនេះហើយទើបនាងធ្វើជាអ្នករើសអោយទ្រង់តែម្តង។ចំណែកទ្រង់រើសអោយកូនចៅទ្រង់នាងក៏មិនភ្លេចរើសអោយស្វាមីបីបួនឈុតដែរ។
"នេះ?អូ!ពោះធំផងឬ?ជាមួយអ្នកណា?"ថេយ៉ុងដើររើសៗសុខៗក៏ជួបជាមួយអតីតសង្សារជុងហ្គុកស៊ូលីណានោះអី គេនឹកស្មានថាត្រឡប់ទៅផ្ទះនៅឯក្រៅប្រទេសវិញហើយតើតាមពិតនៅកូរ៉េដដែល។
"ជាមួយស្វាមីខ្ញុំ"ថេយ៉ុងញញឹមតបយ៉ាងស្រស់ឯសូអ៊ីនត្រៀមជាស្រេចព្រោះទឹកមុខចេញមកមិនល្អសោះហើយ។ឯស៊ូលីណាបានតែសម្លក់ព្រោះនាងនិយាយមិនខុស។
"យើងដូចជាប្រហែលៗនាងនៅឯណា"ម្ចាស់ក្សត្រីសម្លឹងមុខនាងទើបនិយាយតែទ្រង់ដូចជាភ្លេចៗហើយក៏ដូចជាធ្លាប់ឃើញនាងដែរ។
"អ្នកមីងជាអ្នកណា?!ម៉ាក់ស្រីម្នាក់នេះហ្ហេស?អរ!នេះជូនកូនមកទិញខោអាវមែនទេ?ចុះប្តីនាងមិនមកទេឬ?"
"ប្តីខ្ញុំមានការងារច្រើនណាស់មិនមែនទំនេរឥតប្រយោជន៍"
"ហ្ហឹស!ប្រពន្ធពោះធំប៉ុនន្នឹងហើយនៅរវល់ធ្វើការទៀត
ជុងហ្គុកនេះណាមិនចោលទម្លាប់យកការងារមកមុខសោះហើយ"
"ការងារអាចមកមុនព្រោះបើគ្មានវាមនុស្សស្រីក៏គ្មានក្តីសុខខ្ញុំថាត្រូវទេ?"ថេយ៉ុងនិយាយទាំងញញឹមពេលចាក់ចំចំណុចរបស់អ្នកទល់មុខដែលចង់លើកអតីតកាលមកនិយាយអោយគេខឹងអន់ចិត្តតែថាថេយ៉ុងមិនអោយនាងបានដៃតែម្នាក់ឯងទេ។
"នាងជាស្រីដែលរត់ចោលកូនយើងនឹងមែនទេ?"
"មែនហើយអ្នកម៉ាក់"ថេយ៉ុងបន្ថែមទាំងញញឹមអោយស៊ូលីណាកាន់តែខឹងលើសដើម
"ខ្ញុំមិនបានរត់ចោលទេ!មកពីពេលនោះលោកប៉ាបង្ខំ"
គេខឹងបានបន្តិចក៏ចាប់អារម្មណ៍សម្តីគាត់និយាយថាកូនយើងចឹងបានន័យថាជាម៉ាក់របស់ជុងហ្គុក?
"តើបង្ខំបែបណា?ថាលោកប្តីខ្ញុំមិនសូវមានលុយនាងក៏ទៅទាក់អ្នកមានជាងមែនទេ?"
"នែ៎!ឯងកុំមកមួលបង្កាច់យើងណា!!"
"មួលបង្កាច់ឬអត់ក្នុងចិត្តនាងដឹងស្រាប់ហើយ!"
"នាង!!!"
"បើនាងហ៊ានប៉ះអ្នកនាងខ្ញុំតែបន្តិចនាងនឹងស្គាល់លោកម្ចាស់ខ្ញុំមិនខាន"
"ថយទៅ!នាងហ៊ានបោកប្រាស់កូនយើងពីមុនផង!កូនយើងមានប៉ុន្នឹងហើយនាងហ៊ានទៅរកអ្នកថ្មីតើនាងជាស្រីម៉ាកស្អីទៅ!!....$€¥₩~■○♡•◇"ម្ចាស់ក្សត្រីចូលមកពាំងមុខថេយ៉ុងទាញសូអ៊ីនអោយចេញបន្តិចទើបលះយកតែម្តងដល់ថ្នាក់ថេយ៉ុងចំហរមាត់។
ក្រោយពីដើរផ្សារជេរស្រីធ្វើបាបចិត្តកូនប្រុសគាត់រួចនិយាយពីសប្បាយចិត្ត។ថ្ងៃនេះគាត់និយាយច្រើនណាស់ហើយក៏ទិញច្រើនណាស់ដែរ មិនចម្លែកទេដែលជុងហ្គុកចូលចិត្តចាយលុយលើមនុស្សស្រីនិងរបស់ដែលពួកនាងចង់បាន។គាត់ទិញសឹងតែឡាន5ដាក់មិនចង់អស់ ទិញនេះទិញនោះអាណាស្អាតឬក៏គេថាល្អគាត់ម៉ៅយកទាំងអស់ ទិញអោយដូចសម្រាប់មនុស្សមួយតំណាក់សូម្បីគេបានចង់20ឈុតម្នាក់ឯងនៅរបស់ប្តីគេទៀតហើយរបស់កូនគេទៀតសូម្បីសូអ៊ីនក៏បានដែរ ទ្រង់ចិត្តទូលាយណាស់បើស្វាមីនិងព្រះអង្គឃើញខ្យល់ចាប់មិនខាន។
មកដល់ផ្ទះព្រះអង្គនិងជុងហ្គុកចាំស្រេចតែក៏ត្រូវម្ចាស់ក្សត្រីប្រើអោយលើករបស់ទាំងអស់គ្នាអត់តែទ្រង់និងថេយ៉ុងអង្គុយមើលអង្គុយបញ្ជា។
"នេះអូនទិញសម្បើមម៉្លេះ?"
"ទិញយកទៅផ្ញើរកូនៗនៅអាមេរិក"
"អូព្រះជួយ អូននិយាយមែនឬនិយាយលេង?"ធម្មតាទ្រង់មិនដែលសូវចាយវាយទេនិយាយអោយអស់គឺមិនដែលចាយ ទ្រង់សន្សំសំចៃណាស់តែមកកូរ៉េលើកនេះសឹងតែលើកទាំងហាងទៅ។សំខាន់ចេះទិញផ្ញើរកូនចៅទៀត ប្រហែលសប្បាយចិត្តនឹងជីវិតស៊ីវីល័យជាជនសាមញ្ញហើយមើលទៅ។
"អូននាំមាតា Shopping មែនទេ?"ជុងហ្គុកខ្សឹបសួរប្រពន្ធ
"ទ្រង់អោយអូនជូនដើរផ្សារប៉ុន្តែអូនមិនបានអោយទ្រង់ទិញទេ!ទ្រង់ទិញដោយខ្លួនឯង"
"សាហាវថ្នាក់នេះផង?"តាំងពីតូចដល់ធំទើបតែអាយុ38ឆ្នាំនេះទេដែលនាយឃើញមាតាកែប្រែ មិនមែនធម្មតាកែប្រែគ្រប់យ៉ាងតែម្តង។
"មិនត្រឹមតែប៉ុន្នឹងទេទ្រង់នៅជេរស្រីបងស្ពឹកមុខទៀតផង"
"ស្រីបង?"ម្នាក់ណាទៅបើស្រីនាយច្រើនសឹងអី
"សង្សារចាស់បង"
"ស៊ូលីណា?នាងមិនទាន់ទៅ New York វិញទេ?"
"មែនហើយ?យ៉ាងមិច?សួរនឹងចង់ទៅរកមែនទេ?"
"មានឯណាបងគ្រាន់តែសួរ ហេតុអីនាងមិនទាន់ទៅវិញ នាងនៅកូរ៉េធ្វើអី?"
"ចង់ដឹងទៅសួរនាងខ្លួនឯងទៅ!!!"និយាយហើយថេយ៉ុងក៏ក្រោកដើរចេញទៅទាំងមុខក្រញ៉ូវឯមាតាបិតានិយាយគ្នាក៏ត្រូវផ្អាកមើលដែរ មានរឿងអីទៀតហើយ។
"ថេយ៍ហា...បងនិយាយចោលទេកុំខឹងបងអី"ជុងហ្គុក
រត់តាមប្រពន្ធ ខឹងទៀតហើយគ្រាន់តែឆ្ងល់សោះខុសដែរ។រ៉ាជេក៍♡
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24