ថេយ៉ុងឡើងមកដល់គេស្រាប់តែគិតថាបើមានមនុស្សស្រីមកច្បាស់ជាប្រុសចាស់នោះមកវិញមិនខានទើបគេដើរលបៗចូលបន្ទប់និងបើកទ្វារតិចៗថ្នមៗតែពេលបើកមកគ្មាននរណានៅទេឬក៏នាយមិនទាន់មក?
រួចចុះស្រីម្នាក់នោះជានរណា?"ហើយយើងទៅខ្វល់រឿងនេះធ្វើស្អី?"នាងតូចជ្រួញចិញ្ចើមមិចក៏ទៅគិតពីរឿងឥតបានការបែបនេះទៅវិញ!!
នាងជានរណាគេចាំបាច់ចង់ដឹងធ្វើអី? ថេយ៉ុងគ្រវីក្បាលមុននឹងទៅបើកទូរយកសម្លៀកបំពាក់គេងយប់ស្តើងខ្លីរបស់នាងដើម្បីយកមកទុកផ្លាស់ងូតទឹក។ចំណាយពេល20នាទីថេយ៉ុងក៏ងូតរួចរាល់ចេញមកព្រមជាមួយឈុតគេងយ៉ាងស្រស់ស្អាតតាមទម្លាប់ដែល
គេស្លៀកនៅផ្ទះរាល់ដង។នាងតូចចូលចិត្តស៊ិចស៊ីតែមិនខ្លាំងជ្រុល មើលទៅបែបស្រស់ស្អាតថ្លៃថ្នូរមិនអោយនរណាមកមើលងាយគេបានទេហើបើមានភាគច្រើនក៏ខ្ចប់របស់នាងព្រោះតែដឹងស្រាប់ហើយថានាងកាចឆ្នាស់ថ្នាក់ណា។ថេយ៉ុងចុះមកក្រោមលោតៗតាមកាំជណ្តើរដូចកូនក្មេងមុននឹងហួសទៅផ្ទះបាយប៉ុន្តែអត់មានអ្នកនៅបានន័យថាលើកទៅបន្ទប់អាហារអស់ហើយមើលទៅទើបនាងប្រញាប់ទៅ។នាងមិនមែនខ្ចិលគ្រាន់តែមិនធ្វើចូលចិត្តធ្វើខ្លួនឥតប្រយោជន៍ដើរលេង Shopping ដើរលេងយប់ជាមួយមិត្តតាំងពីរៀនចប់នាងមិនចង់ធ្វើការទេនាងចង់បណ្តោយជីវិតអោយសប្បាយសិនប៉ុន្តែនរណាទៅដឹងសប្បាយមិនទាន់បានប៉ុន្មានផងក៏ត្រូវមករៀបការទាំងគ្មាននរណាបានដឹងគិតទៅឈឺចិត្តណាស់។ មកដល់បន្ទប់អាហារគេស្មានថាមិនទាន់មាននរណាខំបើកចូលមកក៏គាំងជាមួយវត្តមានអ្នកខាងក្នុងទើបស្គុបមុខដែលស្រស់ក៏ចាប់ផ្តើមក្រញ៉ូវភ្លាម។
"អ្នកនាងទៅអង្គុយទៅលោកម្ចាស់ចាំ"ម៉ែដោះឃើញថាលោកម្ចាស់របស់គាត់មិនមាត់ទើបគាត់ដើរទៅដឹកដៃថេយ៉ុងអោយមកអង្គុយក្បែរនាយតែកុំមើលមុខអ្នកខាងនោះក្រញ៉ូវគ្មានឈប់។
"លោកចនក្មេងម្នាក់នេះជានរណា?ឬក៏ជាក្មេងថ្មី?"
"ស្ងាត់មាត់ហើយញាំបាយទៅ"គ្រាន់តែនាយនិយាយហើយម៉ែដោះក៏ចូលទៅដួសបាយអោយឯអ្នកសួរក៏ស្ងាត់មាត់តែភ្នែកសម្លក់នាងតូចថេយ៉ុងមិនព្រិចតែចៃដន្យអ្នកខាងនេះមិនដែលចេះខ្លាចសម្លក់អីបានតែឯង
គេក៏មានភ្លេចសម្លក់បានដូចគ្នា។
![](https://img.wattpad.com/cover/359221881-288-k764209.jpg)
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24