Ep21 :សង្សារ?

2.7K 83 0
                                    

    "ជុងហ្គុក"សម្លេងស្រួលស្រេះបង្ហើបព្រមជាមួយការរត់ទៅអោបអ្នកដែលឈរភ្លឹកនឹងវត្តមានរបស់នាង។ចំណែកថេយ៉ុងនៅខាងលើផ្ទះ គេឮសម្លេងឡានបម្រុងថានឹងចុះមកទទួលនាយតែក៏បានឃើញហេតុការណ៍
ដែលស្រីម្នាក់នោះអោបនាយណែនអ្វីដែលសំខាន់នាងមកចាំនាយតាំងពីប៉ុន្មានម៉ោងមុននិងនិយាយរៀបរាប់
ទំនាក់ទំនងនាងនិងជុងហ្គុកអោយគេស្តាប់ទៀត។ថេយ៉ុងឈរមើលបន្តិចក៏ដើរទៅបន្ទប់វិញទាំងចិត្តមិនស្ងប់
មុខស្មើរ កុំប្រាប់ថាគេកុំពុងប្រចណ្ឌនាយហើយខ្លាចស្រីម្នាក់នោះមកចង់ដណ្តើមនាយពីនាងណា?អត់ទេ!តើគេ
គួរតែហួងហែងនាយឬក៏ធ្វើមិនខ្វល់?
   "ស៊ូលីណាលែងខ្ញុំសិនទៅ"ជុងហ្គុកបេះដៃនាងចេញព្រោះបើថេយ៍មកឃើញមិនល្អទេ នាយមិនចង់អោយនាងខឹងនាយ។
  "ខានជួបគ្នាយូរហើយនឹកណាស់"នាងញញឹមសប្បាយចិត្តទាំងអោបដៃផ្តេកក្បាលនឹងស្មារបស់នាយ
ចំណែកជុងហ្គុកចេះតែលួងសម្លេងរកមើលថេយ៉ុងឬក៏គេគេងនៅខាងលើ?
  "ខ្ញុំថាលីណាលេងដៃខ្ញុំសិនទៅ"
  "គឺនឹកនោះអីអោបបន្តិចសោះឥឡូវហួងហែងខ្លួនខ្លាំងម៉្លេះ?"មើលទៅនាងក៏ឆ្នាសមិនធម្មតាដែរឯអ្នកបម្រើខ្នាញ់ជំនួសចៅហ្វាយ។ស៊ូលីណាធ្វើជាពេបមាត់ខឹងនឹងជុងហ្គុកទាំងដែលនាងប្អូនជុងហ្គុកតែ3ឆ្នាំសោះចេះធ្វើចរិតក្មេងអោយគេជ្រេញទៅកើត។
  "ខ្ញុំថាទៅអង្គុយសិនទៅ"ជុងហ្គុកនិយាយរួចក៏ប្រុងទៅតែនាងក៏កញ្ចក់បាច់ផ្កាចេញពីដៃនាយយកទៅហិតធ្វើដូចរបស់ខ្លួនឯងថែមទាំងអោបជាប់ទៀត។
   "បងទិញបាច់ផ្កាអោយអូនមែនទេ?អរគុណណា"
  "មិនមែនរបស់នាងទេ!!"
  "អូនបានថើបវាហើយអ៊ីចឹងវាជារបស់អូន"
"នាងមកទីនេះធ្វើអី?"ជុងហ្គុកបិទភ្នេកសម្រយលអារម្មណ៍មិនចង់សម្លុតព្រោះពួកគេក៏ធ្លាប់ស៊ីជម្រៅគ្នាមិនមែនថានាយនៅមានចិត្តស្រលាញ់នាងទេតែក៏រាប់ទុកថាធ្លាប់ស្គាល់គ្នាដែរ។
  "អូនមករកបងនឹងហើយ!នេះអូនខំហោះពីNew York មករកបងណា"
  "ហេតុអីមករកខ្ញុំ?ឬក៏អស់អ្នកផ្តល់ប្រយោជន៍អោយហើយ?"
  "ជុងហ្គុក!!"
"ឬមិនពិត?មកវិញធ្វើអី?នឹកឃើញយ៉ាងមិចទើបត្រឡប់មករកខ្ញុំ?"កុហកនាយមកបួនឆ្នាំរួចក៏ទៅចោលនាយរហូតដល់ពេលនេះនឹកឃើញត្រឡប់មក?ត្រឡប់មកធ្វើអី?5ឆ្នាំហើយសួរថាមកធ្វើអី?មកដល់ធ្វើខ្លួនដូចគ្មានរឿងអ្វីកើតឡើងឬគិតថានាយនៅស្រលាញ់នៅងប់ងល់នឹងនាងដូចពេលនោះ?
   "អូននៅស្រលាញ់បង"
  "ហ្ហឹស!ស្រលាញ់?បោកប្រាស់កុហកខ្ញុំគ្រប់យ៉ាងចាកចោលខ្ញុំត្រឡប់មកវិញក៏និយាយពាក្យថាស្រលាញ់?វាមិនមែនជារឿងកុនទេ"
   "អូនស្រលាញ់បងពិតមែនណាជុងហ្គុក មកពីកាលនោះអូនត្រូវប៉ាបង្ខំកុំអីអូនមិនចោលបងនោះទេហើយអូនក៏មិនក្បត់បងដែរសុំទោសណាជុងហ្គុកលើកលែងអោយអូនផងទៅ"
   "មិនមែននាងចោលយើងទៅរកអ្នកមានមុខមាត់ មានអំណាចជាងយើងទេដឹង?"
   "មិនមែនទេ!អូនត្រូវប៉ាបង្ខំពិតមែនណា អូនរស់នៅនឹកបងរាល់ថ្ងៃទម្រាំអាចរត់មកកូរ៉េបានប៉ាបង្ខំអោយអូន
រៀបការជាមួយដៃគូរសហការណ៍របស់គាត់តែអូនមិនព្រម"
  "ចុះពេលនេះនាងស្នាក់នៅឯណា?"
"អូនគេងនៅសណ្ឋាគាររបស់បង"
"អឺម!ជីស៊ីនជួយជូននាងទៅសណ្ឋាគារវិញផង"ជុង
ហ្គុកនិយាយរួចក៏បេះដៃនាងចេញឡើងទៅខាងលើទុកអោយស្រីល្អស្រែកហៅចង់ខះបំពង់កតែនាយមិនងាកក្រោយ។
"អាវ!ជុងហ្គុកអូនចង់មកផ្សះផ្សាជាមួយបងណា បងចង់ទៅណាអូននិយាយមិនទាន់ចប់ទេ!អូនចង់មកនៅជាមួយបងជុងហ្គុក"
  "មិនចេះខ្មាសគេ!ជាស្រីតែមកសុំនៅផ្ទះមនុស្សប្រុស"
"ចោលលោកម្ចាស់រាប់ឆ្នាំចង់មកផ្សះផ្សានាងសរសៃរប្រសាទទេដឹង"
  "សំខាន់ធ្លាប់បោកលោកម្ចាស់គិតថាខ្លួនឯងជាព្រះនាងក្នុងចិត្តរាជបុត្រចង់មកពេលណាក៏រាជបុត្រទទួលសុំទោសផងធ្លាប់តែឮប្រុសទៅរកស្រីតែនេះស្រីមករកប្រុសដល់ផ្ទះសំខាន់ប្រពន្ធគេស្លូតបើប៉ះយើងវិញណាទះតប់នាងឯងអោយណាណីពូកែមកញិញក់ដាក់ប្តីគេនឹង"ពួកអ្នកបម្រើសម្លក់សម្លឹងដៀមដាមអោយស៊ូលីណាឡើងចាស់ដៃទម្រាំនាងត្រូវជីស៊ីននាំចេញទៅ។
    បន្ទប់....
   ថេយ៉ុងគេងទាំងខឹងព្រោះតែគេនៅមិនសុខចូលបន្ទប់បានបន្តិចចិត្តក៏ចង់ដឹងរឿងគេទៅលួចមើលលួចស្តាប់បានឮគ្រប់យ៉ាងសំខាន់ប្រុសចាស់នោះប្រហែលជាទន់
ចិត្តជាមួយស្នេហ៍ចាស់ហើយបានជាគេនិយាយរៀបរាប់បន្តិចក៏សួរនាំគេរឿងស្នាក់នៅ បើសិនអោយនាងមកនៅមែនណាគេនឹងទៅគេងជាមួយមិត្តមិនខានព្រោះកាលដែលធ្វើបែបនេះបានន័យថានាយជ្រើសយកអតីត
ចោលបច្ចុប្បន្នដូច្នេះគេនៅធ្វើអី។ស្តាប់បានត្រឹមនឹងគេក្តៅស្លឹកត្រចៀកលែងចង់ស្តាប់បន្តហើយចាំមើលតែឡើងមកនាំស្រីនឹងមកគេសំពោងនាយអោយបែកក្បាលមិនខានខឹងៗៗៗ។
    "ហ្ហើយ"ថេយ៉ុងក្រោកអង្គុយផ្អែកស្មាក្រពាត់ដៃដកដង្ហើមធំទាំងតឹងចិត្ត ហេតុអីក៏គេទៅមានអារម្មណ៍បែបនឹង?មកពីប្រុសចាស់ចង្រៃនោះទាំងអស់!
   ក្រាក....
   កំពុងតែមួម៉ៅមនុស្សដែលធ្វើអោយគេមួម៉ៅក៏ចូលមកដល់ជាមួយស្នាមញញឹមថែមទៀតតែថេយ៉ុងវិញអោយក្រម៉ូវមុខដូចគុំនឹងអ្នកដើរមកជិតនោះ100លានឆ្នាំយ៉ាងចឹង។
   "ឈប់!កុំមកជិតខ្ញុំ!!"ទើបតែអោបស្រីហើយកុំចង់មកជិតគេ យប់នឹងក៏មិនអោយអោបមិនអោយប៉ះដែរកុំសង្ឃឹម។
   "???"
  "ឯណា?មិចមិននាំសង្សារលោកមកជាមួយ?"
"សង្សារ?បងទៅមានសង្សារតាំងពីពេលណា?"
"កុំមកជិតឈរត្រង់នឹងហើយ!!"
"អូនកើតអី?អ្នកណានិយាយអ្វីមែនទេ?"
"លោកដឹងខ្លួនឯងហើយមិនបាច់អ្នកណាមកនិយាយប្រាប់ខ្ញុំទេ"
"បងគ្មានសង្សារទេមានតែប្រពន្ធដែលកំពុងធ្វើមុខកាចសម្លុតប្តី"
  "ប្រាប់ថាកុំមកជិតនែ៎!!"
  "សឺតៗៗអ្នកណាមានប្រពន្ធហើយទៅលួចមានសង្សារនោះបងមិនដែលឮ?"
  "អ្ហឺសៗ!!គឺលោកឯងនឹងហើយ"ថេយ៉ុងជូតថ្ពាល់ខ្លាំងៗទើបស្រែកអោយនាយ។
  "អូនចង់និយាយពីស៊ូលីណាមែនទេ?នាងនិយាអ្វី ប្រាប់អូន?"
  "លោកបានធ្វើអីដឹងខ្លួនឯងហើយ"ថេយ៍និយាយទាំងងាកចេញមិនចង់សន្ទនា។
   "វាគ្រាន់តែជារឿងអតីតកាលហើយពេលនេះបងមានតែអូនម្នាក់ប៉ុណ្ណោះគ្មានចិត្តអោយអ្នកណាផ្សេងទេ"
នាយទម្លាក់ខ្លួនគេងលើទ្រូងនាងនិយាយទាំងលួងលោមមិនដឹងថាលីណានិយាយអ្វីខ្លះប្រាប់នាងទេ
សង្ឃឹមថានាងនឹងមិនគិតច្រើនព្រោះវាគ្រាន់តែជាអតីត។ឯថេយ៉ុងស្ងាត់មិននិយាយអ្វីព្រោះនាងក៏មិនបានគិតចាប់អារម្មណ៍ពីការរៀបរាប់ឥតបានការរបស់ស្រីម្នាក់នោះដែរ។
  "ថេយ៍"
"កុំមកហៅ!"

យប់នឹងដេកក្រៅបន្ទប់🫠
រ៉ាជេក៍♡

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now