"កាន់តែស្អប់យើងកាន់តែចូលចិត្ត"
"ហ្ហឹស"ថេយ៉ុងងាកមុខចេញទាំងខឹងធ្វើអីនាយមិនបាន
ស្អប់ណាស់មិនចង់ជ្រលក់ជាមួយ មុខមិនដឹងកម្រាស់ប៉ុន្មានតឹកទេជេរមិនចេះឈឺញញឹមឌឺគេទៀតតាចាស់នេះ។
"សឺត!"ជុងហ្គុកអោនថើបថ្ពាល់នាងទាំងអារម្មណ៍ល្អទើបក្រោកចេញមិនចង់ធ្វើបាបបន្ត នាយត្រូវទៅមើលការងារមិនអាចនៅញោះនាងអោយយូរទេ។ក្រោយពីជុងហ្គុកក្រោកទៅថេយ៉ុងប្រញាប់ក្រោកទាញអាវឃ្លុំអោបខ្លួនជាប់ទាំងសម្លក់អ្នកដែលចូលបន្ទប់ទឹក។មិនប៉ុន្មានដំណក់ទឹកថ្លាក៏ស្រក់ចុះមកទប់មិនឈ្នះ ខាំមាត់អោបខ្លួនយ៉ាងណែនមួយសន្ទុះទើបព្រមរៀបចំខ្លួនរួចខលហៅណាត់មិត្ត គេមិនចង់នៅផ្ទះនេះទេគេចង់ចេញក្រៅព្រោះមនុស្សគេមិនដែលនៅផ្ទះតាំងពីដើមថែមទាំងពេលនេះនៅជាមួយមនុស្សគួរអោយស្អប់ទៀតគេកាន់តែស្អប់ចង់តែចេញអោយផុតៗ។
"ទៅណាហើយ?"ជុងហ្គុកចេញពីបន្ទប់ស្រាប់តែបាត់មនុស្សប្រហែលជាចុះទៅក្រោមហើយទើបនាយមិនខ្វាយខ្វល់ច្រើនស្លៀកពាក់ចុះទៅខាងក្រោមដើម្បីញាំអាហារមុនទៅធ្វើការ។
"ថេយ៉ុងទៅណាហើយ?"នាយគិតថាគេចុះមកញាំអាហារតែចុះមកក៏មិនឃើញ?
"អ្នកនាងចេញទៅខាងក្រៅបាត់ហើយប្រាប់ថាមិនញាំអាហារពេលព្រឹកទេ"
"ចុះគេមានប្រាប់ថាទៅណាទេ?"
"អត់ទេលោកម្ចាស់"គ្រាន់តែឮម៉ែដោះឆ្លើយមុខនាយប្រែជាមាំស្ងប់ស្ងាត់ធ្វើអោយអ្នកបម្រើរួមទាំងម៉ែដោះអោនមុខចុះយ៉ាងលឿនដឹងដល់ចំហាយត្រជាក់ដែលគួរអោយញញើតសម្រាប់ពួកគាត់។
"ចាត់ទុកយើងជាស្អី!!"នាយគិតក្នុងចិត្តទាំងមួម៉ៅ ទើបនឹងអារម្មណ៍ល្អមួយថ្ងៃប្រែជារលាយមួយរំពេច ក្មេងនេះប្រហើនពេកហើយ។
ជុងហ្គុកញាំអាហារពេលព្រឹកដែលស្ងប់ស្ងាត់ជាងរាល់ដងឯអ្នកបម្រើកាន់តែញញើតម្នាក់ៗស្ងៀមមិនមាននរណាកម្រើកបន្តិចទេ។បន្ទាប់ពីញាំរួចរាល់នាយក៏ចេញទៅធ្វើការនៅកាស៊ីណូមើលកូនចៅបន្តិចទើបបន្តទៅជួបដៃគូសហការណ៍វិញ។ចំណែកអ្នកដែលចាកចេញមិនញាំអាហារពេលព្រឹកក៏កំពុងតែញាំអាហារ
ពេលព្រឹកជាមួយមិត្តក្នុងហាងទាំងមុខក្រញ៉ូវខុសពីរាល់ដង។
"រឿងដែលឯងនិយាយជាការពិតទេ?"យ៉ុនស៊ីអោនសួរមិត្តទាំងកំពុងទំពារប័រហ្គ័រពេញមាត់។ក្រោយពីស្តាប់មិត្តនិយាយហើយគេសឹងមិនជឿទើបតែជួបគ្នាម្សិលម្ងៃសោះមកវិញមិត្តមានប្តីហើយថែមទាំងជាប្តីចាស់ទៀត។បែកគ្នាមួយថ្ងៃសោះរឿងកើតឡើងថ្នាក់នឹកស្មានមិនដល់ ដល់ថេយ៍បង្ហាញកសុទ្ធតែស្នាមដែលបង្ករដោយប្រុសចាស់នោះទើបនាងមានអារម្មណ៍អាណិតតែនៅតែចង់សួរបញ្ជាក់។
"យើងធ្លាប់និយាយកុហកឯងទេ?!"សួរញយដងពេក
គេប្រែជាខឹងវិញ អាមនុស្សកំពុងអារម្មណ៍មិនល្អមកសួរដេញមិនឈប់។
"អឺៗសុំទោសៗចុះប៉ាម៉ាក់ឯងពួកគាត់ទៅណា?"
"គាត់អត់ប្រាប់យើងទេ!គាត់បែរជាយកយើងមកអោយ
ប្រុសគម្រក់នោះជាន់ឈ្លីទៅវិញហ្ហឹកៗ"
"មិនអីទេណាៗពេលខ្លះពួកគាត់ប្រហែលជាមានហេតុផលយ៉ាងណាឯងនៅមានយើង"យ៉ុនស៊ីចូលទៅអោបមិត្តទាំងអង្អែលក្បាលគេថ្នមៗមិនគួរក្លាយជាបែបនឹងសោះ។
យ៉ុនស៊ីនិយាយលើកទឹកចិត្តថេយ៉ុងក៏ដូចជាពន្យល់ណាមួយក៏ចុះអេតាស៊ីវិលហើយសំខាន់ថេយ៉ុងមិនប្រាប់ថាប្រុសម្នាក់នោះជានរណាទេទើបនាងមិនចង់ដេញដោលព្រោះឃើញមិត្តមិនសប្បាយចិត្តកើតទុកទាំងដែលនាងមិនធ្លាប់បែបនឹងពីមុនមកដូច្នេះយ៉ុនស៊ីបានត្រឹមផ្តល់យោបល់កុំអោយមិត្តពិបាកចិត្តប៉ុណ្ណោះ។យ៉ុនស៊ីបាននាំថេយ៉ុងដើរលេងតិចតួចទើបថេយ៉ុងជិះតាក់ស៊ីត្រឡប់ទៅផ្ទះជុងហ្គុកវិញ។
"អ្នកនាងថេយ៉ុង"គ្រាន់តែថេយ៉ុងមកដល់ម៉ែដោះក៏រត់មកទទួលឯថេយ៉ុងមុខខ្ចោះៗស្លេកៗដូចមនុស្សឈឺរាប់ខែឯម៉ែដោះឃើញហើយមិនបារម្ភមិនបាន។
"អ្នកនាងញាំអាហាររួចឬនៅ?បើនៅចាំម៉ែដោះរៀបចំអាហារអោយ"
"មិនអីទេម៉ែដោះហ្វាខ្ញុំញាំជាមួយមិត្តរួចហើយខ្ញុំចង់គេង"ថេយ៉ុងញញឹមស្រាលដាក់គាត់ទើបដើរឡើងទៅខាងលើដោយមានការសង្កេតពីម៉ែដោះមុននឹងខលប្រាប់លោកម្ចាស់គាត់ពីដំណឹងដែលថេយ៉ុងមកវិញព្រោះនេះជាបញ្ជារបស់លោកម្ចាស់គាត់អោយចាំមើលថែនិងចាំមើលថេយ៉ុងបើសិនគេចេញទៅណា។
មកដល់បន្ទប់ថេយ៉ុងដាក់ខ្លួនគេងតែគ្រែនេះវាផ្តល់រូបភាពគួរអោយស្អប់អោយគេបានឃើញទើបទាញភួយមកគ្របជិតសង្ងំយំដល់គេងលក់ព្រោះល្វើយ។
ល្ងាច~
ជុងហ្គុកបានត្រឡប់មកវិញហើយថ្ងៃនេះក៏មានស្រីតាមមកទៀតឯនាយដឹងស្រាប់ហើយថាឃាត់ពួកនាងមិនបានមានតែអោយមកបាយផ្ទះមួយពេលរួចក៏អោយទៅវិញនឹងឯង។
"លោកម្ចាស់"អ្នកបម្រើនិងអង្គរក្សគ្រប់គ្នាគោរពនាយតាមទម្លាប់ឯនាយក៏ដើរចូលដោយមានស្រីអោបដៃជាប់ឯម៉ែដោះបានតែដកដង្ហើមធំរួចក៏ដើរតាមទៅបម្រើ។
"ថេយ៉ុងយ៉ាងមិចហើយ?"ម៉ែដោះភ្ញាក់បន្តិចទើបប្រញាប់រាយការណ៍ពីស្ថានភាពអ្នកខាងនោះគិតតែពីគេង ថ្ងៃមិញញាំអាហារបានបន្តិចក៏ឡើងទៅគេងវិញ។
"គេងរហូត?"
"ចា៎ស"
"លោកចនចង់ទៅណា?"នាងអង្គុយឆ្ងល់ឈ្មោះថេយ៉ុងនេះយូរហើយ ស្រីថ្មីទេដឹង?គ្រាន់តែនាយទាញដៃនាយចេញចង់ទៅខាងលើនាងក៏អោបជាប់មិនលែងព្រមទាំងសួរតែអ្នកខាងនោះមិនឆ្លើយងាកមកសម្លឹងបន្តិចទើបនាងព្រមលែងទាំងមិនចង់។
"ម៉ែដោះ!ថេយ៉ុងជានរណា?!ស្រីថ្មីគាត់មែនទេ?"នាងក៏ដឹងថាជុងហ្គុកស្រីច្រើនដែរព្រោះនាងសួរអ្នកបម្រើទីនេះហើយក៏ធ្លាប់ជួបពីរបីដែរពេលនាងមករកនាយ។
"ជាប្រពន្ធលោកម្ចាស់!"
"ម៉ែដោះនិយាយស្អីនឹង?"លោកចននឹងឬមានប្រពន្ធ?
កុហកអោយសមបន្តិចទៅនាងស្គាល់នាយយូរហើយមិនដែលឮថានាយមានប្រពន្ធផង។
ងាកមកមើលអ្នកខាងលើវិញគ្រាន់តែមកដល់ខាងលើនាយប្រញាប់បើកទ្វារចូលតែទ្វារបែរជាជាប់សោរទៅវិញដូចដឹងថានាយមក។
"ថេយ៉ុងបើកទ្វារ!បើកទ្វារភ្លាម!!"
"នរណាភ្លើទៅបើកទ្វារអោយប្រុសឆ្គួតដូចលោកនោះ"
ថេយ៉ុងអង្គុយលើពូកអោបដៃនិយាយម្នាក់ឯងតិចៗ គេទើបនឹងក្រោកមុននឹងទេហើយក៏បានឮសម្លេងឡានទើបគេប្រញាប់មកចាក់សោរទ្វារ។
"ក្រោកហើយតែយើងអោយបើកទ្វារមិនព្រមបើក?!"ជុងហ្គុកបានយកសោររបស់នាយយកមកចាក់បើកឡើងឃើញថេយ៉ុងកំពុងអង្គុយលើពូកទាំងមុខក្រម៉ូវទោះដឹងថាគេបើកទ្វារចូលមកបានក៏នាងមិនខ្ចីព្រឺជាមួយ។
"......"
"យ៉ាងមិចគហើយឬ?"
"......"
"ប្តីចាប់ផ្សំដំណេកសោះថ្នាក់គហើយ?"រ៉ាជេក៍♡
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24