Ep19: យើងមិនទាន់ស្រលាញ់គេទេ

2.6K 82 0
                                    



   ធ្មិចបើកក៏ដល់ថ្ងៃដែលជុងហ្គុកត្រូវទៅអ៊ីតាលីដើម្បី
ធ្វើការងាររបស់នាយ យប់មិញស្រូបថាមពលពីប្រពន្ធមុនបែកគ្នាបើកុំតែការងារនោះមិនងាយស្រួលធ្វើកុំអីនាយនាំនាងទៅដែរបាត់ហើយមិនចង់អោយនាងនៅម្នាក់ឯងនោះទេ។
    "សឺតៗៗបងទៅហើយ កុំភ្លេចចេញពីផ្ទះឆាតប្រាប់បង"នាយថើបនាងឡើងពេញមុខៗអ្នកបម្រើគ្មានខ្វល់ខ្វាយអីបន្តិចមុននឹងនិយាយ។
   "ដឹងហើយ!"
  "ធ្វើមុខបែបនេះមិនចង់អោយបងទៅ?"
"ឆាប់ទៅៗប្រយ័ត្នហួសម៉ោង"នរណាថាគេចង់ឃាត់?មានតែបន់អោយឆាប់ទៅទេ។
  "ជុប!បងទៅហើយហាមទៅណាផ្តេសផ្តាសដោយមិនយកស៊ូអ៊ីនទៅជាមួយ"សូអ៊ីនជាអង្គរក្សដែលជីស៊ីនយកមកការពារថេយ៉ុង។
  "ផ្តាំផ្ញើច្រើនណាស់ធ្វើដូចទៅរាប់ឆ្នាំ"តាចាស់ពូកែនិយាយច្រើន គេដឹងថានាយបារម្ភដល់ថ្នាក់យកអ្នកការពារអោយមកតាមមិនដឹងថាយកមកធ្វើអីទេនាងមិនទម្លាប់មានអ្នកដើរតាមប៉ុន្តែមិនអីទេព្រោះនាងជាស្រីហើយឆាប់និយាយចូលគ្នាបើមិនអ៊ីចឹងនាងមិនអោយដើរតាមទេ។
  "សុវិត្ថភាពប្រពន្ធបងជាចម្បងបងទៅពិតមែនហើយ"
ជុងហ្គុកញញឹមញីក្បាលនាងថ្នមៗមុននឹងចាកចេញទៅជាមួយកូនចៅព្រមជាមួយឡានបីគ្រឿងបើកអម។
  "អ្នកនាងអញ្ជើញទៅណាទេ?"
  "ខ្ញុំណាត់មិត្តនៅថ្ងៃស្អែកថ្ងៃនេះខ្ញុំនៅផ្ទះ"

    ជុងហ្គុកបានមកដល់អ៊ីតាលីហើយថ្ងៃនេះជាថ្ងៃទី2ដែលនាយធ្វើការងារតែក្នុងចិត្តរវល់នឹកគិតដល់ប្រពន្ធដែលនៅកូរ៉េមិនដឹងស្មើនេះកុំពុងធ្វើអីទេ។ចំណែកឯថេយ៉ុងក៏បានមកជួបនិយាយលេងជាមួយមិត្ត
នៅហាងដដែល។
    "យ៉ាងមិចហើយរឿងឯងជាមួយលោកចន?"
   "មានយ៉ាងមិចធម្មតា"
  "អត់មានរីកចម្រើនអីបន្តិចទេ?ឯងពិតជាមិនមានចិត្តអោយគាត់មែនហ្ហេស?ប្រយ័ត្នណាស្រីៗចាប់អារម្មណ៍គាត់ច្រើនណាស់"
  "ឯងឈប់និយាយម្តងតើបានទេ?"មកជួបលើកណានិយាយតែពីរឿងនេះគេឡើងធុញទៅហើយស្តាប់ដដែលៗចង់ស្រីណាចង់បានចង់ទៅនាងមិនចង់ដឹងអោយតែនាយកុំធ្វើអោយនាងឃើញនាងសុំលែងមិនស្តាយទេ។
   "ក៏យើងតឿនព្រោះឯងជាប្រពន្ធគាត់ពេញច្បាប់គួរណាតែចេះហួងហែងស្វាមីបន្តិចទៅមិនងាយទេ
សុខៗបានប្តីអ្នកមាន សង្ហារពូកែទោះអាយុច្រើនតែមើលទៅលេចធ្លោ"
"តែយើងមិនចង់បានប្រុសចាស់នោះធ្វើប្តីទេ"មាត់ក្បត់ចិត្តទេដឹងនេះ?
"ចាស់ពូកែថ្នមនោះអី"
"ថ្នមខ្មោចយស្អី!វាសុទ្ធតែជាពាក្យកុហក!"ថ្នមអីទៅតែពេលធ្វើបាបគេឈឺសឹងស្លាប់ ប្រុសចាស់ល្មោភកាមធ្វើបាបគេសឹងរាល់ថ្ងៃ។(តែក៏ព្រមណ៎😞)
"តែលុយក៏ចាយពេញៗដៃមិនអ៊ីចឹង?"
"មានលុយចាយតែគ្មានក្តីសុខឯងចង់បាន?"
"ចុះគាត់ធ្វើបាបឯង?ឯណាទៅស្នាមធ្វើបាប?គ្មានផងឃើញតែស្នាមអីផ្សេង"គ្រាន់តែមិត្តនិយាយហើយថេយ៉ុងក៏ដឹងថានាងសំដៅលើអីអោនមើលកខ្លួនឯងទើបដឹងថាវាចេញទើបប្រញាប់បិទវិញ។
  "នាងយ៉ុន!!"
  "ឯងលាក់គេបានតែឯងលាក់យើងមិនជិតទេ បើគាត់ធ្វើល្អឯងគួរតែបើកចិត្តសម្លឹងមើលគាត់ទៅវាមានទៅខាតអីប្តីឯងតើ!ណាមួយតាមយើងមើលគាត់ថ្នមឯងណាស់មិនដូចឯងនិយាយទេកុំមកកុហកយើងៗជាមិត្តឯងយើងមើលទឹកមុខឯងធ្លុះ"
  "យើ-យើងហ្ហើយ!!យើងមិនប្រាកដទេគ្រាន់តែឥឡូវមានអារម្មណ៍ខឹងតិចតួច"
  "ប្រចណ្ឌហើយទេដឹង?នែ៎!វាជាអារម្មណ៍បន្ទាប់ពីអារម្មណ៍ដែលស្រលាញ់ដោយមិនដឹងខ្លួន ឯងក៏ធ្លាប់មានស្នេហាមានសង្សារមានមនុស្សដែលធ្លាប់លួចស្រលាញ់ដែរហេតុអីមិនដឹង?"
   "វាខុសគ្នាណាឯងយើ-យើងមិនទាន់ស្រលាញ់គេទេ"
"ពេលណាទើបស្រលាញ់?អេតាស៊ីវិលមានចិញ្ចៀនក៏មានថែមទាំងចេះរ៉ូមែនទិចទៀតរកឯណាបានទៅនាងថេយ៍!ឆាប់ស្រលាញ់គាត់វិញលឿនៗទៅ"
  "យើងនៅមិនទាន់ប្រាកដចិត្ត ចាំមើលបន្តទៀតសិនទៅបេះដូងយើងវាមិនទាន់ប្រាប់ថាស្រលាញ់"
  "មើលសិនក៏បានតែកុំមើលយូរពេកនៅក្រុមហ៊ុនប៉ា
យើងប្រជុំម្សិលមិញមានស្រីៗនៅក្រុមហ៊ុនផ្សេងលើកសរសើរពីគាត់ច្រើនណាស់យើងថែមទាំងឮថាមានអ្នកចាប់អារម្មណ៍គាត់ទៀតផងដូច្នេះទើបយើងឧស្សាហ៍តឿនឯង"
   "គេអោយសិទ្ធយើងហាមគេតែយើងមិនបានហាមទេចង់គេយកស្រីណាក៏យកទៅ"
"នាងឆ្គួត!ព្រះអើយបើយើងបានប្តីដូចលោកចនណាយើងស្រលាញ់ងាប់ចោល"
    ពួកគេនៅបន្តនិយាយគ្នានៅហាងរហូតដល់មិត្តនាង
ចូលធ្វើការវិញទើបថេយ៉ុងចេញមកវិញ។ពេលត្រឡប់មកស្រាប់តែមានអ្នកចូលមកស្វាគមន៍ដែលនាងមិនស្គាល់។
   "សួស្តីអ្នកនាងថេយ៉ុង"
  "??លោកស្គាល់ខ្ញុំ?"
"ស្គាល់តាមigប៉ុណ្ណោះ នៅក្រៅអ្នកនាងស្អាតខ្លាំងណាស់"ម៉ូហ្វីនចង់ប៉ះថេយ៍ប៉ុន្តែស៊ូអ៊ីនចូលមកឃាំងនឹងចាប់ដៃនាយចេញទាំងមុខកាចតាមទម្លាប់របស់នាង។
  "អ្នកនាងពួកយើងដល់ពេលទៅផ្ទះហើយ"ស៊ូអ៊ីនងាកមករកថេយ៉ុងមុននឹងអោនគោរពអោយនាងដើរទៅដោយមិនខ្វល់ពីម៉ូហ្វីនសូម្បីបន្តិច។ឯម៉ូហ្វីនបានតែឈរ
យកអណ្តាតទល់ថ្ពាល់ទាំងខ្នាញ់ទើបញញឹមដើរចេញព្រោះនាយគ្រាន់តែមករាក់ទាក់បន្តិចប៉ុណ្ណោះ។
   មកដល់ឡានស៊ូអ៊ីនក៏បកស្រាយទើបថេយ៉ុងឈប់សួរ
ព្រោះមុននេះគេប្រុងរាក់ទាក់វិញតែស៊ូអ៊ីនមិនអនុញ្ញាតព្រោះជុងហ្គុកហាមដាច់ខាតមិនអោយនាងនិយាយជាមួយអ្នកប្លែកមុខដែលនាងមិនស្គាល់ណាមួយថេយ៉ុងមើលទៅមិនស្គាល់ប្រុសម្នាក់នោះហើយគេចង់មកប៉ះនាងទៀតទើបស៊ូអ៊ីនចូលទៅការពារ។

    ស្អែកឡើង...
  ជុងហ្គុកធ្វើការរួចរាល់ក៏ទៅញាំអាហារជាមួយភ្ញៀវតែសុខៗទូរស័ព្ទនាយស្រាប់តែលោតសារចម្លែកទើបនាយយកមកមើលគិតថាប្រពន្ធផ្ញើរមកប៉ុន្តែមិនមែន វាជាលេខប្លែកមិនធ្លាប់ឃើញទើបនាយចុចចូលមើល គ្រាន់តែបានឃើញដៃដែលប្រុងកាន់សមស្លាបព្រាញាំអាហារប្រែមកជាក្តាប់ដៃណែនសម្លឹងកញ្ចក់ទូរស័ព្ទទាំងខឹងថ្នាក់ភ្នែកក្រហម។
    "លោកចនកើតអ្វីមែនទេ?"
  "សុំទោសលោកហាតុនខ្ញុំមានការបន្ទាន់ត្រូវទៅកូរ៉េឥឡូវនេះសង្ឃឹមថាលោកនឹងអធ្យាស្រ័យ"
  "មិនអីទេ"
  "អរគុណលាសិនហើយ"ជុងហ្គុកប្រញាប់ក្រោកចាកចេញទាំងសម្លឹងទៅសារនោះមិនព្រិចមុននឹងអូសចេញខលហៅជីស៊ីនជាបន្ទាន់ទាំងក្នុងទ្រូងក្តៅងំពេលមើលវីឌីអូនិងរូបនោះរួច។
    "អាចង្រៃម៉ូហ្វីន!!!"ក្នុងសារនោះគេបានផ្ញើររូបដែលម៉ូហ្វីនឈរនិយាយនឹងវីឌីអូអាសអាភាសភ្ជាប់ជាមួយសារថា<ប្រពន្ធឯងងាយយកពេកហើយ>
   《ហាឡូចៅហ្វាយខ្ញុំបានខលសួរស៊ូអ៊ីនហើយ នាងថាអ្នកនាងមិនបាននិយាយអ្វីឬក៏ធ្វើដូចវាផ្ញើរទៅចៅហ្វាយនោះទេចៃដន្យអ្នកនាងចេញពីជួបមិត្តវាក៏មកស្ទាក់ជួបតែមកនិយាយបានបន្តិចស៊ូអ៊ីនក៏នាំអ្នកនាងទៅផ្ទះ》
   "អោយកូនចៅទៅចាប់វាមកដាក់បន្ទប់ទារុកម្មទុកអោយយើងចាត់ការ"បានឮបែបនេះនាយធូរទ្រូងស្មានតែក្មេងឆ្នាសគឺបែបនោះមែនប៉ុន្តែតាមចរិតនាងមិនមែនបែបនឹង នាយគ្រាន់តែបារម្ភខ្លាចនាងត្រូវអាចង្រៃនោះចាប់ទៅ ចាំមើលពេលនាយទៅកូរ៉េវិញនាយមិនទុកវាទៀតទេ។
   《បាទចៅហ្វាយ 》
  "យើងទៅដល់ឥឡូវហើយអោយកូនចៅរៀបចំយន្តហោះទៅ"
   《បាទទាន》
     ជុងហ្គុកបានទាក់ទងទៅក្រុមហ៊ុនឡាននៅអាមេរិក
ដើម្បីទិញឡានអោយក្មេងឆ្នាសតែដោយសារមិនអាចឈាងចូលបានទើបត្រូវកម្មង់វិញមិនអាចទៅទិញផ្ទាល់ព្រោះនាយប្រញាប់ទៅកូរ៉េទៅមើលក្មេងឆ្នាសមិនអាចទុកអោយនាងនៅម្នាក់ឯងបានទេ។
   
រ៉ាជេក៍♡

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now