ថេយ៉ុងអោប កនាយទាំងអឹមអៀនគិតតែពីឈ្ងោកមិនហ៊ានងើយមើលមុខនាយទាល់តែសោះជ្រុបមុខនឹងទ្រូងនាយជាប់ឯជុងហ្គុកនាយគិតតែពីញញឹមស្រស់ពេលបានលួងប្រពន្ធអោយឈប់ខឹងបាន។
"នែ៎!ងូតទឹកសិន"គ្រាន់តែដាក់នាងដល់ពូកនាយក៏សសុលឈ្មួសឈ្មុលចូលមកគេងកើយទ្រូងនាយភ្លាមទើបនាងហើបមាត់ហាមពេលដែលនាយបិទភ្នែកអោបនាងយ៉ាងណែន។
"បងសុំគេងតែមួយភ្លេតទេ"នាយនិយាយតិចៗទាំងមិនបានងើបមកនិយាយទល់មុខទេអាចថានាយធ្វើការហត់ណាមួយភ័យខ្លាចប្រពន្ធមិនអោយគេងជាមួយផង
ទើបមើលទៅរាងហត់បែបនេះ។
"ការងារច្រើនមែនទេ?"ថេយ៉ុងឈប់ប្រកែកប្រែជាលើកដៃអង្អែលក្បាលនាយថ្នមៗមុននឹងសួរ
"តិចតួច"
"ចាំខ្ញុំជួយធ្វើសរសៃរអោយ"
"អូនចេះ?"ជុងហ្គុកងើបមុខមកសួរពេលឮគេនិយាយថាចង់ធ្វើសរសៃរអោយនាង។
"ជំនាញពេលសុំប៉ាទិញអ្វីមួយ"ថេយ៉ុងនិយាយទាំងញឹមៗព្រោះតែវាជាការពិត នាងចេះហើយក៏អនុវត្តពេល
នាងចង់បានអីក៏ត្រូវធ្វើសរសៃរអោយលោកប៉ាយកចិត្តអ្នកម៉ាក់នាងក៏បានដូចចិត្ត។
"ខូចណាស់"ជុងហ្គុកច្បិចច្រមុះនាង
"ខូចឯណា?ល្អសឹងអីគ្រាន់បើជាងសុំទទេរៗដែរ"
"បើអ៊ីចឹងម៉ាហ្សាអោយបងចង់បានអី?"
"គ្រាន់តែចង់ជួយធ្វើសរសៃរព្រោះឃើញលោករាងហត់នឿយមិនបានចង់បានអ្វីទេ"
"សឺត!បើមិនចង់បានអ្វីបងអោយខ្លួនបងទៅចុះ"
"អ៊ែក!អ្នកណាចង់បានខ្លួនលោកទៅ?"ថេយ៍សម្លក់ចំណែកជុងហ្គុកក៏ញញឹមអស់សំណើចពេលឃើញទឹកមុខរបស់នាងទើបទម្លាក់ខ្លួនគេងអោយនាងធ្វើសរសៃរអោយទាំងញញឹមជាប់ពេលដៃស្រឡូនម៉ាហ្សាអោយស្រួលពិតមែនពិតជាមានអារម្មណ៍ល្អខ្លាំងណាស់។មួយសប្តាហ៍កន្លងទៅ
រយៈពេលមួយអាទិត្យមកនេះទំនាក់ទំនងរវាងអ្នកទាំងពីរកាន់តែស្និតស្នាលបើទោះជាមានអ្នកតាមរញ៉េរញ៉ៃក៏ពួកគេនៅតែមិនបានទាស់សម្តីគ្នាដែរ។ផ្ទុយទៅវិញជុងហ្គុកតាមយកចិត្តប្រពន្ធឆ្នាសរបស់នាយ ថ្នមនាងដូចកែវភ្នែក។
"ថើបដូចរាល់ដង"ថេយ៉ុងកំពុងឈរចង់ក្រវ៉ាត់កអោយនាយរួចជុងហ្គុកក៏អោនមកជិតហុចថ្ពាល់អោយ
ប្រពន្ធថើបដូចរាល់ដងដែលទម្លាប់ទាំងនេះធ្វើមកជិតមួយសប្តាហ៍ហើយ។
"ហ្អឹម!!ពីរថ្ងៃទៀតបងរងចាំអូនទៅធ្វើការ"ពេលថេយ៉ុងថើបរួចនាយក៏ទាញនាងទៅថើបមួយសន្ទុះទើបដកវិញ។
"ដឹងហើយឆាប់ទៅៗ"
"ចុះទៅជាមួយគ្នា"នាយអោបចង្កេះភរិយាចុះទៅខាងក្រោមដើម្បីញាំអាហារពេលព្រឹក។
"សឺត!បងទៅធ្វើការហើយ"ក្រោយពីញាំអស់ពីចាននាយក៏ក្រោកយកអាវធំមកកាន់នឹងអោនថើបថ្ងាសភរិយាមុននឹងចាកចេញទៅតាមទម្លាប់នាពេលព្រឹក។
"លោកម្ចាស់ពិសារបបរអស់រាល់ព្រឹកតែម្តងហើយ"ម៉ែដោះប្រមូលចានក៏មិនភ្លេចនិយាយអោយអ្នកបានឮញញឹមចេញមកព្រោះតែវាជាស្នាដៃរបស់នាងដែលរៀនធ្វើតាមរូបមន្តអ្នកម៉ាក់អោយស្វាមីញាំ នាយជាប់ចិត្តញាំអស់រាល់ព្រឹកនាងឃើញហើយសប្បាយចិត្តណាស់។
"នោះក៏ព្រោះតែបបរឆ្ងាញ់នោះអីម៉ែដោះ"អ្នកបម្រើផ្សេងទៀតនិយាយព្រមគ្នាអោយអ្នកស្រីរបស់ពួកនាងញញឹមអៀនថ្ពាល់ក្រហមតិចៗចេញមក។
"ប្រហែលជាឆ្ងាញ់បែបមិនធ្លាប់មានហើយមើលទៅ"
"ជុងហ្គុក"កំពុងតែនាំគ្នានិយាយលេងសប្បាយស្រាប់តែបានឮសម្លេងអតីតសង្សារនាយមកទៀតហើយ ឆ្ងល់ណាស់នាងទំនេរសម្បើមណាស់មួយថ្ងៃៗឃើញតែមករកមនុស្សប្រុសដល់ផ្ទះ បើថាមិនឃើញទៅរញ៉េរញ៉ៃគេដល់ក្រុមហ៊ុនតែជុងហ្គុកមិនដែលអោយនាងជួបនាយទេហេតុនេះទើបនាងចេះតែតាមមិនឈប់។
"មួយថ្ងៃៗឃើញតែមកផ្ទះមនុស្សប្រុសមើលទៅដូចជាគ្មានការងារធ្វើទេណ៎"អ្នកមប្រើគ្រាន់តែឃើញក៏និយាយប្រាវៗទ្រាំមើលមិនបានទេលោកអើយបើនាងវិញណា មកស្រែកហៅប្តីនាងដល់ផ្ទះបែបនេះម៉្លេះនាងចាប់បោចសក់បញ្ច្រាសទិសអូសក្រវាត់ចេញក្រៅបាត់ហើយតែអ្នកនាងរបស់ពួកនាងមិនមាត់អីបន្តិចទាល់តែសោះ។
"នាងឯងថាអោយអ្នកណា?!"លីណាឮហើយក៏សម្លក់ភ្លេត
"អ្នកណាអ្នកមកអ្នកនឹងហើយ"
"នាងឯងហ៊ានថាអោយយើង?ត្រឹមជាអ្នកបម្រើទេប្រយ័ត្នយើងប្រាប់ជុងហ្គុកអោយដេញក្បាលចេញ"
"សូមអញ្ជើញអូយខ្លាចណាស់ៗ"ពួកនាងធ្វើអ្វីក៏ស្រុះគ្នាដែលធ្វើអោយលីណាខាំមាត់ក្តាប់ដៃសម្លក់ពួកនាង ខឹងខ្លាំងណាស់ត្រឹមជាអ្នកបម្រើគេសោះមកហ៊ាននិយាយបែបនេះដាក់នាងដែលជាកូនអ្នកធំនៅសហរដ្ឋអាមេរិកចាំមើលណា។
"អ្នកដែលត្រូវប្រុសម្នាក់នោះដេញមិនមែនពួកគាត់ទេតែជាអ្នកនាងទៅវិញទេ"ថេយ៉ុងក៏ងើបឈរបែរទៅរកនាង ដំបូងឡើយនាងមិនចង់ខ្វល់តែនាងដូចញយដងពេកបើទោះជានាងមិនទាន់ស្រលាញ់នាយខ្លាំងតែបើសិនជានាងព្យាយាមយកនាយចេញពីគេ គេនឹងមិននៅស្ងៀមទេ។
"នាងជាអ្នកណា?!សំអាងអីដែលនាងថាជុងហ្គុកនិងដេញយើង?!នាងស្គាល់ថាយើងជាអ្នកណាទេ?"
"ខ្ញុំជាប្រពន្ធរបស់គាត់!កាលដែលខ្ញុំមិននិយាយព្រោះទុកអោយគាត់ដោះស្រាយតែមើលទៅបើទោះគាត់បកស្រាយហើយក៏អ្នកនាងមិនឈប់!!!មិនបាច់មានអ្វីសំអាងទេមើលតែការពិតជាក់ស្តែងទៅថាគាត់មិនចង់ជួបអ្នកនាង!ម្យ៉ាងទៀតអ្នកនាងមើលទៅមិនមែនចាស់ណាស់ណាដល់ថ្នាក់វង្វេងមិនស្គាល់ខ្លួនឯងទេ"សម្តីថេយ៉ុងនាំអោយអ្នកបម្រើគ្រប់គ្នានាំគ្នាសើច។
"ឯងកុំមកកុហកជុងហ្គុកមិនទាន់មានប្រពន្ធទេ!!ឯងគ្រាន់តែជាក្មេងកុំមកសម្តីថ្លោះដាក់យើង!!ឯងមិនដែលដឹងពីទំនាក់ទំនងយើងទេកុំមកនិយាយផ្តេសផ្តាស!!"
"បើមិនជឿសួរគាត់ទៅ បើចង់អោយគេគោរព
អ្នកមីងគួរតែគោរពខ្លួនឯងសិនព្រោះមើលទៅអ្នកមីងមិនទាន់ចេះផ្តល់តម្លៃអោយខ្លួនឯងដែលជាស្រីទេ"
"អ្ហាយ!!!អ្នកណាមីងឯងមីក្មេងឆ្គួត!!!នាងឯងល្អអីជាងយើងណាស់ណាទៅ?ប្រហែលជាស្រីចិញ្ចឹមរបស់ជុងហ្គុកក៏មកអួតខ្លួនឯងថាជាប្រពន្ធ ឯងទេដែលមិនចេះផ្តល់តម្លៃអោយខ្លួនឯងលក់ខ្លួនដើម្បីលុយ!!"
"ហ្ហឹសៗសុំសើចបន្តិចចុះ បើទោះខ្ញុំក្មេងក៏ខ្ញុំមិនទៅលក់ខ្លួនឬក៏ជ្រុលជ្រួសជាមួយសង្សារទាំងនៅក្មេងដែរ
ព្រោះខ្ញុំមិនមែនអ្នកមីងដែលមានចរិតបែបនេះតាំងពីក្មេង!ខ្ញុំមិនបាច់យកខ្លួនទៅដូរយកលុយទេព្រោះប្តីខ្ញុំមានលុយស្រាប់"
"តែហ៊ានចូលអ្នកមីងឯង!!!"នាងបម្រុងចូលទៅវាយថេយ៉ុងតែអ្នកបម្រើបួនប្រាំនាក់មកឃាំងព្រមទាំងទឹកមុខកាចៗលើកដៃធ្វើសញ្ញាអា កអោយនាងក្តាប់ដៃសម្លក់តែមិនហ៊ានចូល។ក្រុមហ៊ុន
"លោកប្រធាននិងដូរខ្ញុំចេញមែនទេ?"លេខាស្រីពេលដែលឮនាយនិយាយហើយនាងស្រាប់តែច្រឡោតទើបប្រញាប់អោនសុំទោសវិញយ៉ាងលឿន។
"សុំទោសលោកអគ្គនាយក"
"នាងមិនបានដូរការងារនាងនៅតែជាលេខាគ្រាន់តែដូរទៅធ្វើជាលេខាស៊ុនដូវិញប៉ុណ្ណោះ"
"តែ....."
"មានបញ្ហាអ្វីមែនទេ?"
"គ្មា-គ្មានទេ"
"ខ្ញុំហៅមកតែប៉ុន្នឹងទៅវិញចុះ"
"ចា៎"
"???"ក្រោយលេខាទៅបាត់ជុងហ្គុកបើកlap topរបស់នាយស្រាប់តែបានឃើញថេយ៉ុងនិងលីណាឈរនិយាយទល់មុខគ្នាមិនដឹងថានិយាយអ្វីកាំមេរ៉ាចាប់សម្លេងមិនបានទើបបានត្រឹមអង្គុយមើលទាំងជ្រួញចិញ្ចើម។តើនាងទៅនិយាយស្អីទៀតហើយ!សង្ឃឹមថាទៅវិញប្រពន្ធមិនខឹងទៅចុះ។
បន្ទាប់ពីចំណាយពេលធ្វើការងាររួចជុងហ្គុកក៏ប្រញាប់ទៅផ្ទះព្រមទាំងបានទិញផ្កាដើម្បីអោយភរិយាដែរ។
"ថេយ៍"មកដល់ក៏រត់ទៅអោបនាងភ្លាមធ្វើអោយ
ថេយ៉ុងភ្ញាក់ព្រើតទើបប្រញាប់លើកដៃអោបនាយវិញ។
"លោកយ៉ាងមិចនឹង?"
"អូនមានកើតអ្វីទេ?នាងបាននិយាយអ្វីខ្លះជាមួយអូន?"
"មិនបាននិយាយអ្វីច្រើនទេ"
"ប្រាកដ??"
"ភ័យខ្លាចខ្ញុំខឹងលោកទៀត?"
"មែនហើយ"
"ខឹងធ្វើអីបើលោកមិនបានធ្វើអ្វីខុសផង?បកស្រាយរួចហើយភ័យធ្វើអីទៀត?ឬមានអ្វីលាក់បាំង?"
"អត់មានទេ បងគ្រាន់តែបារម្ភខ្លាចអូនជឿគេហើយខឹងបងទៀត"
"ប្រុសឆ្គួត"
"បានបងស្រលាញ់ក៏ញយដងណាស់ក្មេងក្បាលខូច"យប់ជ្រៅក៏ឮសម្លេងល្វើយៗពីបន្ទប់ម្ចាស់វិមាន គ្រាន់តែស្តាប់ព្រឺឆ្អឹងខ្នងដែរ កន្លះម៉ោងក្រោយមកក៏ស្ងាត់វិញ។
"ឈប់ជញ្ជក់ហើយគេងទៅ"ឈប់ធ្វើហើយតែមាត់វិញជញ្ជក់អោយញាប់ឆ្មេធ្វើអោយអ្នកដែលងងុយចង់ស្វាងវិញព្រោះស្រើបស្រាលទើបនាយដកមាត់ខិតឡើងទៅគេងទន្ទឹមនាងមុននឹងលើកនាងអោយគេងកើយដៃទាញមកអោបជាប់ទ្រូងទាំងស្រលាញ់ស្ទើរលេប។
"សឺត!បងស្រលាញ់អូន"តាំងពីមាននាងចូលក្នុង ជីវិតនាយផ្លាសប្តូរច្រើនណាស់ហើយក៏សម្គាល់ខ្លួនឯងដែរថានាយត្រូវការអ្វីស្រលាញ់អ្វីអោយពិតប្រាកដ។នាយស្អប់កាលដែលបាត់បង់ទើបសារភាពស្រលាញ់ តាំងពីនាយប្រឡូកចូលការងារនេះនាយបាត់បង់ច្រើនជួបមនុស្សក្បត់ក៏ច្រើនប៉ុន្តែនាយមិនដែលដាក់ចិត្តឡើយព្រោះគ្មានអ្វីដែលស្ថិតស្ថេរពិតប្រាកដចុងក្រោយវាក៏ពិតមែនតែពេលនេះនាយបានជួបនឹងជីវិតពិត ស្នាមញញឹមចេញពីចិត្ត មានតែរឿងរីករាយក្នុងជីវិតនាងដូចជាពន្លឺសម្រាប់នាយដូច្នេះនាយមិនលែងដៃក៏មិនបោះបង់នាងដែរបើទោះជីវិតមិនអាចរស់នៅអមតៈសុំត្រឹមមាននាងក្បែរអស់មួយជីវិតនាយក៏ស្គប់ស្គាល់នូវជីវិតចុងក្រោយដែរ។រ៉ាជេក៍♡
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24