"......."នាងមិនតបតែភ្នែកវិញសម្លក់នាយសឹងតែជ្រុះមកក្រោមទៅហើយឯជុងហ្គុកដឹងថាគេខឹងនាយមិនទាន់បាត់តែនាយមិនចង់រករឿងនាងទេគ្រាន់តែចង់មកមើលថានាងមានកើតអ្វីឬអត់ឮម៉ែដោះថានាងគេងរហូតខ្លាចថានាងអាចនឹងទ្រោមណាមួយនាងនៅក្មេងទើបនាយខំប្រញាប់មកមើលតែមកដល់សូម្បីទ្វារក៏មិនបើកអោយនាយដែរ ដល់ញោះក៏សម្លក់គ្មានទម្លាក់ភ្នែក។
"ម៉ែដោះថាគេងរហូត កើតអី?មិនស្រួលខ្លួនមែនទេ?"
នាយដើរមកជិតទើបលើកដៃទៅស្ទាបថ្ងាសនាងបន្តិចក៏ដកវិញ ដូចជាអត់មានក្តៅទេប្រហែលជាគ្រាន់តែងងុយព្រោះអស់កម្លាំងទេដឹង?ថេយ៉ុងមិនតបក្រោកទៅយកកន្សែងចូលបន្ទប់ទឹកបាត់បានត្រឹមអោយជុងហ្គុកតាមមើលចរិតខ្មើតរបស់ប្រពន្ធក្មេងមិនឈប់ នាយមិនដែលជួបមិនដែលប្រទះទេតែប្រពន្ធមួយនេះមានសព្វគ្រប់។
បន្ទាប់ពីងូតទឹកស្លៀកពាក់រួចរាល់ក៏ចុះមកក្រោមដោយមានជុងហ្គុកចាំនៅតុអាហារជាមួយស្រីថ្មីទៀតរបស់នាយឯថេយ៉ុងគេមិនខ្វល់ស្រាប់ហើយចង់នាយទៅធ្វើអីស្រេចតែចិត្តគេមិនបានទៅឈឺចិត្តស្អិតទ្រូងជាមួយទេ។គេដើរមកអង្គុយឆ្ងាយពីនាយដោយមិនមើលមុខនរណាទាំងអស់ គេគ្មានអារម្មណ៍មើលនរណាទេ។
"ដួសបាយទៅ"ជុងហ្គុកមិនមាត់ហើយក៏ខ្ចិលបង្ចំទើប
អោយអ្នកបម្រើដួសបាយទើបនាំគ្នាញាំយ៉ាងស្ងៀមស្ងាត់តែស្រីរបស់ជុងហ្គុកនៅសម្លឹងថេយ៉ុងមិនដាក់ភ្នែកមិនជឿសម្តីម៉ែដោះ ទង្វើប្តីប្រពន្ធឯណាបែបនឹង?មើលទៅនាងក្មេងណាស់មិនដឹងថារៀនចប់ឬនៅតិចម៉ែដោះកុហកនាងព្រោះមិនចង់អោយនាយមករញ៉េរញ៉ៃជុងហ្គុកទៀត?បន្ទាប់ពីញាំអាហាររួចស្រីម្នាក់នោះក៏ត្រូវកូនចៅជុងហ្គុនាំទៅវិញមិនអ៊ីចឹងនាងច្បាស់ជាត្រូវមិនខាន។
ឯជុងហ្គុកឡើងមកខាងលើចូលងូតទឹកសម្អាតខ្លួន រួចទើបឡើងគេងក្បែរអ្នកដែលគេងបែរខ្នងដាក់នាយ។
"អ៊ុះ!!ធ្វើស្អីនឹង?!!"កំពុងគេងលក់សុខៗក៏មានដៃមកអោបចង្កេះទាញទៅក្រោយទើបនាងត្រូវភ្ញាក់ស្រែក។
"គេងទៅ"នាយបិទភ្នែកគេងធ្វើមិនដឹងឯអ្នកដែលបានឮក៏ព្យាយាមទាញដៃនាយចេញតែមិនបានទើបមានតែបណ្តោយអោយនាយអោបទាំងរឹងខ្លួនព្រោះមិនធ្លាប់មាននរណាមកគេងអោបគេបែបនឹង។មួយ
សន្ទុះថេយ៉ុងក៏គេងលក់ទើបជុងហ្គុកក្រោកអើតមើលបន្តិចទើប
"រាត្រីសួស្តីសឺត!"នាយថើបនាងមួយខ្សឺតរួចក៏សង្ងំគេងលក់ទៅដូចគ្នា។
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24