ថេយ៉ុងដែលគេងលក់មិនដឹងអីនោះពេលបានអ្នកអោបគេបែរជាមិនក្រោកទៅជាចូលទៅសង្ងំក្នុងទ្រូងអ្នកខាងនោះថែមទាំងអោបនាយវិញថែមទៀត ចំណែកជុងហ្គុកនាយក៏ស្មានមិនដល់ដែរថានាងមកអោបហើយឈ្មុលចូលក្នុងទ្រូងរបស់នាយ។បែបនេះនាយមានអារម្មណ៍ចម្លែកទៅវិញឯដៃដែលអោបនាងមុននេះក៏រឹងជាប់គាំងអោនមើលអ្នកគេងបន្តិចទើបលើកដៃអង្អែលក្បាលនាងថ្នមៗបបូរមាត់ញញឹមគេងអោបនាងបន្ត។
ព្រឹកឡើង....
ថេយ៉ុងបើកភ្នែកមកថ្នមៗស្រាប់តែកន្ត្រាក់ខ្លួនមួយរំពេចពេលដឹងដល់ដៃដែលអោបនាងណែនហើយនាងក៏អោបគេណែនវិញដូចគ្នាថែមទាំងមុខនាងកំពុងតែ
ជ្រុបនឹងទ្រូងហាប់ណែនរបស់នាយធ្វើអោយនាយភ្ញាក់ប្រញាប់ទាញនាយចេញ។
"លែង!អាលោកឯងឆ្លៀតឱកាស!!អាកញ្ចាស់ឆ្គួត!!"
"អ្ហឺម??អ្ហា!!!!!"ជុងហ្គុកបើកភ្នែកមមីតិចៗទើបថ្ងូរភ្លាមៗពេលដឹងសក់ធ្មេញមុតស្រួចមកខាំដៃគេដូចកូនឆ្កែ!!
"ហេតុអីមកខាំដៃយើង?!!"លោកអើយស្នាមធ្មេញច្បាស់ៗចង់ធ្លុះដៃគេទៅហើយ ក្រោកមកក៏កើតកូនឆ្កែភ្លាម?យប់មិញគេងស្លូតឡើងគួរអោយខ្នាញ់ភ្ញាក់មកឡើងគួរអោយខ្លាច។
"នរណាប្រើអោយលោកឯងមកអោបខ្ញុំ?!!"បើជ្រុលជាធ្វើបាបទុកគេចោលហើយមកវិញរកស្អី!!នៅមកអោបគេទៀតគួរអោយខឹងមែន!
"ប្តីអោបប្រពន្ធមិនបាន?!"
"ចូលចិត្តយកលេស!គ្មានប្តីឯណាធ្វើបាបចាប់បង្ខំប្រពន្ធដូចលោកឯងទេ!"
"មកពីប្រពន្ធឌឺ ផ្គើនប្តីប្រដៅខ្លះមិនបាន?"
"អ្នកណាឌឺ?!!មកពីអាលោកឯងនឹងចូលចិត្តបង្ខំស្រែកគំហកគម្រាមប្រើអំណាចសូម្បីផ្ទះមិនអោយចេញចូលមកអួតប្តីប្រពន្ធស្អី!!"
"ក៏ចង់អោយរៀនពីច្បាប់ទម្លាប់ រៀនកែប្រែព្រោះនេះមិនមែននៅជាមួយប៉ាម៉ាក់ខ្លួនធំហើយអោយចេះគិតផងប្តីមិនមែនម៉ាក់ប៉ាទេចង់ចេញទៅណាមកណាគួរប្រាប់!!មិនមែនមកវិញផ្គើនសួរក៏ឌឺស៊កមកវិញដល់ពេលប្តីប្រដៅតាំងថាប្តីអាអាក្រក់?"
"មកពីលោកឯងវាអាក្រក់មែនចូលចិត្តសម្លឹង មុខងាប់គម្រាមគ្រប់ពេលល្អត្រង់ណាទៅ!!កោតតែប៉ាម៉ាក់ចេះអោយខ្ញុំរៀបការជាមួយលោកកើត"អស់ទ្រាំលែងបានហើយ ពួកគេតមាត់គ្នាមិនឈប់ម្នាក់ៗឡើងញេញតែម្តង។ខាងនោះប្រុងថាក្រោកមកលួងសុំទោសតែមានឯណាក្រោកមកឈ្លោះគ្នាពេញផ្ទះ។ចុងក្រោយក៏បែរខ្នងដាក់គ្នាធ្វើមិនដឹងមិនឮ។ ជុងហ្គុកក្រោកងូតទឹកទៅធ្វើការបាត់ឯថេយ៉ុងក៏ងូតទឹកចេញទៅក្រៅទៀតផ្គើន មិនខ្ចីខ្លាចចាំមើលគេនឹងប្តូរទម្លាប់ចេញចូលរាល់ថ្ងៃចាំតែមើលទៅ។
YOU ARE READING
🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)
Romanceទោះនាងជាឆ្នាស់ចរិតកូនក្មេងប៉ុន្តែនាងគួរអោយស្រលាញ់និងចេះផ្តល់ភាពកក់ក្តៅវាជាចំណុចដែលធ្វើអោយខ្ញុំលង់ស្រលាញ់នឹងនាងដកចិត្តមិនរួច🤍 💙Jack💙 01/02/24