Ep46: អូនខឹងបងមែនទេ?

1.2K 92 0
                                    


+5ខែកន្លងផុតទៅ

រយៈពេល5ខែដែលថេយ៉ុងសម្រាលបុត្ររួចមានការ
ចូលរួមមើលថែពីសំណាក់មាតាបិតាព្រមទាំងបងថ្លៃៗនិងមិត្តពិសេសស្វាមីមិនដែលអោយនាងស្គាល់ពិបាកបែបណាទេសូម្បីពេលបុត្រយំរករឿងពេលយប់ក៏ស្វាមីគេជាអ្នកក្រោកមើលដែរ។ប៉ាម៉ាក់នៅកូរ៉េក៏បានឡើងមកមើលគេដែរនៅពេលគេសម្រាលបានមួយសប្តាហ៍តែពួកគាត់ក៏ត្រូវទៅវិញព្រោះលោកតាលោកយាយរបស់ថេយ៉ុងនៅកូរ៉េពួកគាត់បារម្ភពួកគាត់ចាស់ៗណាស់ហើយ។
"ហីយ៉ាខាលវីនរបស់យាយយំខ្លាំងម៉្លេះចៅ"ចង់ប្រាប់
ថាយំពេលយប់ម្តងៗចង់ផ្អើលកន្លះវាំង យំមិនចេះខ្លាចយំគ្មានជំពាក់អ្នកណាមួយរៀលបើមិនបានបិតាលួងមិនខ្ចីឈប់យំ។ម្ចាស់ក្សត្រីលើកបីរលាក់ថ្នមៗតែអាច្រម៉ក់មិនត្រឹមតែមិនបាត់ទេមានតែយំលើសដើមទើបម្ចាស់ក្សត្រីហុចអោយថេយ៉ុងវិញ។
"អូៗកូនម្តាយប៉ាៗមកវិញឥឡូវហើយឈប់យំណាកូនណា"ថេយ៉ុងថើបអង្អែលរលាក់កូនថ្នមៗទើបគេរាងបន្ថយសម្លេងយំបន្តិចតែនៅតែយំដដែល។
"បើថាមុខដូចឪហើយនៅឆ្លៀតតាមតែឪទៀត"ម្ចាស់ក្សត្រីស្ទើរតែញីសៀតផ្កាព្រោះតែចៅដែលតាមឪពុកជាងអ្នកណាៗទាំងអស់បើថាយំហើយគឺយំអ្នកណាលួងក៏មិន
បាត់ទាល់តែជុងហ្គុក។
"ជុកៗប៉ាៗមកវិញឥឡូវហើយៗ"
"ទុកអោយមាតាខលហៅជុងហ្គុកបុត្របីខាលវីនដើរសិនទៅ"បើបែបនឹងទាល់តែ1ឆ្នាំហើយបានៗចូលធ្វើការវិញ នេះគ្រាន់តែបាត់មុខកន្លះម៉ោងមិនបានទេយំយកគ្នាតែម្តង។
"ចា៎អ្នកម៉ាក់"ថេយ៉ុងនៅបន្តលួងកូនមុននឹងអោយគេបៅទើបស្ងាត់
"អ្ហា!នេះស្ងាត់ហើយហ្ហេស?បានបៅស្ងាត់មាត់ចាំមើលតែឆ្អែតមិនឃើញប៉ាយំទៀតមិនខាន"កូនគេបៅឆ្អែតលេងតែអាច្រម៉ក់វិញទោះឆ្អែតមិនឆ្អែតតែមិនឃើញមុខឪដឹងតែស្រែកហើយមិនដឹងយ៉ាងមិចតាមតែឪ មនុស្សមួយវាំងមើលថែក៏មិនតាមៗតែឪបើថេយ៉ុងវិញលួងបានតែពេលបៅតែយូរៗលួងក៏ឈប់យំម្តងទៅ។
"អ្នកម៉ាក់ជុងហ្គុកថាយ៉ាងមិច?"
"គេថាបន្តិចទៀតមកហើយ"
"បើគាត់រវល់មិនអីទេ កូនក៏ឈប់យំហើយដែរចាំខ្ញុំបំពេរគេអោយគេង"
"មិនអីទេអោយគេមកៗម៉ាក់ខ្លាចខាលវីនយំទៀត"ទ្រង់ខ្លាចចៅយំដល់គាំងបើគេយំម្តងៗសឹងតែផ្អើលមួយវាំងគាត់ខ្លាចចៅគាត់យំដល់គាំងពិបាក។
"ចា៎"ថេយ៉ុងញញឹមមុននឹងបន្តអោយកូនបៅរហូតដល់
អាល្អិតទន់ភ្នែកគេងលក់ក្នុងដៃថេយ៉ុង។តាមពិតរករឿង
ងងុយគេងសោះស្មានតែរកឪតើបើរាល់ដងយំមិនខ្ចីបាត់
ទោះអោយបៅក៏មិនឈប់យំតែលើកនេះស្រួល។ថេយ៉ុងដាក់អោយកូនគេងស្រួលបួលមុននឹងរៀបចំខ្លួនទៅខាងក្រៅអោយអ្នកបម្រើជួយយោលកូនព្រោះថាសាន់យ៉ា
មកលេង។ពួកគេរាប់អានគ្នាជាមិត្តនិយាយវាយស្មើទោះសាន់យ៉ាបងគេច្រើនឆ្នាំក៏ដោយ។
"យ៉ាងមិចហើយអ្នកម៉ាក់វ័យក្មេងមើលថែកូនហត់ដែរទេ?"
"មិនអីទេទម្លាប់ហើយគិតតែឯងទៅពេលណាទើបព្រមរៀបអភិសេកទៅ?"គេឮមកថារាជបុត្រអង្គនោះតាមទ្រង់រាល់ថ្ងៃតែទ្រង់មិនខ្វល់។
"រៀបអភិសេកអីយើងអត់ចាប់អារម្មណ៍គេផង"
"ក៏ឃើញថាតាមគ្រប់ជំហ៊ាននឹងអី"តាមពិតទាំងសងខាងចាំតែចម្លើយទ្រង់ប៉ុណ្ណោះ។
"គួរអោយធុញទៅវិញទេយ៉ាងណាក៏យើងមិនព្រម"
"ដាច់ចិត្តពេកទេដឹង?"
"មនុស្សមិនស្រលាញ់តើអោយធ្វើយ៉ាងមិច?"
"ចុះមិនសាកបើកចិត្តលោមើលជួនកាលទ្រង់អាចជាគូរព្រេងរបស់ឯងក៏ថាបាន"
"ប្រុសមុខព្រាននឹងមែនទេ?ហឹស!បានហើយយើងស្អប់មុខខ្លាំងណាស់បើកចិត្តមិនចេញទេ"
"ហីយ៉ាឯងបែបនឹងតើពេលណាមានគូរអាយុច្រើនហើយណា"
"ច្រើនទៅយើងមិនខ្វល់សំខាន់មុខយើងនៅក្មេង"
"ចាំមើលតែទ្រង់ប្តូរចិត្តតិចថាស្តាយក្រោយ"
"មិនស្តាយ!!!!"
"ចឹងហ៎រាជបុត្រម៉ាវើរិក"
"បិទមាត់ភ្លាម!!"
"អត់-ចង់!"អ្នកទាំងពីរនៅបន្តនិយាយគ្នាលេងសើចសប្បាយរហូតដល់អាហារថ្ងៃត្រង់។សាន់យ៉ានៅញាំអាហារទីនេះជាមួយគ្រប់គ្នាហើយថ្ងៃនេះក៏មានភ្ញៀវថ្មីពីរនាក់ផងដែរសុទ្ធតែជាព្រះនាងមកពីប្រទេសអាល្លឺម៉ង់ដែលជាមិត្តរបស់ជុងហ្គុកជួនជាមកមានធុរៈក៏ចូលរាជវាំងមកលេងតែម្តង។
នៅតុអាហារដែលមានសមាជិកសុទ្ធតែខ្សែរាជវង្សម្នាក់ៗញាំអាហារយ៉ាងស្ងៀមស្ងាត់អត់តែព្រះនាងអង្គនោះ
ដែលជាមិត្តជុងហ្គុក នាងធ្វើដូចខ្លួនជាសង្សាររបស់ជុងហ្គុកយ៉ាងចឹងព្រោះតែនាងចាប់អាហារព្រមទាំងរៀបរាប់ហូរហែរនិងរំលឹកពីអតីតកាលពេលនៅរៀនយ៉ាងមិចៗឡើងអ្នកញាំជាមួយស្រកៀកត្រចៀកពិសេសថេយ៉ុងឯជុងហ្គុកចេះតែសម្លឹងមុខប្រពន្ធជារើយៗដោយសារតែនាយដឹងចរិករបស់ព្រះនាងថាយ៉ាងមិចតែអ្នកនៅទីនេះមិនបានគិតដូចនាយទេដូច្នេះច្បាស់ជាមិនពេញចិត្តនឹងកាយវិការរបស់នាងនោះទេ។
"អត់ទោសព្រះនាង!នៅរាជវាំងទ្រង់គេហាមមិនអោយមានបន្ទូលទេឬ?"សាន់យ៉ាឡើងជ្រេញជំនួសសុទ្ធតែជុងហ្គុកចេះជុងហ្គុកចុះនេះមកសរសើរគេមុខប៉ាម៉ាក់គេតែមិនឃើញវត្តមានប្រពន្ធគេទេឬ?គ្រាន់តែសាន់យ៉ានិយាយបងថ្លៃថេយ៉ុងនាំគ្នាលួចលើកមេដៃអោយព្រោះវាជាអ្វីដែលពួកទ្រង់ចង់មានបន្ទូល។
"ពេលសោយក្រយាមិនគួរមានបន្ទូលច្រើនបែបនេះនោះទេតើទ្រង់មិនបានរៀនពីច្បាប់ទម្លាប់ទេឬក្រាបទូល?"ព្រះនាងដែលជាជាយាម្ចាស់បងទី2ក៏មានបន្ទូលបន្តទាំងញញឹមដាក់ព្រះនាងខាងអាល្លឺម៉ង់ដែល
ស្ងាត់លែងហ៊ាននិយាយបានត្រឹមធ្វើទឹកមុខកំសត់។
"ពួកខ្ញុំម្ចាស់មិនបានហាមទេតែនៅទីនេះពេលសោយក្រយាគឺគ្មានការពិភាក្សានោះទេ"ជាយាម្ចាស់បង
ជុងហ្គូក៏មានបន្ទូលបន្តកាន់តែធ្វើអោយព្រះនាងស្ពឹកមុខថែមទោះរាងមិនពេញចិត្តដែលគេព្រួតទ្រង់តែក៏សុខចិត្តញឹមៗ។
"សូមរាជទានទោសដែលខ្ញុំម្ចាស់មានបន្ទូលច្រើនព្រះពរ"
"ទីនេះច្បាប់តឹងរឹងបន្តិចហើយសង្ឃឹមថាព្រះនាងមិនប្រកាន់"ម្ចាស់ក្សត្រី
"ព្រះពរ"នាងបន្តញាំអាហារទាំងលែងហ៊ានមាត់ឯថេយ៉ុងស្ងាត់មាត់បន្តិចក្រោយមកក៏សុំទៅមុនធ្វើអោយគ្រប់គ្នាសម្លឹងមើលទាំងនាំគ្នាបារម្ភពីថេយ៉ុងឯជុងហ្គុក
ចង់ទៅតែព្រះនាងនោះឃាត់ទើបនាយត្រូវនៅកំដរដល់សោយក្រយារួចទើបចាកចេញទោះនាងឃាត់ក៏នាយលែងខ្វល់ព្រោះទ្រង់ផ្តល់ពេលវេលាអោយនាងច្រើនដែរហើយទាំងដែលនាងមកជួបនាយនិយាយរំលឹកតែពីអតីតកាលដដែលៗមិនឃើញនិយាយពីការរីកចម្រើនអីបន្តិចនាយមិនចង់នៅស្តាប់ នាយបារម្ភប្រពន្ធជាង។
"គេងហើយ?"ជុងហ្គុកចូលមកដល់បន្ទប់ឃើញប្រពន្ធគេងក្បែរបុត្រទើបដើរទៅក្បែរឃើញថាប្រពន្ធបិទភ្នែកតែមិនដឹងថាគេងលក់ឬយ៉ាងមិចនោះទេ។នាងទើបតែមកមួយសន្ទុះមិនគួរគេងលក់លឿនបែបនឹងនោះទេ។
"សឺតៗបងដឹងថាអូនមិនទាន់គេង"ជុងហ្គុកចូលមកថើបប្រពន្ធមុននឹងថើបកូនហើយទើបនិយាយពេលនាយឃើញថេយ៍ញោច។
"សម្តីនាងមុននេះអូនកុំគិតក្នុងចិត្តអីវាកន្លងហួសច្រើនឆ្នាំហើយ"នាយខ្លាចប្រពន្ធស្តាប់សម្តីព្រះនាងទើបចាក
ចេញមកទាំងមិននិយាយអ្វីមួយម៉ាត់។
"ថេយ៍ អូនខឹងបងមែនទេ?"ជុងហ្គុកឡើងគេងអោបប្រពន្ធដែលស្ងាត់នោះទាំងភ័យខ្លាចប្រពន្ធខឹងមិននិយាយរក។
"អូនងងុយគេង"
"ឆ្លើយនឹងបងសិនមកថាអូនមិនបានខឹង"
"ហេតុអីត្រូវខឹង?បើកាលនោះអូននៅក្មេងមិនដែលស្គាល់បងផង"
"ប្រាកដ?"
"បើអូនខឹងតើអាចឆ្លើយនឹងបងទេ?"
"ចុះមុននេះអូនចេញមកមុននោះ?"រាល់ដងនាងមិនដែលបែបនឹងទេស្រាប់តែថ្ងៃនេះនាងក្រោកចេញស្របពេលគ្រប់គ្នាកំពុងញាំអាហារមិនអោយនាយគិត។
"អូនមិនសូវឃ្លានណាមួយអូនបារម្ភកូន"
"កុំកុហកបងបើអន់ចិត្តអូនអាចនិយាយប្រាប់បងបានបងមិនចង់ឃើញអូនស្ងាត់"ពួកគេរស់នៅជាមួយគ្នាយូរដែរហើយនាងបែបណានាយជាប្តីអាចមិនដឹងទេ?
"អូនដឹងហើយ"
"អ៊ីចឹងប្រាប់បងមកថាហេតុអីមុននេះអូនដើរចេញ?"ជុងហ្គុកទាញអោយភរិយាបែរមកទល់មុខមុននឹងសួរឯថេយ៉ុងក៏ព្រមសារភាពបើមិនអ៊ីចឹងប្តីគេមិនឈប់នោះទេ។ក្រោយពីនិយាយរួចពួកគេក៏គេងអោបគ្នាក្បែរកូនប្រុសដែលគេងលង់លក់ស្រួលគ្មានរើបម្រាស់សូម្បីបន្តិច។
គេងបានប៉ុន្មានម៉ោងក៏នាំគ្នាភ្ញាក់ព្រោះសម្លេងកូនមាសកូនពេជ្របើកភ្នែកមិនទាន់បើកមាត់ឡើងប៉ាម៉ាក់នាំគ្នាកន្រ្តាក់ភ្ញាក់តាម។
"មើលមុខប៉ានឹងចង់មឹមប៉ាមែនទេ?"ជុងហ្គុកញោះកូន
ដែលគ្រាន់តែនាយលើកបីក៏ស្ងាត់មាត់ ចំណាំដៃប៉ាបានល្អណាស់អោយតែប៉ាបីគឺស្ងាត់មិនហត់លួងយូរ។ឯអាច្រម៉ក់ប៉ាញោះទេតែសើចកក្អិចទធាក់ដៃទធាក់ជើង។
"ដូជុនរបស់ប៉ាកាន់តែធំហើយតើ"ជុងហ្គុកញីច្រមុះជាមួយកូនថ្នមៗមុននឹងប្រឡែងលេងដោយប្រើទឹកមុខជាមួយកូនតាមទម្លាប់។ឈ្មោះដែលជុងហ្គុកនិងថេយ៉ុងដាក់អោយគេជាឈ្មោះកូរ៉េគឺចន ដូជុនឯឈ្មោះក្នុងរាជវង្ស
គឺខាលវីន ចាស់ស្ទីន។ដូច្នេះមិនបាច់ឆ្ងល់ទេថាហេតុអីពេលម្ចាស់ក្សត្រីហៅគេថាខាលវីនហើយគេមិនបាត់យំ។
"អោយកូនមកអូនមក បងទៅងូតទឹកសិនទៅ"
"បាទ សឺត!"ជុងហ្គុកឆ្លើយជាមួយប្រពន្ធរួចក៏ឆ្លៀតថើបថ្ពាល់ក្រពុំមួយខ្សឺតតែគ្រាន់តែដកមាត់ភ្លាមក៏
"ង៉ាៗៗ~~"
"ហ្ហា!នេះកុំប្រាប់ថាច្រណែនប៉ាថើបម៉ាក់ណា?"
"សឺតៗខូចម៉្លេះហ្ហឹម?"
"ហិហិៗ"គ្រាន់តែនាយថើបវិញក៏សើចកក្អិចឈប់យំបាត់ខូចសម្បើមណាស់រកតែប៉ាម៉ាក់ស្វីតបន្តិចមិនបានជនទីបីស្របច្បាប់។

To be continued......
សរសេរដោយ ៖ រ៉ាជេក៍🦁

🤍💢ក្មេងឆ្នាសរបស់បង💢🤍(ចប់)Where stories live. Discover now