Enjoy your reading 🥰🫶
"ចង់ទៅណាហ្អឹម អូនសម្លាញ់ មើលថែសាហាយរួចហើយ មិនគិតមើលថែប្តីម្តងទេហ្អេស?"ហុីសុឺងទាញសក់នាងតូចមួយទំហឹង ព្រមទាំងទាញខ្នងតូចមកបុកនឹងទ្រូងគេប៊ឹបមិនខ្វល់ថានាងឈឺឡើយ។ចំណែកនាងតូចវិញ គិតតែយកដៃទៅទប់ដៃគេដើម្បីកាត់បន្ថយភាពឈឺចាប់ ព្រោះតែគេមិនព្រមព្រលែងដៃចេញសោះ
"អួយយ ហុឹក ហុឹក លែងទៅ ខ្ញុំឈឺ"នាងតូចនិយាយឱ្យគេលែងដៃពីសក់នាងទាំងទឹកភ្នែករហាម នាងយំផង បេះដៃគេចេញពីសក់ផង តែគេនៅក្តាប់ជាប់មិនព្រលែងឡើយ
"បើជាមួយ អាសាហាយនាងវិញ មិនឃើញស្រែកសោះ"ហុីសុឺងស្រែកដាក់ រាងស្តើងខ្លាំងៗឱ្យនាងភ័យឡើងញ័រខ្លួន ទឹកភ្នែកស្រីស្រស់ហូរមកម៉ាត់ៗ អស់ពាក្យតបត ព្រោះគេជាមនុស្សគ្មានហេតុផលទេ បើទោះនិយាយអីក៏នាងគង់តែខុសដដែលនឹង
"ហេតុអី ខ្ញុំនិយាយត្រូវមែនទេ ទើបស្ងាត់បែបនេះ"គេសួរទៅនាងតូចបែបចំអកឱ្យភាពស្ងាត់របស់នាង តាំងក្តៅក្រហាយ នាងមាត់ក៏គេខឹង នាងស្ងាត់គេរឹតតែខឹង
"ហុីសុឺង លោកស្រវឹងហើយ ឆាប់ទៅសម្រាកទៅ"
"នាងហៅអ្នកណាហុីសុឺង ហុីសុឺង បែបហ្នឹង"រឿងកាន់តែធំហើយ គ្រាន់ឮសម្តី នាងតូចហៅខ្លួនវាយស្មើភ្លាម គេស្រែកសន្ធាប់ដាក់នាងភ្លាម កំហឹងគេមិនដឹងមកពីណាទេ គេកាន់តែខឹងនាង ឡើងញ័រសាច់អស់ហើយ ហើយប្រាកដណាស់ថាគេមិនដែលខឹងនាងដល់ម្លុឹងទេ តាំងពីដើមមក
"អួយយ ហុឹកក ហុឹកក"ស្រីតូចថ្ងួចថ្ងូរឡើងទាំងទឹកភ្នែកពេលគេបន្ថែមដៃ ទាញសក់នាងកាន់តែខ្លាំងស្ទើររបូតសក់ចេញពីក្បាលបែបនេះ
"យើងសួរមិចមិនឆ្លើយ ឥឡូវនេះ នាងហ៊ានណាស់ ផាក មីនជូ នាងហ៊ានហៅយើង វាយស្មើផងមែនទេ? នាងប្អូនយើងប៉ុន្មានឆ្នាំមានដឹងទេ"គេស្រែកឡើងសន្ធាប់នៅចុងប្រយោគធ្វើឱ្យនាងតូចស្លុតស្មារតីនិយាយអ្វីលែងចេញ បានត្រឹមគ្រវីក្បាលជំនួសចម្លើយ ព្រោះគេសម្លុតនាងឡើងនាងភ្លេចភ្លាំងអស់ទៅហើយ
"ព្រោះតែលោកបែបនឹង ទើបខ្ញុំមិនចង់គោរពឱ្យតម្លៃលោកទេ លោកអាក្រក់ណាស់ ខ្ញុំស្អប់លោក ខ្ញុំស្អប់លោក លោកឮទេ ហុឹក ហុឹក"
YOU ARE READING
ប្អូនស្រីសម្អប់🖤
Randomនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...
