Enjoy your reading 🥰🫶
"នឹកតែប៉ា មិននឹកប្តីខ្លះតែហ្អេស"រាងក្រាស់ចូលមកក្នុងផ្ទះ សួរបន្តពីស្រីតូច ចំណែកនាងតូចវិញ ដ្បិតថាបែកគ្នាយូរ ប៉ុន្តែនាងចំណាំសម្លេងគេបានច្បាស់ល្អណាស់ ស្រីស្រស់បែរក្រោយ ងាកមកមើលបញ្ជាក់ ព្រោះក្រែងថានេះគ្រាន់តែជាអារម្មណ៍នាង
"លី ហុីសុឺង"ពេលងាកមកនាងតូចស្រឡាំងកាំង ពោលហៅឈ្មោះគេទាំងស្មានមិនដល់ ចំណែករាងក្រាស់វិញគេញញឹមចុងមាត់យ៉ាងកំណាច មុននិងឈានជើងដើរចូលទៅកាន់តែជិតនាង។ឃើញសភាពគេមិនស្រួលនាងតូចឈានជើងថយក្រោយមិនឈប់
"បងស្មានតែអូនមិននឹកប្តីទេ ប៉ុន្តែបងប្រហែលជាយល់ខុសហើយ ព្រោះអូនពេលនេះមិនត្រឹមតែមិនភ្លេចប្តីទេ តែអូនស្គាល់ទាំងឈ្មោះប្តីទៀត ហៅត្រូវបានល្អណាស់"ហុីសុឺងនិយាយចេញមកយ៉ាងមានអំនួត ចំណែកស្រីតូចវិញស្តាប់ឮហើយនាងទ្រលាន់ចង់ក្អួត ប្តីៗស្អីទៅ រៀបការជាមួយគ្នាពីពេលណា?
"លោកមិនមែនប្តីខ្ញុំទេ!"នាងតូចប្រកែកមុខមាំ នាងទ្រាំទៀតមិនបានទេ នាងមិនចង់ឱ្យអ្នកដទៃយល់ច្រឡំឡើយ
"ហេតុអីថា មិនមែន?ខ្លួនអូនកន្លែងណា ដែលថាបងមិនធ្លាប់ប៉ះ?"ហុីសុឺងលើកចញ្ចើមសួរទៅស្រីតូច គេញញឹមឌឺនាងយ៉ាងសម ប៉ុន្តែនាងតូចពេលនេះមុខមាំណាស់ នាងសម្លឹងគេ ហើយនិយាយ
"អញ្ចឹង ខ្ញុំប្រហែលជាមានប្តីច្រើនហើយ! ព្រោះថាខ្ញុំមកទីនេះ ខ្ញុំដើរដេកជាមួយមនុស្សប្រុសច្រើននាក់ណាស់"ស្រីតូចនិយាយ មុខឡើងស្មើ ធ្វើដូចជាពាក្យដែលនាងនិយាយនេះជាការពិត
"ស្រីគម្រក់ ឆាប់បិទមាត់ទៅ"ឮនាងតូចនិយាយហុីសុឺងប្រតិកម្មឡើងភ្លាម ចំណែកនាងតូចឃើញគេបែបនេះនាងក៏ញញឹមហើយនិយាយឌឺគេថែម
"ត្រូវការ ឱ្យខ្ញុំហៅប្តីខ្ញុំទាំងអស់មកជួបគ្នាទេ?ខ្ញុំគឺមានលេខពួកគេគ្រប់គ្នា"
"ស្រីអាស គ្មានកេរ្តិ៍ខ្មាស"
"ត្រូវហើយ ព្រោះលោកជាអ្នកបង្រៀន ខ្ញុំឱ្យចេះអាសបែបនេះ!ពេលបែកពីលោកទៅខ្ញុំក៏ទ្រាំមិនបានទើបត្រូវដើររកប្រុសដើម្បីដេកជាមួយ!"នាងតូចនិយាយបញ្ឆេះកំហឹងគេមិនឈប់ ធ្វើឱ្យហុីសុឺងមុខក្រហមដូចម្ទេសទុំ គេខឹងនាងស្ទើរខ្ទុះខួរបានទៅហើយនៅពេលនេះ
YOU ARE READING
ប្អូនស្រីសម្អប់🖤
Rastgeleនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...