Part32🤍

681 72 49
                                    

Enjoy your reading 🥰🫶

សម្លេងអូប័រចេញទៅបានប្រហែលកន្លះម៉ោង ស្រាប់តែឮត្រឡប់មកវិញ នាងតូចក៏ប្រញាប់ស្ទុះមើលភ្លាមថាជាអ្នកណា

«ក្រែងទៅក្រុមហ៊ុនមែនទេ!មិចក៏ត្រឡប់មកវិញលឿនម្ល៉េះ ឬក៏គេភ្លេចអីទេដឹង!!»នាងតូចគិតក្នុងចិត្តទាំងងឿងឆ្ងល់ រង់ចាំគេមកដល់នឹងបានសួរតែម្តង

"លោកមិនក៏មកវិញលឿនបែបនេះ?"នាងតូចសួរទៅគេទាំងឆ្ងល់

"បែកគ្នាយូរហើយសុខសប្បាយទេ អូនមីនជូ"ស្តាប់សំណួរហើយធ្វើឱ្យនាងតូចគិតប្រហែលមួយសន្ទុះដែរ។បែកយូរអីទៅ គេទើបតែទៅកន្លះម៉ោងនេះសោះ

"លោកលេងសើចអីហ្នឹង ក្រែងលោកទៅក្រុមហ៊ុនមែនទេ?"នាងតូចជ្រួញចិញ្ចើមសួរគេទាំងឆ្ងល់មិនបាត់ គេលេបថ្នាំច្រឡំឬ ឬក៏ពុលទឹករលកមកពីណា បានជានិយាយស្តីចម្លែកៗបែបនេះ

"មីនជូ នេះអូនចាំបងមិនបានទេមែនទេ?"

"ចាំមិនបានអីទៅ?"នាងតូចសួរគេបែបមិនយល់ន័យ គេពិតជាចម្លែកៗមិចមិនដឹងទេ

"បងគឺហុីសុឺងណា៎"

"ខ្ញុំមានថាលោកជា អ្នកផ្សេងឯណា"នាងតូចលើកនេះដូចជាហ៊ាន គេថានាងក៏តបម៉ាត់ៗទៅវិញគ្មានក្រែង តែតបទាំងចិត្តងឿងឆ្ងល់និងសង្ស័យ ព្រោះហេតុអីនៅសុខៗគេមកញញឹមដាក់នាងវាពិតជាមិនអាចទេ ហើយរឹតតែមិនអាចនិយាយផ្អែមល្ហែមដាក់នាងថែមទៀត ព្រោះគេពិតជាខឹងនាងណាស់ ឬក៏គេជា....

"តោះពួកយើងឆាប់ទៅផ្ទះទៅ កុំឱ្យគេមកទាន់"ហើយគេយ៉ាងមិចទៀតហើយ មិចនៅសុខៗមកខ្លាចអ្នកផ្សេងទៅវិញ វាមិនអាចទេ

"ខ្លាចអ្នកណា ហើយក្រែងលោកជាអ្នកនាំខ្ញុំមកទីនេះមែនទេ ហេតុអីត្រូវខ្លាចគេមកទាន់?"នាងតូចឆ្ងល់លើសពីឆ្ងល់ ឆ្ងល់1លានសំណួរ

"កុំទាន់និយាយអីឆាប់មកជាមួយបងមក ពួកយើងគ្មានពេលច្រើនទេ"និយាយហើយអ្នកកម្លោះក៏ចាប់អូសដៃនាងតូចទៅ ដោយនាងតូចដូចជារាងស្ទាក់ស្ទើរមិនចង់ប្រថុយទៅតាមគេទេ តែមុខគេជាហុីសុឺងច្បាស់ណាស់ នៅមានអីច្បាស់ជាងនេះទៀតទៅ។ណាមួយបានគេនិយាយល្អដាក់ទៀតនាងរឹតតែសប្បាយចិត្តហើយហើយក៏មិនចង់ឱ្យគេខឹងនាងទៀតឡើយ។

ប្អូនស្រីសម្អប់🖤Where stories live. Discover now