Enjoy your reading 😘🫶
"មិនបាច់ទេ បងនៅម្នាក់ឯងបាន"
"អត់ទេអូនមិនទុកចិត្តឱ្យបងនៅម្នាក់ឯងទេ"សម្តីស្រីតូចនិយាយ ហុីសុឺងឮហើយញញឹមក្នុងចិត្ត នាងបារម្ភពីគេខ្លាំងណាស់ បែបខ្លាចគេកើតអីហើយទើបមិនព្រមបណ្តោយឱ្យគេនៅម្នាក់ឯង។ក្រោយខេវិនមក នាងតូចក៏បានមករៀបចំធ្វើបបរនៅផ្ទះ គ្រាន់តែធ្វើហើយ នាងមិនបង្អង់យូរទេ ប្រញាប់យកមកមន្ទីរពេទ្យភ្លាម តែនាងមិនមែនមកម្នាក់ឯងទេ គឺមានទាំងកូនមានទាំងម៉ែដោះមកជាមួយគ្នាផង។
"ចៅហ្វាយ យ៉ាងមិចទៅហើយ"ម៉ែដោះមកដល់ ក៏សួរសុខទុក្ខចៅហ្វាយដោយត្រេកអរព្រោះឃើញចៅហ្វាយដឹងខ្លួនវិញ
"បាទ ខ្ញុំមិនអីទេម៉ែដោះ"
"មីនសុីកូនប៉ា"ហុីសុឺងខំហៅកូន ប៉ុន្តែព្រោះតែមុខគេពេញដោយស្នាមរបួសធ្វើឱ្យកូនតូចលែងចំណាំ ក៏យំឡើងភ្លាម ព្រោះខ្លាចមុខលោកប៉ា។ហុីសុឺងពិតជាតូចចិត្តណាស់ ពេលនេះកូនគេលែងស្គាល់គេហើយ។
"ហុី បងថាឃ្លាន បបរមែនទេ ឥឡូវអូនធ្វើរួចហើយ ម៉ោះចាំអូនបញ្ចុក"
"ទេ!បងលែងឃ្លានហើយ"និយាយហើយហុីសុឺងបែរមុខចេញទៅម្ខាង នាងអាចមើលដឹងថាគេអន់ចិត្តដែលកូនយំព្រោះខ្លាចមុខរបស់គេ
"ម៉ែដោះ បងខេវិន អ្នកទាំងពីរយកកូនមីនសុីចេញទៅសិនទៅ ខ្ញុំមានរឿងចង់និយាយជាមួយបងហុី បន្តិច"នាងតូចនិយាយដោយមុខស្រពោន ម៉ែដោះ និងខេវិនយល់ការណ៍ក៏ប្រញាប់ចេញទៅភ្លាម។
________________
"បងអន់ចិត្តព្រោះកូនមើលមិនស្គាល់មែនទេ?"
"ត្រូវហើយ អូនមើលទៅកូន ខ្លាចបងណាស់"
"កូននៅក្មេង គឺបែបនេះហើយ បងកុំគិតច្រើនអី"
"កូននៅក្មេងនៅខ្លាចមុខបង ចុះទម្រាំអូន តើអាចនៅក្បែរមនុស្សមុខអាក្រក់បានប៉ុណ្ណាទៅ"
"ហុី មិចក៏បងនិយាយដូច្នោះ អូនអត់ដែលគិតពីរឿងហ្នឹងទេ"
"ពេលខ្លះ បងយល់ថាអូនធ្វើគ្រប់យ៉ាងព្រោះអាណិតបងប៉ុណ្ណោះ"ហុីសុឺងអាក់បន្តិច ហើយគេក៏និយាយបន្តទៀត
YOU ARE READING
ប្អូនស្រីសម្អប់🖤
Acakនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...
