Enjoy your reading 🥰🫶
"អ៊ុប"បបូរមាត់ទន់ៗដូចចាហួយ ត្រូវបានស្វាមីថើបជញ្ជក់ ជាមួយអណ្តាតលូកចូលក្រអូមមាត់តូច ដើម្បីគ្រវាសប្រឡែងលេងជាមួយអណ្តាតទន់ល្មឿយយ៉ាងជក់ចិត្ត។ចំណែកដៃមាំក៏មិនទំនេរ លូករាវបបោសអង្អែលច្របាច់សព្វសាច់ សព្វរាងកាយរបស់នាងតូច ឱ្យនាងព្រឺព្រួចរមិតរមួលក្តៅពេញទាំងក្នុងខ្លួន
"អឹស"នាងតូចថ្ងូរនៅដើមក ប្រឹងចំកោងខ្លួនរកស្វាមីទាំងវេទនាក្នុងខ្លួន
"មីនជូ បងសុំកូនម្នាក់ទៀតបានទេ"បន្ទាប់ពីថើបបបូរមាត់តូចអស់ចិត្ត គេក៏ងើបមកសុំកូនពីនាងតូចដែលនៅក្រោមទ្រូងជាមួយកែវភ្នែកអង្វរក ធ្វើឱ្យស្រីល្អិតឃើញហើយមិនអាចបដិសេធបានទើបងក់ក្បាលជាការយល់ព្រម
"អឹមមម"គ្រាន់តែនាងតូចងក់ក្បាលយល់ព្រមហុីសុឺងសប្បាយចិត្តណាស់រហ័សដោះអាវខ្លួនឯងនឹងនាងតូចចេញយ៉ាងលឿនមុននឹងឱនទៅបបោសអង្អែលថែលថើបកាយតូចបន្ត យ៉ាងពេញចិត្ត ប៉ុន្តែរំពេចនោះស្រាប់តែ...
"តុក តុក តុក"
"អ្នកប្រុស អ្នកនាង អ្នកនាងតូចយំខ្លាំងណាស់"ម៉ែដោះមិនចាំចៅហ្វាយនាយឆ្លើយទាន់ឡើយគាត់ក៏ប្រាប់មុនតែម្តង
"ង៉ា ង៉ា ង៉ា"កូនតូចយំស្ទើរគាំងបន្លឺសម្លេងចូលទៅក្នុងបន្ទប់លោកប៉ាអ្នកម៉ាក់ឱ្យឮច្បាស់ ទើបហុីសុឺងដកដង្ហើមធំបន្តិចហួសចិត្តនឹងកូនស្រីហើយក៏រហ័សងើបចេញពីកាយភរិយាទាំងមិនអស់ចិត្ត ព្រមជាមួយដៃទាញយកអាវមកពាក់យ៉ាងលឿនមុននឹងដើរមកបើកទ្វារដើម្បីយកកូនពីម៉ែដោះទាំងរអ៊ូតិចៗ
"យ៉ាប់ណាស់កូននេះ មិនទាន់ចង់បានប្អូនទេឬយ៉ាងមិច"ហុីសុឺងរអ៊ូ ធ្វើឱ្យនាងតូចដែលអង្គុយពាក់អាវយ៉ាងរហ័សឯណេះក៏អស់សំណើចមិនស្ទើរទេ។
"ឯណាមើល កូនអ្នកណាក៏យំអីយំយ៉ាងនេះ"ហុីសុឺងបើកទ្វារមកក៏និយាយថាឱ្យកូនទាំងក្នាញ់ តែក៏អាណិតកូនណាស់ព្រោះឃើញច្បាស់ថាកូនយំឡើងចង់គាំងហើយចំណែកមុខ ព្រមទាំងខ្លួនកូនតូចឡើងក្រហមងាំងអស់។ហុីសុឺងទទួលកូនពីដៃម៉ែដោះថ្នមៗ បន្ទាប់ក៏បីយកមកឱ្យប្រពន្ធលួង ចំណែកម៉ែដោះអស់តួនាទីហើយគាត់ក៏ចុះទៅក្រោមវិញដើម្បីធ្វើការងារបន្ត។
YOU ARE READING
ប្អូនស្រីសម្អប់🖤
Randomនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...
