Part21🖤

683 62 83
                                    

Enjoy your reading 🥰🫶

  ក្រឡេកមកខាងរាងក្រាស់ឯណេះវិញ ព្រឹកមិនចង់ទាន់គេចេញពីផ្ទះបាត់ សូម្បីបាយពេលព្រឹកក៏គេមិនញុំាដែរ ហើយគេក៏មិនលាអ៊ែលឡាដូចគ្នា។ថ្ងៃនេះមុខគេក្រញ៉ូវខ្លាំងណាស់ហាក់ដូចជាធុញថប់នឹងរឿងអ្វីក៏មិនដឹង គេដើរតម្រង់ឡាន ហើយបើកចេញទៅយ៉ាងលឿន តែមិនដឹងឡើយថាគេទៅណាឱ្យប្រាកដទៅធ្វើការឬទីធ្វើអ្វីផ្សេង ប៉ុន្តែផ្លូវនេះមិនមែនជាផ្លូវគេជិះរាល់ដងទេ!

«ប៊ូសាន»

"ម៉ែដោះប្រាកដហើយមែនទេ ថាមិនប្រាប់?"រាងក្រាស់លើកចិញ្ចើមសួរម៉ែដោះយ៉ាងកំណាច គ្មានឡើយក្តីគោរព។ឃើញប្ញកពាច្រឡោងខាមរបស់គេ ម៉ែដោះមិនមាត់គ្រាន់តែគ្រវីក្បាល ហាក់ដូចជាចង់បញ្ជាក់ប្រាប់គេថាគាត់មិនប្រាប់ទេ ទោះស្លាប់ក៏មិនប្រាប់ដែរ។តើឱ្យគាត់ប្រាប់យ៉ាងមិច មើលទៅចរិតគេចុះកោងកាចណាស់ បើគេដឹងថាអ្នកនាងគាត់នៅឯណា អ្នកនាងគាត់ច្បាស់ជាមិនរស់ទេ។

"អឹមម គួរឱ្យស្តាយ ខ្ញុំស្គាល់បងប្អូនកូនចៅម៉ែដោះច្រើនណាស់!សូម្បីអ្នកបម្រើដែលធ្លាប់ធ្វើការជាមួយគ្នានឹងម៉ែដោះក៏ខ្ញុំស្គាល់ដែរហើយពេលនេះពួកគេកំពុងនៅក្នុងកណ្តាប់ដៃខ្ញុំ រង់ចាំម៉ែដោះជាអ្នកជួយសង្រ្គោះ"ហុីសុឺងងក់ក្បាលនិយាយឡើងអង់អាចធ្វើដូចជាសោកស្តាយជំនួសអ្នកដែលកំពុងចាំម៉ែដោះសង្រ្គោះ ចំណែកម៉ែដោះតាមសម្លឹងគេដោយការនឹកស្មានមិនដល់ គេពិតជាអាក្រក់ណាស់

"អ្នកប្រុស ដោះលែងពួកគេទៅ ហើយដោះលែងអ្នកនាងទៅ អ្នកនាងតាំងពីតូចមកមិនដែលមានភាពកក់ក្តៅទេ!"ម៉ែដោះនិយាយទៅកាន់រាងក្រាស់ហុីសុឺង ទោះភិតភ័យយ៉ាងណា គាត់មិនភ្លេចទទូចសុំគេឡើយ គាត់សុំទាំងទឹកភ្នែករលីងរលោងព្រោះអាណិត អាណិតទាំងគ្រប់គ្នាដែលត្រូវគេចាប់ ហើយក៏អាណិតទាំងអ្នកនាងតូចដែលមិនដឹងរស់បានសុខបានប៉ុន្មានថ្ងៃប៉ុន្មានខែទៀតបើគេ ស្វះស្វែងរកយ៉ាងនេះ។

"ផាំង"

"ចុះយើង យើងមិនកំសត់ទេមែនទេ?យើងថាម៉ែដោះក៏ដឹងរឿងនេះដែរពិតទេ ហេតុអីក៏បិទភ្នែក?"រាងក្រាស់ទះតុផាំង ស្រែកដាក់ម៉ែដោះសន្ធាប់ទាំងខឹងសម្បារ ម្នាក់ៗអាណិតតែនាង ចុះគេ?គេមិនកម្សត់ទេមែនទេ?ហេតុអី ភាពអយុត្តិធម៌ធ្លាក់លើគេតែម្នាក់បែបនេះ គេក៏ខ្វះភាពកក់ក្តៅតាំងពីតូចដូចគ្នាហេតុអីមើលមិនឃើញផង។តែច្បាស់ណាស់អ្នកផ្សេងស្តាប់ហើយច្បាស់ជាយល់ថាគេច្រណែននាង តែតាមពិតគេគ្រាន់តែចង់ឱ្យនាង ចង់ឱ្យគ្រួសារនាងឈឺចាប់ដូចគេជួបប៉ុណ្ណោះ!

ប្អូនស្រីសម្អប់🖤Where stories live. Discover now