Part36🖤

1.6K 52 20
                                        

Enjoy your reading 🥰🫶

តស់ តស់ តភាគ បន្ទាប់ពីជាប់រវល់អស់ជាច្រើនខែពេលនេះអាបមីនមកវិញអាយយយ😭😭😭ចង់ប្រាប់ថានឹកអ្នកទាំងអស់គ្នាណាស់😭😭🫶

«ព្រឹកថ្ងៃថ្មី»

  ថ្ងៃនេះអ្នកកម្លោះស្រស់ស្រាយណាស់គេក្រោកតាំងពីព្រលឹម មកប្រឡែងលេងជាមួយកូនដែលធ្វើដៃជើងខ្វៃៗនៅក្នុងអង្រឹង។

"កូនប៉ា ឃ្លាននៅកូន"ហុីសុឺង យកចង្អុលដៃគោះច្រមុះកូនតិចៗហើយសួរទៅកូនទាំងញញឹម ចំណែកកូនឯណេះក៏ស្គាល់សំឡេងប៉ាច្បាស់ គ្រាន់តែឮក៏ញញឹមឱ្យរហាចដាក់ភ្លាម

"ចាំបន្តិចណា ប៉ាទៅឆុងទឹកដោះគោឱ្យ"គេនិយាយតិចៗស្ងាត់ព្រោះខ្លាចប្រពន្ធភ្ញាក់ហើយក៏ដើរទៅឆុងទឹកដោះគោឱ្យកូន បន្ទាប់ក៏យកមកបញ្ចុកកូនរហូតដល់ឆ្អែត មេឃភ្លឺច្បាស់ទើបគេបីកូនឡើងទៅងូតទឹកស្លៀកពាក់រួចស្អាត ព្រោះបើចាំឱ្យម៉ាក់ៗក្រោកមកស្លៀកឱ្យ ថ្ងៃនេះប្រហែលមិនអាចទេ!

«ម៉ោង9ព្រឹក»

  នាងតូចបើកភ្នែកឡើង ក៏សម្លឹងមើលផ្ទៃបន្ទប់រកកូនតែមិនឃើញអ្វីឡើយក្រៅពីភាពស្ងាត់ជ្រងំ នាងសម្លឹងមើលម៉ោងក៏ឃើញថាម៉ោង9ហើយ ទើបប្រញាប់ស្ទុះងើបរៀបចំខ្លួន។ស្រីតូចបង្វែរខ្លួនចុះពីលើពូកតែនាងយល់ថាឈឺចន្លោះភ្លៅណាស់ តែក៏ខំខាំមាត់ហើយប្រឹងងើបដើរអូសជើងទៅបន្ទប់ទឹកទាំងលំបាក។គិតទៅនាងក៏អន់ចិត្តដែរ ហេតុអីក៏គេធ្វើបែបនេះ គេអត់មានអាណិតនាងសោះ។កាន់តែគិតទឹកភ្នែកកាន់តែចង់ហូរ តែនាងខំទប់មិនឱ្យយំទេ ហើយក៏ងូតទឹកសម្អាតខ្លួនមុននឹងចុះទៅក្រោមរកកូន មិនមែនរកប្តីទេ

"នោះ មើលន៎ អ្នកណាហ្នឹងកូន"ហុីសុឺងឃើញភរិយាដើរមក ក៏និយាយសួរកូនភ្លាមទាំងរីករាយ

"មីនសុីកូន មកនេះមក"នាងតូចមិនដើរទៅជិតគេទេ ក៏មិនមើលមុខដែរ នាងគឺសម្លឹងមើលតែកូនហើយលាដៃចាំទទួលហើយស្រេច

"អ្ហា កូនញុំាអីហើយឬនៅ"ពេលកូនមកដល់នាងក៏លើកកូនពរហើយសួរឡើងដោយស្នាមញញឹម

"បងបញ្ចុករួចហើយ"

"អរ អញ្ចឹងហ្អេសកូន តស់ បើញុំារួចហើយពួកយើងទៅ លេងកន្លែងផ្សេងទៅ"នាងតូចអត់តបប្តីទេ នាងបែរជានិយាយជាមួយកូនហើយក៏ពរកូនទៅបាត់ធ្វើដូចគ្មានវត្តមានហុីសុឺងនៅទីនោះ។ប្ញកពា តោះតើយរបស់នាងធ្វើឱ្យរាងក្រាស់ឆ្ងល់ណាស់ហើយក៏ដើរតាមដើម្បីសួរ

ប្អូនស្រីសម្អប់🖤Stories to obsess over. Discover now