Part34❤️

2.7K 97 48
                                        

Enjoy your reading 🥰🫶

"មិនបាច់ខ្មាស់ទេ!អូនដឹងទេ ថាពាក្យដែលអូនប្រាប់ថាស្រឡាញ់បងនោះ វាជ្រួតជ្រាបដល់បេះដូងបងធ្វើឱ្យបងញាប់ញ័រខ្លាំងណាស់"ហុីសុឺងនិយាយដោយស្នាមញញឹមស្រទន់ ចំណែកនាងតូចដែលស្តាប់ឮហើយសម្លឹងមើលមុខគេឥតដាក់ ជាហេតុធ្វើឱ្យគេឆ្ងល់ជាខ្លាំងទើបសួរ

"មិចក៏អូនសម្លឹងមុខបងបែបនេះ?"

"លោកក្តៅខ្លួនមែនទេ?"ស្រីតូចមីនជូសួរទៅកាន់ហុីសុឺងដោយទឹកមុខស្មើសោះកក្រោះគ្មានអារម្មណ៍អ្វីទាំងអស់ រីឯហុីសុឺងឮហើយក៏ហួសចិត្តមិនស្ទើរទេ គេនិយាយពាក្យពិតទៅនាងបែរជាទទួលយកមិនបានទៅវិញ

"ក្តៅខ្លួនអីទៅ?"

"ព្រោះលោកមិនដែលមានកាយវិការបែបនេះដាក់ខ្ញុំទេ!"នាងតូចនិយាយដោយរក្សាទឹកមុខមាំដដែល

"គ្រប់យ៉ាងមកពីបងជ្រួតជ្រាបពីចិត្តរបស់អូននោះអី អូនគឺលះបង់គ្រប់យ៉ាងដើម្បីបង ទង្វើរល្អរបស់អូន ចិត្តដ៏ស្មោះបរិសុទ្ធរបស់អូនធ្វើឱ្យបងចុះចាញ់ហើយក៏មិនអាចប្រកែកបេះដូងនឹងខួរក្បាលខ្លួនឯងបានឡើយ ថាអូននេះហើយជាគូជីវិតរបស់បង ជាម៉ាក់របស់កូនបង"ហុីសុឺងនិយាយចប់នាងតូចទៅជាទឹកភ្នែករលីងរលោង។ពេលនេះក្តីស្រមៃនាងក្លាយជាការពិតហើយ។នាងអាចយកឈ្នះចិត្តគេបានហើយ តើនេះជាយល់សប្តិមែនទេ នាងស្ទើរតែមិនជឿឡើយ។

"មីនជូ ពេលអូនសម្រាលកូនហើយ ពួកយើងរៀបការជាមួយគ្នាទៅបានទេ"ហុីសុឺងមិនអូសបន្លាយពេលវេលា មកទល់ពេលនេះគុំនុំក៏បានសងសឹក ចំណែកស្នេហាក៏បានជួប តើមានអ្វីដែលល្អជាងនេះទៀតទៅ វាល្មមដល់ពេលគេគិតគូរពីអនាគតម្តងហើយ

"....."

"អូនមិនឆ្លើយ ឬក៏អូនស្អប់បង ឬក៏អូនមិនពេញចិត្តនឹងសាងគ្រួសារជាមួយបងទេ"ឃើញនាងតូចទៅជាស្ងាត់ក្រោយខ្លួនសុំរៀបការ ហុីសុឺងទៅជាក្តុកក្តួលភ្លាម កាយវិការនាងធ្វើឱ្យបេះដូងហុីសុឺងចាប់ផ្តើមឈឺឡើងខ្ទោកៗ បើសិននាងស្អប់គេ មួយជីវិតនេះគេក៏មិនយកអ្នកណាឡើយ

"អត់ទេ អូនពេញចិត្ត អូនពេញចិត្តនឹងសាងគ្រួសារជាមួយបងយូរហើយ ហុឹក"នាងតូចនិយាយបណ្តើរយំបណ្តើរព្រោះតែក្តីរំភើបជាពន់ពេក ចំណកហុីសុឺងបានឮចម្លើយហើយគេក៏សប្បាយចិត្តណាស់រហ័សទាញកាយតូចមកឱបថ្នមៗ មុននឹងនិយាយទៅកាន់ស្រីតូចទាំងទឹកភ្នែករលីងរលោង

ប្អូនស្រីសម្អប់🖤Where stories live. Discover now