Enjoy your reading 🥰🫶
ក្រោយញុំាអាហាររួចរាល់ហើយ ហុីសុឺងក៏ហៅបុគ្គលិកមកគិតលុយ មុននឹងនាំគ្នាចេញពីហាង ដើម្បីធ្វើដំណើរទៅរកប៉ានាងតូចទាំងអស់គ្នា។
____________
ជិះអស់ជាយូរពួកគេក៏មកដល់កន្លែងមួយដែលមានសុទ្ធតែផ្នូរជាច្រើន ហើយក្នុងនោះក៏មានផ្នូររបស់ប៉ានាងតូចដែរ។គ្រាន់តែមកដល់ស្រីស្រស់ប្រែទឹកមុខស្រពោនរលីងរលោង ទឹកភ្នែកឡើងភ្លាម។
"មកដល់ហើយឆាប់ចុះមក"ដល់កន្លែងចតឡានហើយ ហុីសុឺងក៏មិនភ្លេចតួនាទីឡើយ ទោះនាងនិយាយបែបណា តែគេនៅតែធ្វើវាមិនរៀងចាលឡើយ។បើនិយាយឱ្យចំទៅគេធ្វើបែបនេះ ប្រហែលជាសម្រាប់តែស្រីម្នាក់នេះប៉ុណ្ណោះដែលគេបើទ្វារឡានឱ្យ។តែពិតជាចម្លែកណាស់ លើកនេះនាងមិនប្រកែកតវ៉ាគេដូចមុនទេ តែបែរជាឈានជើងចុះទាំងស្រងូតស្រងាត់ ហើយក៏ដើរទៅដូចមនុស្សគ្មានវិញ្ញាណ សូម្បីតែបាច់ផ្កាដែលទិញសម្រាប់យកទៅជូនលោកប៉ាក៏នាងភ្លេចដែរ។
"អួយយ"ដើរមិនប្រយ័ត្ននាងតូចក៏ក្រឡាច់ជើង បណ្តាលឱ្យនាងគ្រិចកជើងឈឺជាខ្លាំង តែនាងមិនខ្វល់ទេ ប្រញាប់ដើរទៅមុខបន្តទៅឱ្យឆាប់ដល់លោកប៉ានាង។
"នេះបាច់ផ្ការបស់អូន"គ្រាន់មកដល់ នាងតូចលុតជង្គង់គ្រឹបយំឱបផ្នូរលោកប៉ាទាំងទឹកភ្នែកហូរមកគ្មានសម្លេង។ថ្ងៃស្អែកនាងត្រូវឃ្លាតឆ្ងាយពីលោកប៉ានាងហើយ ឱ្យធ្វើយ៉ាងមិចទៅ នាងមិនដឹងថ្ងៃណាបានមកជួបគាត់ទៀតទេ។ចំណែករាងក្រាស់ឃើញនាងតូចមិនទទួលបាច់ផ្កា គេក៏យកផ្កានោះទៅដាក់មុខផ្នូររបស់លោកផាក ដែលជាឃាតករសម្លាប់ប៉ាម៉ាក់របស់គេដោយប្ញកពា រឹងៗឆ្គងៗ។ប៉ុន្តែគួរឱ្យស្ញប់ស្ញែងចំពោះគេណាស់មើលចុះ ទោះនៅខឹងស្អប់យ៉ាងណា ក៏គេនៅចាំនាងតូចរហូតមិនទៅណាចោលនាងឡើយហើយក៏មិនរំខាននាងដូចគ្នា គេឈរយ៉ាងស្ងៀមស្ងាត់បំផុត។
______________
មកយូរដែលហើយ ពេលនេះថ្ងៃក៏រៀងជ្រេណាស់ដែរ ទើបរាងក្រាស់ដាច់ចិត្តនិយាយទៅកាន់នាងតូចដោយសម្តីស្រទន់
"មីនជូ បានហើយអូន ថ្ងៃជិតលិចហើយ ហើយមិនយូរទេទឹកសន្សើមនឹងធ្លាក់ចុះមក អូននៅយូរទៀតប្រយ័ត្នកើតគ្រុន!នៅជាមួយលោកប៉ាតែប៉ុណ្ណឹងសិនចុះ ចាំពេលណាមានពេលបងជូនអូនមកទៀត"ហុីសុឺងនិយាយទៅកាន់នាងតូច ដែលយំឱបផ្នូរលោកប៉ាមិនព្រមព្រលែង រហូតដល់ហុីសុឺងទៅគ្រាឡើងមក ហើយជូតទឹកភ្នែកចេញពីថ្ពាល់ឱ្យនាងថ្នមៗមុននឹងនិយាយ
YOU ARE READING
ប្អូនស្រីសម្អប់🖤
Randomនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...
