Enjoy your reading 🤭🫶
"ចៅហ្វាយ នេះយ៉ាងមិចហ្នឹង"ខេវិនដែលអង្គុយចាំក្នុងឡាន កាលបើបានឃើញចៅហ្វាយចេញមកវិញដោយបីត្រកងកាយតូចដែលប្រឡាក់សុទ្ធតែឈាមបែបនេះគេបែរជាភ័យស្លុតអស់រហ័សចុះពីឡានមកសួរចៅហ្វាយភ្លាម
"ប៉ូលីសនាំពួកគេទៅហើយមែនទេ?"ហុីសុឺងមិនតបតែក៏សួរខេវិនបក ព្រោះមិញនេះក្រោយលូកាសបាញ់គេហើយប៉ូលីសក៏ចូលទៅភ្លាមដើម្បីចាប់លូកាលព្រមជាមួយគ្រួសារគេតែម្តង
"បាទ ចៅហ្វាយទើបតែនាំទៅមិញនេះឯង"ខេវិនតបជារហ័ស
"ល្អណាស់ ឯងឆាប់ទៅដោះស្រាយសំណុំរឿងនៅបុស្តិ៍ប៉ូលីសទៅ ចំណែកយើង...!យើងសុំនៅតែពីរនាក់ ប្រពន្ធយើងមួយភ្លែត"ហុីសុឺងនិយាយដោយមុខស្រពោន តែទឹកមុខគេមិនសោកសៅខ្លាំងពេកទេព្រោះស្នេហារវាងគេនឹងនាងនៅមានកម្រិតមិនទាន់សុីជម្រៅឱ្យគេអង្គុយសោកសៅអីខ្លាំងពេកឡើយ។
"រឿងគ្រប់យ៉ាង ខ្ញុំបានសងសឹងរួចហើយមីនជូ ប៉ុន្តែបើខ្ញុំជោគជ័យដោយគ្មាននាងរឿងនេះបញ្ចប់ទៅវាគ្មានន័យទេ"ហុីសុឺងនិយាយដោយសម្លឹងរង្វង់ភ័ក្រ្តស្រីតូច ហើយក៏បីនាងសម្តៅឡានទាំងគ្មានកម្លាំង។បីនាងដាក់ឡានហើយគេក៏បែរមើលផ្ទះដែលធ្លាប់រស់នៅ។វាគឺនៅដូចដើមទាំងអស់ ប្លែកតែម្ចាស់ប៉ុណ្ណោះ។តែទោះយ៉ាងណា ទីនេះគ្មានអ្វីឱ្យគេស្រណោះទៀតទេ ព្រោះទីនេះលែងមានម៉ាក់ប៉ាគេទៀតហើយ។
___________
«មន្ទីរពេទ្យ»
"លោកដុកទ័រអ្នកជំងឺយ៉ាងមិចហើយ?"ដុកទ័រចេញមក ហុីសុឺងដែលអង្គុយចាំអស់ជាយូរក៏ស្ទុះងើបឈរហើយសួរទៅដុកទ័រភ្លាមទាំងតក់ក្រហល់
"អ្នកជំងឺអស់អីហើយ"លោកដុកទ័រតបទាំងញញឹមមុននឹងនិយាយបន្ត
"សំណាងណាស់ដែលគ្រាប់កាំភ្លើងគ្រាន់តែត្រូវបញ្ឆិតចំស្មា មិនអញ្ចឹងច្បាស់ជាត្រូវវះកាត់ហើយ"លោកដុកទ័រនិយាយហុីសុឺងធូរទ្រូងដូចគេបេះបន្លាចេញពីដើមទ្រូងមុននឹងសួរបន្ត
"ចុះកូនក្នុងផ្ទៃវិញនោះ លោកដុកទ័រ"
"ត្រូវហើយកូនក្នុងផ្ទៃក៏មិនអីដែរ ហើយមានសុខភាពល្អទៀតផង!!តែអ្នកម្តាយបាត់បង់ឈាមច្រើនដូច្នេះក្រោយដឹងខ្លួននាងអាចទៅជាខ្សោយអញ្ចឹងសុំលោកជួយរកអាហារណាដែលប៉ូវដើម្បីឱ្យអ្នកម្តាយឡើងឈាមមកវិញផង"
YOU ARE READING
ប្អូនស្រីសម្អប់🖤
Randomនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...
