Enjoy your reading 🥰🫶
"ហុឹស!វាល្អណាស់មែនទេ?ស្រឡាញ់វាណាស់មែនទេ?តែគួរឱ្យស្តាយ ព្រោះជីវិតនាងត្រូវដេកថ្ងូរ ក្រោមទ្រូងយើងតែម្នាក់គត់ចាំទុកក្នុងខួរទៅ"
"ហើយមួយទៀត កុំគិតចង់រត់ឬក៏ចង់ងាប់ឱ្យសោះ ព្រោះតែជីវិតនាង ចង់នាងងាប់ឬរស់មានតែខ្ញុំប៉ុណ្ណោះជាអ្នកសម្រេច"និយាយចប់ហុីសុឺងគ្រវាសមុខតូចមួយទំហឹង ធ្វើឱ្យកាយតូច ទ្រេតទៅលើការ៉ូព្រោះមិនអាចទប់កម្លាំងគេបាន។ស្រីតូច ហូរទឹកភ្នែកមកម៉ាត់ៗ គ្មានពាក្យអ្វីតបតនឹងគេឡើយ នាងឆ្អែតលើសពីពាក្យថាឆ្អែត ឆ្ងល់លើសពីពាក្យថាឆ្ងល់ ហេតុអ្វីគេគ្មានធម៌មេត្តាចំពោះនាងខ្លះអញ្ចឹង នាងក៏ជាមនុស្សដែរ ហេតុអីក៏ធ្វើបាបនាងម្ល៉េះ ចិត្តគេធ្វើពីអី ហេតុអីមិនអាចអាណិតនាងខ្លះ។ចំណែករាងក្រាស់វិញព្រមាននាងហើយគេក៏ចាប់ទូរស័ព្ទដើរចេញទៅក្រៅបាត់។គេនិយាយជាមួយអ្នកណាក៏មិនដឹង គេនិយាយយូរណាស់ទើបចូលមកក្នុងវិញ។ចំណែកនាងតូច ឃើញគេនិយាយទូរស័ព្ទនាងភ័យណាស់ ហើយក៏សែនខ្លាច ខ្លាចថាគេនិងយកនាងទៅកូរ៉េវិញ អញ្ចឹងប៉ានាងនៅជាមួយអ្នកណា គ្រាន់តែគិតបេះដូងនាងលោតចង់ចេញក្រៅទ្រូងនាងគ្រវីក្បាលតតាស មិនអាចទទួលយកបានឡើយ។ហើយមើលចុះ ទឹកភ្នែកនាងល្អិតម្នាក់នេះហូរមិនចេះស្ងួតសោះគួរឱ្យអាណិតណាស់ តែម្ចាស់កម្មពារមិនប្រណីនាងទេ នៅដាក់ទោសទណ្ឌ មិនចេះឆ្អែតឆ្អន់។
"មកណេះ"រាងក្រាស់ចាប់កញ្ឆក់ដៃតូចទាញនាងក្រោកឡើងហើយអូសនាងឱ្យដើរតាមគេដោយទឹកមុខកំណាច ដៃមាំក្តាប់កដៃតូចជាប់ណែនស្ទើរបាក់កដៃទៅហើយ តែគេមិនខ្វល់ទេ គិតតែអូសនាងបង្ខំនាងឱ្យដើរតាម ទាំងកម្រោល
YOU ARE READING
ប្អូនស្រីសម្អប់🖤
Aléatoireនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...