Part22🥀

636 80 66
                                    

Enjoy your reading 🥰🫶

«សហរដ្ឋអាមេរិក»

  ស្រីតូច ចុះពីលើឡានតាក់សុី ហើយដើរចូលផ្ទះ ដោយមុខស្រពោន។ហេតុអីនាងយល់ថាជីវិតនេះក៏កម្សត់ម្ល៉េះ មើលទៅដូចជាផ្ទះនាងពេលនេះអញ្ចឹង ស្ងប់ស្ងាត់ឯកា មានតែសម្លេងសត្វយំ មើលទៅគួរឱ្យស្រណោះណាស់។ហើយបើក្រឡេកមើលមកកាន់រូបរាងកាយនាងវិញ ពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែស្គមព្រោះគិតច្រើនពេក ណាគិតរឿងលុយ ណារឿងសុខភាព លោកប៉ា ហើយថ្ងៃនេះក៏ដូចគ្នានាងត្រូវបិទហាងមួយរយៈហើយដើម្បីបានមើលថែលោកប៉ាឱ្យបានដិតដល់។ក្រោយពីរៀបចំផ្ទះរួច នាងតូចក៏បិទទ្វារចាក់សោផ្ទះជាស្រេចទើបសម្តៅមករកកង់ ដើម្បីជិះទៅមន្ទីរពេទ្យ។ស្រីតូចយកស្នប់ដែលទើបទិញយកមកសប់កង់ ឡើងហត់គឃុស ទម្រាំសប់រួចនាងហត់ឡើងដង្ហក់តែនាងមិនត្អូញទេ នាងក្រមុំយកដៃជូតញើសនៅលើថ្ងាស់ មុននិងបណ្តើរកង់ចេញពីផ្ទះ តែក៏មិនភ្លេចនាងចាក់ទ្វារច្រកសិនដែរ  ទើបចេញដំណើរទៅមន្ទីរពេទ្យ។

___________

  មកដល់មន្ទីរពេទ្យភ្លាម នាងតូចបានបណ្តើរកង់ទៅទុកដាក់ឱ្យមានសណ្តាប់ធ្នាប់ទើបដើរចូលទៅមន្ទីរពេទ្យ។តាមលោកគ្រូពេទ្យប្រាប់ បើមិនយប់នេះក៏ថ្ងៃស្អែកលោកប៉ានាងដឹងខ្លួនហើយ នាងពិតជាសប្បាយចិត្តណាស់ ស្រីតូចដើរចូលក្នុងមន្ទីរពេទ្យដោយស្នាមញញឹមលាយជាមួយក្តីសង្ឃឹម។ពេលនេះក៏ល្ងាចហើយ មិនយូរទេនាងជិតបាននិយាយជាមួយលោកប៉ានាងហើយ។

"អូហ៍ លោកគ្រូពេទ្យជម្រាបសួរ"ពេលដើរចូលមកក្នុងនាងក៏បានឃើញលោកគ្រូពេទ្យទើបប្រញាបើជម្រាបសួរទៅកាន់គាត់ដោយស្នាមញញឹមពព្រាយ នាងគ្មានអីត្រូវគិតទេ ព្រោះតែប៉ានាងជិតដឹងខ្លួនហើយ អញ្ចឹងឃើញអ្នកមានគុណនាងត្រូវតែញញឹមដាក់ហើយ

"នាងតូចទើបមកពីណា?"លោកគ្រូពេទ្យសួរស្រីតូចទាំងស្លន់ស្លោ

"ចាស៎ ខ្ញុំមកពីផ្ទះ"នាងតូចតប ទាំងក្នុងចិត្តចាប់ផ្តើមមិនស្រួលហើយ រឹតតែឃើញទឹកមុខគ្រូពេទ្យនាងរឹតតែភ័យ ហើយក៏ប្រញាប់សួរទៅគាត់

"លោកគ្រូពេទ្យ មិចក៏ធ្វើមុខអញ្ចឹង"នាងតូចសួរទៅគ្រូពេទ្យដែលមានទឹកមុខស្រពោនអស់សង្ឃឹមហាក់បញ្ជាក់ពីភាពសោកស្តាយ

ប្អូនស្រីសម្អប់🖤Where stories live. Discover now