Enjoy your reading 🥰🫶
«មិនថាពេលវេលាកន្លងទៅយូរយ៉ាងណាក្នុងបេះដូងគេគឺមិនដែលមើលឃើញនាងទេ.....»
"លោករួចហើយ"ស្រីតូចពោលប្រាប់គេតិចដោយសម្តីយ៉ាងស្រទន់ ចំណែកហុីសុឺងឮហើយគេក៏បើកភ្នែកឡើងទាំងព្រឹមៗនៅងងុយ
"រួចហើយហ្អេស"គេសួរទាំងភ្នែកបើកមិនទាន់ស្រឡះនៅឡើយ
"ចាស៎"នាងតូចនៅតែឆ្លើយ
"ដៃស្រាលល្អណាស់ ថ្ងៃក្រោយចាំកោរឱ្យខ្ញុំទៀតណា៎"ហុីសុឺងនិយាយហើយយកដៃទៅបិចចុងច្រមុះនាងបន្តិចយ៉ាងខិល មុននឹងនិយាយបន្ត
"ត្រូវហើយ ឆាប់ទៅរៀបចំទៅ ក្រែងថាចង់ឱ្យខ្ញុំជូនទៅណានោះ!"ហុីសុឺងនិយាយនាងតូចងក់ក្បាលហើយក៏ចេញទៅយ៉ាងស្ងប់ស្ងាត់ ជាហេតុធ្វើឱ្យហុីសុឺងឆ្ងល់ណាស់។មិចក៏មុខនាងស្រពោនម្ល៉េះ?
______________
បាត់មួយសន្ទុះ នាងតូចក៏ចេញមកវិញជាមួយរ៉ូបដៃតូចពណ៌ផ្ទៃមេឃ ជាមួយអាវក្រៅពណ៌ស។ហើយគ្រប់ការស្លៀកពាក់របស់នាងនៅពេលនេះគឺលែងអាចបិទបាំងពោះប៉ោងៗរបស់នាងបានទៀតហើយ។រាងក្រាស់សម្លឹងមើលនាងតូចពីក្បាលដល់ចុងជើង ហើយក៏បញ្ឈប់ត្រង់ពោះរបស់នាង។មិនដឹងយ៉ាងមិចទេ តែគេពិតជាចង់ថើបពោះនាងណាស់ ហើយក៏ចង់និយាយជាមួយកូនក្នុងផ្ទៃនាងដូចគ្នា គេគឺមានអារម្មណ៍ប្រាកដចិត្តថានេះគឺជាកូនគេមិនមែនកូនអ្នកណាឡើយ
"មីនជូ!បងអាច...."ហុីសុឺងស្ទាក់ស្ទើរព្រោះសូម្បីប៉ះនាងមិនឱ្យគេប៉ះផងទម្រាំតែសុំថើបសុំឱបទៀតនោះ!!
"ចាស៎"នាងឆ្លើយតបបែបមិនដឹងអី
"អូនអាចឱ្យបងប៉ះកូនបន្តិចបានទេ?"ហុីសុឺងសួរទៅនាងតូចជាមួយកែវភ្នែកបែបទទូចសុំ!សុំឱ្យនាងអនុញ្ញាត។ចំណែកនាងតូចវិញសម្លឹងមុខគេយូរណាស់ ចិត្តមួយថាព្រមតែចិត្តមួយទៀតមិនព្រមទេ!តែនេះក៏ជាកូនគេហេតុអីនាងត្រូវកំណាញ់?ត្រូវហើយដូចជាគេនិយាយអញ្ចឹង នាងគ្មានសិទ្ធិអីបំបែកកូនចេញពីប៉ារបស់គេទេ ណាមួយបើមើលតាមមុខគេ គេប្រហែលមិននិយាយលេងទេ គេគឺពិតជាចង់ប៉ះកូនពិតមែន
"អឹមមម"នាងតូចងក់ក្បាល ឆ្លើយអឹមម ក្នុងបំពង់ក ចំណែករាងក្រាស់ឮហើយអរស្ទើរហោះ ត្រហេបត្រហប ចូលមកប៉ះអង្អែលពោះនាងតូចថ្នមៗ

YOU ARE READING
ប្អូនស្រីសម្អប់🖤
Randomនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...