Part26🖤

152 48 13
                                    

មកហើយ មកហើយ ចូលអានដោយរីករាយណា៎អ្នកទាំងអស់គ្នា ហើយអេដមីនក៏សុំអធ្យាស្រ័យដល់អ្នកអានទាំងអស់គ្នា ដែលអេដមីនខកខានក្នុងការផុសរឿងអស់រយៈពេលជាយូរថ្ងៃធ្វើឱ្យអ្នកទាំងអស់គ្នារង់ចាំ។ មួយរយៈនេះអេដមីនរវល់ខ្លាំងទាំងកន្លែងការងារ និង ការងារនៅផ្ទះ វាធ្វើឱ្យអេដមីនហត់អស់កម្លាំងរហូតមិនអាចសរសេររឿងបាន🤧តែឥឡូវនេះអាបមីនមកវិញហើយ🥰ម៉ោះកុំឱ្យវែងឆ្ងាយ យើងត សាច់រឿងទៀតណា៎🤭🫶

____________________________________

"មិនបាច់ចង់យំទេ កាត់ផ្កាឱ្យច្រើនៗទៅ យ៉ាងណាយប់នេះអូនត្រូវឱ្យកាដូប្តី ប្រាកដណាស់ ត្រៀមខ្លួនទៅ"

"......"ស្ងាត់គ្មានសម្លេងតប

"នៅឈរចំហរមាត់អីទៀត ឆាប់កាត់ទៅ តិចថាស្តាយក្រោយ"ឃើញនាងតូចឈរធ្មឹងចំហមាត់លែងនិយាយស្តី ហុីសុឺងក៏និយាយដាស់តឿន

"អត់ទេ ខ្ញុំលែងចង់បានហើយ"នាងតូចនិយាយដោយសម្លេងខ្សោះ ចំណែកមុខនាងវិញឡើងស្លេកស្លាំងអស់ព្រោះភិតភ័យ

"ថាមិច លែងចង់បានហើយហ្អេស មិចក៏ប្តូរចិត្តលឿនម្ល៉េះ?អញ្ចឹងអូនចង់បានអីវិញ?"ហុីសុឺងសួរ តែមិនប្រាកសថាក្នុងន័យល្អ ឬក៏ឌឺដងឱ្យប្រាកដឡើយ ព្រោះតែទឹកមុខគេពេលនេះកំពុងញញឹមច្បាស់ណាស់

"ខ្ញុំមិនចង់បានអីទេ អីក៏មិនចង់បានដែរ"

"ល្អ អញ្ចឹងពួកយើងទៅផ្ទះទៅ!"ហុីសុឺងលើកចិញ្ចើមនិយាយជាមួយនាងតូចដោយស្នាមញញឹមយ៉ាងខិល

"អត់ទេ កុំទាន់ទៅអី ខ្ញុំ ខ្ញុំ ចង់នៅមើលទីនេះសិន"គ្រាន់ឮគេបបួលទៅផ្ទះនាងតូចរហ័សនិយាយបង្វែរភ្លាម ធ្វើឱ្យហុីសុឺងស្តាប់ឮហើយសើចហួសចិត្តនឹងកូនក្មេងចំពោះមុខមិនស្ទើរទេ

"បាន បាន ចង់មើលក៏មើល"នេះបានថា ហេតុតែពេញចិត្ត ទោះត្រូវឱ្យធ្វើអីក៏ព្រមឱ្យតែអូនសប្បាយចិត្ត ដូចជាពេលនេះអញ្ចឹងគេតាមចិត្តនាងគ្រប់យ៉ាង។

   នាងក្រមុំសម្លឹងមើលថ្ងៃរៀបលិចមើលកាន់តែយូរ ធ្វើឱ្យចិត្តស្រីស្រស់ សែនស្រណោះនឹករព្ញកដល់លោកប៉ាដែលបែកទៅពន់ប្រមាណ ស្រីល្អងើយក្បាលសម្លឹងមេឃទឹកភ្នែកក៏ហូរមិនដឹងខ្លួន ទឹកភ្នែកនាងក្រមុំគឺហូរមកដោយស្ងៀមស្ងាត់ តែវាបង្កប់ការឈឺចាប់នឹងក្តីនឹករព្ញកដែលមិនអាចកាត់ថ្លៃបាន។យូរៗម្តងនាងក៏យកដៃ វាសទឹកភ្នែកចេញព្រោះខ្លាច អ្នកខាងក្រោយខ្នងដឹង។នៅសុខនាងបែរជាដើរទៅកាត់ផ្កាកុលាបជាច្រើនទងយ៉ាងស្ងៀមស្ងាត់ ដោយទុកឱ្យរាងក្រាស់តាមសម្លឹងមើលនាងមិនដាក់ភ្នែក។ថ្ងៃលិចទៅបាត់ ស្រីស្រស់ក៏ដើរមករកគេ នាងសម្លឹងមើលមុខគេដោយការក្រែងចិត្ត មុននិងដាច់ចិត្តនិយាយ

You've reached the end of published parts.

⏰ Last updated: 15 hours ago ⏰

Add this story to your Library to get notified about new parts!

ប្អូនស្រីសម្អប់🖤Where stories live. Discover now