Part28🖤

2.7K 98 50
                                        

Enjoy your reading 🥰🫶

ងាកមកមើលរាងក្រាស់ឯណេះវិញ តាំងពីគេតាំងចិត្តថាឈប់រំខាននឹងនាងតូចមក មួយថ្ងៃៗគេគិតតែពីធ្វើការ គេវក់នឹងការងាររហូតលែងគិតពីខ្លួនឯងអស់ បើនិយាយពីពុកមាត់វិញដុះឡើងស្រម៉ូមស្រម៉ាមមើលតែចោរសមុទ្រ តែគេមិនខ្ចីរវល់កោរវាចេញឡើយ។យូរៗទៅ សូម្បីតែខេវិន ក៏ចង់ខ្លាចមុខមាត់ចៅហ្វាយខ្លួនឯងដែរ។បើគន់មើលទៅចិញ្ចើមគេវិញជ្រួញគ្រប់ពេលវេលា ជីវិតគេឆ្គួតឡប់ឡែនឹងការងារ មិនទាំងចង់គេងទៀត ព្រោះឱ្យតែពេលគេងគេចេះតែគិតពីនាង បើទោះបីគេបែកពីនាងរយៈពេល3ខែកន្លងមកក៏ដោយ។ ក្រឡេកមកអ៊ែលឡាវិញ ពេលនេះនាងគឺមិនមែនជាឧបសគ្គសម្រាប់គេទេ ក្រោយហុីសុឺងសារភាពពីការពិត អ៊ែលឡាក៏ឆ្លើយតបគេទាំងញញឹម ដោយគ្មានចិត្តខឹងគុំគួនឡើយ។ហើយតាមពិតទៅនាងបានដឹងរឿងនឹងតាំងពីដំបូងម្ល៉េះ តែកាលនោះនាងគ្រាន់តែមិនទាន់បែងចែកអារម្មណ៍ខ្លួនឯងបាន ទើបមិនអាចដោះលែងឱ្យគេ តែពេលនេះអ្វីៗបានប្រែប្រួលហើយ។ហើយនាងក៏រកបានស្នេហាពិតដែរ ទោះគេជាជំនិត ជាមនុស្សសាមញ្ញធម្មតា ដែលគ្មានទ្រព្យធនហូរហៀ តែគេគឺល្អចំពោះនាងណាស់ រយៈពេលដែល ហុីសុឺងមិននៅគេតែងតែជួយយកអាសារនាងមើលថែនាង រហូតដល់ធ្វើឱ្យនាងបាក់ចិត្តស្រឡាញ់គេដោយមិនអាចបដិសេធបេះដូងបាន។ហើយគេម្នាក់នោះគឺខេវិន។មកទល់ពេលនេះនាងក៏កំពុងតែមានផ្ទៃពោះបានរយៈពេលមួយខែហើយ។ក្រោយរៀបការជាមួយខេវិនបាន3ខែកន្លងផុតទៅ ក្រោមការរៀបចំពិធីមង្គលការដោយដៃរបស់ហុីសុឺង ដែលតាំងចិត្តធ្វើដើម្បីប្អូនទាំងពីររបស់គេ។

_______________

"ចៅហ្វាយ នៅខែ12ខាងមុខនេះ ចៅហ្វាយត្រូវទៅប្រជុំនៅ សហរដ្ឋអាមេរិក"ខេវិនចូលមកប្រាប់ហុីសុឺងនៅបន្ទប់ធ្វើការផ្ទាល់ខ្លួនរបស់គេ។ឮហើយ រាងក្រាស់ទម្លាក់ឯកសារចុះបន្តិចមុននឹងនិយាយ

"ឯងទៅទៅ យើងមិនទៅទេ!"ហុីសុឺងនិយាយហើយមើលឯកសារបន្តធ្វើមិនដឹង។ទុកឱ្យខេវិនដកដង្ហើមធំពិបាកចិត្តម្នាក់ឯងមុននឹងតប

"ប៉ុន្តែ កិច្ចប្រជុំនោះដាច់ខាតត្រូវតែឱ្យចៅហ្វាយទៅដោយផ្ទាល់"ខេវិននិយាយ គេឮហើយដាក់ឯកសារចុះហើយបង្វិលកៅអីបែរមុខមករកខេវិន

ប្អូនស្រីសម្អប់🖤Stories to obsess over. Discover now