Enjoy your reading 🥰🫶
«កូនម៉ាក់ ពួកយើងនៅជាមួយលោកប៉ាកូនមិនយូរទៀតទេ ម៉ាក់នឹងនាំកូនចេញពីប៉ាកូនហើយ!ម៉ាក់មិនអាចរស់ខ្វះកូនទេ!កុំបន្ទោសថាម៉ាក់អាត្មានិយមអីណាកូន គ្រមយ៉ាងព្រោះតែម៉ាក់ខ្លាចថាពេលកូនកើតមកហើយគេមិនឱ្យម៉ាក់បានជិតកូន គេដេញម៉ាក់ឱ្យចេញពីកូន បើដូច្នោះម៉ាក់ពិតជាមិនរស់ទេ»នាងតូចអង្អែលពោះបណ្តើរគិតបណ្តើរ នាងគឺមិនអាចរស់គ្មានកូនទេ បើគេបំបែកនាងចេញពីកូននាងក៏សុខចិត្តស្លាប់។ក្រោយពីគិតអំពីរឿងសោកសៅចប់ហើយ នាងតូចក៏ងូតទឹកសម្អាតខ្លួនមុននឹងចេញមកក្រៅវិញ តែពេលចេញមកមិនបានឃើញគេទេវាពិតជាធ្វើឱ្យនាងឆ្ងល់ណាស់។តើគេទៅណាទៅ?បាត់គេ នាងកាន់តែឯកា ចំណែកទឹកមុខវិញមិនដែររីករាយម្តងណាទេ តាំងពីទាស់សំដីគ្នាមកនាងតែងតែសោកសៅស្រពាប់ស្រពោនរហូត។តែក៏ចាំពាក្យសម្តីគេឱ្យញុំាអាហារ នាងតូចក៏ក្រឡេកទៅអាហារលើតុ។ហេតុអីនាងយល់ថាមិនចង់ញុំាវាអញ្ចឹង គ្រាន់តែសម្លឹងមើលអាហារនាងក៏អួលដើមក ហូរទឹកភ្នែកមកទៅហើយ។
"នៅមិនទាន់ញុំាអាហារទៀតមែនទេ"សម្តីរបស់រាងក្រាស់ បានឮហើយនាងតូចជូតទឹកភ្នែករហ័សងាកមើលគេភ្លាម
"ចាស៎"នាងតបគេដោយសម្តីស្រាលៗព្រមទាំងញញឹមតិចៗដាក់គេ តែមុខគេមាំណាស់ គេអត់ញញឹមដាក់នាងទេ
"នាងចង់សម្លាប់កូនខ្ញុំមែនទេ?"មើលគេសួរចុះ គេគិតថានាងជាមនុស្សប្រភេទអីទៅ ហេតុអីគិតថានាងចង់សម្លាប់កូនបែបនេះ នាងក៏ស្រឡាញ់កូនដែរ។
"អត់ អត់ទេ"នាងតូចតបទាំងរដាក់រដុប ស្ទើរមិនហ៊ានសម្លឹងមុខគេទេ។ចំណែករាងក្រាស់វិញកំពុងសម្លឹងមកនាងដោយការមិនទុកចិត្តហើយ
"បើអត់ក៏ឆាប់ញុំាអីទៅ"ហុីសុឺងនិយាយហើយ គេក៏ដាក់ខ្លួនអង្គុយនៅលើសាឡុងចាំមើលនាងដោយទឹកមុខមាំ គេគឺនៅចាំមើលឱ្យប្រាកដថានាងមិនបង្អត់អាហារកូនរបស់គេទេ។ រីឯស្រីតូចវិញ ឃើញគេអង្គុយមើល យាមឆ្មាំដូចអ្នកទោសបែបនេះនាងធ្វើអីមិនត្រូវទេ សូម្បីតែចាប់ស្លាបព្រាញុំាអាហារក៏ញ័រដែរ
"មើលទៅនាង ស្អប់កូនខ្ញុំមែនទែនហើយ តែយ៉ាងណាក៏ទ្រាំទៅ ត្រឹម9ខែប៉ុណ្ណោះខ្ញុំឱ្យនាងមានសេរីភាពហើយ"រាងក្រាស់ទើសទាល់ ឃើញនាងញាក់ញ័រញុំាបាយមិនត្រង់មាត់ ទើបទៅកញ្ឆក់ស្លាបព្រាពីដៃតូចហើយនិយាយគំហកនៅពាក្យគ្រោតគ្រាតទៅកាន់នាងមុននិងដួសអាហារលើកទៅបញ្ចុកនាង
YOU ARE READING
ប្អូនស្រីសម្អប់🖤
Randomនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...
