លក្ខខណ្ឌបេះដូង

45 5 0
                                    

លក្ខខណ្ឌបេះដូង
                                   ភាគទី៤
  បបូរមាត់កំហូចរបស់លីសាក៏បានខិតទៅរកបបូរមាត់រាងស្តើងកាន់តែជិតទៅៗ ចំណែកនាងក្រមុំវិញដូចត្រូវបានគាំងដូចគេបញ្ជាតេឡេអញ្ចឹង នៅស្ងៀមមិនហ៊ានសូមកម្រើក។ ដៃស្តាំរបស់រាងមាំក៏បានស៊ូកទៅក្រសោបចង្កេះតូចមួយ ។
«រឺងៗ» គ្រាន់តែសម្លេងទូរស័ព្ទរោទិ៍ភ្លាមធ្វើអោយរាងស្តើងភ្ញាក់ខ្លួននឹងដកខ្លួនចេញពីគេយ៉ាងលឿន។
«អាឡូម៉ាក់»
«នេះកូននៅឯណា ម៉ាក់រកមិនឃើញ»
«អ៎  កូននៅក្នុងបណ្ណាល័យដោយសារជាប់រវល់បង្រៀនលីសា»
«អ៎....តោះ...ពួកយើងត្រូវត្រឡប់ទៅវិញហើយណា»
«ចា៎....ម៉ាក់»
«បងទៅវិញសិនហើយណា»
«ចា៎» គេក៏បានដើរជូនដំណើររាងស្តើងដើម្បីត្រឡប់ទៅវិញ ។ ពេលដែលជូនដំណើររាងស្តើងរាងស្តើងរួចរាល់ហើយគេក៏បានដើរចូលមកវិញដោយមិនភ្លេចសម្លឹងមើលមុខរបស់ចាស្ទីនឡើយ។
«សម្លឹងមុខបងធ្វើអី?»
«ខ្ញុំដឹងថាឯងកំពុងតែគិតអ្វីលើបងជេន?» នៅពេលនោះគឺមានតែវត្តមានរបស់ពួកគេតែពីរនាក់ប៉ុណ្ណោះ។
«ឯងគិតថាបងគិតអីលើអ្នកនាងជេន»
«ស្រឡាញ់បងជេនមែនទេ?»
«ហឹម ហើយយ៉ាងម៉េច?»
«ខ្ញុំមិនអោយឯង....»
«ឬមួយក៏ឯងស្រឡាញ់អ្នកនាងជេន?» គេក៏សួរទៅនាងវិញ ។
«រឿងរបស់ខ្ញុំ?»
«រឿងស្រឡាញ់អ្នកនាងវាក៏ជារឿងបង រឿងផ្សេងបងអាចសម្របតាមឯងបានតែរឿងនេះបងសូមប្រឆាំងជាមួយឯងហើយ  តែថាបងក៏មិនចង់អោយប៉ាពិបាកចិត្តដែរយើងជាបងប្អូនក៏គួរតែស្រឡាញ់គ្នា មិនមែនមកឈ្លោះគ្នារឿងមនុស្សស្រីនោះទេ។ នេះឯងស្រឡាញ់មនុស្សស្រីមិនខ្លាចប៉ាខូចចិត្តទេ?» គេក៏និយាយទាំងញញឹមដាក់នាងក្រមុំហើយក៏លើកដៃទៅក្រសោបស្មារបស់នាងបង្ហាញថាគេមិនដែលមានគំនិតមិនល្អជាមួយនាងឡើយ ប៉ុន្តែប្រហែលជានាងមានថាតាំងពីម៉ាក់និងបងប្រុសរបស់នាងបានលាចាកលោកទៅ ពេលដែលប៉ារបស់នាងយកអ្វីថ្មីមកបែបនេះទើបនាងមិនពេញចិត្ត។
«ប៉ាស្រឡាញ់ឯងខ្លាំងណាស់ កុំធ្វើអោយគាត់ពិបាកចិត្ត» រាងមាំនិយាយមួយមាត់ចុងក្រោយហើយក៏បានដើរចេញទៅបាត់។
នៅថ្ងៃចុងសប្តាហ៍រាងស្តើងក៏បានចេញទៅចេញទៅខាងក្រៅដើម្បីជួបជាមួយនឹងមិត្តភក្តិ។
«នេះ...ឆេត្រូវការទិញអីដែរ?» ជេននីក៏បានសួរទៅកាន់មិត្តរបស់ខ្លួន។
«មួយនេះរយះនេះឯងមិនសូវបានមករៀនសោះ ហើយមើលទៅក្រៀមក្រំណាស់» ពេលលឺមិត្តភក្តិរបស់ខ្លួននិយាយបែបនេះហើយឆេយ៉ុងក៏បានត្រឹមតែដកដង្ហើមធំៗដូចជាមានរឿងតានតឹង។
«គ្មានអ្វីទេ គឺរឿងដដែលនឹង»
«អ៊ុំស្រីនៅមិនទាន់ជាទេ?»
«មិនទាន់ទេ គឺត្រូវធ្វើការវះកាត់ទើបបាន»
«ខ្វះលុយមែនទេ?»
«ហឹម»
«ខ្ចីលុយគ្នាសិនក៏បាន»
«អួយ...មិនបានទេឯងជួយគ្នាមកច្រើនហើយណា»
«មិនអីទេ»
«វាច្រើនណាស់ ហឹម» នាងក៏បានដកដង្ហើមធំមុននឹងរៀបរាប់បន្តទៀត។
«គ្នាគិតចង់ព្យួរឈ្មោះទុកសិនធ្វើការរកលុយដើម្បីព្យាបាលម៉ាក់សិន»
«តែនេះសល់តែមួយឆ្នាំទៀតគឺចប់ហើយណា»
«មិនអីទេ រៀនយើងអាចរៀនពេលក្រោយបានកុំតែបោះបង់វាទៅបានហើយ មិនថាយើងលំបាកប៉ុណ្ណានោះទេគឺយើងមិនបោះបង់វាឡើយ។តែពេលនោះគឺជីវិតមនុស្សសំខាន់ជាង» ពេលលឺមិត្តរបស់ខ្លួនរៀបរាប់ហើយនាងក៏បានដកដង្ហើមធំព្រោះតែអាណិតមិត្តភក្តិ។
«ត្រូវហើយ»
«ចុះបងប្រុសឯង?»
«ហ្ហឺយ...យើងមិនចង់និយាយពីគាត់ទេមួយថ្ងៃៗគិតតែពីដើរលេងស៊ីផឹកសប្បាយ។ពេលខ្លះមកវិញក៏ឈ្លោះប្រកែកជាមួយនឹងយើងបងប្អូនមានតែពីរនាក់ផង»
«ហឹម»
«នេះចង់ធ្វើការមែនទេ?»
«ហឹម...តែមិនទាន់ដឹងថារកនៅកន្លែងណា» រាងស្តើងក៏បានត្រឹមតែសញ្ចឹងគិតហើយក៏លើកកែវកាហ្វេមកផឹក។
«ជាពិសេសមនុស្សស្រីដូចជាពួកយើងត្រូវតែរៀនអោយបានខ្ពស់ រកការងារអោយបានល្អដើម្បីចិញ្ចឹមខ្លួនឯង ព្រោះពេលយើងមានរបស់ទាំងអស់នោះគ្មានអ្នកណាមកមើលងាយយើងបានឡើយជាពិសេសគឺមនុស្សប្រុស យើងមិនត្រូវរស់នៅក្រោមការគ្រប់គ្រងអ្នកណាម្នាក់ឯង» កំពុងតែនិយាយគ្នសុខៗពេលនោះជេននីក៏ហាក់ដូចជាគិតឃើញរឿងអ្វីមួយអញ្ចឹង។
«អឺ..យើងគិតឃើញហើយឯងសាកយកCVទៅដាក់នៅក្រុមហ៊ុនបងស្រីជីដូនមួយយើងទៅ ឬក៏ប្រាប់ថាឯងជាមិត្តគ្នាក៏បានធានាថាគាត់ទទួលហើយ»
«ពិតមែន?ក្រុមហ៊ុនអីដែរ?»
«ក្រុមហ៊ុនទេសចរណ៍អញ្ចឹងច្បាស់ជាត្រូវការអ្នកចេះភាសាបរទេសហើយ»
«ហឹម..ចាំមើលយើងសាកល្បង»
«ដឹងគាត់ទទួលហើយ ភាសាអង់គ្លេសក៏ល្អ»
«ហឹម» ពេលកំពុងតែអង្គុយនៅហាងកាហ្វេសុខៗពេលនោះជេននីក៏បានក្រឡែកទៅមាត់ទ្វេរក៏ស្រាប់តែឃើញលីសាកំពុងតែដើរក្រសោបចង្កេះមនុស្សស្រីម្នាក់ដើរចូលមកក្នុងហាង នាងក៏បានត្រឹមតែតាមមើល។
«នេះចង់ញ៉ាំអីដែរ?» ពេលដែលកំពុងតែសួរគេក៏ស្រាប់តែក្រឡែកទៅឃើញជេននីធ្វើអោយគេដកដៃចេញពីចង្កេះនារីម្នាក់នោះយ៉ាងលឿន។
«ស្លាប់នេះបងជេនមកទីនេះដែរ?»
«នេះបងកើតអីមែនទេ?»
«អ៎...គ្មានអីទេឆាប់កម្មងអីញ៉ាំទៅខ្ញុំទៅអង្គុយចាំ»
«ហឹម» នាងក៏បានត្រឹមតែធ្វើមុខដូចជាឆ្ងល់
«នេះស្គាល់មនុស្សស្រីម្នាក់នោះមែនទេ?» ឆេយ៉ុងក៏បានសួរទៅកាន់មិត្តរបស់ខ្លួន។
«គឺសិស្សប្អូននឹងណា»
«ហើយយ៉ាងម៉េច?»
«គ្មានអីទេ»
«ចុះហេតុអ្វីក៏មើលគេម្លេះ?»
«គឺគ្រាន់តែមើលនឹងណា» ពេលនិយាយគ្នាចប់ហើយពួកគេក៏គិតលុយហើយក៏ដើរចេញទៅតែនាងក៏មិនភ្លេចដើរទៅរកតុរបស់លីសាដែរ។
«នេះនាំសង្សារមកដើរលេងមែនទេ?»
«អឺ...មិនមែនទេជាមិត្តភក្តិ»
«អ៎....មិត្តភក្តិ»
«ចា៎»
«តែថា...កិច្ចការសាកលវិទ្យាល័យធ្វើអស់ឬនៅ?»
«ចា៎..រួចហើយ»
«បងទៅសិនហើយណា»
«នេះបងទៅលឿនម្លេះនៅញ៉ាំអីជាមួយគ្នាសិនទៅ»
«អ៎....មិនបាច់ទេបងរវល់ ញ៉ាំតាមសប្បាយចុះណា បើសង្សាក៏ប្រាប់តាមត្រង់មកមិនបាច់ខ្មាស់បងទេ» មិនត្រឹមតែនិយាយនោះទេគឺនាងថែមទាំងសម្លឹងមើលមនុស្សស្រីដែលកំពុងតែឈរកម្មងភេសជ្ជៈ។
«អឺ....មិនមែនទេគឺគ្រាន់តែជាមិត្ត»
«អូខេមិត្តក៏មិត្ត» និយាយចប់នាងក៏បានដើរចេញទៅបាត់ ។
«ហួយ....នេះហេតុអ្វីក៏ប្រហែសបែបនេះ?»
«រួចរាល់ហើយ បងត្រូវការញ៉ាំអីទៀតទេ?»»
«អឺ....អូននៅញ៉ាំចុះណា នេះលុយបងមានការទៅមុនហើយ» និយាយចប់នាងក៏ចេញទៅបាត់ទុកអោយមនុស្សស្រីដែលមកជាមួយនឹងនាងអង្គុយតែម្នាក់ឯងក្នុងហាងកាហ្វេ។
«នេះទៅណាបាត់ហើយ» ចេញមកដល់ខាងក្រៅភ្លាមគេក៏បានក្រឡែកទៅមើលជេននីតែបែរជាមិនឃើញសោះ។
«ធ្វើយ៉ាងម៉េចទៅលីសា?» គេក៏បានត្រឹមឈរខាំក្រចកដើម្បីរកដំណោះស្រាយ។ តែថានាងខ្វល់ច្រើនម្លេះនាងនិងជេននីមិនបានត្រូវជាអ្វីនឹងគ្នាផង។

លក្ខខណ្ឌបេះដូងWhere stories live. Discover now