លក្ខខណ្ឌបេះដូង ភាគទី៣៤

10 2 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី៣៤
«នេះអូនញ៉ាំអោយច្រើនណា ព្រោះមួយរយះនេះអូនធ្វើការងារច្រើនច្បាស់ជាហត់ហើយ» រាងមាំនិយាយទាំងដួសម្ហូបដាក់ចានរបស់រាងស្តើងចំណែកនាងក្រមុំក៏បានញញឹមដាក់គេ។
«លីក៏ដូចគ្នា»ទង្វើររបស់ពួកគេទាំងពីរក៏ត្រូវបានសម្លឹងមើលដោយមនុស្សពីរនាក់គឺជាចាស្ទីននិងអ្នកស្រីឆឺរីដែលជាម្តាយចុងរបស់នាងកំពុងតែសម្លឹងមើលពួកគេ។
«អុស....មើលទៅអ្នកទាំងពីរដូចជាស្និទ្ធិស្នាលគ្នាជាងមុនឆ្ងាយណាស់» ចាស្ទីនក៏បានសួរអ្នកទាំងពីរ
«ព្រោះថាទំនាក់ទំនងពួកយើងមិនមែនជាអ្នកស្គាល់គ្នានោះទេ» លីសាបានតបទាំងសម្លឹងមើលមុខរបស់ចាស្ទីនដោយបញ្ជាក់យ៉ាងច្បាស់ថាគេអាចនឹងយល់ពីអ្វីដែលគេកំពុងតែនិយាយ។
«នេះទំនាក់ទំនងអ្វីទៅបានជាមើលទៅដូចជាពិសេសយ៉ាងនេះ?»
«អ៎...ខ្ញុំថាអ្នកទាំងអស់គ្នាកុំទាន់ចង់ដឹងអី ពេលមួយមកដល់អ្នកទាំងពីរនឹងដឹងមិនខាន» រាងស្តើងក៏តបប្រាប់គេទាំងញញឹមដាក់អ្នកទាំងពីរ។ លីសាក៏បានដើរទៅអង្គុយក្បែរប៉ារបស់ខ្លួនដើម្បីបញ្ចុកអាហារគាត់។ តាំងពីថ្ងៃដែលបងប្រុសនិងម៉ាក់របស់គេបានលាចាកលោកទៅគឺថាកូនស្រីរបស់គាត់ម្នាក់នេះមិនដែលទន់ភ្លន់ដាក់គាត់បែបនេះឡើយ ជាពិសេសតាំងពីថ្ងៃដែលរូបគាត់បានយកម្តាយកូនពីរនាក់នេះចូលផ្ទះមកគឺនាងកាន់តែឃ្លាតឆ្ងាយពីគាត់ ស្ទើរតែគ្មានថ្ងៃដែលនាងត្រឡប់មកនៅផ្ទះវិញក៏គ្មាន។
«ហ៎...ប៉ាពិសារអោយច្រើនៗណានឹងឆាប់បានជាសះស្បើយ» គាត់ក៏បានត្រឹមមើលមុខកូនស្រីជាមួយនឹងស្នាមញញឹម។
»លីសាក្មួយញ៉ាំអីចុះណា ចាំមីងជួយមើលគាត់អោយ»
«មិនបាច់ទេ»
«ម៉ាក់ទុកអោយលីសាគេមើលចុះ ព្រោះថាពីដើមមកគេមិនដែលមើលថែប៉ាផង»ពេលលឺបែបនេះហើយរាងមាំមិននិយាយអ្វីឡើយនាងក៏បន្តបញ្ចុកប៉ារបស់នាងរហូតដល់រួចរាល់ហើយក៏នាំគាត់ទៅបន្ទប់សម្រាក។
«អេ!!អ្នកនាងជេន» ក្រឡែកមកមើលចាស្ទីនឯនេះវិញគេក៏បានដើរមកអង្គុយក្បែរនាងក្រមុំដែលកំពុងតែអង្គុយនៅលើសាឡុងខាងក្រៅ។
«ចា៎»
«តាំងពីបញ្ចប់ការសិក្សាមកខ្ញុំមិនដែលមិនបានជួបអ្នកនាងសោះ»
«អ៎....ក៏ព្រោះតែឥឡូវនេះខ្ញុំរវល់ធ្វើការ ណាមួយកាលពីមុននៅរៀនគឺតែងតែមកជួយលីសាទើបលោកឧស្សាហ៍ជួបខ្ញុំ»
«បាទ!តែថាអ្នកនាងនៅទំនេរតើ?» រាងមាំក៏បានសួរនាងត្រង់ៗតែម្តង។
«អឺ...គឺខ្ញុំមានហើយ»
«លីសាមែនទេ?»
«ចា៎»
«ហឹស...ហឹស....ចូលរួមអរសសាទរផងណា។ នេះឃើញថាគេកែរប្រែច្រើនណាស់តាំងពីស្គាល់អ្នកនាង»
«វាមិនមែនមកពីខ្ញុំទេគឺមកពីលីសាដោយខ្លួនឯងទេ?»
«ក៏អ្នកនាងជាអ្នករួចំណែកផងដែរ តាំងពីសេពគប់ជាមួយអ្នកនាងមកខ្ញុំឃើញថាគេផ្លាស់ប្តូរច្រើនណាស់ ចេះស្រឡាញ់ប៉ាមើលថែប៉ា ឃើញគេបែបនេះខ្ញុំក៏សប្បាយចិត្តវិញហើយព្រោះគេក៏ជាចំណែកដែលធ្វើអោយប៉ាសប្បាយចិត្ត។ គេក៏បានលើកដៃទៅក្រសោបដៃរបស់រាងស្តើង។
«ពេលឃើញប្អូនមានក្តីសុខបែបនេះខ្ញុំក៏មានក្តីសុខដូចគ្នា»
«ហឹស...ហឹស...ចា៎...កុំបារម្ភអីខ្ញុំនឹងមើលថែលីសាអោយល្អ» និយាយចប់រាងស្តើងក៏ប្រញាប់ទាញដៃចេញពីដៃរបស់គេព្រោះនាងមិនចង់អោយគេមកចាប់ដៃនាងអីបែបនេះឡើយណាមួយខ្លាចថាលីសាឃើញនឹងមានរឿងមិនល្អ។
«អ្ហឹក»មិនទាន់ទាំងបានប៉ុន្មានផងលីសាក៏បានមកឃើញបាត់ទៅហើយគេក៏បានទាញរបស់រាងមកក្បែរគេ។
«នេះឯងចង់ធ្វើអី?»
«វាមិនដូចអ្វីដែលឯងគិតទេណា»
«ខ្ញុំមិនខ្វល់ឯងត្រូវចាំថាជេននីជាមនុស្សរបស់ខ្ញុំឯងគ្មានសិទ្ធិប៉ះ»
«លី» នាងក៏បានក្រសោបដៃរបស់គេដើម្បីលួងលោមគេ។
«កុំគិតថាខ្ញុំមិនដឹងថាឯងគិតអីលើជេន» និយាយចប់គេក៏បានកាន់ដៃនាងក្រមុំដើរចេញពីមុខរបស់ចាស្ទីនបាត់។
«អូនក៏ដូចគ្នា នេះហេតុអ្វីក៏ទៅស្និទ្ធិស្នាលជាមួយគេ»គ្រាន់តែមកដល់បន្ទប់ភ្លាមគឺថាមុខក្រញូវដាក់នាងក្រមុំទាំងមិនពេញចិត្ត។
«លីស្តាប់អូនសិនបានទេ?»
«ហឹម» គេក៏បានអង្គុយចុះលើសាឡុងទាំងមុខក្រញូវមិនសូម្បីមើលមុខរបស់នាង។
«គឺគ្រាន់តែមកនិយាយជាមួយនឹងអូន គេសរសើរថាបងកែប្រែច្រើនណាស់»
«ហឹស..ហឹស...អូនស្គាល់គេមិនទាន់ច្បាស់ទេ គេគ្មានបំណងល្អលើបងឡើយ»
«លី...ពេលខ្លះបងសាកបើកចិត្តមើលពីទង្វើរល្អរបស់គេខ្លះក៏បាន»
«ហឹស...ហឹស...អូនមិនមែនជាបងអូនច្បាស់ជាគិតថាគេជាមនុស្សល្អ»
«ក៏អូនឃើញថាគេស្រឡាញ់បង ទើបអូនមិនចង់អោយបងគិតអគតិលើអ្នកណាម្នាក់ឡើយ»
«ក៏បងប្រាប់ហើយថាអូនមិនទាន់ស្គាល់គេច្បាស់ឡើយ គេអាចល្អនៅនឹងមុខអូនក៏ថាបាន។ ណាមួយគេអាចនឹងសម្តែងធ្វើជាបុរសត្រឹមត្រូវអោយអូនឃើញថាគេល្អព្រោះថាគេស្រឡាញ់អូន»
«ហឹស»
«អូនថាបងទៅងូតទឹកសិនទៅបើនិយាយគ្នារឿងនេះទៀតពួកយើងច្បាស់ជាឈ្លោះគ្នាមិនខាន»
«បងមិនទាន់ងូតទេ អូនចូលទៅងូតមុនចុះហើយបើចង់ទៅវិញចាំបងជូនអូនទៅវិញ»
«អូនទៅងូតទឹកហើយចឹង» និយាយចប់នាងក៏ដើរចូលទៅបន្ទប់ទឹកបាត់ប្រហែលអន់ចិត្តនឹងរាងមាំហើយ។ ប្រហែលជា២០នាទីក្រោយមកនាងក៏បានចេញមកវិញដោយឃើញថាលីសានៅអង្គុយធ្វើកិច្ចការសាលារបស់គេធម្មតាដោយមិនចង់រំខាននាងក៏បានឡើងទៅគេងលើគ្រែបាត់ទៅ។
«អូនមិនទៅផ្ទះទេ?»
«អត់ទេ អូនគេងមុនហើយ»
«ចា៎» នាងក៏បានសម្ងំគេងចំណែកគេក៏បានបែរមកមើលនាងក្រមុំទាំងដកដង្ហើមធំ រួចហើយក៏បានដើរទៅងូតទឹកបាត់ទៅ។
«ជេន» ពេលមកវិញគេក៏បានបិតភ្លើងដើម្បីគេងដោយបើកត្រឹមតែភ្លើងអំពូរាត្រីអោយភ្លឺព្រាលតែប៉ុណ្ណោះ។
«អូនគេងលក់ពិតមែន?» រាងមាំក៏បានសួរនាងក្រមុំទាំងអោនចុះថើបថ្ពាល់របស់នាងស្រាលៗ។
«ជេន» គេក៏នៅតែហៅនាងតិចៗទាំងក្រសោបរាងកាយរបស់នាងតិចៗ។
«ហឹម» នាងក៏បានបែរខ្លួនមកសម្លឹងមើលគេ។
«ខឹងបងមែនទេ?» ពេលលឺសម្តីដ៏ស្រទន់របស់គេហើយក៏ស្រាប់តែធ្វើអោយនាងស្ទើរតែចិត្តទន់ទៅហើយតែក៏ព្យាយាមធ្វើធម្មតា។
«បងធ្វើកិច្ចការសាលាហើយ»
«បងធ្វើរួចហើយ»
«ចឹងឆាប់គេងមកយប់ហើយ»
«ជេន....»
«ចា៎»
«នេះខឹងនឹងបងពិតមែនទេ?»
«បងសុំទោសណា ព្រោះថាមុននឹងបងប្រច័ណ្ឌពេកទើបនិយាយរាងខ្លាំងដាក់អូន»
«យប់ហើយឆាប់គេង»
«ជុប»គេក៏បានអោនចុះថើបបូរមាត់រាងស្តើង។
«អ្ហឹក....នេះបើអូនមិនទាន់បាត់ខឹងបងមិនគេងទេ»គេក៏ទាញរាងកាយរបស់នាងមកអោបយ៉ាងណែន។
«បងសុំទោសណា បងបារម្ភផងណាមួយឃើញមនុស្សខ្លួនស្រឡាញ់ទៅស្និទ្ធិស្នាលជាមួយនឹងមនុស្សដែលលួចស្រឡាញ់ទៀតទើបបងប្រច័ណ្ឌ»
«ហឹ...ហឹ» ពេលលឺបែបនេះហើយក៏ធ្វើអោយនាងក្រមុំញញឹម។
«អូនញញឹមអី»
«ក៏ពេលបងប្រចណ្ឌគួរអោយស្រឡាញ់»
«ឥឡូវសម្រេចថាឈប់ខឹងហើយ»
«ហឹម»
«បើអញ្ចឹងបន្តការងារទៀត »
«ការងារអី?»
«ហឹស....ហឹស...គឺការងារមនុស្សស្រឡាញ់គ្នាគេធ្វើពេលនៅជាមួយគ្នាតែពីរនាកនោះអី» មិនត្រឹមតែនិយាយនោះទេគឺគេថែមទាំងលើកដៃទៅក្រសោបចង្កេះនាងក្រមុំស្រាលៗ
«អ្ហឹក»គេក៏បានអោនចុះទៅថើបគុំត្រចៀករបស់នាងហើយក៏បង្អូសមកដល់កញ្ចឹងករបស់រាងស្តើង។
«លីបងមិនគេងទេ?»
«គេងតែពេលក្រោយ»

លក្ខខណ្ឌបេះដូងWhere stories live. Discover now