លក្ខខណ្ឌបេះដូង ភាគទី២៣

14 3 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី២៣
«កុំសូវនិយាយស្តីជាមួយនឹងចាស្ទីនពេក» រាងមាំនិយាយទាំងមុខក្រញ៉ូវ  ។
«ហឹស....ហឹស...» រាងស្តើងបានត្រឹមមើលមុខរបស់គេហើយក៏ញញឹមចេញមកដោយមិនដឹងខ្លួន។
«ពេញចិត្តមែនទេ?»
«អត់ទេ» រាងស្តើងក៏ប្រញាប់ប្តូរទឹកមុខវិញភ្លាមព្រោះមិនចង់អោយគេចាប់បានថាខ្លួនកំពុងតែសើចគេ។
«នេះខ្ញុំមើលទៅចាស្ទីនគេក៏ស្រឡាញ់លីសាណាស់ ម៉េចក៏ស្អប់គេបែបនេះ?»
«នេះមកសរសើរគេទៀតហើយ ដឹងហើយថាខ្ញុំមិនចូលចិត្ត»
«អាវ៎...ជាបងប្អូននឹងគ្នាក៏ត្រូវតែចេះស្រឡាញ់គ្នា»
«នៅនិយាយទៀត» គេបំរុងនឹងដើរទៅមើលប៉ារបស់គេហើយក៏ស្រាបតែបែរមកវិញដើរសំដៅទៅរករាងស្តើងដែលឈរនៅក្រោយខ្នងគេ។
«នេះចង់ធ្វើអី?»
«ក៏បិតមាត់ឈប់អោយនិយាយពីគេនៅមុខខ្ញុំទៀត» រាងស្តើងសួរទៅកាន់គេទាំងថយខ្លួនចេញពីគេបន្តិច។
«ផឹប» រាងកាយរបស់អ្នកទាំងពីរក៏ត្រូវដួលទៅលើសាឡុងដោយមានរាងស្តើងកំពុងតែនៅក្រោមរាងកាយរបស់គេ។
«អឺ......ខ្ញុំក៏ឈប់និយាយពីគេហើយ»
«មិនដឹងទេ អ្វីដែលខ្ញុំប្រាប់ថាមិនពេញចិត្តហើយនៅតែនិយាយដូច្នេះខ្ញុំត្រូវតែធ្វើអោយដឹងថាកុំចង់សាកល្បងនឹងខ្លាដូចជាខ្ញុំ» និយាយចប់គេក៏បានទម្លាក់មុខចុះទៅកាន់តែក្បែរមុខរបស់រាងស្តើង។
«លី......» នាងក៏បានសម្លឹងមើលមុខគេព្រមទាំងហៅឈ្មោះគេតិចៗ ។
«នេះក្រែងមកមើលលោកប៉ា»
«ពេលនេះសុំមើលអ្នកដែលកំពុងតែនៅក្រោមខ្ញុំច្រើនជាង» រាងមាំនិយាយលើកដៃមកអង្អែលថ្ពាល់របស់គេតិចៗហើយក៏បង្អូសម្រាមដៃមកអង្អែលបបូរមាត់របស់រាងស្តើងថ្នម ៗ ។ បេះដូងរបស់រាងស្តើងក៏កំពុងតែលោតញាប់ជាខ្លាំងសម្លឹងមើលមុខអ្នកដែលកំពុងតែសង្រ្គប់នាងដូចជាចំណី។
«អ៊ុប» មិនទាន់និយាយចប់ផងបបូរមាត់រាងស្តើងក៏ត្រូវបានគេទម្លាក់បបូរមាត់ទៅគ្រប់គ្រងបបូរមាត់រាងស្តើងបាត់ទៅហើយ ម្រាមដៃរបស់គេក៏បានចាប់ច្បិចចង្ការបស់នាងហើយក៏បង្ហើបបូរមាត់តូចដើម្បីជាឱកាសអោយគេបានស្រង់យករសជាតិពីបបូរមាត់តូចស្តើងមួយនេះ។ គេក៏បានគ្រប់គ្រងបបូរមាត់រាងស្តើងស្រាលៗដោយការថ្នាក់ថ្នមដោយភាពផ្អែមល្ហែម។
«អ្ហឹក...ជុប» បបូរមាត់ទាំងគូរបស់គេក៏បានខាំលើបបូរមាត់រាងស្តើងថ្នមៗ។ មួយស្របក់ក្រោយមកមិនឃើញថានាងនៅស្ងៀមគេក៏ព្យាយាមលួងលោមនាងអោយបង្ហើបបបូរមាត់របស់នាង នាទីបន្ទាប់អណ្តាតរបស់គេក៏បានស្រស់រសជាតិពីបបូរមាត់រាងស្តើងដៃរបស់រាងមាំក៏បានក៏សម្រូតចុះក្រោមមកដល់ចង្កេះតូចហើយក៏ក្រសោបជាប់ដោយម្រាមដៃរបស់វែងៗរបស់គេ។
«អ្ហឹក» នាងក៏ស្រាប់តែទាញស្មារតីបានមកវិញនៅពេលដែលនាងដឹងខ្លួនថាកញ្ចឹងករបស់នាងត្រូវបានគេបឺតជញ្ជក់។
«នេះបើនៅតែកា្លហ៊ាននិយាយពីចាស្ទីននៅមុខខ្ញុំទៀតនឹងអាចលើសនឹងក៏ថាបាន» និយាយចប់គេក៏បានក្រោកចេញពីនាងហើយក៏ដើរសំដៅគ្រែរបស់ប៉ារបស់គេ។ នាងក៏បានអង្គុយចុះនៅនឹងមុខប៉ារបស់នាងហើយក៏ទាញដៃរបស់ប៉ានាងមកថើបដោយក្តីស្រឡាញ់។ ចំណែកជេននីវិញក៏បានត្រឹមតែអង្គុយស្ងៀមសម្រួលអារម្មណ៍អំពីរឿងអ្វីដែលបានកើតឡើងមុននឹង។
«ឆាប់ដឹងខ្លួនមកវិញហើយណា ខ្ញុំនឹងឈប់រឹងរួសដាក់លោកប៉ាទៀតហើយ»
«ជុប» គេក៏បានថើបដៃប៉ារបស់នាង ទឹកភ្នែកក៏បានស្រក់ចុះមកលើកដៃរបស់គាត់។ តែគេក៏ប្រញាប់ជូតទឹកភ្នែកចេញយ៉ាងលឿនព្រោះតែគេមិនចង់អោយជេននីឃើញពីទឹកភ្នែករបស់គេឡើយ។ ពេលវេលាក៏ចេះតែកន្លងផុតទៅនៅទីបំផុតដៃបញ្ឈប់ថ្នាក់បរិញ្ញាប័ត្ររបស់រាងស្តើងក៏ត្រូវឈានមកដល់ពេលដែលរាងស្តើងត្រូវទទួលសញ្ញាប័ត្រហើយ និស្សិតជាច្រើកំពុងតែសប្បាយរីករាយជាមួយនឹងអ្វីដែលខ្លួនខំប្រឹងអស់រយះពេល៤ឆ្នាំ  ពេលនេះក៏មកដល់ហើយ។ មានទាំងសាច់ញាតិចបងប្អូន សង្សាមកជាកម្លាំងចិត្តនឹងមានកាដូរបស់ពួកគេដូចគ្នា។ ក្រឡែកមកមើលជេននីនិងមិត្តរបស់ខ្លួនដែលមានបូណា ជេកស្សិននិងឌីអូកំពុងតែថតរូបជាមួយនឹងគ្នាយ៉ាងសប្បាយ។
«មួយ  ពីរ   បី» ឌីអូដែលកំពុងតែរៀបកាំមេរ៉ាដើម្បីថតរូបជុំគ្នា គេក៏ប្រញាបរត់ចូលទៅកន្លែងថតយ៉ាងលឿន។
«តោះ» ពួកគេទាំងបួននាក់ក៏បានបោះមួកទៅខាងលើដើម្បីថតរូបជាមួយគ្នា ចំណែកគ្រួសាររបស់រាងស្តើងក៏បានមកចូលរួមដូចគ្នា។
«ចូលរួមអបអរផងណា» ពេលនោះស្រាប់តែសំឡេងរបស់មនុស្សប្រុសម្នាក់បានបន្លឺឡើងធ្វើអោយអ្នកទាំងបួននាក់បែរទៅមើលក៏ឃើញថាជាចាស្ទីនទៅវិញ។
«ចាស្ទីន?» រាងមាំក៏បានញញឹមដាក់នាងក្រមុំទាំងនៅក្នុងដៃមានបាច់ផ្កាមួយបាច់។
«ចូលរួមអបរសាទរផងណា» គេក៏បានហុចផ្កាអោយនាងក្រមុំនាងក៏លើកដៃទទួលទាំងរាងអេះអុញ តែក៏ត្រូវតែទទួល ។
«ចា៎....អរគុណច្រើន» នាងក៏ទទួលហើយក៏អរគុណដល់គេ កែវភ្នែករបស់នាងក៏កំពុងតែតាមសម្លឹងរកមើលមនុស្សម្នាក់ប៉ុន្តែបែរជាមិនឃើញសោះ។
«បងជេនរកមើលលីសាមែនទេ?»
«ចា៎»
«បន្តិចទៀតបានគេមក»
«អ៎...នេះសម្រាប់បងជេន» អ៊ុនសរក៏បានហុចផ្កាអោយទៅរាងស្តើង ប៉ុន្តែទង្វើររបស់គេក៏ត្រូវបានសម្លឹងមើលដោយបូណា នាងបានមើលទៅសភាពរបស់អ៊ុនសរទាំងមុខស្មើរតែក៏ព្យាយាមញញឹមពេលដែលឃើញគេបែរមករកនាង។
«អរគុណច្រើនណា»
«តោះ...ថតរូបជុំគ្នាមោះ»
«បងបូណាជួយថតអោយខ្ញុំជាមួយបងជេនមួយមក» រាងមាំនិយាយទាំងញញឹម នាងក៏បានសម្រេចចិត្តទទួលទូរស័ព្ទពីដៃរបស់គេហើយក៏ថតអោយពួកគេ។
«ជេន»
«ចា៎»
«តើជេនអាចទំនេរទៅញ៉ាំអាហារជាមួយខ្ញុំមួយពេលបានទេ?» រាងស្តើងលឺបែបនេះហើយមិនទាន់ឆ្លើយទេ គឺបានត្រឹមតែនៅស្ងៀមព្រោះថានាងក៏មិនចង់ចូលរួមឡើយ។
«ជេន» ស្រាប់តែភ្លាមនោះសម្លេងរបស់លីសាក៏បានបន្លឺឡើងធ្វើអោយនាងក្រឡេកទៅមើលម្ចាស់សំឡេងភ្លាម។ គេក៏បានដើរចូលមកររាងស្តើងជាមួយនឹងស្នាមញញឹមដោយមិនមានអ្វីមកតាមខ្លួនឡើយ ប៉ុន្តែវត្តមានរបស់គេក៏បានធ្វើអោយរាងស្តើងញញឹមដោយមិនខឹងខ្លួន។
«ទើបមកពីណា?»
«ហឹស...ហឹស.....ក៏រវល់ទៅមន្ទីរពេទ្យទើបមកវិញយឺតអីបែបនេះ»
«នេះស្មានតែមិនមកតើ»
«ខ្លាចអត់មានវត្តមានខ្ញុំនៅថ្ងៃពិសេសមែនទេ?» លីសាក៏បានអោនទៅសួរនាងក្រមុំ។
«គ្មានទេ»
«មាត់រឹង» លីសាក៏បានត្រឹមតែញញឹមដាក់នាងក្រមុំ។
«អត់លុយទិញកាដូអោយទេ មានតែខ្លួនប្រាណអោយយកទេ?»
«នែ...កុំមករលាមណា» ភ្លាមនោះនាងក៏បានបន្លំមូលក្បាលពោះរបស់គេ ។
«អួយ....ឈឺ»
«តោះ...ចឹងប៉ាថាយើងថតរូបជាមួយគ្នាទៅ»
«បាទ»អ្នកទាំងអស់គ្នាក៏បានថតរូបជាមួយគ្នា ។ ចំណែកជេននីវិញក៏មិនទាន់បានឆ្លើយជាមួយនឹងចាស្ទីនឡើយ។
«ល្ងាចនេះទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នាណា»
«ចា៎» គ្រាន់តែលឺពាក្យនេះពីមាត់របស់រាងមាំភ្លាម នាងចាំយូរឡើយគឺមានតែយល់ព្រម។
«តែថាគ្មានកាដូអោយទេណា មានតែខ្លួនតូចមួយអោយ» លឺបែបនេះហើយនាងក៏បានបែរមុខមកសម្លក់គេ។

លក្ខខណ្ឌបេះដូងWhere stories live. Discover now