លក្ខខណ្ឌបេះដូង
ភាគទី៩
«អួយ....នេះមានអ្នប្រជែងច្រើនដល់ថ្នាក់នឹងផង» គេក៏បានត្រឹមតែរអ៊ូតែម្នាក់ឯង។
«ធម្មតាទេស្រីស្អាតតែប៉ុណ្ណឹង»
«អួយ....នេះបញ្ឈឺចិត្តច្បាស់ណាស់ តែថាអ្នកណាញ៉ែបងចង់ដឹងដល់ហើយបើរាល់ថ្ងៃឃើញបងគិតតែកាន់តែសៀវភៅ ធ្វើការកិច្ចសកលវិទ្យាល័យ។
«មានទាំងក្នុងសកលវិទ្យាល័យ ខាងក្រៅក៏មានហើយក៏មានបងប្រុសរបស់ឯងដូចគ្នា» គ្រាន់តែលឺថាមានឈ្មោះចាស្ទីនភ្លាមធ្វើអោយគេនៅស្ងៀមមួយស្របក់។
«នេះកើតអីមែនទេ?»
«គ្មានអីទេ» គេក៏បន្តដើរទៅមុខទៀតដោយមិននិយាយស្អីអ្វីឡើយ។ ចំណែកនាងក្រមុំវិញក៏ដូចគ្នាដោយឃើញគេនៅស្ងៀមស្ងាត់អីបែបនេះនាងក៏មិននិយាយអ្វីដូចគ្នា។
«នេះគេញ៉ែបងដោយរបៀបណា បើខ្ញុំមិនដែរឃើញបងនិយាយជាមួយនឹងគាត់ផង»
«លេខទូរស័ព្ទ»
«នេះបងអោយលេខទូរស័ព្ទគេ?»
«ហឹម» គ្រាន់តែលឺបែបនេះហើយគេក៏ដង្ហើមធំចង់តែដាក់នាងចុះ ប៉ុន្តែមិនអាច។
«កុំសូវនៅក្បែរគេពេក»
«ហេតុអ្វី?»
«គេមិនមែនជាមនុស្សល្អដូចបងគិតឡើយ»
«ហេតុអ្វី?»
«បងធ្វើម៉េចនឹងដឹងបើទើបតែស្គាល់គេព្រោះថាមនុស្សយើងមិនអាចមើលគេដោយសំបកក្រៅទេនោះទេ»
«ហឹម....ខ្ញុំគ្រាន់តែចង់អោយបងប្រយ័ត្នខ្លួន»
«ក្រែងឯងនឹងគាត់ជាបងប្អូននឹងគ្នាមិនអញ្ចឹង?»
«ខ្ញុំគ្មានបងទេ ខ្ញុំមានបងប្រុសតែម្នាក់គត់» ពេលលឺបែបនេះហើយនាងហាក់សញ្ចឹងគិតបន្តិច។
«មានន័យយ៉ាងម៉េច?»
«គេជាងកូនចុងរបស់ប៉ាប៉ុណ្ណោះ បងប្រុសរបស់ខ្ញុំនិងម៉ាក់របស់ខ្ញុំក៏មិនបាននៅជាមួយនឹងខ្ញុំដែរពួកគាត់កំពុងតែឈរមើលខ្ញុំពីឋានសួគ៌» និយាយដល់ត្រឹមនេះលីសាក៏បានឈប់និយាយព្រោះគ្រប់ពេលដែលគេនិយាយពីគ្រួសាររបស់គេគឺទឹកភ្នែករបស់គេនឹងស្រក់ចុះដោយមិនដឹងខ្លួន។
«សុំទោសណាដែលធ្វើអោយឯងប៉ះពាល់ផ្លូវចិត្ត»
«ហឹស...ហឹស.....មិនអីទេ....ព្រោះវាជាការពិតខ្ញុំមិនអាចគេចវេសពីវាបានឡើយ» ពួកគេក៏ដើរបណ្តើរនិយាយគ្នាបណ្តើរមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរដល់គោលដៅរបស់គេ។
«ជេននេះឯងយ៉ាងម៉េចហើយ?» ពេលដល់គ្រូនិងមិត្តរបស់នាងក៏ប្រញាប់មកសួរភ្លាម។
«អ៎...គឺមិនអីទេក៏ព្រោះថាមានប្អូនជួយអៀវមក»
«នេះខ្ញុំស្មានតែពួកឯងរកផ្លូវមកមិនឃើញតើ» ជេកហ្សិនក៏បានសួរទៅនិយាយជាមួយនឹងមិត្តរបស់ខ្លួន។
«អួយ....យើងមកទីនេះច្រើនដងហើយណា»
«បាទ....មនុស្សពូកែ» ឌីអូក៏បាននិយាយទាំងញញឹមសម្លឹងមើលមុខរបស់នាងក្រមុំ។
«មោះ...ចាំខ្ញុំជួយយកសម្ភារៈទៅទុក»
«ហឹម...អរគុណច្រើនណា» ឌីអូ ជេកហ្សិនក៏បានយកសម្ភារៈរបស់លីសានិងជេននីទៅទុក។ ក្រោយមកពួកគេទាំងអស់គ្នាក៏ចូលទៅជួយជាមួយនឹងលើកលោកអ៊ំម្នាក់ដែលជាចាស់ទុំនៅក្នុងភូមិ ក្នុងភូមិនេះក៏មិនមានគ្រួសារច្រើនដែរគឺមានតែ២០គ្រួសារតែប៉ុណ្ណោះ។
«ប្អូនក៏កំពុងតែរងចាំក្មួយនៅទីនោះ» អ៊ំប្រុសក៏បានចង្អុលប្រាប់ពួកគេដែលឃើញក្មេងៗកំពុងតែរងចាំពួកគេ។
«បងជេន» ក្មេងៗវិញគ្រាន់តែឃើញជេននីវិញគឺថារត់មករកនាងក្រមុំតែម្តង ព្រោះថាពួកគេស្គាល់ជេននីច្បាស់ណាស់ព្រោះតែនាងធ្លាប់បានមកលេង។
«នឹកណាស់» នាងក្រមុំក៏បានអោបក្មេងទាំងអស់នោះទាំងញញឹមនឹងក្តីនឹករលឹក។
«ថ្ងៃនេះបងនាំបងៗមកលេងពួកឯងច្រើនណាស់ ហើយក៏មានសម្ភារៈសិក្សារបស់ពួកប្អូនៗផងដែរណា» ក្រុមនិស្សិតក៏នាំគ្នាលើកយកសម្ភារៈសិក្សាមកចែកអោយពួកប្អូនៗ។
«តោះ....មោះ...ថ្ងៃនេះចាំពួកបងបង្រៀនប្អូនៗណា»
«យេ» ក្មេងៗក៏នាំគ្នាស្រែកហ៊យ៉ាងសប្បាយរត់ទៅអោបនាងក្រមុំ ។
«តោះ» ក្មេងៗក៏នាំគ្នារត់ចូលទៅក្នុងថ្នាក់រៀនដែលមានសភាពចាស់ព្រោះតែមិនទាន់ទទួលបានការជួសជុល ហើយក្រុមពួកគេមកនេះក៏យកថវិការខ្លះដើម្បីធ្វើការជួសជុលដល់សាលាពួកគេផងដែរ។
«Okay Let’s sing twinkle little star all together» ជេននីក៏ស្រែកប្រាប់ប្អូនៗដើម្បីច្រៀងចំរៀងមួយបទនេះទាំងអស់គ្នា ព្រោះថាក្មេងៗដែលរៀនភាសាអង់គ្លេសភាគច្រើនគឺចេះបទមួយនេះច្បាស់ណាស់។
«បងស្រីមកច្រៀងជាមួយបងយើងដែរមក» ក្មេងស្រីម្នាក់ក៏បានរត់ទៅទាញដៃរបស់លីសាដែលកំពុងតែឈរនៅក្បែរជញ្ជាំង។
«តោះ...ច្រៀងទាំងអស់គ្នា» អ្នកទាំងអស់គ្នាក៏ចាប់ផ្តើមច្រៀងជាមួយគ្នានឹងធ្វើកាយវិកាតាមចម្រៀងចំណែក្មេងៗវិញក៏ដូចគ្នាព្រោះថាពីមុនខជេននីមកទីនេះនាងតែងតែបង្រៀនពួកគេច្រៀងក៏ដូចជារាំផងដែរ។បន្ទាប់មកទៀតពួកគេក៏នាំគ្នាលេងល្បែងទាក់ទងទៅនឹងការស្វែងរកអក្សរឬហៅជាភាសាអង់គ្លេសថា Letters Hunt ។
«អូខេ...ល្បែងទាំងនេះគឺប្អូនៗធ្លាប់បានលេងជាមួយនឹងបងរួចហើយ គឺបងនិងយកអក្សរទាំងអស់នេះ។
«នេះ» ពេលនោះជេននីក៏បានហុច Flash card អោយទៅលីសាគេក៏មើលមុខនាង។
«គឺយកវាទៅបិតទៅ នៅតាមជញ្ជាំង នៅខាងក្រៅថ្នាក់ក៏បានឬក៏បិតនឹងដើមឈើក៏បាន»
«ចា៎» ពេលលឺបែបនេះហើយគេក៏ប្រញាប់ធ្វើតាមនាងភ្លាម។
«Are ready?»
«Yes»
« class» ជេននីក៏បានធ្វើការទាញចំណាប់អារម្មណ៍របស់ក្មេងៗមុននឹងលេងហ្គេម
« yes»
« class class»
«Yes Yes» ក្រោយពីឃើញថាក្មេងរួចរាល់ហើយនាងក៏ញញឹមដាក់ពួកគេ
« Ready steady go» បញ្ចប់ប្រយោគភ្លាមក្មេងទាំងនោះក៏ប្រញាប់រត់ទៅស្វែងរកអក្សរក៏ដូចជាពាក្យផ្សេងៗដែលលីសាបានបិតនៅតាមជញ្ជាំងនិងខាងក្រៅ» មិនយូរប៉ុន្មានពួកគេក៏បានរត់មកវិញណាមួយក៏ដល់ពេលកំណត់ផងដែរ។ ពេលក្មេងបានមកដល់នាងក៏បានអោយក្មេងៗឡើងទៅខាងមុខហើយបង្ហាញនូវអ្វីដែលខ្លួនរកឃើញនិងបង្ហាញទៅមិត្តរួមថ្នាក់ព្រមទាំងពួកបងៗដែរ។ សកម្មភាពជាច្រើនដែលពួកគេបានលេងជាមួយនឹងក្មេងៗ។ ពេលយប់ក៏បានមកដល់ក្រុមនិស្សិតក៏បាននាំគ្នាចាក់ចម្រៀងរាំងច្រៀងយ៉ាងសប្បាយព្រមទាំងមានផឹកគ្រឿងស្រវឹងទៀតផង។
«អូខេ...Cheer» និយាយគ្នាមិនបានប៉ុន្មានផងគឺថាជេកហ្សិនក៏បានលើកកែវស្រាជល់ទៀត។
«អូខេ តោះលេងហ្គេម» ពេលនោះឌីអូក៏បានផ្តល់យោលបល់ដោយចាប់ផ្តើមលេងហ្គេមដើម្បីញ៉ាំងអោយមានភាពរីករាយ។
«ហ្គេមនោះគឺ ការលេងញ៉ាំនំ Pocky» គ្រាន់តែលឺឈ្មោះហ្គេមភ្លាមៗម្នាក់សម្លឹងមើលមុខគ្នាគ្រាន់តែលឺបែបនេះគឺថាលីសាខិតៗចូលទៅរកជេននីភ្លាម។
«ចឹងចាប់គូទៅ»
«ខ្ញុំជាមួយឯង» ពេលនោះជេកហ្សិនក៏បានចូលទៅរកជេននី
«បាច់» ពេលនោះក៏ត្រូវមួយដៃរបស់ជេននី
«នែ! មិនដឹងជាស្អីទេ»
«មោះ...អញ្ចឹងលីសាជាមួយនឹងជេននី បូណាជាមួយអ៊ុនសរ ចំណែកឯងជាមួយខ្ញុំ» ពេលនោះឌីអូក៏បានទាញយកនំមកលេង។
«តោះ...គូណាដែលនៅដល់វែងជាងគេនឹងពិន័យអោយផឹកហើយ»
«តោះ...ចាប់ផ្តើម» ពេលនោះហ្គេមក៏ចាប់ផ្តើមដោយចាប់ផ្តើមពីជេកហ្សិននិងឌីអូសិន ហើយបន្តិចទៀតក៏បានមកដល់បូណានិងអ៊ុនសរ។
«តោះ...អញ្ចឹងបងជាអ្នកខាំណាកុំអោយថាខ្ញុំចង់កេងចំណេញលើបង» ពេលនោះគេក៏បានដាក់នំនៅក្នុងមាត់ដោយរងចាំអោយនាងក្រមុំជាអ្នកខាំនំ។ មិនបានប៉ុន្មានផងនាងក៏បានបញ្ឈប់ក្រោយពីយកមកវាស
មើលក៏ឃើញថាពួកគេនៅសល់វែងជាងគេក៏ត្រូវបានគេពិន័យអោយផឹកគឺថាលើកដាច់តែម្តង។ ពួកគេក៏បន្តលេងទៀតក៏ឃើញថាគូរបស់លីសានិងជេននីនៅតែចាញ់ព្រោះតែជេននីមិនព្រមខាំអោយបានជិតមាត់គេឡើយ។គឺថាត្រូវគេពិន័យអោយផឹកឡើងចាប់ផ្តើមស្រវឹងហើយ។
«នេះបើអោយបងជាអ្នកខាំខ្ញុំធានាថាច្បាស់ជាផឹកទៀតហើយ» ពេលនោះគេគេក៏ខាំនំជាមួយនឹងនាងពេលដែលនាងកំពុងតែខាំ។ ចំណែកឯអ្នកទាំងបួនក៏បានសម្លឹងមើលយ៉ាងភ្លឹក ព្រោះឃើញបបូរមាត់អ្នកទាំងពីរក៏ជិតគ្នាមែនទែន។
«យេស» ការលេងហ្គេមក៏បានបញ្ចប់ឃើញថាលើកនេះគេឈ្នះហើយ។ ក្រោយមកពួកគេក៏បន្តផឹកនិងលេងហ្គេមផ្សេងទៀត។ រហូតដល់ម្នាក់ៗស្រវឹងៗឡើងទន់។
«អ្ហឹក......ខ្ញុំទៅគេងមុនហើយ» អ្នកផ្សេងក៏បានបំបែកផ្លូវគ្នាទៅគេងអស់។
«បងជេន»
«អ្ហឹក» ពេលនោះគេក៏បានហៅជេនដែលកំពុងតែក្រាបក្បាលនឹងតុ។
«ទៅគេង»
«អ្ហឹក» ពេលនោះគេក៏បានគ្រានាងក្រមុំសំដៅទៅតង់ កន្លែងគេងដែលបានរៀបចំដោយអ្នកភូមនៅ។ គេក៏បានទម្លាក់នាងចុះកន្លែងគេងមិនប្រយ័ត្នក៏ធ្វើអោយគេដួលទៅលើនាងច្រមុះក៏ប៉ះនឹងថ្ពាល់នាង។
«បងជេន» ពេលនោះគេក៏បានហៅនាងតិចៗព្រោះតែគេក៏ស្រវឹងខ្លាំងណាស់ដែរ។
«អ្ហឹក» ពេលនោះជេននីក៏បានបើកភ្នែកសម្លឹងមើលមុខរបស់គេ។
«ខ្ញុំស្រឡាញ់បង»
«អ៊ុប» និយាយចប់គេក៏បានអោនចុះទៅគ្រប់គ្រងបបូរមាត់របស់នាងស្រាលៗដោយសារតែភាពស្រវឹងធ្វើអោយនាងភ្លេចខ្លួនអស់ថានាងនឹងគេមិនត្រូវជាអ្វីនឹងគ្នាឡើង គឺនាងមានតែនៅស្ងៀមអោយគេគ្រប់គ្រងបបូរមាត់របស់នាង ចំណែកដៃក៏បានលើកទៅក្រសោបចង្កេះរាងមាំនឹងតបស្នងទៅគេវិញ។
YOU ARE READING
លក្ខខណ្ឌបេះដូង
Romanceផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។