លក្ខខណ្ឌបេះដូង ភាគទី១

175 11 0
                                    

លក្ខខណ្ឌបេះដូង
  ភាគទី១
«នេះហេតុអ្វីក៏ឯងពិបាកនិយាយគ្នាបែបនេះ?» សំលេងមនុស្សប្រុសចំណាស់ម្នាក់បានស្រែកថាអោយកូនស្រីដែលកំពុងតែឈរនៅចំពោះមុខគាត់។
«លោកប៉ាកុំស្តីអោយប្អូនបែបនេះអី លីសានាងនៅក្មេងបែបនេះហើយ»
«ក្មេងស្អី នេះជាងហើយមិត្តភក្តិអាយុស្រករៗក៏គេចូលរៀនសាកកឆ្នាំបី ទីបួនអស់ហើយ»
«មិនអីទេណា ប៉ាចាំកូននិយាយជាមួយនឹងប្អូន»អ្នកដែលជាបងប្រុសក៏បាននិយាយដោយដើរទៅក្បែរប៉ារបស់គេ។
«រឿងរបស់ខ្ញុំឯងកុំមកចេះ?» មនុស្សស្រីដែលមានកំពស់ខ្ពស់ស្រឡះបានត្រឹមតែសម្លឹងមើលមនុស្សប្រុសដែលមានវ័យចាស់ជាងនាងបន្តិច។ 
«បងនិយាយល្អជាបងឯ នេះហេតុអ្វីក៏មិនគោរពបងអីបែបនេះ?»
«ខ្ញុំមិនដែលមានបងប្រុសនោះទេ បងប្រុសខ្ញុំមានតែម្នាក់»
«ឯង» ពេលលឺបែបនេះហើយប៉ារបស់នាងកាន់តែខឹងនឹងគេខ្លាំងជាងមុន ។
«មិនអីទេណាលោកប៉ា កុំខឹងប្អូនអីណាចាំខ្ញុំនិយាយជាមួយប្អូន ប៉ាទៅសម្រាកទៅ»
«ហឹម»
«នេះមានរឿងអ្វី?» សំឡេងមនុស្សស្រីម្នាក់ក៏បានបន្លឺឡើងដោយគាត់បានចេញពីបន្ទប់។
«អ៎...ម៉ាកនាំលោកប៉ាទៅសម្រាកទៅណាខ្ញុំនិយយាជាមួយនឹងប្អូនបន្តិច»
«លីសា ឯងកុំធ្វើអោយប៉ាឯងពិបាកចិត្តបានទេ?» អ្នកដែលជាមនុស្សស្រីវ័យប្រហាក់ប្រហែលនឹងប៉ារបស់នាងក៏បាននិយាយប្រាប់ណែនាំនាង។
«រឿងខ្ញុំ គ្រួសារខ្ញុំ»
«លីសា...»
«មីងកូនមីងក៏ជាគ្រួសារឯង»
«ខ្ញុំគ្មានគ្រួសារទៀតទេ គឺតាំងពីថ្ងៃដែលអ្នកម៉ាក់និងបងប្រុសបានចាកចេញទៅ»
«បានហើយ ម៉ាក់នាំប៉ាទៅសម្រាកទៅ» និយាយចប់គាត់ក៏បាននាំប្តីរបស់ខ្លួនចូលទៅក្នុងបន្ទប់សម្រាកបាត់។
«នេះហេតុអ្វីក៏ឯងចូលចិត្តជំទាស់ចិត្តប៉ាម្លេះ?»
«ហើយចុះឯងមកចេះដឹងអីដែរ? រឿងខ្ញុំនឹងលោកប៉ាអ្នកដទៃកុំមកចេះដឹង»
«ហេតុអ្វីមិនបាន បងក៏ជាចំណែកគ្រួសាររបស់ឯង»
«ខ្ញុំគ្មានគ្រួសារនោះទេ ពាក្យថាគ្រួសារវាលែងមានសម្រាប់ខ្ញុំទៀតហើយក៏ព្រោះតែឯងជាមួយនឹងម៉ាក់របស់ឯង» កែវភ្នែកដែលពោរពេញដោយកំហឹងក៏កំពុងតែសម្លឹងមើលមុខបុរសដែលមានឈ្មោះថាជាបងប្រុសហើយក៏ដើរចេញ។
«លែងដៃខ្ញុំ» នាងក៏បានគ្រវាស់ដៃរបស់គេចេញ
«នេះនិយាយមិនចេះស្តាប់គ្នាទេឬ?»
«កុំមកប៉ះពាល់ខ្ញុំ ខ្ញុំមិនចូលចិត្ត» និយាយចប់នាងក្រមុំក៏បានដើរចេញ។
«ហ្ហឹម» ចំណែកគេក៏បានក្រឡែកមើលនាងក្រមុំទាំងដកដង្ហើមធំៗរហូតដល់នាងចេញផុតពីផ្ទះ។
«ធុញ....ធុញ» ដើរទៅដល់ចំណតឡានភ្លាមនាងក្រមុំក៏ស្រែកមួយទំហឹងដោយអារម្មណ៍ធុញទ្រាន់បន្តិចក្រោយមកគេក៏បានបើកឡានចេញទៅយ៉ាងលឿន មិនយូរប៉ុន្មានរថយន្តទទំនើបរបស់គេក៏បានធ្វើដំណើរទៅដល់មុខក្លឹបកម្សាន្តមួយ គេក៏បានដើរចូលទៅខាងក្នុងដើម្បីរំសាយភាពតប់ប្រមល់ ។
«យកដូចដើម» រាងខ្ពស់ក៏បានដើរទៅដល់កន្លែងប៉ារីស្តាហើយក៏ប្រាប់អោយអ្នកក្រឡុកស្រាដាក់អោយគេដូចដើម។
«នេះអ្នកនាង»បុរសដែលជាអ្នកក្រឡុកស្រាក៏បានលើកកែវស្រាអោយទៅនាងក្រមុំ។
«អ្ហឹក» មិនរងចាំយូរនាងក៏បានលើកកែវស្រាមកផឹក ហើយក៏ថែមមួយកែវទៀត ហើយក៏បន្តផឹកជាបន្តបន្ទាប់ទៀត ។
«សួស្តី» ស្រាប់តែពេលនោះក៏មានមនុស្សស្រីម្នាក់តែងខ្លួនយ៉ាងស៊ិចស៊ីបានដើរមកអង្គុយក្បែរគេ។
«នេះផឹកច្រើនយ៉ាងនេះទៅវិញដោយរបៀបណា?» មនុស្សស្រីម្នាក់នោះក៏បានសួរទៅកាន់គេ។
«នេះស្គាល់គ្នាដែរ?» រាងមាំក៏សួរទៅកាន់នាងក្រមុំវិញ
«មិនដែលស្គាល់ ប៉ុន្តែក៏ចង់ស្គាល់ដូចគ្នា» មិនត្រឹមនិយាយតែមាត់ប៉ុណ្ណោះទេ គឺនាងថែមទាំងលូកដៃទៅអង្អែលដៃរបស់រាងមាំស្រាលៗកែវភ្នែកមុតស្រួលក៏មើលមុខគេជាមួយនឹងស្នាមញញឹមដ៏មានមន្តស្នេហ៍។
«ត្រូវការអ្នកកំដរទេ?»
«ក៏ល្អ» លីសាក៏បានតបទៅវិញទាំងញញឹម អ្នកទាំងពីរក៏បានបន្តផឹកស្រាជាមួយគ្នា បន្តិចក្រោយមកអ្នកទាំងពីរក៏បានក្រោកឈរទៅរាំជាមួយគ្នា។ រាងមាំក៏បានក្រសោបចង្កេះរបស់នាងជាប់ហើយក៏រាំក្រវីតាមចង្វាក់ភ្លេងយ៉ាងស៊ិចស៊ីជាមួយគ្នា។ នាងក្រមុំវិញក៏លើកដៃទៅតោរបស់គេជាប់បង្ហាញក្បាច់រាំងយ៉ាងស៊ិចស៊ីនៅចំពោះមុខរបស់គេ។
«អ្ហឹក» រាងកាយរបស់ពីរនាក់ក៏កំពុងតែអោបថើបគ្នាយ៉ាងរោលរាលនៅមុខបន្ទប់មិនអោយឃ្លាតរបេះពីគ្នាឡើយ។
«អ្ហឹក...ក្រាក...ផឹប» ទ្វារចាប់ផ្តើមរបើកទាំងដែលលីសាមិនព្រមលែងរាងកាយរបស់មនុស្សស្រីម្នាក់នោះចេញសោះ រាងកាយរបស់នាងក៏ត្រូវបានគេផ្តួលទៅលើកពូដោយមានរូបរាងកាយរបស់គេសង្រ្គប់លើ នេះទាំងមិនទាន់ទាំងស្គាល់ឈ្មោះគ្នាផងពួកគេដើរហួសព្រំដែនដល់ថ្នាក់នឹងហើយ។ សង្គ្រាមលើគ្រែដ៏ក្តៅគគុកកំពុងតែប្រព្រឹត្តយ៉ាងតក់ក្រហល់ បបូរមាត់របស់រាងមាំក៏បានទម្លាក់ចុះទៅក្រេបជញ្ជក់បបូរមាត់នាងក្រមុំដោយអារម្មណ៍ត្រូវការបំផុតដៃក៏សម្រូតចុះក្រោមស្ទាបអង្អែកសព្វរាងកាយរបស់នាងក្រមុំ។
«ហ្ហឹក» ពន្លឺថ្ងៃដែលជះចូលតាមបង្អួចធ្វើអោយរាងមាំកំរើកភ្នែកតិចៗជាមួយនឹងការលេបទឹកមាត់ផ្សើមបំពង់ក។ ពេលបែកភ្នែកមកក៏ឃើញមនុស្សដែលខ្លួនបានលេងសង្រ្គាមលើគ្រែជាមួយគ្នាអស់រយះពេលជាច្រើនម៉ោងកាលពីយប់មិញកំពុងតែគេងបែរខ្នងដាក់គេ។ រាងខ្ពស់ក៏បានក្រោកចុះពីគ្រែដោយរើសសម្លៀកបំពាក់របស់ខ្លួនដើរសំដៅទៅបន្ទប់ទឹកដើម្បីងូតទឹកស្អាតខ្លួនប្រាណ។
«ភ្ញាក់ហើយ?» នាងក្រមុំបើកភ្នែកមកក៏ឃើញថាលីសាកំពុងរៀបចំខ្លួនហើយស្រេច។
«ហឹម»
«ម៉េ...ពីយប់មិញសម្តីផ្អែមណាស់ហេតុអ្វីក៏ព្រឹកឡើងសោះកក្រោះបែបនេះ»
«រៀបចំខ្លួនហើយក៏ត្រឡប់ទៅវិញទៅ» រាងមាំនិយាយទាំងសម្លឹងមើលមុខនាង។
«មិនគិតចង់ស្គាល់គ្នាអោយច្រើនជាងនេះទេ?»
«ខ្ញុំដឹងថានាងត្រូវការអ្វី ហើយពួកយើងក៏បានផ្តល់អោយគ្នាហើយទុកថារឿងយប់មិញគ្មានរឿងអ្វីទៅ»
«Oky one night stand ក៏បាន» នាងក៏បានក្រោកចុះពីលើគ្រែទាំងមិនទាន់ស្លៀកពាក់នៅឡើយ ហើយក៏ដើរទៅថើបថ្ពាល់គេមួយខ្សឺតជាមួយនឹងស្នាមញញឹម។
«អរគុណសម្រាប់រឿងយប់មិញណា»
«នេះ  ទុកថារឿងយប់មិញយើងធ្វើដើម្បីសប្បាយជាមួយគ្នាទៅចុះ» គេក៏បានហុចលុយអោយនាងក្រមុំ
«អរគុណច្រើន..ជុប» ទទួលលុយហើយនាងក៏មិនហុចក្រសោបកញ្ជឹងករបស់គេហើយងើយទៅថើបមាត់គេដើម្បីជាការអរគុណ។ នាងក៏បានដើរទៅរើសយកសម្លៀកបំពាក់ដែលនៅរាយប៉ាលើការ៉ូព្រោះតែសង្រ្គាមយប់មិញ។
បន្ទាប់ពីសង្រ្គាមដ៏ក្តៅគគុកបានបញ្ចប់ពីយប់មីងក៏បានចេញទៅខាងក្រៅដើម្បីទទួលទានអាហារពេលព្រឹកនៅក្បែរសាកលវិទ្យាល័យមួយដែលមាននិស្សិតទាំងក្នុងប្រទេសនឹងក្រៅប្រទេសបានមករៀននៅទីនេះ។
«អ្ហឹក» ពេលដែលកំពុងតែដើរចូលក្នុងអាហារអាហារគេរវល់តែចុចទូរស័ព្ទក៏ស្រាប់តែបុកនឹងមនុស្សម្នាក់។
«អួយ...នេះដើរយ៉ាងម៉េច?» គេក៏បានរអ៊ូទាំងមិនទាន់បានមើលឡើយថាខ្លួនដើរបុកអ្នកណាឡើយមុននឹង គ្រាន់តែងើបមុខមកប្រុងនឹងស្តីអោយទៅហើយស្រាប់តែក៏បញ្ឈប់នូវគំនិតមុននឹងភ្លាមព្រោះតែរវល់នឹងសម្រស់របស់នាង។
«អួយ...នេះហេតុអ្វីក៏ដើរមិនមើលផ្លូវបែបនេះ រវល់តែចុចទូរស័ព្ទបែបនេះហើយ» នាងក្រមុំងើបមុខក៏ស្តីអោយគេតែម្តង ។
«ក៏..»
«តោះ...ជេននីខ្ញុំរួចរាល់ហើយ» រៀបនឹងតពាក្យសម្តីជាមួយនឹងគេទៅហើយស្រាប់តែឃើញមិត្តរបស់ខ្លួនកំពុងតែដើរកាន់កែវកាហ្វេមកទាំងប្រញាប់។
«ហឹម..តោះ....ព្រោះថាជិតដល់ម៉ោងហើយ»
«អូខេ» អ្នកទាំងពីរក៏ដើរចេញទៅបាត់ទៅក្នុងអោយគេនៅឈរមើលនាងពីចំងាយ។ ក្រោយពីស្រស់ស្រូបអាហារពេលព្រឹកហើយគេក៏បានបើកឡានចេញទៅដើម្បីដើរលេងបន្តនិងទិញរបស់ដែលគេត្រូវការ។
«អត់ទោសអ្នកនាង កាតអ្នកនាងគ្មានទឹកប្រាក់ឡើយអ្នកនាងមានលុយក្រៅទេ?» ក្រោយពីទិញវត្ថុប្រើប្រាស់ផ្ទាល់ខ្លួនរួចរាល់ហើយមកគិតលុយបែរជាគ្មានលុយនៅក្នុងកាតទៅវិញ ។
«អឺ...អ្នកនាងពិនិត្យមើលម្តងទៀតមើល»
«ចា៎...គឺអត់មានទេ»
«អឺ...អញ្ចឹងរបស់ទាំងអស់នេះខ្ញុំសុំមិនយកបានទេព្រោះថាខ្ញុំគ្មានលុយនៅខាងក្រៅទេ» ពេលលឺបែបនេះហើយគេក៏មិនបានប្រកាន់ច្រើនដែរក៏បានយកឥវ៉ាន់នោះមកវិញ។
«នេះលោកប៉ាធ្វើអី?» មកដល់ផ្ទះវិញភ្លាមគេឡើងមករកប៉ារបស់ខ្លួនភ្លាម។
«មកវិញហើយ នេះខ្លួនជាស្រីហេតុអ្វីក៏ដើរមិនចូលផ្ទះ»
«ខ្ញុំមិនចូលផ្ទះជារឿងខ្ញុំ ខ្ញុំទៅគេងខន់ដូដែលម៉ាក់បានអោយខ្ញុំ»
«ហឹម»
«តែថាប៉ាកាត់លុយចេញពីកាតខ្ញុំធ្វើអី?»
«ក៏ព្រោះតែឯងកាន់តែភ្លឺតភ្លើនទៅៗនោះអី បើមិនចូលរៀនទេឯងនឹងគ្មានលុយចាយឡើយ ហើយឡានក៏ប៉ាដកចេញដែរ?»
«លោកប៉ា»
«រើសទៅ រវាងទៅរៀនចាយលុយ និងគ្មានលុយគ្មានឡានយកមួយណា?»
«នេះឯកសារផ្សេងៗប៉ារៀបចំអស់ហើយចាំតែថ្ងៃឯងទៅរៀនប៉ុណ្ណោះ» គាត់ក៏បានហុចឯកសារត្រៀមចូលរៀនអោយទៅគេ។
«គិតមើលទៅ? អាទិត្យក្រោយចូលរៀនហើយ» និយាយតែប៉ុណ្ណឹងគាត់ក៏បានដើរចេញបាត់។
មួយអាទិត្យក៏បានកន្លងផុតទៅវាថ្ងៃដែលប៉ាលីសានិងលីសាបាននិយាយគ្នាផងដែរ ។ គ្រប់យ៉ាងគឺនាងតែងតែចង់ឈ្នះប៉ារបស់នាង ប៉ុន្តែរឿងនេះមួយនាងក៏សម្រេចចិត្តសម្របតាមគាត់ ថ្ងៃចូលរៀនក៏បានមកដល់សាកលវិទ្យាល័យដោយមិនស្គាល់អ្នកណាឡើយ គេក៏បានដើរទៅរកលេខបន្ទប់របស់ខ្លួនហើយក៏ចូលទៅអង្គុយក៏ឃើញមាននិស្សិតខ្លះបានចូលរៀនមកអង្គុយក្នុងនោះដូចគ្នា។
«សួស្តី» កំពុងតែអង្គុយម្នាក់ឯងសុខៗស្រាប់តែមានមនុស្សស្រីម្នាក់បានចូលមកអង្គុយក្បែរគេហើយក៏និយាយរកគេ។
«សួស្តី»
«ថ្ងៃចូលរៀនដំបូងមែនទេ?»
«ហឹម»
«ឈ្មោះអី?»
«លីសា»
«ខ្ញុំអ៊ុនសរ» អ្នកទាំងពីរក៏បានបន្តនិយាយគ្នា និស្សិតផ្សេង ៗទៀតក៏បានចូលមក។
«ក្រាក» ទ្វារក៏បានរបើកលេចចេញវត្តមាននិស្សិតស្រីនិងប្រុសប្រាំមួយនាក់បានដើរមកចូលមក។
«អួយ....សិស្សច្បង» អ៊ុនសរក៏បានលាន់មាត់ ចំណែកលីសាវិញក៏សម្លឹងមើលមុខសិស្សច្បងទាំងអស់ ប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះដែលធ្វើអោយគេញញឹមចេញមក។
«ផែនដីនេះពិតជាមូលមែន ទើបជួយថ្ងៃមុនក៏ជួបម្តងទៀត»
«បូណា» មនុស្សស្រីម្នាក់ក៏ធ្វើជាសញ្ញាប្រាប់អោយបូណានិយាយ។
«សួស្តីអ្នកទាំងអស់គ្នា រីករាយថ្ងៃចូលរៀនដំបូងរបស់អ្នកទាំងអស់គ្នាណា ក្នុងនាមយើងជាសិស្សច្បងក៏ចង់មកសំណេះសំណាលជាមួយអ្នកទាំងអស់គ្នា និងច្បាប់ខ្លះនៅសាកលវិទ្យាល័យយើង ហើយយើក៏មានក្លឹបដើម្បីពង្រឹងសមត្ថភាពរបស់អ្នកទាំងអស់ដូចគ្នា» បូណាក៏បានរៀនរាប់ទាំងញញឹម។ ចំណែកលីសាវិញតាមសម្លឹងមើលមនុស្សស្រីដែលឈរក្បែរបូណាមុខស្មើរមិនញញឹមសោះ។

លក្ខខណ្ឌបេះដូងWhere stories live. Discover now