លក្ខខណ្ឌបេះដូង

47 3 0
                                    

លក្ខខណ្ឌបេះដូង
                                   ភាគទី៥
ពេលព្រឹកថ្ងៃថ្មីក៏បានមកដល់វាក៏ជាព្រឹកថ្ងៃដើមសប្តាហ៍ដែលក្រុមនិស្សិតក៏ដូចជាសិក្សានុសិស្សត្រូវត្រឡប់ទៅសាលារៀបដើម្បីក្រេបយកចំណោះដឹងក៏ដូចជាបន្ថែមនូវចំណេះវិជ្ជាបន្ថែមដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ ចំណែកលីសាវិញក៏ដូចគ្នានាងក៏បានមករៀនធម្មតាតែចិត្តវិញហាក់នៅមិនសុខសោះ។
«នែ!! ឯងកើតអី?» ដោយឃើញមិត្តរបស់ខ្លួនអង្គុយប្រែខ្លួនឆ្វេងស្តាំក៏ដាច់ចិត្តសួរគេ។
«គឺ........ឯងជួយគិតមើល៎?»
«គិតរឿងអ្វី?»
«បើសិនជាអ្នកណាម្នាក់ឯងយើងដើរបណ្តើរគ្នាជាមួយនឹងអ្នកផ្សេងតើគេនឹងគិតដូចម្តេច?»
«ហើយអ្នកណា?»
«ដូចជាមនុស្សដែលយើងលួងស្រឡាញ់នឹងណា បើគេឃើញខ្ញុំដើរបណ្តើរជាមួយនឹងអ្នកផ្សេងពេលគេឃើញយើងបណ្តើរអ្នកផ្សេងតើគេគិតយ៉ាងម៉េច?»
«ចុះមនុស្សដែលឯងលួងស្រឡាញ់គេមានចិត្តលើឯងទេ?»
«មិនដឹងទេ?»
«ចាំបាច់ខ្វល់ធ្វើអី? តែថាឯងតើបណ្តើរអ្នកដទៃនោះវាជិតស្និទ្ធិកំរិតណា»
«អឺ....គឺរបៀបអោបចង្កេះអីបែបនេះនឹងណា?»
«សមហើយ»
«សមអី?»
«បើជាខ្ញុំក៏ថាជាសង្សា»
«ដូចគ្នាណាស់» លីសាក៏បានត្រឹមតែរអ៊ូតិចៗព្រោះតែនាងគិតថាអ៊ុនសរគឺគិតដូចជាជេននីអញ្ចឹង។ កំពុងតែនិយាយគ្នាសុខៗក៏ស្រាប់តែលេចវត្តមានក្រុមសិស្សច្បងរបស់គេបានដើរចូលមកក្នុងនោះក៏មានជេននី បូណា ឌីអូ ផងដែរ»
«សួស្តីសិស្សប្អូន» ជេននីនិយាយទាំងញញឹមមើលមកកាន់ពួកគេ។
«ថ្ងៃនេះបងចង់មកប្រាប់ដំណឹងមួយដល់អ្នកទាំងអស់គ្នា» ជេននីទាំងញញឹមហើយក៏ប្រាប់ដំណឹងមួយនេះទៅកាន់ពួកគេ។
«គឺចុងសប្តាហ៍នេះពួកយើងមានការចុះទស្សនៈកិច្ចនៅតាមខេត្ត ទើបចង់មកសួរអ្នកទាំងអស់គ្នាតើអ្នកទាំងអស់ចង់ចូលរួមទេ?»
«ចា៎...បាទ» និស្សិតប្រុសស្រីក៏បានឆ្លើយព្រមគ្នា
«ចុះពួកយើងទៅធ្វើអីដែរ?» លីសាក៏បានលើកដៃសួរទៅកាន់ជេននី។
«ក៏យកសម្ភារៈសិក្សា ថ្នាំ ក៏ដូចជាវត្ថុប្រើប្រាស់ទៅដល់សិក្សានុសិស្សដែលខ្វះខាត។
«មានអ្វីទៀត?» អ៊ុនសរក៏សូរទៅកាន់សិស្សច្បង
«យើងមានការបោះជុំរុំដូចគ្នា»
«ទៅទេ?» អ៊ុនសរក៏បានសួរកទៅកាន់លីសា
«អ្ហឹម..ទៅ»
«អញ្ចឹងអ្នកដែលទៅចូលរួមចាំជួយចុះឈ្មោះផងណា នេះហើយបើសិនជាមានសម្ភារៈសម្រាប់ចែករំលែកដល់ពួកគេក៏អាចយកមកបានណាពួកបងនឹងរៀបចំ»
«ចា៎» ក្រោយពីផ្តល់ដំណឹងហើយ ឌីអូក៏បានយកបញ្ជីចុះឈ្មោះទៅអោយនាងលីសាដើម្បីចុះឈ្មោះហើយក៏ហុចបន្តអោយនិស្សិតផ្សេងៗទៀត។
ថ្ងៃចុងសប្តាហ៍ក៏បានមកដល់និស្សិតទាំងអស់ក៏បានមកដល់សាលាដើម្បីចេញដំណើរទៅជាមួយគ្នាមាននិស្សិតខ្លះក៏បានមកដល់ចំណែកនិស្សិតខ្លះក៏មិនទាន់មកដល់។
«នេះជេននីធ្វើអីម៉េចក៏យូរម្លេះ?» ឌីអូដែលឈរនៅក្បែរជេកសិននិងបូណាក៏បានរអ៊ូព្រោះថាមិនទាន់ឃើញនាងមកទៀត។
«នេះគ្នាយើងមកអស់ឬនៅ?» ពេលនោះលោកគ្រូម្នាក់ក៏បានចេញមកដើម្បីសួរនិស្សិត។
«នៅជេននីលោកគ្រូ»
«នៅមួយទៀត?» ពេលនោះអ៊ុនសរក៏បាននិយាយចេញមក។
«នៅអ្នកណា?»
«គឺនៅមិត្តភក្តិរបស់ខ្ញុំ លីសា»
«ហឹម»
«ហើយយើងចេញទៅម៉ោងប៉ុន្មាន?»
«គឺម៉ោង៨»
«តែនេះទើបតែប្រាំពីកន្លះប៉ុណ្ណោះ»
«ហឹម...ចាំបន្តិចទៀតទៅអញ្ចឹង»
«នែ!!នេះទំនេរណាស់បានជាហៅមករៀបចំសម្ភារៈថ្ងៃគេចេញដំណើរបែបនេះ?» ជេននីរៀបចំសៀវភៅដាក់ក្នុងកេស និងសម្ភារៈផ្សេងទៀតដែលលីសាបានទិញមក។
«ក៏ទើបតែទិញនឹងណា?»
«តែថាមិត្តភក្តិឯងម៉េចក៏មិនហៅមកជួយ»
«អ៊ុនសររវល់ពេកទើបខ្ញុំមិនហ៊ានរំខាន»
«ហើយបងអត់រវល់ទេ?»
«ហឹស...ហឹស....ក៏មិនដឹងថាទៅហៅអ្នកណាអោយជួយ» លីសាក៏បានសើចផងរៀបចំឥវ៉ាន់ដាក់កេស។
«នេះក៏ជិតដល់ម៉ោងហើយ»
«អោយពួកគេចេញទៅមុនទៅ ក្រែងបងស្គាល់ផ្លូវទៅដែរមែនទេ?»
«ហឹម»
«តែថាជិះទៅខ្លួនឯងវាមិនសប្បាយ»
«ពេលទៅដល់ទីនោះក៏នឹងសប្បាយហើយ» អ្នកទាំងពីររៀបបណ្តើររអ៊ូជាមួយគ្នាបណ្តើរ ជាពិសេសជេននីតែម្តង។
«អាឡូ»
«អាឡូជេននី»
«ពួកឯងនាំគ្នាទៅមុនចុះណា យើងទៅតាមក្រោយ»
«តែថា....លីសាក៏មិនទាន់មកដែរ» រាងមាំនិយាយទាំងញញឹមខិលសម្លឹងមើលលីសា។
«កុំបារម្ភអីណា ខ្ញុំនិងបងជេននឹងទៅជាមួយគ្នា»
«ហឹស...នៅជាមួយគ្នា»
«អឺបានហើយណា » ពេលលឺបែបនេះហើយជេននីក៏បានបិតទូរស័ព្ទបាត់។
«នេះជាមហាសេដ្ឋីមែនទេ? បានទិញមកច្រើនបែបនេះ?»
«អត់ទេ ជាមនុស្សត្រូវធ្វើអំពើល្អអោយបានច្រើន»
«អំពើរល្អ កុំតែដើរបោកចិត្តកូនស្រីគេទៅបានហើយ» ពេលលឺជេននីនិយាយបែបនេះហើយធ្វើអោយគេស្ងាត់បន្តិចព្រោះថាពិតមែន។
«អូ....ខ្ញុំឯណាទៅបោកចិត្តកូនស្រីគេនោះ»
«ហឹម....អូខេ» ដោយមិនចង់និយាយគ្នាច្រើនរាងស្តើងនៅស្ងៀម។ មិនយូរប៉ុន្មានពួកគេទាំងពីរក៏បានរៀបចំសម្ភារៈហើយទើបលើកដាក់ឡាននិងវ៉ាលីសម្លៀកបំពាក់ផងដែរ។ នៅតាមផ្លូវទៅខេត្តមានសភាពស្ងាត់ជ្រងំ នៅតាមដងផ្លូវគឺថាជេននីនៅមិននិយាយអ្វីឡើយ។
«បងជេន»
«ហឹម»
«បងគិតមែនថាខ្ញុំនឹងមនុស្សស្រីដែលទៅជាមួយខ្ញុំថ្ងៃមុនជាងសង្សានឹងគ្នាពិតមែន?» រាងស្តើងក៏សម្លឹងមើលមុខគេ
«រឿងយូរហើយ នេះមកនិយាយទៀត?»
«គ្រាន់តែសួរ»
«អាវ....បើជិតស្និទ្ធម្លឹងច្បាស់ជាសង្សាហើយ»
«ពេលខ្លះអ្វីដែលអ្នកដទៃឃើញវាមិនដូចដែលគិតក៏ថាបាន»
«ហើយ យ៉ាងម៉េច? បងមិនបានទៅថាអីឯណាបើសង្សាក៏សង្សាទៅ» ជេននីក៏តបទាំងមិនខ្វល់ព្រោះថានាងមិនបានគិតអ្វីលើលីសាឡើយ។
«តែខ្ញុំខ្វល់ ព្រោះថាខ្ញុំមិនចង់អោយបងយល់ច្រឡំនឹងណា»
«វាពាក់ព័ន្ធអីនឹងបង?»
«ក៏ព្រោះតែ....» និយាយដល់ត្រឹមនឹងនាងក៏ស្ងាត់បន្តិច
«ក៏ព្រោះថាខ្លាចគ្មានអ្នកណាមកស្រឡាញ់ខ្ញុំនឹងណា» គេក៏ប្រញាប់បង្វែរសាច់រឿងភ្លាម។
«ពួកគេបានទៅដល់ទីតាំងអស់ហើយ»
«ចុះនៅឆ្ងាយទៀតទេ?»
«ប្រហែលជាមួយម៉ោងទៀត»
«ល្អ»
«ហេតុអ្វី?»
«ក៏មានពេលនៅក្បែរបងជេនកាន់តែច្រើននោះអី?»
«ហឹម» ពេលនោះរាងស្តើងក៏បែរមកសម្លឹងមើលមុខគេទាំងដែលនាងកំពុងតែអង្គុយញ៉ាំបណ្តើរព្រោះតែមិនទាន់បានញ៉ាំអាហារពេលព្រឹក។
«គឺ..ចង់មានន័យថាមានពេលនៅក្បែរសិស្សច្បងក្រែងលោឆ្លងភាពឆ្លាតពីបងនោះអី»
«អ៎» នាងក្រមុំក៏បែរមកវិញហើយក៏បន្តញ៉ាំនំទៀត
«ញ៉ាំទេ?»
«បងញ៉ាំទៅ ខ្ញុំជាប់បើកឡានហើយ»
«ឃ្លានទេ?»
«អត់ទេ» គេតបទាំងសម្លឹងមើលទៅផ្លូវ មួយសន្ទុះក្រោយមកគេក៏ស្រវ៉ាយកទឹកមកផឹកប៉ុន្តែដោយសារតែទឹកនោះជាប់គម្របទើបគេពិបាកនឹងយកមកផឹក។
«ហ្ហឹក» ដោយឃើញពិបាកភ្នែកពេករាងស្តើងក៏បានយកទឹកមកបើកគម្របហើយក៏ដាក់ទុយោអោយគេផឹដោយមាននាងកាន់ដៃដបទឹកជាប់មើលទៅដូចជាគូស្នេហ៍អញ្ចឹង ឆ្លៀតឱកាសនោះគេក៏បានលើកដៃទៅចាប់ដៃរបស់នាងទាំងដៃម្ខាងទៀតកាន់ចង្កូតជាប់។
«នែ!!នេះខ្ញុំកាន់ទឹកអោយផឹកដើម្បីអោយបើកឡានមិនមែនមកកាន់ដៃខ្ញុំទេ?»
«កាន់សុំកម្លាំងចិត្ត» លឺបែបនេះហើយជេននីក៏ប្រញាប់ដកដៃចេញយ៉ាងលឿនហើយក៏ដាក់ទុកចុះវិញ។
«បើកឡានទៅ កុំលេងសើចច្រើនពេក» ធ្វើដំណើរអស់ជិតពីរម៉ោងទីបំផុតពួកគេក៏បានមកដល់ទីតាំងដែលក៏ឃើញក្រុមនិស្សិតកំពុងតែរៀបចំឥវ៉ាន់ផ្សេងដើម្បីចែកជូនដល់ក្មេង ៗដោយឃើញមានក្មេងៗជាច្រើនកំពុងតែឈរចាំទទួលពួកគេផងដែរ។
«នេះមកដល់ហើយ»
«ហឹម...ជួយយកសម្ភារៈផ្សេងៗពីក្នុងឡានរបស់លីសាមក»
«ចា៎» ឌីអូនិងជេកហ្សិនដើរទៅលើកសម្ភារៈពីឡានរបស់លីសា ។ ពួកគេក៏ចាប់ផ្តើមចែកសម្ភារៈសិក្សាដល់ប្អូនៗពួកគេក៏បានទទួលដោយស្នាមញញឹមព្រមទាំងអរគុណពួកគេដោយកាយវិការទន់ភ្លន់។ បន្ទាប់ពីចែកសម្ភារៈដល់ប្អូនរួចហើយពួកគេក៏បានបន្តល្បែងជាមួយប្អូនៗ។ ដោយល្បែងដំបូងគឺពួកគេនាំគ្នាលេងល្បែងគឺវាស្រដៀងនឹងល្បែងលាក់កន្សែងយើងដែរ មនុស្សកំហូចលីសាក៏បានដើរមកអង្គុយក្បែរជេននីផងដែរ។ មិនបានប៉ុន្មានផងកន្សែងក៏ទម្លាក់ចុះនៅក្រោយលីសា គេក៏បានដេញតាមនាងពីក្រោយយ៉ាងលឿន។ ដោយមិនប្រយ័ត្នក៏ធ្វើអោយនាងទាក់នឹងដួលចំណែកលីសាវិញក៏បានដួលទៅលើនាងដូចគ្នា កែវភ្នែកទាំងគូរក៏កំពុងតែសម្លឹងមើលគ្នាមិនដាក់ភ្នែកសោះ។ ជាពិសេសលីសាគឺថាគេបានក្រសោបចង្កេះនាងជាប់ចំណែករាងស្តើងវិញគឺថាស្ទើរតែមិនហ៊ានរើព្រោះតែគេសង្កត់នាងជាប់ទៅហើយ ។ កែវភ្នែកទាំងពីរកំពុងតែបញ្ចេញរស្មីសម្លឹងមើលគ្នាមិនឈប់ស្រាប់តែបូណាក៏បានដើរមកជួយលើកទើបធ្វើអោយអ្នកទាំងភ្ញាក់ស្មារតី ។ ពួកគេក៏បានលេងហ្គេមបន្តទៀត ហើយក៏បន្តរាំងលេងកម្សាន្តជាមួយនឹងគ្នាព្រមទាំងក្មេងៗផងដែរ។ លីសាក៏តែងតែលួចសម្លឹងមើលមុខជេននីរហូតហើយក៏ញញឹម មិនតែប៉ុណ្ណោះកំឡុងពេលដែលជេននីកំពុងតែរាំជាមួយនឹងក្មេងៗគេក៏បានចូលទៅចំណោមនោះដើម្បីបាននៅក្បែរជេននី ។
«នែ!!នេះកន្លែងផ្សេងស្រឡះម៉េចមិនទៅរាំ?»
«ក៏ព្រោះតែចង់រាំនៅទីនោះអី មានបងគឺវាកក់ក្តៅ» គេក៏តបទាំងញញឹមដាក់រាងស្តើង។
«នេះចង់មកដណ្តើមក្មេងៗ»
«មិនបានដណ្តើមទេ គឺកំពុងតែធ្វើជាក្មេងដើម្បីបាននៅក្បែរបងនោះ» គេក៏ញាក់ចិញ្ចើមដាក់នាង
«កុំមកច្រឡើមដាក់បងណា បងមិនមែនជាមនុស្សស្រីដែលឯងបណ្តើរថ្ងៃមុនទេ ញាក់ចិញ្ចើមដាក់បែបនេះបើថាបែកចិញ្ចើមបងមិនធានាទេ»
«កុំកាចពេកមើល៎» កំពុងតែរាំសប្បាយភ្លាមនោះក្មេងៗក៏បានចូលមកអោបជេននី ។
«បងស្រី»
«អោបដែរ» ពេលនោះលីសាក៏បានលាដៃចូលទៅអោបជេននី
«លីសា...លែង»
«នេះខ្ញុំក៏ជាក្មេងដែរ ដាច់ចិត្តអោយលែងដែរ»
«បាន» ពេលនោះរាងស្តើងក៏ញញឹម
«អួយ» ពេលនោះទឹកមុខដែលញញឹមមុននឹងក៏ប្តូរមកជាជូរព្រោះតែជេននីបានលូកដៃទៅមូលក្បាលពោះរបស់គេ ប៉ុន្តែគេមិនហ៊ានស្រែកខ្លាំងទេបានត្រឹមតែញញឹមទាំងបង្ខំ។

លក្ខខណ្ឌបេះដូងWhere stories live. Discover now