លក្ខខណ្ឌបេះដូង ភាគទី៣២

17 3 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី៣២
«អ៊ុនសរធ្វើអី?» នាងក៏បានប្រញាប់រុញគេចេញទាំងសម្លក់មុខរបស់គេ។
«ក៏ថើបបងនោះអី?» រាងមាំនិយាយទាំងដាក់មុខសម្លឹងមើលមុខរាងស្តើង។
«បើអត់អីនិយាយទេខ្ញុំចេញទៅវិញហើយ»
«អត់» រាងមាំក៏បានឃាំងផ្លូវមិនអោយនាងចេញពីគេបានឡើយ។
«នែ!!កើតឆ្កួតអី? នៅសុខៗមករវល់ជាមួយនឹងខ្ញុំធ្វើអី?»
«ក៏ដោយសារតែបងនឹងហើយ គេចមុខពីខ្ញុំធ្វើអី?»
«ប្រាប់ហើយថាមិនបានគេច»
«ខ្ញុំមិនអោយបងគេចពីខ្ញុំទៀតទេ យើងមានរឿងត្រូវដោះស្រាយគ្នាកុំអោយមានការយល់ច្រឡំកាន់តែច្រើន»
«មោះ...មានអីក៏និយាយមក»
«ខ្ញុំមិនអោយបងគេចពីខ្ញុំទៀតទេ»
«ក្នុងគោលបំណងអ្វី?» រាងស្តើងក៏សួរគេដោយសម្លឹងមើលមុខគេចំៗ។
«ក៏ព្រោះតែ.....ខ្ញុំដឹងខ្លួនថាពេលដែលគ្មានបងទើបខ្ញុំដឹងខ្លួនថាខ្ញុំស្រឡាញ់បង»
«ឆ្កួតនេះនិយាយអ្វីនឹង ពាក្យស្រឡាញ់មិនមែនចេះតែនិយាយចេញមកងាយៗទេណា»
«ក៏និយាយជាការពិត» រាងមាំនិយាយទាំងក្រសោបដៃរបស់នាងជាប់ហើយក៏សម្លឹងមើលកែវភ្នែករបស់នាង។
«ខ្ញុំថាឯងត្រឡប់ទៅវិញហើយក៏គិតអោយច្បាស់សិនទៅកុំអោយរឿងកាន់តែវែងឆ្ងាយ ពេលខ្លះឯងគ្រាន់តែខូចចិត្តត្រូវការមនុស្សកំដរក៏ថាបាន»
«អត់ទេខ្ញុំដឹងពីបេះដូងខ្លួនឯងច្បាស់ ខ្ញុំស្រឡាញ់បងពីមុនខ្ញុំធ្លាប់ស្រឡាញ់បងជេនពិតមែន ប៉ុន្តែពេលនេះខ្ញុំដឹងច្បាស់ហើយថាមនុស្សដែលខ្ញុំត្រូវការគឺជាបង»
«....» ពេលលឺបែបនេះហើយនាងក៏នៅស្ងៀមចាំគេនិយាយត។
«ខ្ញុំបានប្រើពេលគិតមករហូតទើបដឹងថាបេះដូងមួយនេះវាត្រូវការបងស្រី»
«ជុប»និយាយចប់គេក៏បានអោនចុះទៅបបូរមាត់របស់រាងស្តើងស្រាលៗចំណែកនាងក៏នៅស្ងៀមមិនហ៊ានកំរើកឡើយ ។
«ផ្តល់ឱកាសអោយខ្ញុំណា?» កែវភ្នែកអង្វរក៏បានបង្ហាញនៅលើមុខរបស់គេច្បាស់ណាស់។
«អូនទៅធ្វើការសិនហើយណា?» មកដល់មុខក្រុមហ៊ុនរាងស្តើងក៏បានបែរមុខទៅរកអ្នកដែលបាននាំនាងមកក្រុមហ៊ុនរបស់នាង។
«ចា៎» គេក៏ឆ្លើយតែមួយមាត់ដោយមិនបាននិយាយអ្វីតបជាមួយនឹងនាងឡើយ។
«ចា៎?» រាងស្តើងក៏បានធ្វើមុខក្រញូវពេលដែលលឺគេនិយាយដោយគ្មានជាតិអីបែបនេះ។
«អូនទៅហើយណា?»
«ចា៎» នាងបម្រុងនឹងបើកទ្វារឡានចុះទៅហើយស្រាប់តែរាងស្តើងក៏ផ្អាកដំណើរបែរមុខមករកគេវិញ។
«នេះចង់អោយអូនទៅទាំងបែបនេះ?»
«អាវ៎...ក៏ដល់ហើយអូនក៏ចុះទៅ»
«ហឹម...អូខេបាយ បាយ» ប្រហែលជាអន់ចិត្តហើយនាងក៏បែរមុខចេញ។
«អ្ហឹក» នាងប្រុងនឹងបើកទ្វារឡានចុះទៅហើយស្រាប់តែគេចាប់ដៃជាប់។
«អ៊ុប»គ្រាន់តែនាងបែរមុខមកគឺថាគេបានចាប់កញ្ចឹងករបស់នាងជាប់ហើយក៏ប្រើបបូរមាត់របស់គេទៅថើបមាត់របស់នាងដោយទន់ភ្លន់។ មិនយូរប៉ុន្មានបបូរមាត់របស់គេក៏បានខាំញិចលើបបូរមាត់របស់នាងស្រាលៗចំណែកនាងក្រមុំក៏បានតបស្នងទៅគេវិញយ៉ាងគាប់ចិត្ត។ បបូរមាត់ទាំងពីរក៏ននៅតែបន្តគ្រប់គ្រងគ្នាយ៉ាងផ្អែមល្ហែមប្រហែលមួយស្របក់ទើបរាងមាំព្រមបញ្ឈប់ហើយក៏សម្លឹងមើលនាងទាំងញញឹម។
«នេះធ្វើលេង មកអន់ចិត្តមែន»
«អាវ៎...អ្នកណាទៅដឹងបើនិយាយចេញមកដូចគ្មានជាតិ» ពេលលឺបែបនេះហើយរាងមាំក៏បានញញឹមដាក់នាងហើយក៏ខិតទៅរកនាង។
«សម្តីគ្មានជាតិ ចុះបបូរមាត់មានជាតិទេ?» ពេលលឺសំនួរមួយនេះធ្វើអោយនាងក្រមុំអៀនមុខឡើងក្រហមស្ទើរតែមិនហ៊ានមើលមុខរបស់រាងមាំឡើយ។
«មិនដឹងទេ?»
«មិនដឹងចឹងត្រូវតែពិសោធន៍អោយញឹកញាប់បន្តិច» រាងមាំនិយាយទាំងទាញកន្រ្តាក់រាងស្តើងខិតមករកគេ។
«អ្ហឹក» បបូរមាត់របស់គេបម្រុងនឹងគ្រប់គ្រងបបូរមាត់នាងម្តងទៀតហើយប៉ុន្តែនាងបានលើកម្រាមដៃទប់មាត់ជាប់ ។ ប៉ុន្តែប៉ុណ្ណឹងវាមិនមជារនាំងសម្រាប់គេឡើយគេក៏បានទាញដៃរបស់នាងចុះហើយក៏បង្ហើបបបូរមាត់ខ្លួនក្រេចបញ្ជកបបូរមាត់នាងក្រមុំយ៉ាងផ្អែមល្ហែម ចំណែកនាងក្រមុំវិញក៏ដូចគ្នាគឺមានតែការសហការណ៍ជាមួយនឹងគេ។
«យ៉ាងម៉េចហើយ? ពិសោធបានឬនៅ?»
«ហឹម»
«មានន័យថាយ៉ាងម៉េច?»
«អូនថាបងប្រញាប់ទៅរៀនទៅនេះប្រយូ័ត្នទៅរៀនយឺតណា»
«ហឹស...ហឹស.... អូនក៏ដូចគ្នា»
«ចា....បាយ...បាយ»
«ជុប» មុននឹងនាងចុះទៅគេក៏មិនភ្លេចថើបថ្ពាល់របស់នាងឡើយ។ បន្ទាប់មកអ្នកទាំងពីរក៏បានបំបែកផ្លូវគ្នា។
ក្រឡែកមកមើលគ្រួសារតូចមួយដែលមានសមាជិកពីរនាក់កំពុងតែអង្គុយនៅក្នុងផ្ទះរៀបចំផ្ទះណាមួយកូនស្រីរបស់គាត់ទើបទិញរបស់បរមកថ្មីទើបត្រូវរៀបចំអោយមានរបៀបបន្តិច។
«ម៉ាក់ខ្ញុំចេញទៅលើកឥវ៉ាន់មកដាក់ខាងក្នុងបន្តិចណា»
«ចា៎»
«របស់ណាធ្ងន់ៗម៉ាក់កុំលើកណា»
«ម៉ាក់ដឹងហើយ»ឆេយ៉ុងក្រោយពីផ្តាំម៉ាក់ហើយក៏ប្រញាប់ចេញទៅលើកឥវ៉ាន់នៅខាងក្រៅ។
«ម៉ាក់»
«មានអី?»
«មានលុយខ្លះទេ?»
«គ្មានទេ»
«កុហក ក្រែងកូនស្រីម៉ាក់ធ្វើការនៅក្រុមហ៊ុនធំប្រាក់ខែច្រើនមិនអញ្ចឹង»
«នែ!!ធ្វើជាបងបើមិនបានជួយអីដល់ប្អូនក៏កុំដាក់បន្ទុកអោយប្អូន»
«ហឺស...ខ្ញុំមកសុំលុយមិនមែនមកស្តាប់ម៉ាក់ទេសនាទេ» ពេលលឺបែបនេះហើយរាងមាំក៏បានចូលទៅទាញកាបូបកកាយរកលុយ។
«អោយមកម៉ាក់វិញណា វាជារបស់ឆេយ៉ុងទេ»
«ហឺយ....ខ្ញុំត្រូវការលុយ....ព្រូស» គេក៏បានរុញម្តាយរបស់ខ្លួនចេញរហូតដល់ដួល។
«បងធ្វើអី?» ពេលនោះឆេយ៉ុងក៏បានមកដល់នាងក៏បានឃើញទិដ្ឋភាពមួយនោះ នាងក៏ប្រញាប់ចូលទៅលើម្តាយរបស់ខ្លួន។
«ម៉ាក់មិនអីទេ?»
«ម៉ាក់មិនអីទេ»
«ហឺយ..អោយតែលុយមកគឺចាប់ហើយ»គេនិយាយទាំងមួម៉ៅដាក់រាងស្តើងនិងម្តាយ។
«បងឡប់ទេ ម៉ាក់ទើបតែជាពីជម្ងឺគួរណាស់តែធ្វើអោយគាត់សប្បាយចិត្ត។
«ហឺយ....នេះគួរអោយធុញណាស់ទាំងពីរនាក់ម៉ែកូនតែម្តងទៅរៀនទេសនាពីណា»
«អោយលុយមក»
«យកលុយទៅលែងល្បែងស៊ីផឹកនឹងមែន»
«និយាយច្រើនណាស់» គេក៏រុញរាងស្តើងចេញរហូតដល់ដួល។
«ឈប់ភ្លាម លោកធ្វើអី?» ពេលនោះជីស៊ូក៏បានមកដល់ឃើញរូបភាពបែបនេះគេក៏ប្រញាប់ចូលទៅលើករាងស្តើងភ្លាម ។
«អ្នកនាងមកធ្វើអី?»
«អ៎....នេះឬជាចៅហ្វាយរបស់ឯង»
«ហឹម...ហើយឯងត្រូវការអី?» ជីស៊ូក៏បានសួរទៅគេ
«គ្មានអីទេ ខ្ញុំគ្រាន់តែត្រូវការលុយប៉ុណ្ណោះ» ពេលលឺបែបនេះហើយជីស៊ូក៏បានដកលុយអោយគេ គេក៏ប្រញាប់ចេញទៅយ៉ាងលឿន។
«អ្នកនាងអោយគាត់ធ្វើអី?»
«មិនអីទេណា ហើយអ្នកមីងយ៉ាងម៉េចហើយ?»
«ចា៎....មីងមិនអីទេ» អ្នកទាំងពីរក៏បានគ្រាម្តាយអោយទៅអង្គុយនៅលើសាឡុង។
«អូនមានត្រូវត្រង់ណាទេ?»
«តិចៗប្រយ័ត្នម៉ាក់លឺ»ពេលលឺគេហៅនាងអូនពេញមាត់បែបនេះនាងក៏ប្រញាប់អោយគេនិយាយតិចៗ។

លក្ខខណ្ឌបេះដូងWhere stories live. Discover now