លក្ខខណ្ឌបេះដូង

52 5 0
                                    

លក្ខខណ្ឌបេះដូង
                                   ភាគទី៦
«លែង»
«លែងយ៉ាងម៉េច បើក្មេងៗរោមជិតបែបនេះ?» លីសាក៏តបទៅនាងក្រមុំទាំងញាក់ចិញ្ចើមដាក់គេ។ គេក៏នៅតែបន្តអោបនាងក្រមុំជាប់ព្រមទលែងឡើយ។
«អួយ...ឈឺណា» គេក៏បានប្រាប់នាងក្រមុំតាមត្រង់ព្រោះតែវាឈឺនាងមូលក្បាលពោះគេឡើងជាំហើយក៏មិនដឹង។
«បើឈឺក៏លែងទៅ» នាងក៏នៅតែព្យាយាមសម្លក់គេកាន់តែខ្លាំងជាងមុន។
«អ្ហឹក»
«អួយ....នេះធ្វើអីសុំចូលដែរ?» ពេលនោះបូណានិងអ៊ុនសក៏បានរត់មករកគេ។
«តោះ» បូណាក៏បានចូលទៅទាញមិត្តរបស់ខ្លួនដើម្បីរាំជាមួយគ្នា។
«អួយ...នេះមករំខានពិតមែន» លីសាក៏បានត្រឹមតែរអ៊ូម្នាក់ឯងព្រោះតែបូណាចូលមកបំបែកគេកំពុងតែតាមញេះញ៉ោះរាងស្តើងផង។ មិនយូរប៉ុន្មានការលេងល្បែងកំសាន្តនិងការរាំរ៉ែកក៏ត្រូវបានបញ្ចប់ ក្រុមនិស្សិតក៏នាំគ្នាធ្វើការជំរុំដើម្បីព្រោះថាពួកគេត្រូវគេងសម្រាកនៅទីនេះ។  ចំណែកជេននីនិងបូណាក៏បានទៅជួយរៀបចំខាងម្ហូបដើម្បីញ៉ាំជុំគ្នា។
«ខ្ញុំមកជួយដែរ?» គ្រាន់តែឃើញមុខរបស់លីសា ជេននីក៏បានសម្លឹងមើលលើក្រោមៗ
«អូខេ អញ្ចឹងទៅជួយបោះជំរុំប្រុសៗទៅចឹង»
«អួយ..ខ្ញុំជាមនុស្សស្រីហេតុអ្វីក៏ទៅធ្វើការងារជាមួយមនុស្សប្រុស» ពេលលឺបែបនេះហើយជេននីព្យាយាមទប់សំណើចជាខ្លាំងតែមិនសើចអោយគេឃើញឡើយ។
«...ស្រីតែកម្លាំងដូចប្រុស»
«កម្លាំងទុកការពារបងនោះអី?»
«អឺ...បានហើយលីសាបងឌីអូនិងបងជេកហ្សិនហៅអោយទៅជួយគាត់»
«ឃើញទេ នោះស្រីៗមួយចំនួនទៀតក៏គេជួយការងារបោះជំរុំដែរ» មិនត្រឹមតែនិយាយទេនាងថែមទាំងធ្វើមាត់ស្រួចប្រាប់ទៅកាន់កន្លែងដែលគេបោះជំរុំ។
«ក៏បាន» គេក៏ដើរចេញទៅទាំងមិនភ្លេចបែរមកសម្លឹងមើលទៅជេននី។
«នែ!!យើងថាក្មេងនេះដូចជាតាមឯងស្អិតដល់ហើយ នេះទៅដាក់ស្នេហ៍គេមែនទេ?»
«ឆ្កួត ខ្ញមិនដឹងអីទេ» រាងមាំក៏បានតបទៅកាន់មិត្តរបស់ខ្លួនទាំងដៃកំពុងតែធ្វើហាន់បន្លែ។
«ក៏ឃើញថាគេតាមឯងមិនឈប់ មើលទៅដូចជាចាប់អារម្មណ៍ឯងណាស់»
«បាន...បាន..ធ្វើម្ហូបតិចមិនទាន់ពួកគេទៅ»
«អឺ..ក៏បាន» ដោយឃើញមិត្តរបស់ខ្លួនមិនចង់និយាយរឿងនេះហើយពួកគេក៏បាននៅស្ងៀមវិញ។
«អឺ..លីសានិងអ៊ុនសរជួយទៅយកតង់នៅក្នុងឡានក្រុងបន្តិចបានទេ?» ពេលនោះជេកហ្សិនក៏បានស្រែកប្រាប់ទៅអ្នកទាំងពីរព្រោះតែឃើញអ្នកទាំងពីរដើរមកក្បែរឡានស្រេចចិត្ត។
«ចា៎» អ្នកទាំងពីរក៏បានដើរសំដៅទៅឡានក្រុងដើម្បីយកតង់មកអោយអ្នកទាំងពីរ។
«នេះ»
«នេះពួកឯងមិនទៅជួយការងារជេននីនិងបូណាទេ?» ឌីអូក៏សួរទៅអ្នកទាំងពីរនៅពេលដែលគេកាន់តង់មក។
«ក៏ព្រោះតែបងជេននឹងហើយអោយពួកខ្ញុំមកជួយបង»
«អឺ...បើអញ្ចឹងក៏ឆាប់ឡើងនឹងឆាប់បានហើយ» ជេកហ្សិនក៏តបទាំងលើកដៃទៅក្រសោបស្មារបស់លីសាមើលទៅដូចជាជិតស្និតណាស់ ចំណែកលីសាវិញក៏ញញឹមចេញមកប្រហែលជានាងនឹកដល់បងប្រុសរបស់នាងព្រោះថានាងតែងតែនឹកដល់គាត់តាំងពីថ្ងៃដែលគាត់នឹងម្តាយរបស់នាងបានចាកចេញទៅនាងតែងតែនឹកដល់គាត់។
«ចា៎» ពួកគេក៏ប្រញាប់ទៅរៀបបោះជំរុំដើម្បីអោយឆាប់ហើយ។ មិនយូរប៉ុន្មានមេឃក៏ចាប់ផ្តើមងងឹត ប៉ុន្តែក៏មានភ្លើងអំពូបំភ្លឺដែលពួកគេ ព្រមទាំងភ្លើងដែលពួកគេបានដុតដោយប្រើអុសដើម្បីបំភ្លឺ។ និស្សិតគ្រប់គ្នាក៏ជុំគ្នាដើម្បីញ៉ាំអាហារញ៉ាំជុំគ្នា។ លីសាក៏វិញមិនបង្អង់យូរឡើយគឺថាភ្នែកក្រលៀសរកតែជេននីទេ គ្រាន់តែឃើញជេននីអង្គុយជុំគ្នាជាមួយនឹងមិត្តរបស់គេភ្លាមគឺថាគេក៏ប្រញាប់កាន់ចានបាយទៅរកដោយទុកអ៊ុនសអោយអង្គុយតែម្នាក់ឯង។
«អេ....ចង់ទៅណា...ខ្ញុំទៅដែរ?» គេក៏ប្រញាប់រត់លីសាពីក្រោយ។
«សុំអង្គុយជាមួយបងសិស្សច្បង»
«ហឹម..អញ្ចឹងក៏អង្គុយចុះមក» ជេកហ្សិកក៏បានទាញកៅអីអោយបងប្អូនអង្គុយក្បែរគេ ទាំងដែលគោលបំណងគេគឺចង់អង្គុយក្បែរជេននីនោះទេ?
«នែ....នេះ...មកហេតុអ្វីក៏មិនចាំគ្នា» អ៊ុនសរក៏ដើរបណ្តើររអ៊ូបណ្តើរ។
«មោះ....អង្គុយចុះសិនមក» ឌីអូក៏បានប្រាប់អោយគេអង្គុយក្បែរនោះ។
«បងជេនហត់ទេ?» លីសាក៏សួរទៅកាន់នាងក្រមុំ
«អត់ទេ?»
«អឺ....ផឹកទេ?» ពេលនោះជេកហ្សិនក៏បានសួរទៅកាន់អ្នកទាំងប្រាំទៀត ។
«ចង់ផឹកមែនទេ?» ជេននីក៏សួរទៅកាន់ជេកសហ្សិនវិញ
«មកដើរលេងទាល់បែបនេះទើបសប្បាយ»
«មោះ...កុំពិបាកពេកខ្ញុំទៅយក» មិននិយាយច្រើនឌីអូក៏បានក្រោកដើរសំដៅទៅឡានហើយក៏យកស្រាមក។ ចំណែកនិស្សិតផ្សេងៗទៀតក៏នាំគ្នារាំលេងយ៉ាងសប្បាយ។
«នេះមិនទៅចូលរួមជាមួយនឹងពួកគេទេ?» ជេននីក៏បានសួរទៅកាន់លីសានិងអ៊ុនសរព្រោះឃើញថាសិស្សប្អូនភាគច្រើនគឺកំពុងតែជុំគ្នាច្រៀងរាំយ៉ាងសប្បាយ ខុសពីគេពីរនាក់ដែរមករកក្រុមរបស់នាង។
«ក៏ព្រោះចង់នៅក្បែរបងនោះអី?»គ្រាន់តែលឺចម្លើយរបស់លីសាភ្លាមគ្រប់គ្នាក៏បានសម្លឹងមើលមុខលីសា។
«អ...គឺ...ខ្ញុំចង់សំដៅលើការរៀបចង់នៅក្បែរបងជេនក្រែងលោរៀនពូកែដូចជាបង»
«អឺ....រឿងបែបនេះគឺស្ថិតនៅលើយើងទេ»
«អឺ...មោះ....ជល់មួយ» និយាយគ្នាសុខៗឌីអូក៏បានលើកកែវជល់ អ្នកទាំងអស់គ្នាក៏បានលើកកែវស្រាផឹក។ ពួកគេផឹកអស់ច្រើនគួរសមដែរ ប៉ុន្តែពួកគេមិនទាន់បំណែកគ្នាទៅគេងឡើយគឺថាពួកទាំងប្រាំមួយនាក់នាំគ្នាទៅគេងមើលផ្កាយបន្តទៀត។
«អ្ហឹក» ភ្លាមនោះស្រាប់តែលីសាក៏បានទម្លាក់ខ្លួនគេងក្បែរជេននី ។
«នែ!!នេះកន្លែងផ្សេងមានម៉េចក៏មកគេងក្បែរខ្ញុំ?»
«ក៏ព្រោះតែបេះដូងបញ្ជានោះអី?» គេក៏តបទាំងបែរទៅមើលមុខជេននី។
«ចឹងចាំបងទៅគេងក្បែរបូណាវិញ»
«មិនបាច់ទេ មិត្តរបស់បងកំពុងតែនៅជាមួយនឹងមិត្តខ្ញុំហើយ» ពេលនោះគេក៏ស្រាប់តែក្រឡែកឃើញបូណានិងអ៊ុនសរកំពុងតែអង្គុយក្បែរគ្នា។ ចំណែកឌីអូនិងជេកហ្សិនវិញក៏ឃើញថាកំពុងតែដើរសំដៅទៅកន្លែងគេងបាត់ហើយ។
«បងចូលចិត្តមើលផ្កាយទេ?»
«ហឹម»
«ចុះបងគិតថាផ្កាយស្អាតខ្លាំងទេ?»
«ស្អាត» នាងក៏បានត្រឹមតែឆ្លើយៗមួយមាត់ៗពេលដែលគេសួរនាង។
«ខ្ញុំមិនចូលចិត្តមើលផ្កាយទេ ខ្ញុំចូលចិត្តមើលមុខបងច្រើនជាង»
«ហឹស....បានសម្តីណាស់»
«ផ្កាយស្រស់ស្អាតត្រឹមតែពេលយប់ប៉ុណ្ណោះព្រោះថាពេលថ្ងៃយើងមិនអាចមើលឃើញវាឡើយ ប៉ុន្តែសម្រស់បងគឺស្អាត មិនថាពេលណានោះទេ?» ពាក្យសរសើររបស់គេក៏ធ្វើអោយនាងក្រមុំញញឹមប៉ុន្តែមិនមែនមានន័យថានាងនឹងចាញ់ស្នេហ៍មនុស្សព្រានដូចជាគេឡើយ។ ឆ្លៀតឱកាសនោះរាងមាំក៏បានក្រសោបដៃរបស់នាងជាប់ នាងក៏បានព្យាយាមដកម្រាមដៃនាងចេញមិនអោយគេចាប់ឡើយ។
«បងថាយប់ហើយបងចង់ទៅគេង ណាមួយព្រឹកស្អែកនេះត្រូវទៅដាំកូនឈឺផង»
«កុំទាន់អី ចាំខ្ញុំជូនបងទៅក៏បាន»
«នែ!!កន្លែងគេដើរមិនបាន៣នាទីផងខ្ញុំទៅខ្លួនឯងបាន»
«ប៉ុន្តែ...»
«មិនបាច់ទេ» ពេលនោះរាងស្តើងក៏បែរមុខមកសម្លក់គេប៉ុន្តែមិនបានដឹងថាគេដាក់មុខមកក្បែរនាងពីពេលណាឡើយ វាក៏ស្រាប់តែធ្វើអោយបបូរមាត់របស់អ្នកទាំងពីរប៉ះគ្នា រាងស្តើងក៏បានដកខ្លួនចេញដែរប៉ុន្តែភ្លាមនោះគេក៏បានក្រសោបចង្កេះនាងជាប់នឹងទាញមកក្បែរគេ។
«អុប» នាទីបន្ទាប់គេក៏បានទម្លាក់បបូរមាត់ទៅគ្រប់គ្រងបបូរមាត់រាងស្តើងទាំងដែលនាងមិនបានអនុញ្ញាតផង នេះស្នាមថើបរបស់នាងត្រូវបានទៅលើគេ។

លក្ខខណ្ឌបេះដូងWhere stories live. Discover now