លក្ខខណ្ឌបេះដូង
ភាគទី២០
«អោបអោយជាប់ទើបមិនភ័យ» ពីដំបូងនាងមិនអោបគេទេប៉ុន្តែចុងក្រោយនាងក៏បានសម្រេចចិត្តស៊ូកដៃទៅក្រព័ទ្ធចង្កេះគេនឹងអោបជាប់មិនព្រមលែងឡើយ ធ្វើអោយគេញញឹមយ៉ាងមានក្តីសុខ។ ដៃរបស់គេក៏បានក្រសោបដៃរបស់គេជាប់ព្រមទាំងបើម៉ូតូយឺតៗមិនហ៊ានជិះលឿនដូចមុនឡើយ។
«នៅខ្លាចទៀតទេ?» សម្លេងដ៏ស្រទន់បានសួរទៅកាន់នាងក្រមុំ
«នៅភ័យតិចៗ» រាងស្តើងក៏បានត្រឹមក្រវីក្បាល តែមិនមែនមានន័យថានាងឈប់ខ្លាចនោះទេ។
«នេះគិតទៅណា?»
«គឺទៅកោះនោះអី »
«នេះទៅទីនោះពិតមែន?»
«ចា៎...នេះកុំប្រាប់ថាខ្លាចទៀតណា?»
«អត់ទេ?» រាងស្តើងតបទាំងក្រវីក្បាលដាក់គេ។
«កុំបារម្ភអី ខ្ញុំមិនបាននាំជេនយកទៅទុកចោលឯណា» មិនយូរប៉ុន្មានពួកគេទាំងពីរក៏បានធ្វើដំណើរទៅដល់កោះមួយដែលមានទេសភាពនឹងព្រៃប្រឹក្សាយ៉ាងស្រស់ប៉ប្រឹម ចំណែកទឹកសមុទ្រវិញគឺអាចមើលឃើញដល់បាទព្រមទាំងរុក្ខជាតិទៀតផង ។
«វ៉ាវ....ស្អាតខ្លាំងណាស់» រាងស្តើងក៏សម្លឹងមើលទៅផ្កាថ្មដែលនៅក្នុងបាតសមុទ្រទាំងញញឹម។ ចំណែករាងមាំវិញក៏បានសម្លឹងមើលនាងជាមួយនឹងស្នាមញញឹមដូចគ្នាគេក៏មិនភ្លេចទាញកាំមេរ៉ាមកថតរូបនាងដូចគ្នា។
«...ចូលចិត្តទេ?»
«ហឹម» នាងក៏បតជាមួយនឹងគេដោយមិនបានចាប់អារម្មណ៍នឹងងគេឡើយ ព្រោះតែនាងជាប់រវល់ជាមួយនឹងទេសភាព។
«មោះលេងទឹក»
«អត់ទេ មិនបានយកឈុតមកប្តូរផង» រាងស្តើង
«មិនអីទេ ល្ងាចឡើងពួកយើងទៅវិញហើយ»
«តែ»
«អួយ..លីសា» មិនទាន់និយាយផុតផងគេក៏បានបាចទឹកទៅលើខ្លួនរបស់នាង។
«នែ...ចង់លេងបែបនេះមែនទេ?» នាងក៏ប្រញាប់ក្បង់ទឹកហើយក៏បាចទៅលើគេវិញ។
«ហឹស...ហឹស....ចាំមើលមើលថាអ្នកណាជាអ្នកឈ្នះ»
«នេះនែ» ពេលនោះនាងក៏បានហក់ទៅអោបនឹងឡើងជិះលើខ្នងរបស់គេ។
«ហឹស.....ហឹស.....លីសាប្រយ័ត្នធ្លាក់»
«ហឹស..ជេន...អួយ...ឈឺ» គេក៏ស្រែកព្រោះតែនាងក្រមុំដែលកំពុងតែនៅលើកខ្នងរបស់គេកំពុងតែខាំស្លឹកត្រចៀករបស់គេ។
«នេះបើនៅតែខាំបែបនេះណា នឹងធ្លាក់ទឹកហើយ»
«ហាស....ហាស....អត់ទេណា....កុំអោយសោះ»
«ព្រូង» មិនទាន់បានប៉ុន្មានផងនាងក៏ត្រូវធ្លាក់ពីលើខ្នងរបស់គេចូលទឹកព្រូងតែម្តង នាងក៏ប្រញាប់ក្រោកមកវិញគឺថាដេញធាក់អ្នកដែលធ្វើអោយនាងធ្លាក់តែម្តង។
«ឌឹប» មិនទាន់បានប៉ុន្មានផងក៏ត្រូវបាននាងទាក់គូថគេមួយជើង។
«អួយ....នេះលេងមែនទេ?» គេក៏ប្រញាប់រត់ដេញនាងវិញនឹងទាញនាងមកអោបជាប់ក្នុងរង្វង់ដៃ។
«ជុប» គេក៏បានអោនទៅថើបថ្ពាល់របស់នាងមួយខ្សឺត
«អួយ..នែនេះហេតុអ្វីក៏ថើបខ្ញុំ»
«ខ្ញុំមិនហ៊ានទាត់ជេនវិញទេ ចឹងមានតែថើប»
«ឆ្លៀតឱកាស»
«មិនបានឆ្លៀតវាជាការសងសឹក»
«ជុប....សឺត» គេក៏បានឆ្មក់ថើបថ្ពាល់នាងឆ្វេងផងស្តាំផង ។ អ្នកទាំងពីរក៏បានបន្តរត់ប្រលែងគ្នាលេងយ៉ាងសប្បាយរហូតដល់ថ្ងៃចាប់ផ្តើមរៀបលិចទើបពួកគេសម្រេចចិត្តត្រឡប់ទៅវិញដើម្បីងូតទឹកនិងរៀបចំខ្លួនដើម្បីទៅរកអីញ៉ាំជាមួយគ្នា។
«រួចហើយមែនទេ?»
«ចា៎» រាងស្តើងក៏តបទាំងញញឹមដាក់នាង
«ចឹងយើងទៅបានហើយ» គេក៏បានស៊ូកដៃទៅក្រសោបដៃរបស់នាង។
«ដើរធម្មតាក៏បាន»
«ខ្ញុំខ្លាចវង្វែងបាត់ជេននោះអី»
«នេះធ្វើដូចខ្ញុំជាក្មេងទៅកើត ខ្ញុំជាសិស្សច្បងឯងណា»
«សិស្សនៅសាកលវិទ្យាល័យ តែជាអូនក្នុងបេះដូង»
«ផាច់» ចប់សម្តីភ្លាមគឺថាត្រូវបាននាងវៃគេមួយដៃបាត់ទៅហើយ។
«ហឹស...ហឹស...តោះ» គេក៏បានក្រសោបដៃរបស់នាងហើយក៏បានបណ្តើរនាងដើរចេញទៅផ្សារាត្រីដែលមានលក់របស់ញ៉ាំជាច្រើន។
«លែងដៃសិនមើល» នាងក៏ហាក់ដូចជាមានអារម្មណ៍ទាស់ទាល់ពេលដែលគេចាប់ដៃនាងជាប់ ប៉ុន្តែគេមិនព្រមលែងសោះទោះពីជាដឹងថានាងប្រឹងទាញដៃខ្លួនឯងចេញក៏គេកាន់តែកាន់ដៃនាងណែនជាងមុន។ មិនយូរប៉ុន្មានគេក៏ដើរទៅដល់កន្លែងលក់គ្រឿសមុទ្រមួយហើយក៏បានកម្មអាហារញ៉ាំជាមួយគ្នា ក្រោយពីញ៉ាំរួចរាល់ហើយអ្នកទាំងពីរក៏បានបណ្តើរគ្នាដើរលេងនឹងទិញរបស់ញ៉ាំលេងទៀងផង។ កំពុងតែរដើរៗរាងមាំក៏បានដើរទៅទិញការ៉េមពីរដើមដោយមួយសម្រាប់គេនឹងមួយទៀតសម្រាប់ជេន។
«នេះ»
«អរគុណ» អ្នកទាំងពីរក៏បានបន្តទៅមុខទៀតដោយនិយាយគ្នាបណ្តើរ។
«ប្រលាក់មាត់ហើយ» នាងក្រមុំក៏បានលើកដៃជូតមាត
ខ្លួនឯងប៉ុន្តែគេបានជាប់ដៃនាងជាប់មិនអោយនាងជូតឡើយ ព្រោះនេះជាតួនាទីរបស់គេ។ នាងក៏បានសម្លឹងមើលមុខរបស់គេធ្វើភ្នែកភ្លឹសៗព្រោះមិនដឹងថាគេនឹងធ្វើអ្វីបន្តទៀត។
«ជុប» គេក៏បានចាប់ផ្ងើយចង្ការរបស់នាងរួចហើយក៏បង្ហើបបបូរមាត់របស់ខ្លួនបន្តិចរួចក៏ទម្លាក់ចុះទៅប្រថាប់លើបបូរមាត់រាងស្តើងដោយប្រើបបូរមាត់ខ្លួនខាំច្បិចយកស្នាមប្រលាក់នៅលើបបូរមាត់នាង។ចំណែកនាងក្រមុំវិញនៅគាំងមួយកន្លែងដូចជាម៉ារ៉ាកាំង។
«តោះ....ទៅមុខទៀតយប់ហើយឆាប់បានទៅសម្រាក» មិនចាំយូរគេក៏បានចាប់ដៃរបស់នាងហើយក៏ទាញនាងដើរទៅតាមគេព្រោះបើមិនធ្វើបែបនេះទេនាងមិនអាចដើរទៅមុខបានទេ។
ក្រុមហ៊ុនជីស៊ូ
«រ៉ូស»
«ចា៎» គ្រាន់តែលឺសំឡេងរបស់ចៅហ្វាយភ្លាមធ្វើអោយក្រមុំឆ្លើយយ៉ាងលឿនទាំងមិនទាន់បានក្រឡែកមើលផង។
«នេះហួសម៉ោងអាហារថ្ងៃត្រង់ហើយណា មិនគិតទៅរកអីញ៉ាំទេ?»
«ចា៎...ចាំបន្តិចទៀតណាមួយចង់បង្ហើយឯកសារអោយអតិថិជនបន្តិច»
«ទៅរកអីញ៉ាំសិនទៅប្រយ័ត្នឈឺ»
«តែ»
«ឆាប់ឡើង...មោះ» គេក៏បានទាញនាងក្រមុំអោយដើរតាមគេ។
«នេះអ្នកនាងនាំខ្ញុំទៅណា?»
«ក៏ទៅអាហារថ្ងៃត្រង់នោះអី? ខ្ញុំជាអ្នកចេញលុយ»
«អួយ...ខ្ញុំក្រែងចិត្តអ្នកនាងណាស់»
«ក្រែងអីទេ មោះ»
YOU ARE READING
លក្ខខណ្ឌបេះដូង
Любовные романыផ្តើមរឿងដំបូងគឺលីសាត្រូវបានលោកប៉ាខ្លួនបង្ខំអោយចូលរៀនសាកលវិទ្យាល័យ ប៉ុន្តែគេមិនចង់នោះទេព្រោះគេជាមនុស្សដែលចូលចិត្តដើរលេងយប់ មានដៃគូច្រើននឹងផ្លាស់ប្តូររហូត។ រហូតដល់គេបានចូលរៀនជួបជាមួយនឹងសិស្សច្បងឈ្មោះ Jennie ទើបគេចាប់ផ្តើមកែប្រែខ្លួនឯងដើម្បីនាង។