លក្ខខណ្ឌបេះដូង ភាគទី២១

19 3 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី២១
   ជីស៊ូក៏បានអូសដៃនាងក្រមុំអោយដើរតាមគេសំដៅទៅកន្លែងចតឡានដើម្បីចេញទៅញ៉ាំអាហារជាមួយគ្នា។
  «នេះអ្នកមីងយ៉ាងម៉េចហើយតាំងពីវេះកាត់ហើយ?»
«ចា៎..មីងបានធូច្រើនហើយក៏ទើបនឹងចេញពីមន្ទីរពេទ្យដែរ» 
«ចា៎» គេក៏បានតបទាំងញញឹមដាក់នាង
«ខ្ញុំនឹងព្យាយាមរកលុយមកសងអ្នកនាងវិញណា»
«តាមសម្រួលទៅណា? ខ្ញុំមិនប្រញាប់ទេ?»
«តែ..»
«មិនបាច់ក្រែងចិត្តអីទេ» ពេលលឺបែបនេះហើយនាងក៏បានស្ងាត់មាត់មិនហ៊ាននិយាយអ្វីឡើយ។
«អ្នកម៉ាក់ប្រាប់ថាចង់អរគុណអ្នកនាង គិតចង់អញ្ជើញអ្នកនាងអោយទៅញ៉ាំអាហារមួយពេលតែខ្ញុំចេះតែភ្លេច ណាមួយខ្លាចថាមិនសក្តិសមជាមួយនឹងអ្នកនាង»
«អួយ...នេះហេតុអ្វីក៏មិនប្រាប់ឬមួយក៏ចង់ហៅខ្ញុំទៅ»
«គឺក្រែងចិត្តខ្លាចថាវាមិនសក្តិសម»
«នេះស្គាល់ខ្ញុំយូរហើយ នៅមិនដឹងថាខ្ញុំមិនមែនជាមនុស្សដែលប្រកាន់ច្រើនទេឬ?»
«គឺ...»
«ហឹម..ធ្វើការយូរហើយគួរតែដឹងថាខ្ញុំជាមនុស្សបែបណាហើយ» គេនិយាយទាំងមុខស្មើរហើយក៏សម្លឹងមើលទៅផ្លូវ។
«អ្នកនាងជីស៊ូ»ដោយឃើញថាមុខរបស់គេកំពុងតែក្រញូវដាក់នាង ហើយក៏បានហៅឈ្មោះរបស់គេតិចៗទាំងសម្លឹងមើលមុខរបស់គេ។
«មិនបានកើតអីទេ»
«នេះខឹងខ្ញុំមែនទេ?»
«មានរឿអីត្រូវខឹង?»
«គឺខឹងដែលខ្ញុំ...»
«ងឺត» គ្រាន់តែដល់ប្រយោគមួយនេះភ្លាមខ្លួនរបស់នាងត្រូវជ្រុលទៅមុខព្រោះតែគេបានជាន់ហ្រាំ្វងឡានឈប់។
«អ្ហឹក» គេក៏បានបែរមុខទៅរករាងស្តើងដែលកំពុងតែអង្គុយក្នុងឡានក្បែរគេ។
«បើគិតថាខ្ញុំខឹង ខឹងរឿងអ្វី?»
«ក៏ដឹងដែលអ្នកនាងថាធ្វើការជាមួយអ្នកនាងយូរហើយមិនគួរមិនដឹងថាអ្នកនាងជាមនុស្សបែបណា?»
«បើដឹងហើយនៅតែធ្វើមិនដឹងបែបនេះ ត្រូវទទួលពិន័យ» រាងមាំនិយាយទាំងសម្លឹងមើលមុខរាងស្តើង។
«ចុះអ្នកនាងចង់អោយខ្ញុំធ្វើអី?»
«មិនបាច់ធ្វើអីទេគឺ...បែបនេះវិញ» គេក៏បានខិតមុខចូលទៅរករាងស្តើងធ្វើអោយនាងសម្លឹងមើលមុខគេទាំងមិនដឹងថាគេនឹងធ្វើអ្វីឡើយ។
«អ៊ុប» មិនទាន់និយាយគ្នាចប់ផងបបូរមាត់របស់រាងស្តើងក៏ត្រូវបានគេប្រថាប់លើបបូរមាត់របស់នាងបាត់ទៅហើយ នាងក៏នៅស្ងៀមបណ្តោយអោយគេថ្នាក់ថ្នមបបូរមាត់របស់នាងយ៉ាងយូរ ដៃទាំងគូរបស់នាងក៏ស្តាប់យ៉ាងណែនទាំងភ្នែកបិតជិត។
«ជុប» ក្រោយបបូរមាត់នាងរួចហើយគេក៏បានអោនចុះទៅថើបចុងច្រមុះរបស់នាង។
«បើនៅតែបែបនេះទើបនឹងលើសពីនឹងមិនខាន» និយាយចប់គេក៏បានបន្តដំណើរទៅមុខទៀត។ ទុកអោយនាងក្រមុំអង្គុយអៀននឹងគេឡើងមុខក្រហម។
ក្រឡែកមកមើលអ្នកដែលដើរលេងនៅឯសមុទ្រនេះវិញក៏កំពុងតែលេងជាមួយគ្នាយ៉ាងសប្បាយ។
«យ៉ាងដែរបន្ទាប់ពីបានមកដើរលេង?» លីសាក៏បានសួរមនុស្សស្រីដែលកំពុងតែឈរក្បែរគេ។
«ក៏មានអារម្មណ៍ថាសប្បាយ»
«អញ្ចឹងខ្ញុំនឹងនាំជេនដើរលេងអោយបានច្រើនបន្តិចហើយ»
«សន្សំពិន្ទុ?» រាងស្តើងក៏បានសួរនាងទាំងញញឹម
«ត្រូវហើយ ត្រូវតែសន្សំពិន្ទុបើមិនអញ្ចឹងទេបងនឹងរត់ចោលខ្ញុំបាត់ទៅអ្នកណាទទួលខុសត្រូវ»
«ហើយនិយាយបែបនេះ ធ្វើដូចខ្ញុំនេះជាសង្សារបស់ឯង»
«បន្តិចទៀតក៏នឹងក្លាយជាសង្សារនឹងគ្នាមិនខាន»
«ជឿជាក់ពេកប្រយ័ត្នខូចចិត្តលើសដើមទៅ»
«ហាស...ហាស...» កំពុងតែនិយាយគ្នាសុខៗ ទូរស័ព្ទរបស់រាងមាំក៏បានរោទិ៍ឡើងគេក៏បាន ទទួលទូរស័ព្ទហើយក៏ស្តាប់ការនិយាយពីភាគីម្ខាងទៀត។ ជេននីក៏បានមើលមុខរបស់លីសាទាំងឆ្ងល់ព្រោះមុខដែលញញឹមមុននឹងក៏ប្តូរទៅជាទឹកមុខមិនសូវសប្បាយចិត្ត។
«ចា៎»
«មានអីមែនទ?»
«គឺ...លោកប៉ាកំពុងតែនៅក្នុងបន្ទប់អាយស៊ីយូ»
«លោកពូកើតអី?»
«មិនទាន់ដឹង»
«តោះ...ឆាប់ត្រឡប់ទៅវិញទៅ»
«ហឹម» អ្នកទាំងពីរក៏បានប្រញាប់ត្រឡប់ទៅវិញ ។ មិនយូរប៉ុន្មានភាពរាងមាំក៏ត្រូវបានធ្វើដំណើរទៅដល់មន្ទីរពេទ្យភ្លាមៗ ទោះបីគេមិនសូវត្រូវជាមួយនឹងប៉ារបស់គេពិតមែនប៉ុន្តែគេស្រឡាញ់ប៉ារបស់គេខ្លាំងណាស់។ 
«លោកប៉ាកើតអី?» គ្រាន់តែទៅដល់គេប្រញាប់សួរចាស្ទីនភ្លាម។
«គឺលោកប៉ាធ្លាក់ពីលើកាំជណ្តើរ»
«នេះនៅផ្ទះហេតុអ្វីក៏មិនមើលប៉ាផង!!» លីសាក៏បានស្រែកស្តីអោយចាស្ទីន។
«បានហើយក្មួយ គ្មានអ្នកណាចង់អោយវាកើតរឿងបែបនេះឡើយ»
«លី..ត្រជាក់ចិត្ត»
«លោកប៉ានៅផ្ទះជាមួយអ្នកទាំងពីរ ហេតុអ្វីក៏បណ្តោយអោយគាត់ទៅជាបែបនេះ?»
«ចាំតែបន្ទោសពួកបង ចុះខ្លួនឯងនោះធ្វើអោយប៉ាពិបាកចិត្តរាល់ថ្ងៃ ហើយពេលនេះក៏មកធ្វើខ្លួនជាបារម្ភ»
«បានហើយ នេះមិនមែនជាពេលដែលអ្នកទាំងអស់គ្នាត្រូវមកឈ្លោះគ្នាទេ» ជេននីក៏ចូលទៅនិយាយឃាត់អ្នកទាំងពីរព្រោះឃើញថាអ្នកទាំងពីរកំពុងតែបង្ហាញមុខមាំដាក់គ្នា។ មិនចង់និយាយច្រើនលីសាក៏បានដើរចុះទៅអង្គុយចុះនៅលើកៅអីទាំងលើកដៃខ្លួនឯងមកខាំក្រចកដូចជាក្មេង។
«បានហើយ នេះគិតចង់អង្គុយខាំក្រចកដូចជាក្មេងមែនទេ?» នាងក៏បានដើរទៅអង្គុយចុះក្បែរគេនឹងបានទាញដៃរបស់គេចេញពីមាត់។
«គឺ....» គេបានត្រឹមតែសម្លឹងមើលមុខនាងដោយកែវភ្នែកបារម្ភធ្វើអោយជេននីយល់ពីគេ នាងក៏បានក្រសោបដៃរបស់គេថ្នមៗ។
«ខ្ញុំដឹងណាថាលីសាស្រឡាញ់លោកប៉ាខ្លាំង គាត់មិនអីទេ»
«ហឹម» គេក៏បានសម្លឹងមើលកែវភ្នែករបស់នាងព្រមជាមួយនឹងស្នាមញញឹមបង្ហាញចេញមកនៅចំពោះមុខរបស់នាង គ្រប់កម្មភាពរបស់គេក៏ត្រូវបានសម្លឹងមើលឃើញចាស្ទីន ។ មិនយូរប៉ុន្មានស្រាប់តែគ្រូពេទ្យបានចេញពីបន្ទប់សង្រ្គោះបន្ទាន់ លីសានិងចាស្ទីក៏បានរត់ទៅដំណាលគ្នា។
«លោកគ្រូពេទ្យលោកប៉ាខ្ញុំយ៉ាងម៉េចហើយ?»
«បាទ....អ្នកទាំងអស់គ្នាស្តាប់ខ្ញុំណា ហើយសម្រួលអារម្មណ៍» ពេលលឺបែបនេះហើយធ្វើអោយលីសាចាប់ផ្តើមបារម្ភកាន់តែខ្លាំង។
«លោកប៉ាខ្ញុំយ៉ាងម៉េច?»
«គឺ....អ្នកជម្ងឺរងរបួសផ្នែកក្បាលជាទម្ងន់ ចំណែកជើងខាងស្តាំក៏ត្រូវបាក់ពួកយើងបានសង្រ្គោះគាត់បានហើយ ប៉ុន្តែមិនធានាថាអាចដឹងខ្លួននៅពេលណា ឬក៏អាចក្លាយជាមនុស្សរុក្ខជាតិឬថាបាន» គ្រាន់តែលឺបែបនេះហើយធ្វើអោយទឹកភ្នែករបស់លីសាបានស្រក់ចុះមកដោយមិនបន្លឺសំឡេងឡើយ ។
«ប៉ុន្តែពួកយើងនឹងព្យាយាមអោយអស់ពីសម្ថភាពណា»
«បាទលោកគ្រូពេទ្យ» ចំណែកលីសាវិញលឺតែប៉ុណ្ណឹងហើយគេមិនបាននិយាយអ្វីឡើយ គេក៏បានដើរចូលទៅក្នុងបន្ទប់អ្នកជម្ងឺដោយមិននិយាយអ្វីឡើយឃើញបែបនេះហើយជេននីក៏បានដើរតាមគេពីក្រោយ។ ពេលចូលដល់ខាងក្នុងរាងមាំក៏បានសម្លឹងមើលប៉ារបស់ខ្លួនដែលកំពុងតែបំពាក់អុកស៊ីសែននិងមានបង់រុំនៅលើក្បាល ទឹកភ្នែកនៅលើផែនថ្ពាល់ក៏ហូរកាត់ថ្ពាល់ដោយគ្មានសម្លេងនេះបញ្ជាក់ថាគេពិតជាឈឺចាប់ខ្លាំងណាស់។
«ខ្ញុំសុំទោសលោកប៉ា» គេក៏បាននិយាយពាក្យមួយឃ្លានេះនៅក្នុងចិត្តរបស់ខ្លួន រួចហើយក៏បានដើរចេញទៅដោយមានជេនដើរតាមពីក្រោយគេ។
«មិនអីទេមែន?» ជេននីក៏បានសួរ
«អត់អីទេ»
«អោយសោឡានមក»
«មិនអីទេណា ចាំខ្ញុំនាំជេនត្រឡប់ទៅផ្ទះវិញ»
«កុំរឹងពេក....ឆាប់អោយសោឡាន» នាងក៏បានលាដៃដើម្បីអោយគេដាក់សោរអោយនាង ប៉ុន្តែគេមិនព្រមទើបនាងសម្រេចចិត្តលូកយកពីហោប៉ៅខោរបស់គេ។
«ចាំខ្ញុំបើកឡានវិញ» នៅតាមផ្លូវគេមិននិយាយអ្វីទាំងអស់ ចំណែកជេនវិញក៏មិននិយាយអ្វីដែលព្រោះនាងដឹងថាលីសាកំពុងតែពិបាកចិត្ត។ រហូតដល់ខន់ដូររបស់រាងមាំគេបានអោយនាងត្រឡប់ទៅវិញប៉ុន្តែនាងមិនព្រមទៅឡើយ។
«ខ្ញុំដឹងថាលីសាកំពុងតែពិបាកចិត្តណា កុំបន្ទោសខ្លួនឯងអីណា វាមិនមែនជាកំហុសរបស់លីសាឡើយ»
«ហឹស....ហឹស....ខ្ញុំ...បើខ្ញុំនៅជាមួយគាត់ប្រហែលជាប៉ាមិនអីទេមែនទេ?» ទឹកភ្នែកក៏ស្រក់ទឹកនៅពេលនេះគេមិនទប់វាទៀតទេ គេបានយំចេញមកពេលចូលមកដល់ខាងក្នុងដោយអោបនាងក្រមុំជាប់។
«វាមិនមែនបែបនេះណាទេ កុំបន្ទោសខ្លួនឯង» នាងក៏បានលើកដៃអង្អែលខ្នងគេស្រាលៗដើម្បីជាកំលាំងចិត្ត។
«ខ្ញុំតែងតែធ្វើអោយប៉ាពិបាកចិត្ត ខ្ញុំមិនដែលនិយាយពិរោះជាមួយគាត់ឡើយ ខ្ញុំតែងតែគេចពីគាត់....ហឹស....ហឹស......ខ្ញុំក៏រួមចំណែកធ្វើអោយគាត់ទៅជាបែបនេះឡើយ» គេក៏យំកាន់តែខ្លាំងជាមុន ឡើងដង្ហក់ហើយគេក៏បានអោបរាងកាយតូចរបស់ជេននីកាន់តែខ្លាំងជាងមុន។
«កុំគិតបែបនេះអី វាជាគ្រោះថ្នាក់ចៃដន្យវាមិនមែនជាកំហុសអ្នកណាឡើយ»
«តែ....ខ្ញុំ....ខ្ញុំខ្លាចលោកប៉ានឹងទៅចោលខ្ញុំម្នាក់ទៀត ខ្ញុំខ្លាចថាខ្ញុំមិនគ្មានឱកាសបាននិយាយពាក្យល្អៗទៅកាន់គាត់ ខ្ញុំខ្លាចថាខ្ញុំគ្មានឱកាសនិយាយថាសុំទោស..ហឹស....ហឹស...» កាន់តែរៀបរាប់ទឹកភ្នែកក៏ស្រក់ចុះព្រោះភាពឈឺចាប់ទាំងប៉ុន្មានវាកំពុងតែនៅក្នុងទ្រូងរបស់គេ។
«តាំងពីបងប្រុសនិងអ្នកម៉ាក់បានចាកចេញទៅ ខ្ញុំតែងតែរក្សាគម្លាតពីលោកប៉ា សូម្បីពាក្យស្រឡាញ់និងភាពស្និទ្ធិស្នាលខ្ញុំក៏លែងផ្តល់អោយគាត់ តែការពិតខ្ញុំមិនដែលស្អប់ប៉ាឡើយ ខ្ញុំគ្រាន់តែអន់ចិត្តជាមួយនឹងគាត់។ តែពេលនេះខ្ញុំខ្លាច ខ្លាចថាគាត់នឹងចាកចេញពីជីវិតខ្ញុំទៀត» លឺបែបនេះហើយជីស៊ូក៏បានអោបគេកាន់តែណែនជាងមុន រួចហើយនាងក៏បានដកខ្លួនចេញពីគេនឹងសម្លឹងមើលមុខរបស់គេព្រមទាំងជូតទឹកភ្នែកអោយគេ។

លក្ខខណ្ឌបេះដូងWhere stories live. Discover now