លក្ខខណ្ឌបេះដូង ភាគទី១៣

53 4 0
                                    

លក្ខខណ្ឌបេះដូង សុំទោសសម្រាប់ការខកខាន🙏🏻🙏🏻
ភាគទី១៣
  «ពន្យល់អីចាំសួរក្នុងក្រុមក៏បាន»
«តែខ្ញុំថាពន្យល់ផ្ទាល់ងាយស្រួលយល់ជាង»
«ពិតជារឿងច្រើនណាស់»
«រឿងច្រើនព្រោះចង់នៅក្បែរបង»
«អ៎...នេះក៏ព្រោះតែចង់នៅក្បែរបងទេ?»
«អឺ...អត់ទេគឺចង់សួរទាក់ទងនឹងមេរៀន មកណាទុកថាជួយខ្ញុំណាព្រោះថាជិតដល់ថ្ងៃប្រឡងហើយ»
«ឈឺស» រាងស្តើងក៏បានត្រឹមតែក្រវីក្បាលហួសចិត្តនឹងគេនាងក៏ដាក់កាបូបចុះហើយក៏បានអង្គុយ ចំណែកគេវិញក៏បានទាញសៀវភៅមកអោយទាញប៊ិចដើម្បីស្តាប់នាងពន្យល់ ។
«មេរៀនអីដែរ?»
«គឺមេរៀនទាក់ទងទៅនឹង Conditional»
«នេះមុននឹងមកសួរបងមានអានសៀវភៅទេ?»
«ហឹស...ហឹស...» គេក៏បានត្រឹមតែសម្លឹងមើលមុខរបស់នាងហើយក៏ញញឹមដាក់នាងព្រោះថាគេមិនបានអានសៀវភៅឡើយ។
«ផឹប» នាងក៏ទាញសៀវភៅវេយ្យាករណ៍មកដាក់នៅនឹងមុខគេ។
«នេះអានសិនទៅ ចាំបងពន្យល់»
«ចា៎» គេក៏បានទាញសៀវភៅយកមកអានប្រហែលជា១០នាទី ទើបនាងចាប់ផ្តើមពន្យល់មេរៀន។
«បងពន្យល់ហើយក៏ចាប់ផ្តើមធ្វើកិច្ចទៅ»
«ចា៎..អ្នកគ្រូស្អាត»   គេក៏បានបង្អូសម្លេងយ៉ាងវែងធ្វើអោយនាងក្រមុំត្រូវសម្លឹងមើលមុខុគេ។ គេក៏ចាប់ផ្តើមធ្វើលំហាត់ចំណែកនាងក្រមុំវិញក៏បន្តធ្វើការងាររបស់ខ្លួនព្រោះមិនចង់ទំនេរអត់ប្រយោជន៍។ មិនយូរប៉ុន្មាននាងក្រមុំក៏ស្ងាបហើយក៏គេងលក់ដោយក្រាបក្បាលនៅលើតុដោយបែរមុខទៅរកគេ។
«បងជេ...បងជេន» គេក៏បានហៅនាងតិចៗតែនាងមិនបានភ្ញាក់ឡើយ។
«បង....បងជេន» ដោយឃើញនាងគេងលក់ហើយគេក៏មិនហ៊ានរំខានក៏បានដោះអាវក្រៅរបស់ខ្លួនដើម្បីគ្របស្មារបស់នាង។
«ជុប....ខ្ញុំស្រឡាញ់បងជេន» គេក៏បានអោនចុះទៅថើបបបូរមាត់របស់នាង។ ប្រមាណជា១០នាទីក្រោយមកនាងក៏បានបើកភ្នែកមកតិចៗ។
«ហឺយ» នាងក៏បានភ្ញាក់ដោយទាញទូរស័ព្ទមកមើលម៉ោង ។
«ហឺយ...នេះហេតុអ្វីក៏មិនដាស់បង នេះម៉ោង៦ហើយ»
«ក៏ដាស់បងរួចហើយ ប៉ុន្តែបងមិនភ្ញាក់»
«ហើយក៏មិនដាស់អោយភ្ញាក់»
«ដាស់ហើយតែមិនភ្ញាក់ បងប្រហែលជាហត់ហើយទើបដាស់មិនភ្ញាក់»
«ហឹម...បើចឹងឆាប់ទៅវិញទៅ» នាងក៏ប្រញាប់ទាញកាបូបដើម្បីដើរចេញទៅក្រៅ ចំណែកគេក៏ដូចគ្នាក៏ប្រញាប់ដើរទៅតាមនាងក្រមុំយ៉ាងលឿន។
«ចាំខ្ញុំជូនទៅណា»
«មិនបាច់ទេ បងអោយអ្នកផ្ទះមកទទួលបាន»
«អួយ....មិនអីទេណា ទុកថាជាការអរគុណ»
«ហឺ...មិនបាច់ទេនេះជូនទៅមើលទៅបងអាចទៅដល់ផ្ទះទេ?»
«ធានា ថាម្តងនេះខ្ញុំនឹងជូនបងទៅដល់ផ្ទះ» មិនត្រឹមតែនិយាយនោះទេ គឺគេថែមលើកដៃស្បថទៀតផង។
«សម្តីឯងអាចយកជាការបានទេ?»
«បាន ចាស៎»
«ហឹម» នាងក៏ងក់ក្បាលដើម្បីយល់ព្រមជាមួយនឹងគេ។ គេក៏ចាប់ផ្តើមបើកឡានជូននាងត្រឡប់ទៅផ្ទះវិញ។
«បងជេន»
«ហឹម»
«សួរមួយបានទេ?»
«សួរមក»
«បងអាយុប៉ុន្មានហើយ?»
«២៤ឆ្នាំ» ពេលលឺបែបនេះហើយគេក៏បានមើលមុខនាងក្រមុំ។
«នេះអាយុក៏មិនឆ្ងាយពីខ្ញុំប៉ុន្មានដែរ?»
«អាយុប៉ុន្មាន»
«២៤ដូចគ្នា គ្រាន់តែខ្ញុំទើបតែចូលសាកល»
«ហើយយ៉ាងម៉េច?»
«ចឹងហៅបងថាអូនវិញល្អទេ?»
«ចង់គេងចំណេញ»
«ព្រោះថាថ្ងៃមុខទៅខ្ញុំមិនអោយបងហៅខ្ញុំអូនទេ»
«សម្តីព្រាន»
«តែថាហេតុអ្វីក៏ឥឡូវមិនបើកឡានមកខ្លួនឯង»
«ឡាននៅកន្លែងជុសជុល»
«អូខេ....ចឹងចាំខ្ញុំអ្នកទៅទទួលនិងជូនបង»
«មិនបាច់ទេ»
«ណា....ខ្ញុំពេញចិត្តនឹងធ្វើ»
«ហឺយ...នេះហេតុអ្វីក៏រឹងម្លេះ» នាងក៏បានសម្លឹងមើលមុខរបស់គេ។
«ក៏ត្រូវតែមុខក្រាស់តិចហើយ»
«មុខក្រាស់បានយូរប៉ុណ្ណា?»
«រហូតដល់ជេនព្រមស្រឡាញ់»
«អ៎....នេះលែងហៅបងហើយ»
«អា៎....ក្រែងអាយុស្មើរគ្នាហៃ»
«ស្មើរ តែយ៉ាងណាក៏ឯងជាសិស្សប្អូនព្រោះឯងចូលរៀនក្រោយខ្ញុំ»
«សម្រាប់អ្នកផ្សេងខ្ញុំអាចហៅបង តែសម្រាប់ជេនសុំប្តូរការហៅហើយ» និយាយគ្នាចុះឡើងៗរហូតដល់ពួកគេធ្វើដំណើរទៅដល់មុខផ្ទះរបស់ជេន។
«អរគុណច្រើនណា» 
«ចា៎»
«មិនបាច់មកទទួលខ្ញុំទេ»
«ស្អែកក៏គង់នឹងជួបខ្ញុំទេកុំបារម្ភ»
«ហឺស» នាងក៏មិនចង់និយាយច្រើនដែរ នាងក៏បានដើរចេញទៅបាត់។ ទុកអោយគេតាមមើលនាងក្រមុំរហូតដល់នាងចូលដល់ខាងក្នុងបាត់។
«វ៉ូច!!» ចូលមកដល់ក្នុងផ្ទះគេដើរចូលទាំងញញឹមជាមួយនឹងការហូចយ៉ាងសប្បាយ តែគេមិនបានចាប់អារម្មណ៍ឡើងថាប៉ារបស់នាងកំពុងតែអង្គុយនៅនឹងលើសាឡុង។
«នេះមកពីរៀនហើយ?»
«ចាស៎»
«មើលទៅដូចជាសប្បាយចិត្តដល់ហើយ» ប៉ារបស់គេក៏បានញ៉ោះនាងលេង ។
«អត់មានអីទេ»
«ឃើញឯងសប្បាយចិត្តប៉ាក៏សប្បាយដូចគ្នា តែថានេះទៅរៀនយ៉ាងម៉េចហើយ?»
«ក៏មានអីមានមិត្តិសប្បាយជាងនៅផ្ទះជួបមុខមនុស្សមិនចង់ជួប» គេរៀបរាប់ទាំងសម្លឹងមើលមុខប៉ារបស់ខ្លួន។
«ចុះប្រពន្ធនិងកូនប្រុសប៉ាមិននៅទេ?»
«នេះនឹកបងមែនទេ?បានជាសួររកបង» រាងមាំនិយាយនិយាយទាំងញញឹមដើរចេញពីបន្ទប់ធ្វើការជាមួយនឹងម៉ាក់របស់គេ។ គ្រាន់តែឃើញមុខរបស់គេធ្វើអោយលីសាដកដង្ហើមធំ។
«អត់ទេ គ្រាន់តែមិនឃើញទៅឆ្ងល់»
«ខ្ញុំទៅសម្រាកហើយចឹង អ្នកទាំងបីនិយាយគ្នាចុះ»
«លី..ខឹស..ខឹស» ប៉ារបស់លីសាក៏បានហៅនាងពេលដែលឃើញនាងក្រមុំដើរចេញទៅតែប៉ារបស់នាងក៏បានហៅនាងក្រមុំទាំងសម្លេងក្អក នាងក៏បានមើលមុខគាត់បន្តិចហើយក៏ក្រឡេកមកមើលប៉ារបស់ខ្លួនបន្តិចតែក៏ដើរបន្តទៀត។ 
ព្រឹកថ្ងៃថ្មីមកដល់ភ្លាមរាងស្តើងបានរៀបចុះខ្លួននឹងដើរចុះមកពីជណ្តើរទាំងញញឹមព្រោះតែឃើញប៉ាម៉ាក់របស់ខ្លួនកំពុងតែអង្គុយនៅខាងក្រោម។ ស្រាប់តែពេលនោះនាងក៏បានក្រឡែកមើលទៅឃើញលីសាកំពុងតែអង្គុយរងចាំនាងស្រេច។
«ហឺយ....»
«សួស្តីបងជេន»
«អ៎...កូនចុះមកហើយនេះលីសាមកអង្គុយចាំយូរហើយ»
«ខ្ញុំមិនបានហៅអោយមកទទួលទេ?»
«ហៃ...មើលនិយាយចុះគ្នាខំមានចិត្តមកទទួលហើយ»
«ក៏...មិនអីទេមីង ណាមួយគាត់ប្រាប់ខ្ញុំកាលពីម្សិលមិញរួចហើយថាមិនអោយមកទទួលតែខ្ញុំនេះមកដោយខ្លួនឯង»
«អឺ...មិនអីទេណា ជ្រុលជាមកទទួលហើយក៏ទៅជាមួយគ្នាតែម្តងទៅ»
«តោះ»
«តែ..»
«អ្នកបើកឡានគាត់សុំច្បាប់សម្រាកបាត់ហើយ ចំណែកប៉ាជាប់រវល់ចឹងទៅជាមួយលីសាចុះណា»
«តោះ...បងជេន»គេក៏បានក្រោកឈរហើយក៏ទាញដៃនាងក្រមុំអោយដើរតាមគេ។
«ហឺ...»
«កុំដកដង្ហើមច្រើនពេកប្រយ័ត្នចាស់» រាងមាំនិយាយទាំងញញឹមដាក់នាង។
«នែ..អាយុប្រហែលគ្នាបើខ្ញុំចាស់ឯងក៏ចាស់»
«អាយុប្រហែលគ្នា បេះដូងដូចគ្នាកាន់តែល្អ» និយាយចប់គេក៏បានបើកទ្វារអោយនាងក្រមុំចូលក្នុងឡាន។ ពេលចូលទៅដល់ក្នុងឡានគេក៏បានទាញខ្សែក្រវ៉ាត់ដាក់អោយនាងនិយាយទៅគឺថាមើលថែនាងយ៉ាងល្អ។
«ជេន...»
«អ្ហឹក» នាងក៏បានក្រឡែកបែរមកមើលមុខរបស់គេ តែអ្វីដែលនាងទទួលបានគឺការប្រថាប់បបូរមាត់លើបបូរមាត់តូចស្តើង។

លក្ខខណ្ឌបេះដូងWhere stories live. Discover now