លក្ខខណ្ឌបេះដូង ភាគទី២២

65 7 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី២២
   «មិនអីទេណា លោកពូនឹងផុតគ្រោះថ្នាក់» នាងក៏បានអោបលួងលោមគេនឹងអង្អែលខ្នងតិចៗដើម្បីជាការផ្តល់កំលាំងចិត្តអោយគេ មិនយូរប៉ុន្មាននាងក៏មានអារម្មណ៍ថាស្ងាត់សម្លេងរបស់គេទើបគេនៅស្ងៀម។
«លី» នាងក៏បានហៅគេតិចៗ ប៉ុន្តែនៅតែមិនឈឺសំឡេងតបឡើយ។
«លីសា»
«នេះគេងលក់ហើយ» នាងក៏គ្រាគេសំដៅទៅគ្រែគេងហើយក៏ទម្លាក់គេចុះនៅលើពូកតិចៗ។ ហើយនាងក៏សម្រេចចិត្តដើរសំដៅទៅបន្ទប់ទឹកដើម្បីយកកន្សែងជ្រលក់ទឹកជូតខ្លួនអោយគេ។
«នេះ...ពូកែណាស់ធ្វើខ្លួនដូចជាមនុស្សរឹងមាំ» រាងស្តើងនិយាយទាំងជូតខ្លួនអោយគេហើយក៏អង្អែលថ្ពាល់របស់គេថ្នម ៗ ។ ក្រោយពីរួចរាល់ហើយនាងក៏បានដើរសំដៅទៅតុរៀនរបស់គេហើយក៏ទាញយកកំព្យូទ័ររបស់គេមកបើកមើលក្រែងលោថាមានកិច្ចអ្វីត្រូវធ្វើ។ គ្រាន់តែបើកមកភ្លាមអ្វីដែលនាងឃើញនៅលើអេក្រង់គឺជារូបរបស់នាង ។ ហើយនាងក៏បន្តទៅបើកមើលក្រុមតេឡេក្រាមអ្វីដែលនាងឃើញផ្ទៃខាងក្រោយនៃកម្មវិធីគឺជារូបរបស់នាង។
«នេះ..........ដល់ថ្នាក់ដាក់រូបខ្ញុំគ្រប់កម្មវិធីតែម្តង» នាងក៏បានត្រឹមតែក្រវីក្បាលហើយក៏ញញឹមតិចៗ។
................................
«នេះឯងច្បាស់ទេដែលថាមេធាវីអាយរីនបានស្លាប់ហើយ»
«បាទលោកប្រុស ខ្ញុំជាអ្នកបាញ់នាងទម្លាក់ទឹកដោយផ្ទាល់ដៃ»
«ចុះ...ឯកសាផ្សេងៗ»
«ខ្ញុំបានយកមកអស់ហើយ»
«ល្អណាស់» មនុស្សប្រុសម្នាក់ដែលកំពុងតែនិយាយទូរស័ព្ទជាមួយនឹងខ្មាំងកាំភ្លើងដោយមិនបានបង្ហាញអោយឃើញមុខឡើយ គឺឃើញត្រឹមតែបបូរមាត់ប៉ុណ្ណោះ។
«យកឯកសារទាំងនោះមកអោយយើងនៅថ្ងៃស្អែកនេះផង»
«បាទ»
«ច្បាស់ទេថាគ្មានអ្នកណាសង្ស័យ»
«ច្បាស់ណាស់» ក្រោយពីនិយាយគ្នារួចរាល់ហើយអ្នកទាំងពីរក៏បានបិតទូរស័ព្ទដើម្បីបញ្ឈប់ការសន្ទនា។ ក្រលែកមកមើលលីសាឯនេះវិញគ្រាន់ចេញពីរៀនភ្លាមគឺថាគេបានប្រញាប់ទៅរកលោកប៉ារបស់ខ្លួននៅមន្ទីរពេទ្យភ្លាម។
«លោកប៉ា» នាងក៏បានអង្គុយចុះក្បែរលោកប៉ារបស់ខ្លួននឹងក្រសោបដៃរបស់គាត់។
«ខ្ញុំស្រឡាញ់លោកប៉ា» មិនត្រឹមតែនិយាយទេគឺនាងថែមទាំងញញឹមហើយក៏លើកដៃរបស់ប៉ានាងមកថើប។
«ទោះបីខ្ញុំមិនដែលបង្ហាញ ខ្ញុំតែងតែគេចពីប៉ាប៉ុន្តែខ្ញុំមិនដែលស្អប់ប៉ាឡើយ» នាងទឹកភ្នែករបស់នាងក៏បានស្រក់ចុះលើកដៃរបស់គាត់។
«ឆាប់ដឹងខ្លួនមកវិញណាលោកប៉ា...ជុប» រាងមាំក៏បានក្រោកឈរហើយក៏ងើបថើបថ្ងាស់ប៉ារបស់ខ្លួនមុននឹងដើរចេញទៅវិញ។ មួយខែកន្លងផុតទៅប៉ារបស់រាងមាំនៅតែមិនទាន់ដឹងខ្លួននៅឡើយ  ចំណែកលីសាក៏តែងតែចេញទៅពីរៀនដើម្បីមើលថែលោកប៉ារបស់ខ្លួនពេលខ្លះក៏មានជេននីនៅជាមួយគេដើម្បីជាកម្លាំងចិត្ត។ ចំណែកឯការសិក្សារបស់លីសាក៏ឃើញថាគេរៀនពូកែខ្លាំងណាស់ព្រោះតែមានគ្រូពូកែចាំជួយបង្រៀននឹងលើកទឹកចិត្ត។
«ពីរទៀតជេនត្រូវបញ្ចប់ការសិក្សាហើយ ខ្ញុំនឹកជេនស្លាប់ហើយ»
«នេះកុំដល់ថ្នាក់នឹងអី»
«ក៏ពិតមែន»
«ឆឺស បំពេញលក្ខខ័ណ្ឌអោយតែគ្រប់ទៅ» នាងក្រមុំក៏ញញឹមដាក់គេ។
«អញ្ចឹងខ្ញុំក៏ធ្វើបានហើយ» រាងមាំនិយាយទាំងញញឹមដាក់នាង។
«មានរឿងអី?»
«នេះណែ!!» គេក៏ស្រាប់តែទាញយកក្រដាស់A4មួយសន្លឹកមកអោយនាង នោះគឺជាក្រដាស់ប្រតិបត្តិពិន្ទុរបស់គេ។
«អូហូ....នេះTop oneតែម្តងណ៎ នេះពូកែខ្លាំងណាស់ពិន្ទុខ្ពស់គ្រប់មុខតែម្តង»
«ក៏ព្រោះតែមានកម្លាំងជម្រុងចិត្តពីអ្នកនៅក្បែរខ្លួននោះអី»
«ខ្ញុំមិនបានធ្វើអ្វីទេ»
«ក៏ព្រោះតែជេននឹងហើយទើបខ្ញុំខំប្រឹង ជេនប្រាប់ថាអោយខ្ញុំប្រឹងរៀននោះអី»
«អាវ....ខ្ញុំគ្រាន់តែប្រាប់»
«ក៏ព្រោះបើខ្ញុំបំពេញតាមលក្ខខណ្ឌបានខ្ញុំនឹងមានសង្ឃឹមនោះអី»
«តែថាខ្ញុំបំពេញតាមលក្ខខណ្ឌហើយពេលណាជេនអូខេជាមួយខ្ញុំ»
«រៀនអោយចប់ទៅ រឿងនេះវាពេលក្រោយទេ»
«ទៀតហើយ» គេក៏ធ្វើមុខជូដាក់នាងក្រមុំ។
«អាវ៎...នេះអស់ការព្យាយាមហើយ»
«នៅទេ គ្រាន់តែយូរ» នាងក៏អង្គុយធ្វើមុខស្ងួត
«តែថាជេនចប់ មានអ្នកណាចាំបង្រៀនខ្ញុំ»
«អាវ...ក្រែងក្លាយជាសិស្សពូកែហើយមិនចឹង»
«តែក៏ត្រូវការអ្នកគ្រូមកបង្រៀនដូចគ្នា» រាងមាំនិយាយទាំងញញឹមដាក់នាងហើយក៏ស៊ូកដៃទៅក្រសោបដៃនាង។
«រៀនពូកែធ្វើបានហើយ ចុះរឿងព្រាននោះ»
«អាវ....នេះក៏ឃើញដូចគ្នាមិនចឹងថាខ្ញុំមិនដែរទៅរញ៉េរញ៉ៃជាមួយមនុស្សស្រីដែរ»
«ចាំមើលថានឹងបានប៉ុន្មាន?»
«ថ្ងៃនេះមិនទៅមើលលោកពូទេ?»
«ពេលចេញពីរៀននឹងឈាងចូលទៅហើយ»
«ចាំខ្ញុំទៅជាមួយ»
«អូខេ»
«សួស្តីបងជេន» ពេលនោះស្រាប់តែបូណានិងអ៊ុនសរក៏បានមកដល់។
«អរ...បូណា...អ៊ុនសរ»
«អង្គុយចុះសិនមក» លីសាក៏ហៅមិត្តរបស់ខ្លួនអង្គុយចុះក្បែរគេ ចំណែកអ៊ុនសរក៏បានក្រឡែកមើលមុខរបស់ជេននីរហូត រហូតដល់បូណាត្រូវយកដៃទៅប៉ះដៃគេដើម្បីកុំអោយគេមើលជេនច្រើនពេក។
«ប៉ារបស់ឯងយ៉ាងម៉េចហើយ?»
«នៅមិនទាន់ដឹងខ្លួននៅឡើយទេ»
«ជូនពរអោយគាត់ឆាប់ដឹងខ្លួនមកវិញណា» 
«អរគុណច្រើនណា»
«និយាយចឹងពួកបងទាំងពីរជិតបញ្ចប់ថ្នាក់បរិញ្ញាបត្រហើយតើមានអ្នកណានៅជួយក្រុមពួកខ្ញុំទៀត» អ៊ុនសរក៏បានសួរទៅកាន់អ្នកទាំងពីរ។
«កុំបារម្ភអីបងតែនៅបន្តជួយក្រុមពួកឯងនឹង»
«តែយ៉ាងណាក៏មិនសូវបានជួបមុខពួកបង»
«ហឹស....ហឹស...ប្រហែលជាជួបមុខញឹកជាងពេលនេះក៏មិនដឹង» លីសានិយាយទាំងញញឹមហើយក៏សម្លឹងមើលមុខរបស់ជេននីហើយក៏ក្រសោបដៃរបស់រាងស្តើង ឃើញបែបនេះហើយអ៊ុនសរក៏សម្លឹងមើលដៃពួកគេទាំងពីរនាក់ តែក៏ដកក្រសែភ្នែកចេញមកវិញចំណែកឯបូណាក៏តាមមើលអ៊ុនសរមិនឈប់។ ក្រោយពីនិយាយគ្នាចប់ហើយពួកគេក៏បានបំបែកផ្លូវគ្នា ដោយលីសានិងជេននីក៏បានបណ្តើរគ្នាទៅមន្ទីរពេទ្យដើម្បីមើលប៉ារបស់ខ្លួន។
«អ៎....នេះអ្នកនាងជេនមកដែរ?» គ្រាន់ដើរទៅដល់មុខទ្វារពួកគេទាំងពីរក៏បានជួបនឹងចាស្ទីន ប៉ុន្តែលីសានាងមិនបាននិយាយអ្វីជាមួយនឹងគេឡើយ ចំណែកគេក៏ដូចគ្នាបានត្រឹមតែបែរមកនិយាយជាមួយនឹងជេនប៉ុណ្ណោះ។
«ចា៎...ក៏មកបានជាគ្នាជាមួយលីសា»
«បាទ....មើលទៅមួយរយះនេះអ្នកទាំងពីរដូចជាស្និទ្ធស្នាលគ្នាណាស់» លឺបែបនេះហើយលីសាក៏បានសម្លឹងមើលមុខរបស់គេរួចហើយក៏ក្រសោបដៃរបស់ជេននីជាប់មិនព្រមលែងឡើយ ចាស្ទីឃើញបែបនេះក៏តាមមើលដៃរបស់ប្អូនស្រីខ្លួនជាមួយនឹងទឹកមុខធម្មតា។
«អញ្ចឹងខ្ញុំសុំទៅមុនហើយ សង្ឃឹមនឹងមានឱកាសបាននិយាយលេងជាមួយនឹងអ្នកនាងចុះ»
«ហឹស..ហឹស..» ជេននីលឺបែបនេះហើយក៏បានត្រឹមតែញញឹមជាការគួរសមដាក់គេ។

លក្ខខណ្ឌបេះដូងWhere stories live. Discover now