លក្ខខណ្ឌបេះដូង ភាគទី២៧

19 4 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី២៧
«កុំគិតច្រើនអីណា?» រាងស្តើងក៏បានអោបគេដើម្បីលួងលោមគេ។
«ចា៎»
«យ៉ាងហោចណាស់គាត់ក៏បានដឹងខ្លួនមកវិញហើយ នាទីបន្ទាប់គឺយើងប្រឹងមើលថែគាត់ដើម្បី។
«លោកប៉ាយ៉ាងម៉េចហើយ?» ពេលនោះចាស្ទីននិងម្តាយរបស់គេក៏បានមកដល់ នាទីនោះរាងមាំមិនចង់និយាយជាមួយនឹងគេឡើយគឺបានត្រឹមតែនៅស្ងៀមប៉ុន្តែដោយសារតែជេននីបានក្រសោបដៃរបស់គេ គេដឹងថានាងមិនចង់អោយគេធ្វើបែបនេះឡើយគេក៏បានព្យាយាមសម្រួលអារម្មណ៍ដើម្បីនិយាយជាមួយនឹងពួកគេទាំងពីរ។
«លោកប៉ាដឹងខ្លួនហើយ គ្រាន់តែត្រូវការពេលវេលាព្រោះថាពេលនេះគាត់មិនអាចនិយាយឬកម្រើកបានឡើយ» ពេលបានលឺបែបនេះហើយក៏ធ្វើអោយអ្នកទាំងពីរអស់ក្តីបារម្ភ។
«បានដឹងបែបនេះមីងក៏សប្បាយចិត្តហើយមិនយូរមិនឆាប់គាត់នឹងត្រឡប់មកដូចដើមវិញមិនខាន» ក្រោយពីរនិយាយគ្នាហើយលីសាក៏បានចូលទៅអង្គុយមើលលោកប៉ារបស់ខ្លួន។
«ខ្ញុំនៅក្បែរលោកប៉ាជានិច្ចណា»និយាយចប់គេក៏បានអោនចុះទៅថើបថ្ងាស់ប៉ារបស់គេ។
.......................................................
ក្រឡែកមកមើលទីជនបទឯនេះវិញ ហាក់មានភាពស្ងប់ស្ងាត់ជាងទីក្រុងឆ្ងាយណាស់ព្រោះតែមនុស្សម្នាគឺតិចជាងមនុស្សនៅទីក្រុងឆ្ងាយណាស់ ណាមួយនៅទីនេះក៏មិនសូវមានយានជំនិះដែរភាគច្រើនគឺមនុស្សធ្វើដំណើរដោយថ្មើរជើង មានខ្លះៗក៏ជិះម៉ូត កង់ និងឡានមួយដែរ។ ក្រឡែកមកមើលផ្ទះឈើដ៏ប្រណិតមួយនៅបរិវេនក្នុងផ្ទះគឺពោរពេញទៅដោយធម្មតាជាតិដោយមាន បន្លែ ផ្លែឈើ សួនច្បារនិងដើមឈើតូចធំជាដើម។ ក្រឡែកមកមើលក្នុងបន្ទប់វិញកំពុងតែមានមនុស្សស្រីម្នាក់កំពុងតែគេងនៅលើគ្រែដោយក្បាលមានរុំបង់ជាប់ នេះប្រហែលជារបួស។
«ជួយ.....ផង»
«ផូង» មនុស្សស្រីម្នាក់នោះកំពុងតែគេងនៅលើគ្រែមើលទៅនាងដូចជាកំពុងតែកំពុងតែយល់សប្តិឃើញទិដ្ឋភាពដែលមានមនុស្សប្រុសម្នាក់កំពុងតែរត់តាមនាងនឹងបាញ់នាង។
«ហឹស....ហឹស...លើកនេះនាងមិនរស់ទេ »
«ផូង» មួយគ្រប់ចុងក្រោយបានចាញ់ចាំស្មារបស់នាង
«ព្រូង» រាងកាយរបស់នាងក៏ត្រូវបានធ្លាក់ចូលទៅក្នុងទឹកជ្រោះ។
«អ្ហាយ» ពេលនោះរាងស្តើងក៏ស្រែកមួយទំហឹងរហូតដល់កន្រ្តាក់ខ្លួនភ្ញាក់ពីគ្រែ។
«បង....បងស៊ូលហ្គី» ក្មេងប្រុសអាយុប្រហែលជា៨ឆ្នាំបានស្រែកហៅបងរបស់ខ្លួនព្រោះតែមុននឹងគេបានបើទ្វារចូលមកដើម្បីមើលនាង។
«បងស្រី»
«មានការអីមែនទេ?»
«គឺ....បងស្រី...បងស្រីដឹងខ្លួនហើយ» គ្រាន់តែលឺបែបនេះភ្លាមគឺថាគេរត់មករក់រាងស្តើងដែលនៅក្នុងបន្ទប់ភ្លាម។
«អួយ...ខ្ញុំនៅទីណាហ្នឹង?» រាងស្តើងក៏បានព្យាយាមក្រោកអង្គុយទាំងលើកដៃមកទប់ក្បាលរបស់នាង។
«បងស្រីកុំអាលងើបអី»
«នេះ...នៅទីណា?» រាងស្តើងក៏សួរទៅកាន់អ្នកទាំងពីរដែលកំពុងតែនៅក្នុងបន្ទប់ជាមួយនឹងនាង។
«គឺ....ទីនេះជាផ្ទះរបស់ខ្ញុំ»
«ហើយ...ខ្ញុំមកនៅទីនេះដោយរបៀបណា?»
«គឺ....ខ្ញុំបានឃើញអ្នកនាងគេងសន្លប់នៅមាត់ជ្រោះព្រមទាំងមានរបួសនៅលើស្មា ហើយនឹងក្បាលទើបយកអ្នកនាងមកសម្រាកព្យាបាលនៅផ្ទះរបស់ខ្ញុំ»
«ខ្ញុំគេងបែបនេះយូរឬនៅ?»
«ជិតមួយខែ»
«ហា៎» គ្រាន់តែលឺបែបនេះភ្លាម នាងប្រុងនឹងស្ទុះចុះពីគ្រែទៅហើយ ប៉ុន្តែរាងស្តើងក៏ត្រូវរាងមាំបានឃាត់នាងទាន់។
«អ្នកនាងចង់ទៅណា?»
«ក៏ព្រោះតែមានកិច្ចត្រូវធ្វើ»
«ចាំប្រសើរជាងនេះក៏បាន នេះខ្ញុំមានមនុស្សកំពុងតែតាមអ្នកនាងក៏ថាបាន»
«ម៉េចក៏ដឹង?»
«អាវ...ជួបដំបូងនៅមាត់ជ្រោះមានទាំងរបួសមានទាំងរបួសដោយគ្រាប់កាំភ្លើងទៀត»
«រឿងវាវែងឆ្ងាយណាស់»
«ដូច្នេះហើយទើបខ្ញុំចង់អោយអ្នកនាងនៅសម្រាកសិន»
«មែនហើយបងស្រីនៅសម្រាកសិនក៏បាន» ប្អូនប្រុសរបស់ស៊ូហ្គីក៏បានទាំងទម្លាក់ខ្លួនអង្គុយចុះក្បែររាងស្តើង។
«អ្នកនាងឈ្មោះអីដែរ?»
«ខ្ញុំអាយរីន»
«ខ្ញុំស៊ូលហ្គី»
«ចំណែកខ្ញុំ ដេវីត»
«នែ!គ្មានអ្នកណាសួរឯងទេ?»
«អាវ៎....គឺចង់ប្រាប់»
«បានហើយ»
«ខ្ញុំសុំចេញទៅមើលខាងក្រៅបន្ទប់សិនបានទេ?»
«ចា៎»
........................................................
«ហេឡូ!»
«អាវ..នេះមករកអូនដល់ក្រុមហ៊ុនផង»
«អាវ...គឺដោយសារតែអូននឹងហើយរវល់តែជាមួយនឹងការងារ»
«ជីវិតគឺបែបនេះហើយ រៀនចប់ក៏ត្រូវធ្វើការបែបនេះហើយណាមួយប៉ាម៉ាក់គាត់ក៏ចាស់ហើយត្រូវការអោយមើលក្រុមហ៊ុន»
«ចា៎....បើបែបនេះចិញ្ចឹមបងផង»
«អត់ទេ នេះបងជាអ្នកចិញ្ចឹមអូនទើបត្រឹមត្រូវ»
«ហឹស..ហឹស....បងនិយាយលេងទេ» និយាយរួចគេក៏បានដើរទៅក្បែរនាងក្រមុំដោយដាក់ខ្លួនអង្គុយលើតុសម្លឹងមើលមុខនាង ព្រោះនាងកំពុងតែអង្គុយលើកៅអីក្បែរគេ។
«កុំបារម្ភបងនឹងចិញ្ចឹមអូន មិនអោយអូនលំបាកឡើយ»
«អូននឹងចាំមើល»
«ជុប» គេក៏បានក្រសោបដៃរបស់នាងនឹងលើកមកថើប។
«សឺត» ហើយក៏បន្តអោនចុះទៅរកបបូរមាត់រាងស្តើងនឹងថើបថ្នមៗលើបបូរមាត់នាងយ៉ាងផ្អែមល្ហែមដោយមាននាងក្រមុំតបស្នងទៅគេវិញ។

លក្ខខណ្ឌបេះដូងWhere stories live. Discover now