លក្ខខណ្ឌបេះដូង

73 8 0
                                    

លក្ខខណ្ឌបេះដូង
                                   ភាគទី៧
«អ្ហឹក» ពេលនោះរាងមាំក៏បានទម្លាក់បបូរមាត់ទៅថើបបបូរមាត់របស់រាងស្តើងធ្វើអោយនាងត្រូវគាំងធ្វើអ្វីមិនត្រូវ។គេក៏បានកម្រើកបបូរមាត់ថើរដើម្បីថ្នាក់ថ្នមបបូរមាត់នាង ប៉ុន្តែមិនបានប៉ុន្មានផងនាងក្រមុំក៏បានរុញគេចេញ។
«ធ្វើអីហ្នឹង?» រាងស្តើងក៏សួរទៅកាន់គេ
«គឺ...»
«បងថាបងត្រឡប់ទៅវិញហើយ» រាងមាំក៏បានក្រោកឈរដើរចេញបាត់ទៅដោយមិនបានចាំមិត្តភក្តិរបស់គេឡើយដែលកំពុងតែនៅជាមួយនឹងអ៊ុនសរឡើយ។
«បង..ជេន» គេក៏បានដើរតាមនាងពីក្រោយរហូតដល់តង់របស់នាងបម្រុងនឹងចូលទៅខាងក្នុងជាមួយនាងហើយគ្រាន់ចូលដល់ក្នុងតង់ត្រឹមក្បាលស្រាប់តែ
«ឃស់» គឺថានាងផ្ទាត់ថ្ងាស់របស់គេមួយទំហឹង
«អួយ...ឈឺ»
«ក៏អោយភ្ញាក់នោះចូលខុសតង់ហើយ»
«មិនបានខុសទេ?» គេក៏បានព្យាយាមប្រឹងត្បុលចូលក្នុងតង់របស់នាងទោះបីជានាងព្យាយាមរុញគេចេញក៏ដោយ។
«អួយ..ចេញនេះទៅគេងតង់របស់ឯងវិញទៅ»
«អត់ទេ...ខ្លាចខ្មោចសុំគេងដែរ?» រាងមាំក៏បានត្បុលចូលរហូតដល់ខ្លួនគេអាចចូលក្នុងតង់របស់នាងដល់ខាងក្នុងតែម្តង ។
«អួយ....គេងយ៉ាងម៉េចបើតង់នេះសម្រាប់តែម្នាក់ នេះបើមកគេងបែបនេះអ៊ុនសរមិត្តរបស់ឯងគេងយ៉ាងម៉េច?»
«ហឺយ...អត់ខ្ញុំក៏អ៊ុនសរគេងបានដែរ»
«តែនេះជាកន្លែងរបស់បង»
«អ្ហឹក...សុំគេងដែរ  ខ្លាចខ្មោច»
«នែ...ខ្លាចខ្មោចអី គ្មានទេ?»
«អួយ...គេងហើយ» គេក៏បិតភ្នែកគេងធ្វើមិនដឹង ចំណែកនាងក្រមុំវិញក៏បានព្យាយាមទាញគេអោយក្រោកចេញប៉ុន្តែដូចជាមិនបានផលសោះព្រោះថាទាញមកដូចទាញរលំដើមឈរអញ្ចឹង។
«គេង»
«ឆ្កួតទេ នេះមកគេងបែបនេះឯងអោយបងគេងកន្លែងណា»
«គេងលើខ្ញុំក៏បាន»
«ឡប់»
«ក្បាលរឹង» នាងក្រមុំក៏បានត្រឹមតែរអ៊ូ ហើយក៏ប្រុងនឹងក្រោកចេញទៅហើយស្រាប់តែគេងទាញនាងទម្លាក់ចុះមកផ្អឹបនឹងទ្រូងគេ។
«ទៅណា?»
«ក៏ទៅគេងជាមួយនឹងបូណានោះអី?»
«គេងទីនេះហើយ» គេនិយាយទាំងក្រសោបរាងកាយនាងជាប់មិនអោយនាងទៅណាឡើយ ។ គ្មានជម្រើសនាងក៏បានត្រឹមនៅស្ងៀមរហូតដល់គេងលក់បាត់ទៅខុសពីគេដែរធ្វើពុតជាគេង គេក៏បានទម្លាក់នាងថ្នមៗអោយគេងនៅក្បែរគេ។
«នេះខ្ញុំមិនដឹងហេតុអ្វីបានជាគ្រាន់តែឃើញបងភ្លាមខ្ញុំមានអារម្មណ៍ថាពេញចិត្តបង ទាំងដែលពីមុនខ្ញុំមិនមែនជាមនុស្សបែបនេះឡើយ»
«ខ្ញុំនឹងព្យាយាមផ្លាស់ប្តូរខ្លួនឯងដើម្បីអោយបងបែរមកស្រឡាញ់ខ្ញុំអោយបាន»
«ជុប» បញ្ចប់ប្រយោគគេក៏បានអោនចុះទៅថើបថ្ងាស់របស់នាងមួយខ្សឺតយ៉ាងយូរហើយក៏បង្អូសមករកបបូរមាត់នាង។ ក្រឡែកមកមើលអ្នកដែលនៅខាងក្រៅឯនេះវិញនៅមិនទាន់ចូលមកក្នុងតង់នៅឡើយ។
«សិស្សច្បង» អ៊ុនសរក៏បានហៅឈ្មោះរបស់គេតិចៗព្រោះតែមានអារម្មណ៍ថាស្ងាត់មិនឈឺគេនិយាយអ្វីឡើយ។
«អូ...នេះគេងលក់ហើយ» ស្រាប់តែក្រឡែកទៅក៏ឃើញថាបូណាគេងលក់បាត់ទៅហើយ។
«អួយ...គួរដាស់ឬយ៉ាងណា?» គេក៏បានសួរសំនួរមកខ្លួនឯង ។
«អ្ហឹក» ពេលនោះគេក៏បានប្រើកម្លាំងរបស់ខ្លួនដើម្បីបីនាងទៅកន្លែងគេង។
«ហឹក» គេក៏បានលើកបីនាងបានសម្រេច
«ផឹប» មិនយូរប៉ុន្មានគេក៏បានដើរមកដល់តង់របស់គេហើយក៏បានទម្លាក់នាងចុះដោយមិនប្រយ័ត្នស្រាប់តែធ្វើអោយបបូរមាត់របស់គេប៉ះនឹងបបូរមាត់រាងស្តើងធ្វើអោយគេនៅស្ងៀមមួយស្របក់ តែក៏ប្រញាប់ដកខ្លួនចេញយ៉ាងលឿន
«អ្ហឹក...» គេប្រឹងងើបខ្លួនចេញទៅហើយស្រាប់តែរាងស្តើងបានលើកដៃទៅក្រសោបករបស់គេព្រមទាំងអោបគេជាប់។
«សិស្សច្បង» គេក៏បានទ្រាំអោយនាងអោបរហូតដល់មួយស្របក់ទើបគេដកដៃរបស់នាងចេញ ហើយក៏ទម្លាក់ខ្លួនគេងក្បែរដោយមិនហ៊ានអោយប៉ះនាងឡើយ។
នៅក្នុងក្រុមហ៊ុនទេសចរណ៍កំពុងតែមានភ្ញៀវជាតិនិងអន្តរជាតិជាច្រើនកំពុងតែដើរចេញចូលៗដើម្បីសួរនាំទាក់ទងនឹងការធ្វើដំណើរកំសាន្តក្នុងប្រទេសនិងក្រៅប្រទេសផ្សេងៗ ។ ព្រោះថាក្រុមហ៊ុនមួយនេះគឺថាមានកេរ្តឈ្មោះល្បីជាខ្លាំងព្រោះតែសេវាកម្មនិងភាពរួសរាយរបស់បុគ្គលិក។
«សួស្តីអ្នកនាង» ឆេយ៉ុងក៏បានចូលមកដល់ក្រុមហ៊ុនទាំងដៃមានកាន់ស៊ីវីធ្វើការ។
«ចា៎...នេះប្អូនយកស៊ីវីមកដាក់មែនទេ?»
«ចា៎»
«អញ្ចឹងសម្ភាសន៍តែម្តងទៅព្រោះថាចៅអ្នកនាងជីស៊ូក៏នៅទីនេះស្រាប់»
«ចា៎»
«មកតាមបងមក» លឺបែបនេះធ្វើអោយនាងតូចញញឹមទាំងក្តីសង្ឃឹម។
«តុក»
«អញ្ជើញចូលមក»
«ចា៎» នារីម្នាក់នោះក៏បានបើកទ្វារឡានអោយរាងស្តើងដើរចូលទៅ ក៏ឃើញថាជីស៊ូកំពុងតែអង្គុយរងចាំនាងស្រេច។
«អង្គុយចុះមក»
«ចា៎  អរគុណ» នាងក៏បាននិយាយអរគុណព្រមទាំងរក្សាស្នាមញញឹមជាប់។ នាងក៏បានហុចស៊ីវីទៅអោយគេ  រាងមាំក៏បានបើកវាអានមួយស្របក់។
«នេះជានិស្សិតផ្នែកភាសាអង់គ្លេសឆ្នាំទី៤មែនទេ?»
«ចា៎»
«ហេតុអ្វីក៏សម្រេចចិត្តមកធ្វើការ នេះសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ»
«គឺ....ព្រោះតែមានបញ្ហាខាងហិរាញ្ញវត្ថុ»
«ហឹម...នេះជាមិត្តរបស់ជេននីមែនទេ?»
«ចា៎»
«ឃើញថាក្នុងនេះធ្លាប់មានប្រវត្តិធ្វើការងារជាអ្នករត់តុផង អ្នកបកប្រែភាសាអង់គ្លេសផង»
«ចា៎...កាលដែលខ្ញុំរៀនឆ្នាំទីមួយប៉ុន្តែពេលនោះគ្រាន់តែធ្វើការងារPart time ប៉ុណ្ណោះ»
«ចា៎....អញ្ចឹងថ្ងៃស្អែកមកធ្វើការបានហើយ»
«ហា៎» គ្រាន់តែប៉ុណ្ណោះនាងគាំងមួយកន្លែង ដូចជាយល់សប្តិអញ្ចឹង។
«នេះ...នេះខ្ញុំជាប់ហើយមែនទេ?»
«ចា៎»
«ហឹស....ហឹស....អរគុណច្រើន» ដោយក្តីរំភើបពេកនាងក៏បានក្រសោបដៃរបស់ជីស៊ូធ្វើអោយជីស៊ូក៏បានសម្លឹងមើលមុខរបស់នាង។
«អ៎.....សុំទោសអ្នកនាង ខ្ញុំរំភើបពេក»
«ហឹស..ហឹស...មិនអីទេណា....តោះ.....ខ្ញុំនាំទៅណែនាំខ្លួននិងស្គាល់ពីកន្លែងធ្វើការអោយហើយ»
«ចា៎» នាងតបទាំងរំភើបជាខ្លាំង
........................................
«អួយ...នេះគេនាំគ្នាទៅណា?» រាងមាំក៏ស្រាប់តែរត់មកសួរនាងក្រមុំពេលឃើញនិស្សិតនាំគ្នាដើរតាមអ្នកលោកអ៊ំម្នាក់ទាំងមានស្ពាយកាបូបជាប់។
«នែ!!នេះមានមើលរបៀបវីរៈទេ?» ជេននីសួរទៅគេវិញ
«គឺ.....ខ្ញុំមិនដឹងនឹងណា»
«ក្នុងក្រុមក៏ខ្ញុំបានទម្លាក់អោយហើយ»
«អួយ...ចុះបងមិនផ្ញើរមកឯកជនមក»
«បងនេះទំនេរណាស់» ជេននីតបទាំងសម្លក់គេ
«នេះ....ចិត្តអាក្រក់»
«ឆាប់ឡើង»
«តោះ»
«នែ...ទៅរៀបសម្លៀកបំពាក់មក យើងត្រូវចូលទៅក្នុងព្រៃនេះណាហើយគេងនៅទីនោះមួយយប់»
«ហា៎»
«ឆាប់ទៅ» អ៊ុនសរក៏ប្រញាប់ប្រាប់ទៅមិត្តរបស់ខ្លួន
«អូខេ» គេក៏ប្រញាប់រត់ទៅឡានរបស់គេភ្លាម មិនយូរប៉ុន្មានគេក៏បានរត់មកវិញទាំងត្រហិបត្រហប់។
«តោះ»
«មោះ...បងជេនខ្ញុំជួយ» ពេលនោះអ៊ុនសរក៏ប្រញាប់ស្នើរខ្លួនជួយរាងស្តើងភ្លាម ។
«អរ...មិនអីទេណា បងធ្វើបាន» នាងក៏តបទៅគេវិញទាំងញញឹម។ នៅតាមផ្លូវធ្វើដំណើរនិស្សិតពិតជារីករាយជាមួយនឹងទេសភាពមែនទែន មានអ្នកខ្លះក៏ថតរូប ចំណែកអ្នកខ្លះទៀតក៏ថតវីឌីអូ ចំណែកលីសាវិញក៏បានក្បែរជេននីមិនអោយឃ្លាតសោះ។
«សិស្សច្បង»
«ហឹម»
«បងហត់ទេ?»
«អត់ទេ?»
«បើហត់ចាំខ្ញុំអៀវ»
«នែ!!និយាយអី?» ជេននីក៏ស្រាប់តែឈប់ភ្លាម បែរមករកគេព្រោះមុននឹងមានអ្នកណាលឺក៏មិនដឹង។
«អា៎..បើមែន»
«មិនបាច់ទេ» នាងក៏បានបែរខ្លួនដើម្បីដើរត្រឡប់ទៅវិញ
«អួយ» មិនប្រយ័ត្នក៏ក្រឡាច់ជើងដួល។

លក្ខខណ្ឌបេះដូងWhere stories live. Discover now