លក្ខខណ្ឌបេះដូង ភាគទី១៨

27 4 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី១៨
  «អ្ហឹក»បបូរមាត់នឹងចុងច្រមុះរបស់រាងមាំក៏កំពុងតែថើបចុះឡើងប្រដេញពីកញ្ចឹងករបស់នាងក្រមុំហើយក៏បន្តបង្អូសចុះក្រោមជារឿយៗរហូតដល់ឆ្អឹងដងកំាំបិតរបស់នាង។
«អ្ហឹក» នាទីបន្ទាប់រាងស្តើងក៏បានទាញស្មារតីមកវិញហើយក៏ប្រញាប់រុញគេចេញយ៉ាងលឿន។
«អឺ...ខ្ញុំ...ខ្ញុំសុំទោសណា»
«ឆាប់សរសេរអោយហើយទៅនឹងបានគេង»
«ចា៎» និយាយចប់គេក៏បន្តសរសេរកិច្ចរបស់គេបន្តទៀត ចំណែកនាងក្រមុំវិញក៏បានអង្គុយកំដរគេរហូតដល់គេងលក់ខ្លួនឯង។
«រួចហើយ» ពេលដែលបែរមកក៏ស្រាប់តែឃើញថាជេននីគេងលក់បាត់ទៅហើយ។
«ជេន» រាងមាំក៏បែរមកសួរនាងក៏ឃើញថានាងគេងលក់បាត់។
«ជេន» គេក៏បានអង្រួននាងក្រមុំតិចៗ
«អ្ហឹក» ដោយមិនចង់រំខាននាង គេក៏បានលើកបីនាងក្រមុំដោយមិនហ៊ានលើកខាងខ្លាំង។
«ជុប» គេក៏បានដាក់នាងក្រមុំលើពូថ្នមៗគេក៏មិនភ្លេចថើបថ្ងាស់នាងឡើយ។
«សុបិនល្អណា ជុប» គេក៏បានអោនចុះថើបបបូរមាត់នាងក្រមុំ។ ហើយក៏បិតភ្នែកគេងទាំងដៃអោបនាងជាប់។
«អិនសរ នេះឯងកើតអី?» ក្រឡែកមកមើលអិនសរឯនេះវិញគឺថាកំពុងតែខូចចិត្តក៏ព្រោះតែជេននីបានបដិសេធស្នេហ៍របស់គេ។ គេក៏គេចមកអង្គុយខូចចិត តែក៏មានបូណាដែលមកមើលគេព្រោះតែឃើញគេមើលទៅដូចជាមនុស្សគ្មានវិញ្ញាណក្នុងខ្លួន។ អ្នកទាំងពីរក៏កំពុងតែអង្គុយនៅនឹងមាត់ទន្លេមើលទឹករលកព្រមទាំងមានដបស្រានៅក្បែរពួកគេផងដែរ ប៉ុន្តែអ្នកដែលផឹកគឺអ៊ុនសតែម្នាក់ប៉ុណ្ណោះ។
«គ្មានអីទេ»
«ឯងគិតថាខ្ញុំជឿឯងមែនទេ?»
«ខ្ញុំគ្មានអីពិតមែន?»
«បើគ្មាន ហេតុអ្វីក៏ផឹកស្រាបែបនេះ?»
«ក៏ចង់ផឹក»
«មានអីពិបាកចិត្តក៏អាចនិយាយប្រាប់បងបាន»
«បងស្រី?»
«ហឹម»
«បើយើងប្រាប់នរណាម្នាក់ថាយើងស្រឡាញ់គេប៉ុន្តែគេបានប្រាប់ថាមិនបានស្រឡាញ់យើង តើយើងគួរធ្វើអ្វីបន្ត»
«បើគេប្រាប់យ៉ាងច្បាស់បែបនេះហើយក៏មិនបាច់ប្រឹងប្រែងទៀតដែរ ព្រោះថាវាគ្មានបានអីមកវិញក្រៅពីភាពឈឺចាប់»
«ប៉ុន្តែ...បើកាត់ចិត្តវាពិបាក»
«វាពិបាកត្រឹមរយះពេលខ្លី វាប្រសើរជាងការដែលកុហកខ្លួនឯងហើយ បន្តស្រឡាញ់គេតែម្ខាងវាក៏នឹងធ្វើអោយឈឺចាប់រាល់ថ្ងៃ» រាងស្តើងក៏បាននិយាយពន្យល់ប្រាប់គេ ចំណែកគេក៏បានស្តាប់នាងរួចហើយក៏បានលើកដបស្រាមកផឹក។
«បានហើយ នេះឯងផឹកអស់ច្រើនដបហើយណា»
«តែ..ខ្ញុំចង់ផឹក»
«នេះទៅលួចស្រឡាញ់អ្នកណា?»
«លួចស្រឡាញ់ហើយក៏សារភាពរួចហើយ» គេរៀបរាប់ទាំងឈឺចាប់
«ហឺយ...យំធ្វើអី?» ពេលនោះនាងក៏បានឃើញគេយំ
«គឺ....ខ្ញុំបានស្រឡាញ់បងជេន» គ្រាន់តែលឺពាក្យនេះធ្វើអោយគេគាំងមួយកន្លែង តែក៏ធ្វើធម្មតាមកវិញ។
«ហឺយ..នេះឯងទៅស្រឡាញ់ជេនវាមិនងាយទេ ជេននីមិនដែលស្រឡាញ់អ្នកណាងាយៗទេ»
«ចុះហេតុអ្វីក៏គាត់ស្រឡាញ់លីសា?»
«នេះទៅដឹងពីណា?»
«មិនបាច់ប្រាប់ក៏ដឹងដែរ ឃើញទង្វើរច្បាស់»
«ហឺយ..យ៉ាងម៉េចឯងគិចចង់អោយព្រោះតែរឿងនេះបំផ្លាញ់មិត្តភាពឯងនិងលីសាមែនទេ? ស្នេហាណាវាមិនមែនជាការបង្ខំអោយគេមកស្រឡាញ់យើងដែរ ជេនក៏បញ្ជាក់ច្បាស់ៗហើយព្រោះមិនចង់អោយឯងបន្តអារម្មណ៍បែបនេះទៀតហើយមួយវិញទៀតបើគេនិងលីសាស្រឡាញ់គ្នា វាក៏ជាសិទ្ធិរបស់គេពេលខ្លះមនុស្សដែលជាគូទោះមិនបាច់ព្យាយាមក៏បានជួបនិងស្រឡាញ់ដោយឯងៗ គឺដោយគ្មានការប្រៀងទុកមុនក៏មាន»
«ចុះបងធ្លាប់មានស្រឡាញ់អ្នកណាឬអត់?»
«អឺ..គឺមាន»
«អ្នកណាប្រាប់បានទេ?»
«មិនទាន់ចង់និយាយ ចាំពេលមួយដែលសក្តិសម» និយយាមិនទាន់ទាំងចប់ស្រួលបានផងគេក៏ស្រាប់តែលើកដបស្រាផឹកទៀតធ្វើអោយនាងចាប់ដៃរបស់គេឈប់អោយផឹក។
«បានហើយ តោះត្រឡប់ទៅវិញនេះឯងចង់អង្គុយទីនេះទល់ភ្លឺមែនទេ?»
«ស្អែកជាថ្ងៃសៅរ៍មិនអីទេ មានពេលសម្រាកពីរថ្ងៃបងចង់ទៅវិញក៏ត្រឡប់ទៅមុនចុះ»
«ហឺ...ក្បាលរឹងណាស់» ចុងក្រោយនាងក៏សម្រេចចិត្តនៅកំដរគេដដែលព្រោះតែហាមមិនស្តាប់ហើយ។
.............................................................
ព្រឹកថ្ងៃថ្មីមកដល់សត្វបក្សាបក្សីក៏កំពុងតែហោះហើរប្រដេញគ្នាយំបង្កើតបានជាតន្រ្តីនាពេលព្រឹក ពន្លឺព្រះអាទិត្យក៏កំពុងតែបង្អួតពន្លឺមកកាន់ផែនពសុធា។
«អ្ហឹក» ព្រោះតែឥទ្ធិពលនៃពន្លឺក៏បានធ្វើអោយនារីដែលលក់ត្រូវបង្ខំបើកភ្នែក។
«អ្ហឹក» នាងក៏បានបើកភ្នែកមកស្រាប់តែមានអារម្មណ៍ដូចមានអ្វីម្យ៉ាងមករុំព័ន្ធខ្លួនរបស់នាង។ នាងប៉ះមើលទើបដឹងថាជាដៃរបស់មនុស្សនាងក៏ប្រញាប់បើកភ្នែកមកយ៉ាងលឿន
«អួយ....លីសា» នាងក៏បានបេះដៃគេចេញប៉ុន្តែទាញមិនចេញសោះ។
«អ្ហឹក...ប្រញាប់ទៅណា?»
«នែ!!នេះម៉ោង៩ព្រឹកហើយ»
«ក៏គេងសិនទៅយប់មិញធ្វើការងារឡើងដាច់យប់ហើយ»
«ឯងគេងបន្តទៅ ខ្ញុំត្រូវត្រឡប់ទៅផ្ទះ»
«អត់ទេ...សុំគេងអោបបែបនេះសិន»  
«ហឺយ..ឡប់ទេឬ? ខ្ញុំមិនមែនជាសង្សាឯងទេដែលត្រូវមកដេកអោបបែបនេះ»
«ក៏អោបតាំងពីយប់ហើយតើមានក្តីសុខណាស់ដឹងទេ? មិនដែលអោបមនុស្សដែលខ្លួនស្រឡាញ់បែបនេះឡើយ»
«អួយ...នែ....ដៃនេះទៅអោនមនុស្សស្រីប៉ុន្មាននាក់ហើយកុំមកប្រើពាក្យថាមានក្តីសុខ»
«អួយ.....ទៀតហើយ....រឿងអតិតទេ ឥឡូវកែហើយដើម្បីមនុស្សស្រីម្នាក់ដែលកំពុងតែអោប»
«ឆឺស»
«បានហើយ....ខ្ញុំត្រូវការងូតទឹក»
«អូខេ....ចាំខ្ញុំជូនទៅ» គេក៏បម្រុងនឹងលើកបីនាងទៅហើយតែនាងបានស្រែកហាមគេទាន់។ នាងក៏បែរមុខមកសម្លក់គេ។
«នេះកាន់តែហ៊ានហើយ មុខក្រាស់»
«មុខក្រាស់ជាមួយតែជេនទេ» នាងក៏ប្រញាប់ក្រោកចុះពីគ្រែដើរទៅងូតទឹកយ៉ាងលឿន។
«ស្លាប់ហើយ នេះគ្មានសម្លៀកបំពាក់ផ្លាស់ផងចេញទៅយ៉ាងម៉េច? សូម្បីតែឈុតក្នុងក៏គ្មានដែរ» ក្រោយពីចំណាយពេល១៥នាទីក្នុងបន្ទប់ទឹក ទើបនាងដឹងថានាងមកជាមួយគេយប់មិញត្រឹមតែឈុតគេងប៉ុណ្ណោះ នាងក៏បានត្រឹមតែអង្គុយក្នុងអាងទឹកគិតរកវិធីដោះស្រាយជើង៣០នាទី។
«ជេន..»
«ជេន» អ្នកខាងក្រៅបានហៅឈ្មោះរបស់នាងម្តងហើយម្តងទៀត។
«ជេន»
«ហឹម»
«ងូតទឹកយូរម្លេះ?»
«គឺ...គឺ....»
«បើកទ្វារអោយបន្តិច»
«ឆ្កួតទេ ឯងគិតចង់ធ្វើអី?»
«បើមិនបើកទ្វារ ជេនមានសម្លៀកបំពាក់ពីណាស្លៀក»
«ហើយបានមកពីណា?»
«ក៏ចុះទៅទិញនៅហាងសម្លៀកបំពាក់ខាងក្រោម»
«ហា៎»
«បើកមកចាំខ្ញុំហុចអោយ»
«ច្បាស់ទេ ដែលថាឯងមិនគិតអ្វី?»
«ខ្ញុំមិនបានគិតទេណា»
«ប្រថុយម្តងចុះ» និយាយចប់នាងក៏ប្រញាប់យកកន្សែងមករុំខ្លួនហើយក៏បង្ហើបទ្វារក៏ឃើញគេកំពុងតែឈរនៅមុខនាង ។
«ឃើញទេថាខ្ញុំមិនបានចង់ធ្វើអីជេន ឬមួយក៏ជេនគិត?» មុននឹងហុចអោយនាងក្រមុំគេក៏មិនភ្លេចញោះនាងសិន។
«ឆ្កួត ឆាប់អោយមកខ្ញុំមិនដែរគិតអីឡប់ៗដូចជាឯងទេ?»
«ឡប់ៗ ចុះជេនដឹងថាខ្ញុំគិតអី»
«អួយ...ឈប់និយាយជាមួយហើយ» និយាយចប់នាងក៏ប្រញាប់យកសម្លៀកបំពាក់ពីគេយ៉ាងលឿនហើយក៏បិតទ្វារ។
«ហា៎....នេះទិញទាំងសម្លៀកបំពាក់និងឈុតក្នុងទៀត» នាងក្រមុំក៏បានត្រឹមឈរសម្លឹងមើលសម្លៀកបំពាក់ទាំងមុខក្រញូវ។ មិនយូរប៉ុន្មាននាងក៏បានចេញមក ដោយមានគេកំពុងតែឈរចាំមើលនាង។
«ស្លៀកត្រូវទេ?»
«គឺត្រូវ»
«គឺសម្តៅលើ...»
«នែ....ខ្ញុំមិនទាន់និយាយទេ ហេតុអ្វីក៏ទិញទំហំត្រូវ»
«អាវ៎...មានអីពិបាកមនុស្សធ្លាប់អោបគ្នាឡើងច្រើនដងហើយ» គេឆ្លើយតបជាមួយនឹងនាងដោយគ្មានការស្ទាក់ស្ទើរអ្វីបន្តិចសោះ។

លក្ខខណ្ឌបេះដូងWhere stories live. Discover now