លក្ខខណ្ឌបេះដូង ភាគទី១៤

30 3 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី១៤
  «អ្ហឹក» កែវភ្នែកមុតថ្លាកំពុងតែបើកធំៗព្រោះតែការភ្ញាក់ផ្អើលនឹងទង្វើររបស់គេ។ ចំណែកគេវិញក៏បានបិតភ្នែកហើយក៏សង្កត់បបូរមាត់កាន់តែធ្ងន់ជាងមុនទៅលើបបូរមាត់រាងស្តើង។
  «អ្ហឹក...ធ្វើអីហ្នឹង?» រាងស្តើងក៏បានសួរកទៅកាន់នាងពេលដែលរុញគេចេញ។
«ក៏ធ្វើជាដូចគូស្នេហ៍ដទៃគេនោះអី?»
«ឡប់...អ្នកណាជាគូស្នេហ៍របស់ឯង»
«ក៏ជេននឹងហើយ អនាគជាគូស្នេហ៍»
«អួយ....ជេន...ឈឺ» នាងក្រមុំក៏បានទាញត្រចៀករបស់គេមួយទំនឹងធ្វើអោយគេត្រូវអោនចុះតាមដៃរបស់នាងដែរ។
«នេះ.....បើមានគេងមកឃើញគេនឹងគិតអីមកលើខ្ញុំ?»
«នេះបារម្ភខ្លាចគេឃើញលើកក្រោយខ្ញុំនឹងថើបនៅក្នុងបន្ទប់តែម្តង» មិនត្រឹមតែនិយាយប៉ុណ្ណោះទេគឺគេថែមទាំងអោននិងញាក់ចិញ្ជើមដាក់នាងទៀតផង។
«នេះ...នែ»
«អួយ.....» គេក៏ស្រែកមួយទំហឹងព្រោះតែរាងមាំបានហកទៅខាំច្រមុះរបស់គេមួយទំហឹង។
«នេះដាក់ច្រមុះហើយមិនដឹង»
«ក៏អ្នកណាប្រើអោយមករលាមដាក់ខ្ញុំធ្វើអី?»
«គឺ...»
«នៅតាប៉ែនឹងហើយ ឆាប់ឡើងតិចទៅរៀនយឺត»
«ចា៎...អនាគតប្រពន្ធ»
«អួយ..ចា៎!» គ្រាន់តែឃើញនាងសម្លក់ភ្លាមគឺថាគេប្រញាប់បញ្ឆេះម៉ាស៊ីនឡើងហើយក៏បើកចេញទៅយ៉ាងលឿន ។
«ទឹង» ភ្លាមនោះទូរស័ព្ទរបស់នាងក៏ស្រាប់តែលោត Notification គេក៏បានក្រឡែកមើលដូចគ្នា។
«មើលអី?»
«គ្មានអីទេ» គេក៏ប្រញាប់បដិសេធនាងភ្លាម
«ចង់ដឹងមែនទេ? គឺបងប្រុសរបស់ឯងនឹងហើយឆាតមក»
«ហា៎...ចាស្ទីនឆាតមកជេនធ្វើអី?»
«ក៏បបួលទៅញ៉ាំអី បបួលតាំងពីអាទិត្យមុនម្លេះតែខ្ញុំមិនបានអូខេជាមួយ»
«ចុះលើកនេះ?»
«កំពុងតែស្ថិតក្នុងការពិចារណា?»
«មិនបាច់ពិចារណាទេ កុំទៅ»
«ហើយវាយ៉ាងម៉េច? នេះជាការសម្រេចចិត្តខ្ញុំ»គ្រាន់តែលឺប្រយោគមួយនេះភ្លាមគឺថាគេជាន់បន្ថែមល្បឿនយ៉ាងលឿន ។
«អួយ....នែ...នេះបើកបន្ថយល្បឿនជាងនេះមិនបានទេ ខ្ញុំមិនទាន់ចង់ស្លាប់ទេ»
«ងឺត» ទីបំផុតឡានរបស់គេក៏បានធ្វើដំណើរមកដល់មុខសាកលវិទ្យាល័យ គេក៏ប្រញាប់ចតឡាននឹងដើរចេញទៅជាមួយនឹងនាង។ ពេលដែលពួកគេបានចេញពីឡានជាមួយនឹងគ្នាក៏មានមនុស្សម្នាក់កំពុងតែឈរមើលពួកគេជាមួយនឹងកែវភ្នែកស្រពោនពេលឃើញគេចេញពីឡានជាមួយគ្នា។ នាងបានត្រឹមតែឈរសម្លឹងមើលពីចំងាយមិនទាន់ហ៊ានចេញទៅជួបពួកគេឡើយ។
«អេ..អិនសរនេះមកហើយម៉េចក៏មិនចូលទៅខាងក្នុង» បូណាដែលដើរចេញមកពីក្រោយក៏បានដើរទៅកេះខ្នងនាងព្រោះឃើញគេកំពុងតែឈរក្រោយដើមឈើ។
«អ៎...គឺកំពុងតែដើរទៅហើយ»
«ដើរអី ខ្ញុំឃើញឯងកំពុងតែឈរមើលលីសានិងជេននីសោះ»
«អឺ..ក៏កំពុងតែរងចាំលីសានិងបងជេននិងហើយ» កំពុងតែឈរជជែកគ្នាមិនទាន់ទាំងចប់ផងស្រាប់តែជេននិងលីសាក៏បានដើរមកដល់។
«នេះមកជាមួយគ្នាមែនទេ?» អ៊ុនសរក៏បានសួរទៅកាន់លីសា ។
«ហឹម»
«តោះ.....ប្រញាប់ទៅនឹងបានចូលរៀន»
«តោះ...បូណា» ពេលនោះជេននីក៏បានដើរទៅអូសដៃរបស់បូណា។
«ជេន...កុំភ្លេចនូវអ្វីដែលបាននិយាយគ្នា» គេក៏និយាយចេញមក ធ្វើអោយអ៊ុនសរដែលសម្លឹងមើលពួកគេដោយទឹកមុខស្មើរ។ ចំណែកជេននីវិញក៏បានត្រឹមតែក្រឡែកមកមើលគេហើយក៏បន្តដំណើរទៅមុខជាមួយនឹងមិត្តរបស់ខ្លួន។
«នេះនិយាយអ្វីជាមួយនឹងបងជេន»
«អួយ....គ្មានអ្វីទេ»
«ហឹម»
«នេះកើតអី? ដូចជាមិនសប្បាយចិត្តសោះ»
«អ៎..គ្មានអ្វីទេ...ឆាប់ឡើងជិតដល់ម៉ោងហើយ» អ្នកទាំងពីរក៏ចូលក្នុងថ្នាក់រៀនបាត់។
ក្រឡែកមកមើលបុគ្គលិកក្រុមហ៊ុនទេសចរណ៍របស់យើងឯងនេះវិញក៏កំពុងតែបំពេញការងារយ៉ាងល្អ។ រ៉ូសក៏បានបំពេញការងាររបស់ខ្លួនយ៉ាងយកចិត្តទុកដាក់រហូតដល់ម៉ោងអាហាររថ្ងៃត្រង់ នាងក៏ស្រាប់តែដើរទៅបន្ទប់ធ្វើការរបស់ជីស៊ូដោយមានកាន់ប្រអប់អាហារ។
«តុ..តុ»
«ចូលមក»
«អ៎..ឆេយ៉ុង...នេះមិនទៅញ៉ាំអីទេ?»
«ចុះអ្នកនាង?»
«បន្តិចទៀតទៅហើយ» ពេលលឺបែបនេះនាងក៏បានត្រឹមតែឈរនៅស្ងៀមទាំងដៃមានកាន់ប្រអប់បាយ។
«នេះ..ធ្វើអីមកអោយខ្ញុំមែនទេ?»
«គឺ.....អ្នកនាងញ៉ាំដែរ?»
«មោះ...អញ្ចឹងញ៉ាំជាមួយគ្នាតែម្តងទៅ» គេក៏ប្រញាប់ដើរទៅអង្គុយនៅលើសាឡុងដោយអោយនាងក្រមុំរៀបចំម្ហូបដាក់អោយគេញ៉ាំ។
«តោះ...ញ៉ាំទៅ»
«អ្នកនាងញ៉ាំបានពិតមែន?»
«នែ.....ខ្ញុំ....ជាមនុស្សធម្មតាដូចជាឆេយ៉ុងដូចគ្នា» ពួកគេទាំងពីរក៏បានអង្គុយញ៉ាំជាមួយគ្នាដោយអង្គុយនៅលើសាឡុងជាមួយនឹងគ្នា។

។ កំពុងតែពេលកំពុងតែញ៉ាំនោះស្រាប់តែជីស៊ូក៏បានសម្លឹងមើលមុខរបស់ឆេយ៉ុង។
«នេះមានអីមែនទេ? ខ្ញុំធ្វើម្ហូបមិនឆ្ងាញ់?»
«អត់ទេ...គឺឆ្ងាញ់...នេះពូកែធ្វើម្ហូបដែរតើ»
«ហឹស...ហឹស....សរសើរពេកហើយ»
«និយាយការពិត» ពួកគេក៏បានញ៉ាំនិងនិយាយគ្នារហូតដល់ហើយ នាងក្រមុំក៏បានដកបង្អែមចេញពីប្រអប់ដើម្បីអោយគេញ៉ាំ។
«នេះ...អ្នកនាងសាកញ៉ាំមើលទៅ»នាងភ្លេចខ្លួនក៏បានដួលបង្អែមបញ្ចុកតែក៏ប្រុងនឹងទម្លាក់ដៃវិញទៅហើយ ស្រាប់តែគេបានចាប់ដៃនាងជាប់ ហើយក៏បង្ហើបមាត់ញ៉ាំបង្អែមទាំងដៃកាន់ដៃរបស់នាងជាប់។ កែវភ្នែក៏សម្លឹងមើលនាងមិនឈប់ធ្វើអោយនាងចាប់អារម្មណ៍អៀននឹងគេ  នាងខំគេចក្រសែភ្នែកចេញហើយស្រាប់តែ។
«អ៊ុប» គេក៏បានទាញនាងក្រមុំចូលមករកគេហើយ គេក៏បានទម្លាក់បបូរមាត់ទៅលើបបូរមាត់រាងស្តើងនឹងកម្រើកស្រាលៗលើបបូរមាត់នាង ធ្វើនាងត្រូវគាំងដូចម៉ារ៉ាកាំងអញ្ចឹង តែក្រោយមកហាក់ចាញ់ការថ្នាក់ថ្នមរបស់គេក៏ធ្វើអោយនាងត្រូវទម្លាក់ដៃចុះទៅចាប់ក្រណាត់អាវរបស់គេនឹងបិតភ្នែកសន្សឹមៗទទួលយកនូវស្នាមថើបដែលគេបានផ្តល់អោយនាង។

លក្ខខណ្ឌបេះដូងWhere stories live. Discover now