លក្ខខណ្ឌបេះដូង ភាគទី៣៣

39 4 0
                                    

លក្ខខណ្ឌបេះដូង
ភាគទី៣៣
«បើគាត់ដឹងនិងលឺក៏ល្អ»
«ចាំបន្តិចទៀតទៅ» រាងស្តើងតបទាំងសម្លឹងមើលមុខរបស់ ។
«អូនខ្លាច»
«មិនមែនទេ? គឺអូនខ្លាចថាវាលឿនពេក»
«អូខេ.....អូខេតាមសម្រួលក៏បាន»
«មោះ...អ្នកមីងចាំខ្ញុំជួយរៀបណា» គេក៏ប្រញាប់ជួយលើកឥវ៉ាន់ដើម្បីរៀបចំ។
«អួយ...ម៉ាក់សម្រាកទៅណាមិនបាច់ធ្វើក៏បានណា» ឆេយ៉ុងក៏បានដើរទៅគ្រាម្តាយរបស់ខ្លួនអោយទៅអង្គុយសម្រាក ។
«ចឹងពួកកូនទាំងពីរធ្វើចុះ ចាំម៉ាក់ទៅរៀបចំធ្វើម្ហូបពេលល្ងាច រួចហើយយើងក៏ញ៉ាំបាយជុំគ្នាតែម្តង»
«អឺ....»
«ការងារស្រាលទេណា ម៉ាក់ធ្វើបានកុំបារម្ភអី»
«ចា៎....អញ្ចឹងក៏មិនដែរ»
«មោះ....បងជួយអូនដាក់កំរាលពូកបន្តិចបានទេ»
«អូខេ» គេក៏ដើរតាមនាងទៅក្នុងបន្ទប់ម៉ាក់របស់នាងដើម្បីផ្លាស់កំរាលពូកអោយគាត់។
«គ្រឹប» ទ្វារបន្ទប់ក៏ត្រូវបានរាងមាំចាក់គន្លឹះដោយមិនអោយនាងបានដឹងឡើយ។
«អ្ហឹក» ពេលនោះគេក៏បានចូលទៅអោបនាងក្រមុំពីក្រោយយ៉ាងណែន។
«បងធ្វើអី?»
«ក៏នឹកនឹងហើយ អូនសម្រាកច្រើនថ្ងៃពេក»
«ជុប...ជុប» គេក៏បានអោនចុះថើបកញ្ចឹងរបស់នាងដូចជាមិនចង់ដកច្រមុះចេញសោះ។
«ប្រយ័ត្នកចូលមកឃើញណា»
«មិនអីទេបងចាក់សោរហើយ» 
«បង!!នេះជាបន្ទប់ម៉ាក់ណា»
«ចុះបងមានបានថាបន្ទប់អូនឯណា?»
«ហើយបងគិតចង់ធ្វើអី?»
«ធ្វើអូន»
«ផាច់...និយាយអី?»
«អា៎វ...ក្រែងសួរបងថាធ្វើអី? បងក៏ឆ្លើយការពិត»
«ខូច»
«ហឹស....ហឹស..»
«ហើយយ៉ាងម៉េច? អូខេទេ?»
«ឡប់...ឆាប់ឡើងជួយផ្លាស់កំរាលពូក»
«នាងក៏បានដើរទៅយកកម្រាលពូនៅលើសាឡុងភ្លាមនោះគេក៏បានដើររតាមពីក្រោយនាងក្រមុំ ហើយក៏បានទម្លាក់ខ្លួនអង្គុយចុះលើសាឡុងដោយមិនភ្លេចទាញនាងអោយអង្គុយចុះមកលើនាងឡើយ។
«មោះ....ចាំបន្តិចទៀតធ្វើក៏បានណាពេលនេះបងសុំអោបថើបអោយបាត់នឹកសិនបានទេ?»
«ជុប....ជុប» នាងមិនទាន់ទាំងឆ្លើយអូខេផងគឺថាគេថើបថ្ពាល់នាងថើបយកៗរកតែនាងប្រកែកមិនទាន់។
«ជីស៊ូ....»
«អ្ហឹក» ពេលនោះគេក៏បានផ្តួលនាងទៅលើសាឡុងដោយមានគេសង្កត់លើខ្លួនប្រាណរបស់នាង។
«ជុប» បបូរមាត់របស់នាងក៏ត្រូវបានគេទម្លាក់ទៅគ្រប់គ្រងនឹងថើបថ្នាក់ថ្នមស្រាលៗដោយភាពផ្អែមល្ហែមដែលធ្វើអោយនាងពិបាកនឹងជំទាស់។ នាងក៏បានលើកដៃទៅស្រាកករបស់គេជាប់នឹងតបស្នងទៅគេវិញអោយគេថែថើបយ៉ាងកក់ក្តៅ។
«អ្ហឹក» ពេលនោះឆេយ៉ុងក៏បានរុញស្មារបស់គេចេញបន្តិចដើម្បីបញ្ឈប់គេ។
«មកជួយរៀបផ្លាស់កំរាលពូក»
«ហឹស...ហឹស...តោះ» រាងមាំក៏បានក្រោកចេញពីរាងកាយរបស់រាងស្តើងទាំងញញឹមហើយពួកគេទាំងពីរក៏ចាប់ផ្តើមរៀបចំប្តូរកំរាលពូកក៏ដូចជារៀបចំបន្ទប់របស់ម៉ាក់នាង។ ពេលមេឃចាប់ផ្តើមងងឹតទើបពួកគេរៀបចំហើយ។
«កូនទាំងពីរទៅងូតទឹកសិនទៅណាចាំម៉ាក់រៀបចំប្អូនអោយញ៉ាំ»
«ចា៎»
«តោះទៅងូតទឹក»
«អ្នកនាងទៅងូតទឹកមុនទៅ ខ្ញុំជួយរៀបចំម៉ាក់»
«ទៅៗ..ទៅទាំងពីរនាក់តែម្តងទៅកូនទៅជួយរកសម្លៀកបំពាក់អោយក្មួយពាក់ផង»
«ចា៎» ដោយគ្មានជម្រើសនាងក៏ឆ្លើយអូខេជាមួយនឹងគាត់ ។ ចំណែកជីស៊ូវិញបានឱកាសបែបនេះក៏គិតតែពីញញឹមបិតមាត់មិនជិត។
«អ្ហឹក..ជុប..សឺត» ចូលមកដល់ក្នុងបន្ទប់រាងស្តើងគេក៏បានអោបនាងនឹងថើបនាងមិនចង់ឈប់សោះ។
«បងងូតទឹក»
«ជួយងូតទឹកអោយបន្តិចមក» រាងមាំក៏ធ្វើមុខកំសត់ដាក់ទេ ។
«អួយ...បងងូតខ្លួនឯងទៅមិនទម្លាប់ទេ»
«ក៏ធ្វើអោយញឹកញាប់ទៅនឹងធ្លាប់ហើយ»
«ណា...ណា....ណា»  មាត់និយាយប៉ុន្តែដៃវិញគឺថារុញរាងស្តើងចូលទៅក្នុងបន្ទប់ទឹកបាត់ទៅហើយ។
«អួយ..ជីស៊ូនៅអោយស្ងៀមមើល» សំឡេងរបស់អ្នកទាំងពីរក៏បានបន្លឺចេញមក។
«ងូតទឹកត្រូវដោះសម្លៀកបំពាក់ចឹងហើយ មោះបងដោះអោយ»
«អួយ...អូនដោះខ្លួនឯងក៏បាន»
«មោះបងដោះអោយ» សំឡេងប្រកែកគ្នារបស់អ្នកទាំងពីរក៏បានបន្លឺឡើងជាមួយនឹងសម្លេងសើច។
...............................................
អ្នកជំងឺដែលធ្លាប់តែគេងនៅលើគ្រែអស់រយះពេលយូរពេកនោះក៏ដូចដឹងខ្លួនវិញ ប៉ុន្តែគាត់មិនទាន់អាចនិយាយឬកំរើកបានឡើយ។ ប៉ុន្តែលីសាក៏បានសម្រេចចិត្តយកគាត់ត្រឡប់ទៅមើលថែនៅផ្ទះបន្ថែមទៀត។
«បងត្រឡប់មកវិញអូនសប្បាយចិត្តខ្លាំងណាស់»
«កុំបារម្ភអីណា ខ្ញុំនឹងនៅក្បែរលោកប៉ាជានិច្ច» រាងមាំក៏បានលុតជង្គង់ក្បែររទេះប៉ារបស់នាងហើយក៏បានក្រសោបដៃរបស់គាត់ស្រាលៗ។ ចំណែកគាត់ក៏បានញញឹមដាក់នាង។
«លោកប៉ានឹងជាសះស្បើយឆាប់ៗ» ចាស្ទីនក៏បានដើរមកក្បែរប៉ារបស់ខ្លួននឹងក្រសោបដៃរបស់គាត់ ចំណែកលីសាវិញឃើញបែបនេះក៏បានដកខ្លួនចេញអោយរាងឆ្ងាយពីគេ។
«ខ្ញុំទៅរៀនសិនហើយណា ពេលចេញពីរៀនខ្ញុំនឹងមើលលោកប៉ាណា»
«ជុប» ពេលនិយាយចប់ហើយនាងក៏បានងើយទៅថើបថ្ពាល់ប៉ារបស់នាង។
«អ្នកគ្រូពេទ្យខ្ញុំពឹងមើលថែប៉ាផងណា»
«ចា៎» អ្នកគ្រូពេទ្យដែលលីសាបានជួលមកដើម្បីមើលថែប៉ារបស់នាងក៏ញញឹមដាក់នាង។ពេលល្ងាចបានមកដល់រាងមាំក៏បានឈៀងទៅរកនាងក្រមុំដើម្បីទទួលនាងទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា។
«តោះ...ចាំបងជួយ»
«អូនធ្វើខ្លួនឯងបាន»
«មោះ.....បងជួយវិញ» ដោយមិនចង់ប្រកែកនាងក៏បានអោយគេជួយលើកកេសឯកសាររបស់នាងដើម្បីយកទៅទុកនៅក្នុងឡាន។
«តោះ»
«ចា៎» គេក៏បានបើកទ្វារឡានអោយនាងក្រមុំចូលទៅខាងក្នុងឡានដោយរូបគេជាអ្នកបើកឡាន។
«បងហត់ទេថ្ងៃនេះ?»
«អត់ទេ»
«មេរៀនពិបាកឬអត់?»
«អត់ទេ»
«បើមានកន្លែងណាមិនយល់ឬពិបាកបងអាចសួរអូនបានណា»
«ចា៎....អូនសម្លាញ់....តែថាកិច្ចការសាលាបងធ្វើរួចរាល់ហើយ ហើយក៏គ្មានចំនុចពិបាកទេ...តែកិច្ចការមួយដែលមិនទាន់ធ្វើគឺ...» ពេលនិយាយដល់ចំនុចនេះគេក៏បានសម្លឹងមើលនាងក្រមុំពីខាងលើរហូតដល់ខាងក្រោមធ្វើអោយនាងក្រមុំយល់យ៉ាងច្បាស់ថាគេចង់សំដៅលើអ្វី?
«ហឹស...ហឹស....អូនដឹងថាបងចង់និយាយពីអ្វី?»
«ហឹស..ហឹស.....ពូកែណាស់»
«ឆាប់ទៅ ក្រែងប៉ាចាំញ៉ាំអាហារពេលល្ងាច?»
«នេះមិនគិត.....» គេនិយាយទាំងលើកដៃចង្អុលថ្ពាល់របស់ខ្លួនដើម្បីអោយនាងថើបគេ។
«ភ្លេចបន្តិចបន្តួចមិនបាន»
«ជុប»នាងក៏បានខិតទៅក្បែរគេនឹងបានថើបថ្ពាល់របស់គេមួយខ្សឺតយ៉ាងយូរ។
«បើកឡានបានឬនៅ?»
«នៅមួយទៀត» គេក៏បានបួចមាត់ដើម្បីអោយនាងថើបមាត់របស់គេ។
«ជុប»នាងក៏មិនបានជំទាស់នឹងគេដែរគឺនាងបានផ្តល់ស្នាមថើបនៅលើបបូរមាត់របស់គេហើយក៏ដកបបូរមាត់ចេញមកវិញដោយមិនភ្លេចលើកដៃទៅជូតក្រែមចេញពីបបូរមាត់គេឡើយ។ អ្នកទាំងពីរក៏បានធ្វើដំណើរទៅដល់ផ្ទះរបស់លីសាដោយមានអារម្មណ៍រៀបចំដាក់លើតុស្រាប់។
«អ៎...នេះអ្នកនាងជេនមកញ៉ាំអាហារពេលល្ងាចដែរ? នេះលីសាអញ្ជើញមកមែនទេ?» គ្រាន់តែឃើញជេននីមកភ្លាមចាស្ទីនញញឹមជាប់ហើយក៏ដើរទៅរាក់ទាក់នាង ពេលនោះលីសាក៏បានចូលទៅក្បែរជេននីហើយក៏ស៊ូកដៃក្រសោបចង្កេះនាងដើម្បីបញ្ជាក់ថាជេននីជាកម្មសិទ្ធិរបស់គេ។
«ចា៎....លីសាបបួលមកណាមួយចង់មកមើលលោកពូផង ប៉ាក៏ចង់ដឹងពីសុខទុក្ខលោកពូផង»
«បា....បាទ!!រីករាយណាស់ដែលមានឱកាសបានរួចតុអាហារពេលល្ងាចជាមួយអ្នកនាងម្តងទៀត។
«ចា៎» នាងក្រមុំញញឹមទាំងមិនសូវសម ចំណែកលីសាវិញក៏កំពុងតែឈរសម្លឹងមុខចាស្ទីនមិនដាក់ភ្នែកឡើយ។

លក្ខខណ្ឌបេះដូងWhere stories live. Discover now